ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

Открыть в Telegram

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

Больше

📈 Аналитический обзор Telegram-канала ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

Канал ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 110 173 подписчиков, занимая 2 186 место в категории Новости и СМИ и 14 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 110 173 подписчиков.

Согласно последним данным от 07 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 6 889, а за последние 24 часа — 22, при этом общий охват остаётся высоким.

  • Статус верификации: Верифицирован (официально подтверждён Telegram)
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.83%. В первые 24 часа после публикации контент обычно набирает 7.24% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 10 826 просмотров. В течение первых суток публикация набирает 7 981 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 21.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ”

Благодаря высокой частоте обновлений (последние данные получены 08 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

110 173
Подписчики
+2224 часа
+3987 дней
+6 88930 дней
Архив постов
ក្រសួងមុខងារសាធារណៈ ប្រកាសបិទបញ្ចប់ដំណើរការជ្រើសរើសកន្លែងបំពេញការងារ សម្រាប់គ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំ២០២៥ ប្រកបដោយជោគជ័
+9
ក្រសួងមុខងារសាធារណៈ ប្រកាសបិទបញ្ចប់ដំណើរការជ្រើសរើសកន្លែងបំពេញការងារ សម្រាប់គ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំ២០២៥ ប្រកបដោយជោគជ័យ ដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំ២០២៥ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយជោគជ័យ នាល្ងាចថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកជំទាវ អញ្ជើញជូននំអន្សមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកជំទាវ អញ្ជើញជូននំអន្សមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងបរិយាកាសដ៏រីករាយជ្រះថ្លានៃពិធីបុណ្យប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី បានអញ្ជើញជូននំអន្សម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ តាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងមុខងារសាធារណៈ ទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការជំរឿន កំពុងចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែងស្របពេលគ្នា នៅតាមរចនាសម្ព័ន្ធក្រសួងសុខាភិបាល និងក្រសួងផែនការ នាព្រឹកថ្ងៃទ
+9
គណៈកម្មការជំរឿន កំពុងចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែងស្របពេលគ្នា នៅតាមរចនាសម្ព័ន្ធក្រសួងសុខាភិបាល និងក្រសួងផែនការ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ បាននិងកំពុងបន្តយុទ្ធនាការទ្រង់ទ្រាយធំក្នុងថ្ងៃតែមួយ ដោយចុះអនុវត្តការងារស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកជាក់ស្តែង ស្របពេលគ្នានៅតាមរចនាសម្ព័ន្ធនៃក្រសួងគោលដៅទាំងពីរ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

សូមអនុមោទនាពិធីកាន់បិណ្ឌវេនទី១១ រួមគ្នារបស់ក្រសួងមុខងារសាធារណៈ ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅវត្តព្រះបារមីវង្កតបុរី ពិធីប
+9
សូមអនុមោទនាពិធីកាន់បិណ្ឌវេនទី១១ រួមគ្នារបស់ក្រសួងមុខងារសាធារណៈ ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅវត្តព្រះបារមីវង្កតបុរី ពិធីបង្ហើយបុណ្យកាន់បិណ្ឌ វេនទី១១ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម និងបរិយាកាសរីករាយជ្រះថ្លា ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ឆាយ ថងឌី ហ៊ុនម៉ានី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានចូលរួមអនុមោទនាពិធីកាន់បិណ្ឌរួមគ្នា ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅវត្តព្រះបារមីវង្កតបុរី (ហៅវត្តទួលក្រសាំង) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប្រកបដោយចិត្តជ្រះថ្លាស្មើៗគ្នា។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ថ្ងៃនេះវេលាម៉ោង ១៧:០០នាទី ប្រព័ន្ធចុះឈ្មោះអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មធ្យមសិក្ស
ថ្ងៃនេះវេលាម៉ោង ១៧:០០នាទី ប្រព័ន្ធចុះឈ្មោះអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មធ្យមសិក្សា នឹងត្រូវបិទ។ 📱ការទទួលពាក្យសុំសិទ្ធិប្រឡងប្រជែង ជ្រើសរើសគ្រូបង្រៀន កម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ តាមរយៈ៖https://go.gov.kh/era/mcsexam2026bmoeys001 និងអាចពិនិត្យតារាងឧបសម្ព័ន្ធលម្អិត៖ https://web.facebook.com/share/p/19XFpWpd8P/ ✅ បេក្ខជនត្រូវជ្រើសរើសប្រឡងតែមួយកម្រិតប៉ុណ្ណោះ (កម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យ) ដោយមិនអាចប្រឡងទាំងពីរក្នុងពេលតែមួយបានឡើយ។ ⏱️បេក្ខជនដែលបានដាក់ពាក្យរួចរាល់ គួរឈ្វេងយល់ពីកាលបរិច្ឆេទសំខាន់ៗ៖ 👉 ពិនិត្យឈ្មោះបណ្តោះអាសន្ន ត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈ៖ https://go.gov.kh/era/mcsexam2026bmoeys001 👉 ប្រឡងប្រជែង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មណ្ឌលប្រឡងរាជធានីភ្នំពេញ 👉 គ្រោងប្រកាសលទ្ធផល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ 👉 គ្រោងចុះឈ្មោះ និងចូលរៀនគរុកោសល្យ នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៦។ 📞 បេក្ខជនអាចសាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងនីតិវិធីចុះឈ្មោះ តាមលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

បេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី២) ឆ្នាំ២០២៥ ត្រូវមកជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) នៅថ្ងៃស្អែកនេះ ដំណើរក
+9
បេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី២) ឆ្នាំ២០២៥ ត្រូវមកជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) នៅថ្ងៃស្អែកនេះ ដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់បេក្ខជនជាប់បម្រុង ប្រភេទអាទិភាពទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយរលូន និងប្រកបដោយជោគជ័យ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២៦ នេះ។ បន្ទាប់ពីដំណើរការយ៉ាងហ្មត់ចត់អស់រយៈពេល ០២ថ្ងៃពេញ ចាប់តាំងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងមុខងារសាធារណៈ បានបំពេញភារកិច្ចរៀបចំ និងសម្របសម្រួលជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សាទាំង ៤០៨នាក់ ឱ្យទទួលបានសាលារៀនគោលដៅបំពេញការងារទៅតាមវេន និងលំដាប់ពិន្ទុពីខ្ពស់មកទាប យ៉ាងមានរបៀបរៀបរយ និងតម្លាភាពបំផុត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

[សន្ទនាមន្ត្រី] ការជួបដោយចៃដន្យ ដែលស្តែងចេញពីការទទួលខុសត្រូវខ្ពស់របស់លោក ស ម៉ាឡា ប្រធានមណ្ឌលសុខភាពកន្ទួត ខេត្តក្រចេះ ខេត្តក្រ
+9
[សន្ទនាមន្ត្រី] ការជួបដោយចៃដន្យ ដែលស្តែងចេញពីការទទួលខុសត្រូវខ្ពស់របស់លោក ស ម៉ាឡា ប្រធានមណ្ឌលសុខភាពកន្ទួត ខេត្តក្រចេះ ខេត្តក្រចេះ៖ ក្នុងអំឡុងពេលចុះបេសកកម្មផ្សព្វផ្សាយ និងផលិតមាតិកាស្តីពី ការងាររបស់មន្ត្រីមូលដ្ឋានក្នុងខេត្តក្រចេះ ក្រុមការងារយើងបានឈប់សំចតដោយចៃដន្យនៅមណ្ឌលសុខភាពមួយកន្លែង នារសៀលថ្ងៃមួយ ដើម្បីសុំប្រើប្រាស់បន្ទប់ទឹក។ អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍ភ្លាមៗ ពេលបោះជំហានចូលទីនោះ គឺរូបភាពលោកគ្រូពេទ្យម្នាក់ ក្នុងឯកសណ្ឋានការងារយ៉ាងស្អាតបាត និងសណ្តាប់ធ្នាប់ កំពុងអង្គុយប្រចាំការរង់ចាំផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយទឹកមុខស្វាគមន៍ជានិច្ច។ ក្រោយពីបានសាកសួរ ទើបដឹងថាលោកគ្រូពេទ្យរូបនេះ គឺជា លោក ស ម៉ាឡា ប្រធានមណ្ឌលសុខភាពកន្ទួត ដែលមានទីតាំងនៅលើផ្លូវជាតិលេខ៧ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

សេចក្តីណែនាំរួម ស្តីពីការប្រឡងផ្ទៃក្នុងផ្ទេរគ្រូបង្រៀនមកកាន់រាជធានីភ្នំពេញ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក
+3
សេចក្តីណែនាំរួម ស្តីពីការប្រឡងផ្ទៃក្នុងផ្ទេរគ្រូបង្រៀនមកកាន់រាជធានីភ្នំពេញ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ សូមជូនសេចក្តីណែនាំស្តីពី គោលការណ៍និងនីតិវិធី ដើម្បីគ្រប់គ្រងដំណើរការប្រឡងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនក្របខ័ណ្ឌ ដែលមានបំណងផ្ទេរមកបំពេញការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពង្រឹងការគ្រប់គ្រងទិន្នន័យស្ថិតិរបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៦ ខែតុល
+9
ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពង្រឹងការគ្រប់គ្រងទិន្នន័យស្ថិតិរបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីលើកកម្ពស់តួនាទីរបស់វិទ្យាស្ថានជាតិស្ថិតិ និងពង្រឹងការគ្រប់គ្រងទិន្នន័យ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដំណោះស្រាយ និងបង្កើតយន្តការថ្មីៗ ក្នុងការចងក្រងទិន្នន័យឱ្យមានគុណភាព ច្បាស់លាស់ និងអាចប្រើប្រាស់រួមគ្នាបានតាមក្រសួងនីមួយៗ។ ទិន្នន័យស្ថិតិដែលត្រឹមត្រូវ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឯកឧត្តម សំ រិទ្ធី តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ស
+9
ឯកឧត្តម សំ រិទ្ធី តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តស្រះសម្តេចសង្ឃរាជ ជួន ណាត ស្រុកគងពិសី។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រសួងមុខងារសាធារណៈ និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈនៃមុខងា
+9
ក្រសួងមុខងារសាធារណៈ និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផែនការ។ ការពង្រឹងការគ្រប់គ្រង និងវាយតម្លៃមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាយន្តការគន្លឹះមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងក្របខណ្ឌនៃការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ការពង្រឹងយន្តការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានចាត់ទុកជាសកម្មភាពអាទិភាពមួយយ៉ាងសំខាន់។ ដើម្បីបន្តពង្រឹងការងារនេះ សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អង្គភាព និងតួអង្គពាក់ព័ន្ធនានា ក្នុងការអនុវត្តការងារឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការជំរឿន បន្តចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង នៅតាមបណ្តាអង្គភាពចំណុះក្រសួងសុខាភិបាល ៦ទីតាំងផ្សេងគ្នា នាព្រឹកថ្ងៃទី៦ ខែត
+9
គណៈកម្មការជំរឿន បន្តចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង នៅតាមបណ្តាអង្គភាពចំណុះក្រសួងសុខាភិបាល ៦ទីតាំងផ្សេងគ្នា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃទី២ នៃយុទ្ធនាការទ្រង់ទ្រាយធំក្នុងវិស័យសុខាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ បានបន្តបេសកកម្មថ្នាក់ជាតិយ៉ាងសកម្ម ដោយចុះអនុវត្តការងារស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រមន្ត្រីផ្ទាល់ នៅតាមបណ្តាអង្គភាពចំណុះក្រសួងសុខាភិបាល ក្នុងពេលតែមួយនៅ ៦ទីតាំងផ្សេងគ្នា។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងផែនការ ដែលជាក្រសួងគោលដៅទី២៦ នាព្រឹកថ្ងៃទី៦ ខ
+9
គណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងផែនការ ដែលជាក្រសួងគោលដៅទី២៦ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងផែនការ បើកយុទ្ធនាការចុះអនុវត្តការងារស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាក់ស្តែង នៅទីស្តីការក្រសួងផែនការ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឆ្ពោះទៅ ការប្រឡងផ្ទេរមកបំពេញតម្រូវការបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ! គណៈកម្មការរៀបចំការប
ឆ្ពោះទៅ ការប្រឡងផ្ទេរមកបំពេញតម្រូវការបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ! គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនព័ត៌មាន លក្ខខណ្ឌ និងកាលបរិច្ឆេទនៃការប្រឡងផ្ទៃក្នុង ដើម្បីផ្ទេរមកបំពេញតម្រូវការបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនសរុប ៨៣១នាក់៖ (១)មត្តេយ្យសិក្សា ៣៨នាក់, (២)បឋមសិក្សា ៥០២នាក់, (៣)អនុវិទ្យាល័យ ២៧នាក់ និង (៤)វិទ្យាល័យ ២៦៤នាក់។ ⏱️ កាលបរិច្ឆេទសំខាន់ៗ៖ 👉 ឈប់ទទួលពាក្យស្នើសុំសិទ្ធិប្រឡងអនឡាញ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈ https://go.gov.kh/era/mcstransfer2026 👉 ពិនិត្យឈ្មោះបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈ https://go.gov.kh/era/mcstransfer2026 👉 ប្រឡងប្រជែង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល 👉 គ្រោងប្រកាសលទ្ធផល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ✅ បេក្ខជនមានសិទ្ធិដាក់ពាក្យ ជាគ្រូបង្រៀនកំពុងបង្រៀនគ្រប់កម្រិត ដែលមានអតីតភាពយ៉ាងតិច ៥ឆ្នាំ បន្ទាប់ពីតាំងស៊ប់ និងបង្រៀននៅកម្រិតណា អាចដាក់ពាក្យបានតែត្រឹមកម្រិតនោះប៉ុណ្ណោះ ដោយពុំចាំបាច់មានការបញ្ជាក់អនុញ្ញាតពីគណៈគ្រប់គ្រងសាលា ឬអាជ្ញាធរណាមួយឡើយ។ ក្រោយពេលប្រឡងជាប់ មិនអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារឡើងវិញឡើយ (ការដូរចេញស្មើនឹងបោះបង់ក្របខ័ណ្ឌ)។ 📞 ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ (ម៉ោងធ្វើការ)៖ 098 233 335, 061 268 999, 070 336 256, 010 416 573, 086 550 545, 068 807 926។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រង និងផ្ដល់សេវាជួរមុខដល់មន្ត្រីសុខាភិបាលមកពី ៩ខេត្ត ដើម្បីពង្រឹងគុណ
+9
ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រង និងផ្ដល់សេវាជួរមុខដល់មន្ត្រីសុខាភិបាលមកពី ៩ខេត្ត ដើម្បីពង្រឹងគុណភាពសេវាសាធារណៈក្នុងវិស័យសុខាភិបាល គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី បរិវត្តកម្មនៃការគ្រប់គ្រង និងការផ្ដល់សេវានៃផ្នែកជួរមុខរបស់មន្ទីរពេទ្យបង្អែកកម្រិត១ (CPA1)។ វគ្គសិក្សារយៈពេល ៥ថ្ងៃនេះ ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែតុលា ឆ្នាំ២០២៦ មានអ្នកចូលរួមជាង ៦០រូប ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកសេវាជួរមុខមន្ទីរពេទ្យបង្អែកមកពី ៩ខេត្ត រួមមាន កណ្ដាល កំពង់ចាម កំពង់ឆ្នាំង ក្រចេះ ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ ព្រះវិហារ និងបន្ទាយមានជ័យ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនគ្រូជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ថ្ងៃទី១ ត្រូវបានបញ្ចប់ដោយរលូន និងធានាបានន
+9
ដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនគ្រូជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ថ្ងៃទី១ ត្រូវបានបញ្ចប់ដោយរលូន និងធានាបាននូវតម្លាភាព ដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងប្រភេទអាទិភាពទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ឆ្នាំ២០២៥ នាថ្ងៃទី១ (ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦) នេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរលូន និងធានាបាននូវតម្លាភាពពិតប្រាកដ។ ដំណើរការពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដោយផ្អែកលើគោលការណ៍ច្បាស់លាស់ គឺបែងចែកទៅតាមលំដាប់ពិន្ទុពីខ្ពស់មកទាប ស្របតាមលទ្ធផលប្រឡងផ្លូវការ។ តាមរយៈការវាយតម្លៃរួម ដំណើរការទាំងមូល បានប្រព្រឹត្តទៅដោយគ្មានការអន្តរាគមន៍ និងមានការចូលរួមត្រួតពិនិត្យពីគណៈកម្មការនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ១០០% ជូនបេក្ខជនលោកគ្រូ-អ្នកគ្រូថ្មី។ គណៈកម្មការរៀបចំបែងចែកកន្លែងការងារ សូមរំលឹកដល់បេក្ខជនជាប់បម្រុងអាទិភាពទី១ ដែលនៅសេសសល់ទាំងអស់ ត្រូវមកចូលរួមដំណើរការជ្រើសរើសកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (https://maps.app.goo.gl/UKA26yuAApKdmRku6?g_st=it) ដោយផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប តាមលទ្ធផលផ្លូវការ (https://web.facebook.com/share/p/14rYehH5kR5/) ឱ្យបានទាន់ពេលវេលាកំណត់៖ 👉វេនព្រឹក (០៧:៣០ - ១២:០០) សម្រាប់បេក្ខជនលេខរៀងទី២៤១ ដល់ទី៣៦០ (ត្រូវមកដល់មណ្ឌល និងមានវត្តមាននៅម៉ោង ០៦:៣០ព្រឹក)។ 👉វេនរសៀល (១៣:៣០ - ១៧:៤៥)៖ សម្រាប់បេក្ខជនលេខរៀងទី៣៦១ រហូតដល់បេក្ខជនចុងក្រោយ លេខរៀងទី៤០៨ (ត្រូវមកដល់មណ្ឌល និងមានវត្តមាននៅម៉ោង ១២:៣០រសៀល)។ 👉បេក្ខជនត្រូវមកចូលរួមជ្រើសរើសកន្លែងការងារដោយផ្ទាល់។ ករណីអវត្តមានដោយគ្មានមូលហេតុច្បាស់លាស់ ឬគ្មានអ្នកតំណាងស្របច្បាប់ គណៈកម្មការនឹងចាត់ទុកថាបោះបង់សិទ្ធិ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ជំហាននៃការវាយតម្លៃ និងទទួលស្គាល់មន្ត្រីកសិកម្មឃុំ កាន់តែជិតចាប់ផ្តើម ការរៀបចំឯកសារសម្រាប់ការវាយតម្លៃ និងទទួលស្គាល់មន្ត្រីកសិក
+9
ជំហាននៃការវាយតម្លៃ និងទទួលស្គាល់មន្ត្រីកសិកម្មឃុំ កាន់តែជិតចាប់ផ្តើម ការរៀបចំឯកសារសម្រាប់ការវាយតម្លៃ និងទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ បានឈានចូលដល់ដំណាក់កាលពិភាក្សាចុងក្រោយ ស្របពេលដែលថ្នាក់ដឹកនាំ កំពុងជំរុញយ៉ាងខ្លាំងនូវគោលការណ៍ «ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម» ដើម្បីជំរុញប្រសិទ្ធភាពការងារ និងលើកស្ទួយវិស័យកសិកម្មនៅតាមមូលដ្ឋាន។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការរៀបចំការប្រឡងប្រជែង ជម្រាបជូនបេក្ខជន ដែលបានដាក់ពាក្យចូលរួមប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌទ
+2
គណៈកម្មការរៀបចំការប្រឡងប្រជែង ជម្រាបជូនបេក្ខជន ដែលបានដាក់ពាក្យចូលរួមប្រឡងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែម នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 📱គ្រូបង្រៀនមានបំណងចង់ចូលរួមប្រឡង សូមស្កេន QR Code ឬតំណភ្ជាប់ https://go.gov.kh/era/mcstransfer2026 រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ សូមអានសេចក្តីជូនដំណឹង និងព័ត៌មានលម្អិត https://web.facebook.com/share/p/18MKz1j3tG/ 📱គ្រូបង្រៀនដែលបានស្នើសុំសិទ្ធិប្រឡងរួចរាល់ អាចពិនិត្យបញ្ជីឈ្មោះបណ្តោះអាសន្ន សូមស្កេន QR Code ឬតំណភ្ជាប់ https://go.gov.kh/era/mcstransfer2026 ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឈ្មោះ, ភេទ, និងថ្ងៃខែឆ្នាំកំណើត របស់ខ្លួនឱ្យបានច្បាស់លាស់។ ករណីរកឃើញកំហុសឆ្គង ឬទិន្នន័យមិនត្រឹមត្រូវ បេក្ខជនត្រូវធ្វើការកែតម្រូវឱ្យបានទាន់ពេលវេលាកំណត់។ ករណីហួសកាលបរិច្ឆេទនេះ បេក្ខជនមិនអាចស្នើសុំកែតម្រូវបានឡើយ។ 👉 ការប្រឡងប្រជែងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/UKA26yuAApKdmRku6?g_st=it 📞 សម្រាប់ព័ត៌មានបន្ថែម ឬការសាកសួរជុំវិញការកែតម្រូវទិន្នន័យ បេក្ខជនអាចទំនាក់ទំនងទៅកាន់ប្រព័ន្ធតេឡេក្រាម និងទូរសព្ទលេខ៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៦៨ ៨០៧ ៩២៦, ០៩៦ ៥៥០ ៥៤៥១។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការជំរឿនមន្ត្រី បញ្ចប់ជំរឿនមន្ត្រីជាក់ស្តែង ថ្ងៃទី១ តាមអង្គភាពគោលដៅទាំង៥ ដោយធានាបាននូវដំណើរការផ្តល់សេវាជូនពលរដ្ឋជាធម្ម
+9
គណៈកម្មការជំរឿនមន្ត្រី បញ្ចប់ជំរឿនមន្ត្រីជាក់ស្តែង ថ្ងៃទី១ តាមអង្គភាពគោលដៅទាំង៥ ដោយធានាបាននូវដំណើរការផ្តល់សេវាជូនពលរដ្ឋជាធម្មតា ដំណើរការចុះធ្វើជីវមាត្រ និងជំរឿនមន្ត្រីជាក់ស្តែងថ្ងៃទី១ នៅតាមបណ្តាអង្គភាព និងមន្ទីរពេទ្យថ្នាក់ជាតិទាំង៥ គោលដៅផ្សេងគ្នា នៃរចនាសម្ព័ន្ធចំណុះក្រសួងសុខាភិបាល ដែលជាក្រសួងគោលដៅទី២៥ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរលូន។ ថ្ងៃដំបូងនៃដំណើរការជំរឿននេះ ទទួលបានការអញ្ជើញចុះពិនិត្យដំណើរការស្រង់ទិន្នន័យផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ នៅទីស្តីការក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យប្រវត្តិរូបផ្ទាល់ខ្លួន ដែលការចូលរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់នាពេលនេះ បានបង្ហាញនូវគំរូ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមបំពេញកាតព្វកិច្ចជាមន្ត្រីរាជការ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

២ថ្ងៃទៀត ប្រព័ន្ធចុះឈ្មោះអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មធ្យមសិក្សា នឹងត្រូវបិទ។ សម
២ថ្ងៃទៀត ប្រព័ន្ធចុះឈ្មោះអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ មធ្យមសិក្សា នឹងត្រូវបិទ។ សម្រាប់ដំណើរការជាបន្តបន្ទាប់ ទៅមុខទៀត សូមបេក្ខជន ពិនិត្យលើកាលវិភាគសំខាន់ៗនានា នៃការប្រឡងប្រជែងទាំងមូល។ ការទទួលពាក្យសុំសិទ្ធិប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន កម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ត្រឹមថ្ងៃទី០៧ តុលា វេលាម៉ោង ១៧:០០នាទីល្ងាចជាកំហិត៖https://go.gov.kh/era/mcsexam2026bmoeys001 និងអាចពិនិត្យតារាងឧបសម្ព័ន្ធលម្អិត៖ https://web.facebook.com/share/p/19XFpWpd8P/ ✅ បេក្ខជនត្រូវជ្រើសរើសប្រឡងតែមួយកម្រិតប៉ុណ្ណោះ (កម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យ) ដោយមិនអាចប្រឡងទាំងពីរក្នុងពេលតែមួយបានឡើយ។ ⏱️បេក្ខជនដែលបានដាក់ពាក្យរួចរាល់ គួរឈ្វេងយល់ពីកាលបរិច្ឆេទសំខាន់ៗ៖ 👉 ពិនិត្យឈ្មោះបណ្តោះអាសន្ន ត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsexam2026bmoeys001 👉 ប្រឡងប្រជែង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មណ្ឌលប្រឡងរាជធានីភ្នំពេញ 👉 គ្រោងប្រកាសលទ្ធផល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ 👉 គ្រោងចុះឈ្មោះ និងចូលរៀនគរុកោសល្យ នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៦។ 📞 បេក្ខជនអាចសាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងនីតិវិធីចុះឈ្មោះ តាមលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube