es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

Ir al canal en Telegram

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

Mostrar más

📈 Análisis del canal de Telegram ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

El canal ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 116 442 suscriptores, ocupando la posición 1 946 en la categoría Noticias y medios y el puesto 14 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 116 442 suscriptores.

Según los últimos datos del 22 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 3 924, y en las últimas 24 horas de -41, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.79%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.37% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 9 074 visualizaciones. En el primer día suele acumular 6 249 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 15.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 23 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

116 442
Suscriptores
-4124 horas
+347 días
+3 92430 días
Archivo de publicaciones
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យអុំទូ
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤កើត ដល់ថ្ងៃ១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
22 nov, 19:42

លោក នី សុវឌ្ឍនា នាំយកចំណេះដឹង និងស្មារតីនៃឧត្តមភាពមន្ត្រី ពីសាលាភូមិន្ទរដ្ឋបាល មកពង្រឹងការងារនៅស្រុកបាណន់ ខេត្តបាត់ដំបង៖ កំណែ
+9
លោក នី សុវឌ្ឍនា នាំយកចំណេះដឹង និងស្មារតីនៃឧត្តមភាពមន្ត្រី ពីសាលាភូមិន្ទរដ្ឋបាល មកពង្រឹងការងារនៅស្រុកបាណន់ ខេត្តបាត់ដំបង៖ កំណែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្រសួងមុខងារសាធារណៈ មិនត្រឹមតែធានាបាននូវភាពសុក្រឹត និងយុត្តិធម៌ក្នុងការប្រឡងក្រោមគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមន្ត្រីជំនាន់ថ្មី អាចយកចំណេះដឹងមកអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
22 nov, 11:36

អនុមោទនាពិធីបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តសាមគ្គីសែនជ័យ ប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមបរិយាកាសពោរពេញដោយសទ្ធាជ្រះថ្លា ខេត្តកំ
+9
អនុមោទនាពិធីបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តសាមគ្គីសែនជ័យ ប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមបរិយាកាសពោរពេញដោយសទ្ធាជ្រះថ្លា ខេត្តកំពង់ស្ពឺ៖ ពិធីបុណ្យកឋិនទានសាមគ្គីដង្ហែចូលទៅកាន់វត្តសាមគ្គីសែនជ័យ ដែលមានទីតាំងស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅយ៉ាងមហោឡារិកអធិកអធម និងពោរពេញដោយសទ្ធាជ្រះថ្លាយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
22 nov, 11:30

វិភាគមុខងារ៖ ធ្វើបណ្តើរ តាមដានវឌ្ឍនភាពបណ្តើរ កែលម្អការងារបណ្តើរ តាមគោលការណ៍ដែលត្រូវគោរពជាប្រចាំ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្ន
+9
វិភាគមុខងារ៖ ធ្វើបណ្តើរ តាមដានវឌ្ឍនភាពបណ្តើរ កែលម្អការងារបណ្តើរ តាមគោលការណ៍ដែលត្រូវគោរពជាប្រចាំ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា នៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេស លើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
21 nov, 01:41

សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ «វេទិកាកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល» ក្នុងគោលបំណងពង្រីកការផ
សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ «វេទិកាកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល» ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយអំពីសមិទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈកន្លងមក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទីរសៀល នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។ 👉សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈការស្កេន QR Code ក្នុងសេចក្តីជូនដំណឹង ឬចូលទៅកាន់តំណភ្ជាប់៖ https://forms.gle/hZCESQwVh8qw7gmd7 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ថ្ងៃត្រង់។ ចំណាំ៖ សាធារណជនទូទៅចំនួន ៦០រូប ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសដើម្បីចូលរួមដោយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្លូវការក្រសួងមុខងារសាធារណៈដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New
20 nov, 11:33

សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ «វេទិកាកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល» ក្នុងគោលបំណងពង្រីកការផ
សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ «វេទិកាកែទម្រង់រដ្ឋបាលសាធារណៈគាំទ្រដល់វិស័យសុខាភិបាល» ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយអំពីសមិទ្ធផលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈកន្លងមក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:០០នាទីរសៀល នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។ 👉សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរួមតាមរយៈការស្កេន QR Code ក្នុងសេចក្តីជូនដំណឹង ឬចូលទៅកាន់តំណភ្ជាប់៖ https://forms.gle/hZCESQwVh8qw7gmd7 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ថ្ងៃត្រង់។ ចំណាំ៖ សាធារណជនទូទៅចំនួន ៦០រូប ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសដើម្បីចូលរួមដោយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្លូវការក្រសួងមុខងារសាធារណៈដូចខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New
20 nov, 11:25

ចុងឆ្នាំ២០២៦ មានឱកាសក្លាយជាមន្ត្រីរាប់ពាន់កន្លែង ខណៈចុងក្រោយនេះនៅមាន ៩៥កន្លែង កំពុងបើកទទួលពាក្យប្រឡងប្រជែងជាសិស្សមន្ត្រីនៃសាល
+9
ចុងឆ្នាំ២០២៦ មានឱកាសក្លាយជាមន្ត្រីរាប់ពាន់កន្លែង ខណៈចុងក្រោយនេះនៅមាន ៩៥កន្លែង កំពុងបើកទទួលពាក្យប្រឡងប្រជែងជាសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ខេត្តបាត់ដំបង៖ ក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន» នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉េង ម៉ង់ទិត អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញស្តីពី «ឱកាសក្លាយជាមន្ត្រី និងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី» ជូនដល់ព្រះថេរានុថេរៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត និងសាធារណជន នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
20 nov, 11:19

ចុងឆ្នាំ២០២៦ មានឱកាសក្លាយជាមន្ត្រីរាប់ពាន់កន្លែង ខណៈចុងក្រោយនេះនៅមាន ៩៥កន្លែង កំពុងបើកទទួលពាក្យប្រឡងប្រជែងជាសិស្សមន្ត្រីនៃសាល
+9
ចុងឆ្នាំ២០២៦ មានឱកាសក្លាយជាមន្ត្រីរាប់ពាន់កន្លែង ខណៈចុងក្រោយនេះនៅមាន ៩៥កន្លែង កំពុងបើកទទួលពាក្យប្រឡងប្រជែងជាសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ខេត្តបាត់ដំបង៖ ក្នុង «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន» នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉េង ម៉ង់ទិត អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញស្តីពី «ឱកាសក្លាយជាមន្ត្រី និងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី» ជូនដល់ព្រះថេរានុថេរៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត និងសាធារណជន នៅសាកលវិទ្យាល័យជាតិបាត់ដំបង។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
20 nov, 10:49

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុ
+9
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងសមាជិក សមាជិកា រាជរដ្ឋាភិបាលជាច្រើនរូបទៀត។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ បានធ្វើការពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ ចំនួន៣ រួមមាន៖ (១)សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦, (២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនិង (៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
20 nov, 07:21

កំពុងដំណើរការ៖ វេទិកាផ្សព្វផ្សាយការងារកំណែទម្រង់ និងឱកាសការងារតាមរយៈការប្រឡងប្រជែង។ ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា
+9
កំពុងដំណើរការ៖ វេទិកាផ្សព្វផ្សាយការងារកំណែទម្រង់ និងឱកាសការងារតាមរយៈការប្រឡងប្រជែង។ ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំ «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន» ជាលើកទី៣ ស្ថិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង ទីរួមខេត្តបាត់ដំបង ជូនដល់ មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត យុវជន និងសាធារណជនជុំវិញខេត្ត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
20 nov, 00:25

សូមស្វាគមន៍ មកកាន់វេទិកាផ្សព្វផ្សាយការងារកំណែទម្រង់ និងឱកាសការងារតាមរយៈការប្រឡងប្រជែង នៅខេត្តបាត់ដំបង ពីទីរួមខេត្តបាត់ដំបងនៅស
+9
សូមស្វាគមន៍ មកកាន់វេទិកាផ្សព្វផ្សាយការងារកំណែទម្រង់ និងឱកាសការងារតាមរយៈការប្រឡងប្រជែង នៅខេត្តបាត់ដំបង ពីទីរួមខេត្តបាត់ដំបងនៅសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានកំពុងរៀបចំ «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន»។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
19 nov, 22:58

សូមអបអរសាទរដល់អ្នកខេត្តកំពង់ស្ពឺសារជាថ្មី ដែលទទួលបានអគារសិក្សាថ្មី ១ខ្នង ស្ថិតនៅវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ខេត្តកំពង់ស្ពឺ៖ នា
+9
សូមអបអរសាទរដល់អ្នកខេត្តកំពង់ស្ពឺសារជាថ្មី ដែលទទួលបានអគារសិក្សាថ្មី ១ខ្នង ស្ថិតនៅវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មី ១ខ្នង នៃវិទ្យាល័យ អ៊ិជិយីគិ វាលពង់ ដែលស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ពិធីដ៏វិសេសវិសាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ថ្នាក់ដឹកនាំក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តំណាងសប្បុរសជន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សយ៉ាងច្រើន សរុបប្រមាណ ១០០០នាក់។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
19 nov, 05:41

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់សារអប់រំ ៣ចំណុច ចំពោះក្មួយៗសិស្សានុសិស្ស ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារស
+3
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់សារអប់រំ ៣ចំណុច ចំពោះក្មួយៗសិស្សានុសិស្ស ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មីកម្រិតមធ្យមសិក្សា «សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស» នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានផ្តល់នូវសារអប់រំដ៏មានអត្ថន័យចំនួន ៣ចំណុច ចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ ដែលកំពុងសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា ដើម្បីទុកជាត្រីវិស័យសម្រាប់ការសិក្សា និងដំណើរជីវិតទៅអនាគត៖ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
19 nov, 02:56

ស្អែកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់
ស្អែកនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មី ១ខ្នង នៃវិទ្យាល័យ អ៊ីជិយីគិ វាលពង់ ដែលស្ថិតក្នុងភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
18 nov, 10:17

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ៖ សមិទ្ធផលអគារសិក្សាថ្មី នៃអង្គការតុកកែញញឹមកម្ពុជា ជាការវិនិយោគរយៈពេលវែង លើមូលធនមនុស្ស និងរួមចំណែកក
+9
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ៖ សមិទ្ធផលអគារសិក្សាថ្មី នៃអង្គការតុកកែញញឹមកម្ពុជា ជាការវិនិយោគរយៈពេលវែង លើមូលធនមនុស្ស និងរួមចំណែកកែប្រែមុខមាត់តំបន់ជនបទ ក្នុងខេត្តកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៖ ថ្លែងមតិចំណាប់អារម្មណ៍ស្វាគមន៍ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីកម្រិតមធ្យមសិក្សា «សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ទុកសមិទ្ធផលអប់រំថ្មីនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងជាការវិនិយោគរយៈពេលវែងលើមូលធនមនុស្ស ដើម្បីធានាថាសិស្សានុសិស្សនៅមូលដ្ឋានអាចបន្តការសិក្សាប្រកបដោយគុណភាព និងនិរន្តរភាព។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
18 nov, 03:11