uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

Kanalga Telegram’da o‘tish

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

Ko'proq ko'rsatish

📈 Telegram kanali ក្រសួងមុខងារសាធារណៈ - Ministry of Civil Service analitikasi

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 113 817 obunachidan iborat bo'lib, Yangiliklar & Media toifasida 2 086-o'rinni va Kambodja mintaqasida 15-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 113 817 obunachiga ega bo‘ldi.

29 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 4 185 ga, so‘nggi 24 soatda esa 58 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlangan (Telegram tomonidan rasmiy tasdiq)
  • Jalb etish (ER): Auditoriya o‘rtacha 9.40% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 7.42% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 10 694 marta ko‘riladi; birinchi sutkada odatda 8 440 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 19 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ”

Yuqori yangilanish chastotasi (oxirgi ma’lumot 30 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

113 817
Obunachilar
+5824 soatlar
+1 2577 kun
+4 18530 kun
Postlar arxiv
បេក្ខនារី ញ៉ោច កុប រំភើបដែលបានជ្រើសរើសប៉ុស្តិ៍ការងារនៅស្រុកកំណើត ខេត្តមណ្ឌលគិរី និងកោតសរសើរប្រព័ន្ធប្រឡងប្រជែងមានតម្លាភាព ក្ន
+7
បេក្ខនារី ញ៉ោច កុប រំភើបដែលបានជ្រើសរើសប៉ុស្តិ៍ការងារនៅស្រុកកំណើត ខេត្តមណ្ឌលគិរី និងកោតសរសើរប្រព័ន្ធប្រឡងប្រជែងមានតម្លាភាព ក្នុងបរិយាកាសដ៏រលូន និងតម្លាភាពនៃដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនប្រឡងជាប់ស្ថាពរ ជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បេក្ខនារី ញ៉ោច កុប ដែលជាបេក្ខជនប្រឡងជាប់ស្ថាពរ ឯកទេសភាសាខ្មែរ មកពីខេត្តមណ្ឌលគិរី បានសម្តែងនូវក្តីរំភើបសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានជ្រើសរើសបានទីតាំងបម្រើការងារដែលខ្លួនប្រាថ្នា គឺ វិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

សកម្មភាពដ៏រលូន និងតម្លាភាពនៃដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នាព្រឹកនេះ ទស្សនាទិដ្ឋភាពជាក់ស្តែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ វត្តមានយ៉ាងកុះកររបស់បេក្ខជនមកពីបណ្តាខេត្តទាំង១៩ មកដល់មណ្ឌលតាំងពីព្រលឹម ប្រកបដោយសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្រោមការសម្របសម្រួលពីក្រុមការងារអន្តរក្រសួងទាំង ៧ក្រុម យ៉ាងសកម្ម ក្នុងការណែនាំ និងផ្ទៀងផ្ទាត់ឯកសារជូនបេក្ខជនតាមបណ្តាអគារ K និងអគារ P។ សម្រាប់បេក្ខជនម្នាក់ៗក្នុងការជ្រើសរើសទីកន្លែងបម្រើការងារនៅសាលាវិទ្យាល័យដែលខ្លួនប្រាថ្នា ផ្អែកលើលំដាប់ពិន្ទុ និងតម្រូវការជាក់ស្តែង។ #ក្រសួងមុខងារសាធារណៈ #គ្រូបង្រៀនកិច្ចព្រមព្រៀងការងារ #កម្រិតវិទ្យាល័យ #វិទ្យាស្ថានជាតិអប់រំ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គ្រប់បេក្ខជនទាំងអស់ មានថេរវេលា ២នាទី ក្នុងការជ្រើសរើសកន្លែងការងារ នៅសាលាវិទ្យាល័យ ដែលខ្លួនចង់បាន ដំណើរការបែងចែកកន្លែងការងារ (
+9
គ្រប់បេក្ខជនទាំងអស់ មានថេរវេលា ២នាទី ក្នុងការជ្រើសរើសកន្លែងការងារ នៅសាលាវិទ្យាល័យ ដែលខ្លួនចង់បាន ដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្តើមពីវេលាមោង ០៧:៣០នាទីព្រឹកតទៅ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ដំណើរការកែសន្លឹកកិច្ចការប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ឈានចូលថ្ងៃទី២ ដំណើរការការងារបច្ចេកទេសក្នុងដំណាក់កាលក្រោយប្រឡង សម
+9
ដំណើរការកែសន្លឹកកិច្ចការប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ឈានចូលថ្ងៃទី២ ដំណើរការការងារបច្ចេកទេសក្នុងដំណាក់កាលក្រោយប្រឡង សម្រាប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ បានឈានចូលថ្ងៃទី២ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA)។ កិច្ចដំណើរការការងារក្នុងថ្ងៃទី២ នេះ បានចាប់ផ្តើមយ៉ាងម៉ឺងម៉ាត់ស្របតាមកាលវិភាគកំណត់។ គណៈកម្មការគ្រប់គ្រងមណ្ឌល ព្រមទាំងតំណាងស្ថាប័នត្រួតពិនិត្យទាំងអស់ បានរួមគ្នាពិនិត្យត្រាសម្ងាត់ និងបើកទ្វារបន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីបញ្ជូនសំណុំឯកសារទៅកាន់បន្ទប់កំណែប្រកបដោយសុវត្ថិភាពដាច់ខាត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនដល់បេក្ខជនជាប់បម្រុងសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ ស្ដីពីការកែសម្រួលមួយចំនួនក្នុង
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនដល់បេក្ខជនជាប់បម្រុងសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ ស្ដីពីការកែសម្រួលមួយចំនួនក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ដីពីការចូលរួមបែងចែកកន្លែងការងារសម្រាប់បេក្ខជនជាប់បម្រុងវិទ្យាល័យ និងអនុវិទ្យាល័យ។ ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងដូចខាងក្រោម។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ព្រឹកនេះ ចាប់ផ្តើមបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ វិទ្យាល័យ នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ
+9
ព្រឹកនេះ ចាប់ផ្តើមបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ វិទ្យាល័យ នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បរិយាកាសនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) មានភាពអ៊ូអរខ្លាំង ដោយសារវត្តមានរបស់បេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងសម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ បេក្ខជនជ័យលាភី ដែលត្រូវបានបែងចែកកាលវិភាគក្នុងវេនពេលព្រឹក បានធ្វើដំណើរមកដល់មណ្ឌលយ៉ាងច្រើនកុះករតាំងពីម៉ោង ៦:៣០នាទីព្រឹក ពោលគឺមុនម៉ោងកំណត់រហូតដល់ទៅ ១ម៉ោង ដើម្បីត្រៀមខ្លួនចូលរួមទទួលស្តាប់ការណែនាំពីគណៈកម្មការ និងត្រៀមជ្រើសរើសប៉ុស្តិ៍ការងាររបស់ខ្លួន។ បេក្ខជនទាំងអស់ បានបង្ហាញខ្លួនយ៉ាងសមរម្យ និងថ្លៃថ្នូរក្នុងឯកសណ្ឋានគ្រូបង្រៀន ព្រមទាំងមានការកាន់ជាប់មកជាមួយនូវឯកសារចាំបាច់ រួមមានសលាកបត្រចុះឈ្មោះប្រឡងប្រជែង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ ក្រុមការងារសម្របសម្រួល និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ពង្រាយកម្លាំងយ៉ាងសកម្ម នៅតាមច្រកចូល មុខអគារ K និងអគារ P ដើម្បីជួយណែនាំ ផ្ទៀងផ្ទាត់ឈ្មោះ និងតម្រង់ជួររបៀបរៀបរយ ធ្វើឱ្យលំហូរនៃការចូលទៅកាន់សាលប្រជុំធំ និងតាមជាន់នៃអគារនីមួយៗ ប្រព្រឹត្តទៅដោយរលូន បង្ការបាននូវការកកស្ទះ និងរក្សាបាននូវសណ្តាប់ធ្នាប់។ សកម្មភាពនាព្រឹកនេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់បេក្ខជនជ័យលាភីគ្រប់រូប ក្នុងការសហការជាមួយគណៈកម្មការ ដើម្បីធ្វើឱ្យដំណើរការ ចាប់ប៉ុស្តិ៍ការងារនេះ ប្រកបដោយតម្លាភាព យុត្តិធម៌។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ស្អែកព្រឹក គណៈកម្មការ នឹងចាប់ផ្តើមដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវ
+8
ស្អែកព្រឹក គណៈកម្មការ នឹងចាប់ផ្តើមដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំរួមគ្នាយ៉ាងសំខាន់មួយ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដើម្បីពិនិត្យវឌ្ឍនភាពការងារចុងក្រោយ ព្រមទាំងបានធ្វើការសាកល្បងអនុវត្តលំហូរនៃនីតិវិធីជាក់ស្តែង ក្នុងដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) សម្រាប់បេក្ខជនប្រឡងជាប់ស្ថាពរ ១,២៨១នាក់ (ស្រី ៦៤៩នាក់) សម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្ត-ស្រុក សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រសួងមុខងារសាធារណៈ បង្ហាញនីតិវិធីលម្អិត និងការត្រៀមខ្លួនរបស់បេក្ខជន ក្នុងការជ្រើសរើសទីកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ លោក អៀង គីមលាង៖ បេក្ខជនគាត់ត្រូវដឹងថាតើទីតាំងភូមិសាស្ត្រណា ដែលគាត់មានលទ្ធភាពអាចទៅទទួលយកប៉ុស្តិ៍[...] ត្រូវតែទៅស្គាល់ទាំងទីតាំងខេត្ត ទីតាំងស្រុក ទីតាំងឃុំ ហើយនិងសាលាតែម្ដង ឱ្យស្គាល់ទីតាំងភូមិសាស្ត្រ បានន័យថាទៅមើលផ្ទាល់តែម្ដង។ អត់អាចគ្រាន់តែមើលតាម Social Media ឬក៏បណ្ដាញផ្សព្វផ្សាយថា សាលាហ្នឹងអញ្ចេះ សាលាហ្នឹងចុះទេ គឺតម្រូវឱ្យបេក្ខជនគាត់ទៅមើលផ្ទាល់ [...] ដើម្បីត្រៀមខ្លួន ទទួលយកនៅពេលដែលបើកបវេសនកាល គឺគាត់ត្រូវតែទៅបង្ហាញខ្លួនហើយបង្រៀនសិស្ស។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

កងកម្លាំងចម្រុះធានាសុវត្ថិភាព ភាពស្ងប់ស្ងាត់ និងខែលការពារសន្តិសុខ ចាប់តាំងពីចាប់ផ្តើមរហូតដល់ការបិទបញ្ចប់ដំណើរការប្រឡងប្រជែងទា
+9
កងកម្លាំងចម្រុះធានាសុវត្ថិភាព ភាពស្ងប់ស្ងាត់ និងខែលការពារសន្តិសុខ ចាប់តាំងពីចាប់ផ្តើមរហូតដល់ការបិទបញ្ចប់ដំណើរការប្រឡងប្រជែងទាំងស្រុង នៅក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ វិធានការសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានរឹតបន្តឹងក្នុងកម្រិត និងគ្រប់ជ្រុងជ្រោយបំផុត។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ បានដាក់ពង្រាយកម្លាំងការពារ និងខ្សែបន្ទាត់សុវត្ថិភាពជុំវិញបរិវេណមណ្ឌលប្រឡង អគារតាក់តែង បោះពុម្ព វិញ្ញាសា រហូតដល់មណ្ឌលកំណែសន្លឹកកិច្ចការ ដើម្បីការពារដាច់ខាតមិនឱ្យមានបុគ្គលមិនពាក់ព័ន្ធចូលជិត ឬបង្កការរំខាន ធានាបាននូវភាពស្ងប់ស្ងាត់ និងរបៀបរៀបរយខ្ពស់បំផុត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ត្រូវបានអនុវត្តក្រោមយន្តការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត
+9
ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ត្រូវបានអនុវត្តក្រោមយន្តការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាតម្លាភាព និងយុត្តិធម៌ ឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់បេក្ខជន និងសាធារណជន នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបើកទ្វារបន្ទប់សម្ងាត់ និងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA) ក្រោមការណែនាំ និងរឹតបន្តឹងវិន័យបច្ចេកទេស ដើម្បីធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងគ្មានភាពមិនប្រក្រតីណាមួយកើតឡើង ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនទាំង ២០,២៤៩នាក់ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ និងវិធានការខ្ពស់បំផុត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

លោកគ្រូ ឌុក សុឬទ្ធី គ្រូបង្រៀនមកពីសាលាបឋមសិក្សា ស្វាយស ខេត្តបាត់ដំបង ជួយសម្រេចបំណងកូនសិស្សរបស់ខ្លួនដែលខ្វះខាត មកតាមចាប់ក្តីស្រមៃដើម្បីក្លាយជាគ្រូបង្រៀនបឋមសិក្សា ក្នុងដំណើរការប្រឡងគ្រូបឋមសិក្សា នៅមណ្ឌល RUPP លោកគ្រូ ឌុក សុឬទ្ធី ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សា ស្វាយស ខេត្តបាត់ដំបង បានផ្តល់បទសម្ភាសជាមួយក្រុមការងារគណៈកម្មការរៀបចំការប្រឡងថា លោកគ្រូ បានជូនកូនសិស្សរបស់ខ្លួនចំនួន ៥នាក់ ដែលមានជីវភាពខ្វះខាតមកពីខេត្តបាត់ដំបង ដើម្បីចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រឡេកមើលការលះបង់របស់ក្រុមការងារផ្នែកអនាម័យ ជួរមុខដ៏សំខាន់ក្នុងការជំរុញបរិយាកាសប្រឡងប្រជែងគ្រូបង្រៀនឱ្យកាន់តែមានភាពស្រស់ត្រកា
+9
ក្រឡេកមើលការលះបង់របស់ក្រុមការងារផ្នែកអនាម័យ ជួរមុខដ៏សំខាន់ក្នុងការជំរុញបរិយាកាសប្រឡងប្រជែងគ្រូបង្រៀនឱ្យកាន់តែមានភាពស្រស់ត្រកាល និងថ្លៃថ្នូរ នៅក្នុងភាពជោគជ័យនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រៅពីការរឹតបន្តឹងសន្តិសុខ និងការគ្រប់គ្រងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ អ្វីដែលមិនអាចខ្វះបាននោះគឺ ការលះបង់ដ៏ស្ងប់ស្ងាត់ និងសកម្មភាពដ៏ស្វាហាប់របស់ក្រុមការងារផ្នែកអនាម័យ ដែលជាក្រុមការងារដ៏សកម្មតែលាក់មុខនៅពីក្រោយបរិស្ថានការងារដ៏ល្អប្រសើរ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឆ្លើយតបនឹងការចង់ដឹងរបស់អ្នកសារព័ត៌មាន អំពីយន្តការដោះស្រាយបញ្ហាខ្វះគ្រូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពន្យល់ពីកិច្ចសហការស្អិតរមួតរវាងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច ក្នុងការប្រមូលទិន្នន័យឱ្យបានលឿន និងចំគោលដៅ ដោយលើកឡើងថា "ការខ្វះគ្រូនេះ តើវាអាចចេញមកពីទិដ្ឋភាពអ្វីខ្លះ? ទី១ កំណើននៃសិស្សនៅក្នុងសាលានោះ ទី២ លោកគ្រូ អ្នកគ្រូដែលដល់អាយុចូលនិវត្តន៍ ទី៣ ជាយថាហេតុណាក៏ដោយគឺបញ្ហាសុខភាព ឬក៏មានទុក្ខ...។ នៅឆ្នាំក្រោយ គឺយើងនឹងធ្វើជាផ្លូវការតែម្ដង ដោយពិភាក្សា និងកំណត់ឱ្យបានពីចម្ងាយ តាមលទ្ធភាពខ្ពស់ដែលអាចធ្វើទៅបាន [...] យើងត្រូវការការចូលរួមទាំងអស់គ្នា ជាពិសេសអាជ្ញាធរមូលដ្ឋាន។ យើងអាចកំណត់ទិន្នន័យ ឬក៏គណនា [...] គឺយើងអាចត្រៀមពីចម្ងាយបាន... ធំជាងគេធានាថាកុំឱ្យខ្វះគ្រូ និងការរៀនប្អូនៗសិស្សានុសិស្ស។" 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្នុងឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តការគិតគូរលើសុខុមាលភាពមន្រ្តីរាជការក្រោមឱវាទប្រមាណជាង ៩០ករណី ក្រោមគំនិតផ្តួចផ
+9
ក្នុងឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តការគិតគូរលើសុខុមាលភាពមន្រ្តីរាជការក្រោមឱវាទប្រមាណជាង ៩០ករណី ក្រោមគំនិតផ្តួចផ្តើមប្រកបដោយមនោសញ្ចេតនាថ្លៃថ្លា និងការយកចិត្តទុកដាក់ដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្កើតក្រុមការងារអនុវត្តគម្រោងស្តីពីការគិតគូរសុខុមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ (MCS H+) គោលបំណងដើម្បីជួយគាំទ្រដល់មន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដែលបានជួបបញ្ហា និងទុក្ខធុរៈផ្សេងៗ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការរៀបចំការប្រឡង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ដែលបានលះបង់ធនធានចូ
+9
គណៈកម្មការរៀបចំការប្រឡង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ដែលបានលះបង់ធនធានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា ឆ្នាំសិក្សា ២០២៦-២០២៧ នាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ ការចូលរួមចំណែករបស់លោកអ្នក គឺជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការជួយសម្រួល និងលើកទឹកចិត្តដល់គណៈកម្មការ ក្រុមការងារជួរមុខ ព្រមទាំងបេក្ខជនរាប់ម៉ឺននាក់នៅតាមមណ្ឌលប្រឡង។ គណៈកម្មការសូមថ្លែងអំណរគុណជាពិសេសជូនចំពោះ៖ (១)ក្រុមហ៊ុន Ly Ly Food Industry Co., LTD. (នំស្រួយ លី លី) បានឧបត្ថម្ភនំស្រួយជាអាហារសម្រន់ដ៏ឆ្ងាញ់ពិសា, (២)ក្រុមហ៊ុន Chip Mong Group (ទឹកពិសាកម្ពុជា) បានឧបត្ថម្ភទឹកពិសាដ៏បរិសុទ្ធ សម្រាប់ជួយសម្រាលភាពហត់នឿយ, (៣)ក្រុមហ៊ុន KM Center Trading Co., LTD. (ស្តង់ KM)៖ បានចូលរួមគាំទ្រ និងរៀបចំស្តង់សម្របសម្រួលផ្នែកបច្ចេកទេស, (៤)ហាង ហ៊ាង នីកា លក់គ្រឿងអេឡិចត្រូនិច (ស្តង់ នីកា) បានចូលរួមសហការរៀបចំស្តង់បម្រើសេវាកម្ម, (៥)ក្រុមហ៊ុន Tecno Mobile Company (ស្តង់ Tecno) បានចូលរួមរៀបចំស្តង់គាំទ្រ និងសម្រួលផ្នែកផ្សេងៗ ធ្វើឱ្យដំណើរការប្រឡងប្រជែងទាំងមូល ប្រព្រឹត្តទៅដោយរលូនជាទីបំផុត។ សូមជូនពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មទាំងអស់ ទទួលបាននូវភាពជោគជ័យ និងរីកចម្រើនជានិរន្តរ៍។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ប្រឡងចប់យប់ ព្រឹកចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជន វេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំការប្រឡ
+9
ប្រឡងចប់យប់ ព្រឹកចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជន វេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបើកទ្វារបន្ទប់សម្ងាត់ និងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនជាផ្លូវការហើយ នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA) ក្រោមការដឹកនាំ និងពិនិត្យផ្ទាល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ ការបែងចែកកន្លែងការងារ ជូនបេក្ខជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីរាយន
+4
គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ ការបែងចែកកន្លែងការងារ ជូនបេក្ខជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តស្រុកទាំងអស់ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។ 📱បេក្ខជនជាប់បម្រុងទាំងអស់ ត្រូវតែចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26moereserve2 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ ✅បេក្ខជនត្រូវមកដល់មណ្ឌល ឱ្យបានមុន ០១ម៉ោង ដើម្បីទទួលបានព័ត៌មាន និងណែនាំបន្ថែម) ដោយភ្ជាប់មកនូវសលាកបត្រចុះឈ្មោះប្រឡងប្រជែង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ករណីពឹងពាក់អ្នកតំណាង ត្រូវតែមានលិខិតបញ្ជាក់ការប្រគល់សិទ្ធិ និងមានហេតុផលច្បាស់លាស់ រួមទាំងភ្ជាប់សលាកបត្រ ឬអត្តសញ្ញាណប័ណ្ណរបស់សាមីបេក្ខជន។ ករណីមិនមកបង្ហាញខ្លួន រហូតដល់បេក្ខជនចុងក្រោយ ត្រូវចាត់ទុកថា បោះបង់សិទ្ធិ។ 📍ក្រោយជ្រើសរើសរួច មិនអនុញ្ញាតឱ្យផ្លាស់ប្តូរដាច់ខាត។ ការសុំផ្លាស់ប្តូរ ស្មើនឹងការបោះបង់ការងារ។ 📝បេក្ខជនអាចទៅដាក់ពាក្យសុំចុះឈ្មោះចូលរៀន តាមទីតាំងគ្រឹះស្ថានអប់រំដែលកំណត់ ឬចុះឈ្មោះនៅពេលមកចូលរួមបែងចែកកន្លែងការងារផ្ទាល់ (នៅ NIE) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត (បើខកខាន ត្រូវលុបឈ្មោះចេញពីបញ្ជី)។ 📞សម្រាប់ព័ត៌មានបន្ថែម និងការតវ៉ាតាមតំណភ្ជាប់ https:/t.me/+m9uU4lttR9dIN2Y1 និងលេខទូរស័ព្ទទំនាក់ទំនង៖ ០៩៦ ២២២ ៧៨៥៤ / ០៧០ ៩៩៣ ៤១៨ / ០៩៧ ២០០ ២៦០០ / ០១៦ ៦១០ ៩៩៩ សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New

នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា នែព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព
+2
នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា នែព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះបរមរតនកោដ្ឋ សូមព្រះអង្គ តាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ និងទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាអង្វែងតរៀងទៅ។

គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ ការបែងចែកកន្លែងការងារ ជូនបេក្ខជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីរាយន
+4
គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំ ការបែងចែកកន្លែងការងារ ជូនបេក្ខជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងជាប់បម្រុង សម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅវិទ្យាល័យ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តស្រុកទាំងអស់ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។ 📱បេក្ខជនជាប់បម្រុងទាំងអស់ ត្រូវតែចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26moereserve1 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ ✅បេក្ខជនត្រូវមកដល់មណ្ឌល ឱ្យបានមុន ០១ម៉ោង ដើម្បីទទួលបានព័ត៌មាន និងណែនាំបន្ថែម) ដោយភ្ជាប់មកនូវសលាកបត្រចុះឈ្មោះប្រឡងប្រជែង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ករណីពឹងពាក់អ្នកតំណាង ត្រូវតែមានលិខិតបញ្ជាក់ការប្រគល់សិទ្ធិ និងមានហេតុផលច្បាស់លាស់ រួមទាំងភ្ជាប់សលាកបត្រ ឬអត្តសញ្ញាណប័ណ្ណរបស់សាមីបេក្ខជន។ ករណីមិនមកបង្ហាញខ្លួន រហូតដល់បេក្ខជនចុងក្រោយ ត្រូវចាត់ទុកថា បោះបង់សិទ្ធិ។ 📍ក្រោយជ្រើសរើសរួច មិនអនុញ្ញាតឱ្យផ្លាស់ប្តូរដាច់ខាត។ ការសុំផ្លាស់ប្តូរ ស្មើនឹងការបោះបង់ការងារ។ 📝បេក្ខជនអាចទៅដាក់ពាក្យសុំចុះឈ្មោះចូលរៀន តាមទីតាំងគ្រឹះស្ថានអប់រំដែលកំណត់ ឬចុះឈ្មោះនៅពេលមកចូលរួមបែងចែកកន្លែងការងារផ្ទាល់ (នៅ NIE) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត (បើខកខាន ត្រូវលុបឈ្មោះចេញពីបញ្ជី)។ 📞សម្រាប់ព័ត៌មានបន្ថែម និងការតវ៉ាតាមតំណភ្ជាប់ https://t.me/+PpktLkGMDUAwMGVI និងលេខទូរស័ព្ទទំនាក់ទំនង៖ ០៩៦ ២២២ ៧៨៥៤ / ០៧០ ៩៩៣ ៤១៨ / ០៩៧ ២០០ ២៦០០ / ០១៦ ៦១០ ៩៩៩ សូមតាមដានរាល់ការផ្សព្វផ្សាយនៅលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់ខាងក្រោម៖ 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram https://t.me/mcsgovkh ២.Facebook https://www.facebook.com/CivilServiceCambodia 📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram https://t.me/CivilServiceNews31 ២.Facebook https://www.facebook.com/Civil.Service.New