ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
📈 Análisis del canal de Telegram ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
El canal ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 109 976 suscriptores, ocupando la posición 2 207 en la categoría Noticias y medios y el puesto 14 en la región Camboya.
📊 Métricas de audiencia y dinámica
Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 109 976 suscriptores.
Según los últimos datos del 03 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 14 460, y en las últimas 24 horas de 62, conservando un alto alcance.
- Estado de verificación: Verificado (confirmado oficialmente por Telegram)
- Tasa de interacción (ER): El promedio de interacción de la audiencia es 8.56%. Durante las primeras 24 horas tras publicar, el contenido suele obtener 6.58% de reacciones respecto al total de suscriptores.
- Alcance de las publicaciones: Cada publicación recibe en promedio 9 413 visualizaciones. En el primer día suele acumular 7 236 visualizaciones.
- Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 18.
📝 Descripción y política de contenido
El autor describe el recurso como un espacio para expresar opiniones subjetivas:
“ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ”
Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 04 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.
Carga de datos en curso...
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 04 octubre | +7 | |||
| 03 octubre | +62 | |||
| 02 octubre | +66 | |||
| 01 octubre | +52 |
| 2 | [ការរៀបចំបែកចែកកន្លែងការងារ ជូនបេក្ខជនបម្រុងប្រភេទអាទិភាពទី២]
គណៈកម្មការរៀបចំបែងចែកកន្លែងការងារ សូមជូនដំណឹងដល់បេក្ខជនជាប់បម្រុងដែលមិនបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី១) ដែលបានបំពេញពាក្យស្នើសុំជ្រើសរើសកន្លែងការងារ ដូចបានកំណត់ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ និងសេចក្តីណែនាំ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុង (អាទិភាពទី២) នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល (ផ្លូវលេខ ៤៦៦ ខណ្ឌចំការមន រាជធានីភ្នំពេញ) ដោយផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប តាមលទ្ធផលប្រឡងជាប់បម្រុងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
សូមបេក្ខជនអានខ្លឹមសារលម្អិតដែលមានចែងក្នុងសេចក្តីជូនដំណឹងទ និងតារាងកាលវិភាគ រួមទាំងឯកសារឧបសម្ព័ន្ធ ដែលមានភ្ជាប់ជូន។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 4 844 |
| 3 | [ការរៀបចំបែកចែកកន្លែងការងារ ជូនបេក្ខជនបម្រុងប្រភេទអាទិភាពទី១]
គណៈកម្មការរៀបចំបែងចែកកន្លែងការងារ សូមជូនដំណឹងដល់បេក្ខជនជាប់បម្រុងដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី១) ដែលបានបំពេញពាក្យស្នើសុំជ្រើសរើសកន្លែងការងារ ដូចបានកំណត់ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ និងសេចក្តីណែនាំ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុង (អាទិភាពទី១) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌល សាលាភូមិន្ទរដ្ឋបាល (ផ្លូវលេខ ៤៦៦ ខណ្ឌចំការមន រាជធានីភ្នំពេញ) ដោយផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប តាមលទ្ធផលប្រឡងជាប់បម្រុងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
សូមបេក្ខជនអានខ្លឹមសារលម្អិតដែលមានចែងក្នុងសេចក្តីជូនដំណឹង និងតារាងកាលវិភាគ រួមទាំងឯកសារឧបសម្ព័ន្ធ ដែលមានភ្ជាប់ជូន។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 5 613 |
| 4 | ឈ្វេងយល់ពីវិធីសាស្ត្រ និងឱកាសក្នុងការក្លាយជាមន្ត្រី
ខេត្តក្រចេះ៖ នៅក្នុងដំណើរការនៃវេទិកាផ្សព្វផ្សាយនៅសាកលវិទ្យាល័យក្រចេះ លោក ម៉េង ម៉ង់ទិត អគ្គនាយករងនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានអញ្ជើញធ្វើបទបង្ហាញគន្លឹះស្តីពី «ឱកាសក្លាយជាមន្ត្រី និងនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រី» ដើម្បីតម្រង់ទិសដៅ និងពន្យល់លម្អិតអំពីមធ្យោបាយចម្បងទាំង ២របៀប ក្នុងការចូលបម្រើការងារក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ជូនដល់យុវជន សិស្ស និងនិស្សិត។
ក្នុងនោះ របៀបទី១ គឺការចូលតាមរយៈការប្រឡងប្រជែង ដែលនៅក្នុងបរិបទនៃការកែទម្រង់ថ្មីនេះ យន្តការជ្រើសរើសត្រូវធ្វើឡើងជាចម្បង បែងចែកជាពីរបែប រួមមានការប្រឡងប្រជែងចូលជាមន្ត្រីរាជការស៊ីវិល ឬមន្ត្រីក្របខ័ណ្ឌ និងការប្រឡងប្រជែងចូលជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។ ដោយឡែកសម្រាប់របៀបទី២ គឺការចូលតាមគោលការណ៍ការសម្រេច និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឬជាបុព្វសិទ្ធិផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់រដ្ឋបាលសាធារណៈ។
វាគ្មិនជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា ទោះជាចូលតាមមធ្យោបាយណាក៏ដោយ រាល់ការវាយតម្លៃ និងការជ្រើសរើសក្នុងយុគសម័យកែទម្រង់រដ្ឋបាលសាធារណៈនេះ ត្រូវតែឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ប្រព័ន្ធជ្រើសរើសមន្ត្រីទម្រង់ថ្មីនេះ ធានាដាច់ខាតនូវភាពស្អាតស្អំ គ្មានការបក្ខពួក គ្មានខ្សែបណ្តាញ ដើម្បីឱ្យបេក្ខជនគ្រប់រូបមានសិទ្ធិប្រកួតប្រជែងដោយស្មើភាព ផ្អែកលើសមត្ថភាពពិតប្រាកដ ស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «មិនចាំបាច់ស្គាល់អ្នកធំ មិនចាំបាច់មានខ្សែ តែត្រូវមានសមត្ថភាពពិតប្រាកដ»។
តំណាងក្រសួងបានណែនាំ និងបំផុសស្មារតីដល់យុវជន សិស្ស និងនិស្សិតទាំងអស់ ឱ្យខិតខំកសាងសមត្ថភាព ចំណេះដឹង និងជំនាញពិតប្រាកដ ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារដ៏មានតម្លៃទាំងនេះ ក្នុងការចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋទៅថ្ងៃអនាគត៕ | 5 442 |
| 5 | គណៈកម្មការជំរឿនក្រសួងមុខងារសាធារណៈត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាដើមខែតុលានេះ
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ន សុឃន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងអនុប្រធានក្រុមការងារចុះជំរឿនក្រសួងសុខាភិបាលនិងជាប្រធានទទួលបន្ទុករួមមណ្ឌលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានជួបប្រជុំជាមួយ ឯកឧត្តមសាស្រ្តាចារ្យ តាន់ សុគុន នាយកមន្ទីរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីត្រៀមចុះធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង ឱ្យប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចុះជំរឿនក្រសួងមុខងារសាធារណៈ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 8 596 |
| 6 | ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំពិភាក្សាស្តីពី «ការរៀបចំអង្គវិជ្ជាជីវៈ និងការរៀបចំពិពណ៌នាមុខតំណែងវិជ្ជាជីវៈ ក្នុងមុខងារសាធារណៈ»
នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី «ការរៀបចំអង្គវិជ្ជាជីវៈ និងការរៀបចំពិពណ៌នាមុខតំណែងវិជ្ជាជីវៈ ក្នុងមុខងារសាធារណៈ»។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីនៃក្រសួងមុខងារសាធារណៈជាច្រើនរូប។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 6 567 |
| 7 | ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ ដោយផ្ទាល់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 9 735 |
| 8 | បេក្ខជនដែលបានដាក់ពាក្យចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ (កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ) ឆ្នាំសិក្សា២០២៦-២០២៧ នឹងអាចពិនិត្យបញ្ជីឈ្មោះបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈ QR Code ឬតំណភ្ជាប់៖ https://go.gov.kh/era/mcsexam2026bmoeys001
✅ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធឈ្មោះ, ភេទ, និងថ្ងៃខែឆ្នាំកំណើត របស់ខ្លួនឱ្យបានច្បាស់លាស់។ ករណីរកឃើញកំហុសឆ្គង ឬទិន្នន័យមិនត្រឹមត្រូវ បេក្ខជនត្រូវធ្វើការកែតម្រូវឱ្យបានទាន់ពេលវេលាកំណត់។ ករណីហួសកាលបរិច្ឆេទនេះ បេក្ខជនមិនអាចស្នើសុំកែតម្រូវបានឡើយ។
📞 សម្រាប់ព័ត៌មានបន្ថែម ឬការសាកសួរជុំវិញការកែតម្រូវទិន្នន័យ បេក្ខជនអាចទំនាក់ទំនងទៅកាន់ប្រព័ន្ធតេឡេក្រាម និងទូរសព្ទលេខ៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៦៨ ៨០៧ ៩២៦, ០៨៦ ៥៥០ ៥៤៥។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 10 450 |
| 9 | ថ្ងៃស្អែកប្រព័ន្ធចុះឈ្មោះសម្រាប់ការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់បម្រុងដែលមានឈ្មោះក្នុងបញ្ជីរាយនាម ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នឹងត្រូវបិទ នាវេលាម៉ោង ១៧:០០នាទី ជាកំហិត។
គណៈកម្មការរៀបចំការបែងចែកកន្លែងការងារ សូមជូនការបរិច្ឆេទ និងទីតាំងសម្រាប់ការបែងចែកកន្លែងការងារ។ បេក្ខជនដែលទទួលបានសិទ្ធិជ្រើសរើសកន្លែងការងារត្រូវចូលរួមដោយផ្ទាល់ និង/ឬ ក្នុងករណីមិនអាចចូលរួមដោយផ្ទាល់ ត្រូវចាត់តាំងអ្នកតំណាងដោយមានលិខិតបញ្ជាក់ពីការប្រគល់សិទ្ធិ និងមានហេតុផលច្បាស់លាស់។
📍 ទីកន្លែង៖ សាលាភូមិន្ទរដ្ឋបាល
🗓 កាលបរិច្ឆេទ ៖
1️⃣- ថ្ងៃទី ៥-៦ ខែតុលា ឆ្នាំ២០២៦ សម្រាប់បេក្ខជនអាទិភាពទី១។
បេក្ខជនអាទិភាពទី១ ជាបេក្ខជនជាប់បម្រុងដែលបានបំពេញគ្រប់លក្ខខណ្ឌបណ្តុះបណ្តាល គរុកោសល្យ ត្រូវបានផ្តល់សិទ្ធិអាទិភាពទី១ ជ្រើសរើសកន្លែងការងារមានក្នុងតារាងឧបសម្ព័ន្ធស្តីពីគ្រឹះស្ថានអប់រំគ្រូបង្រៀន ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប នៃលទ្ធផលប្រឡងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់មកបេក្ខជននឹងត្រូវចាត់ឱ្យទៅបង្រៀនតាមសាលាគោលដៅ។
2️⃣- ថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២៦ សម្រាប់បេក្ខជនអាទិភាពទី២។
បេក្ខជនអាទិភាពទី២ ជាបេក្ខជនជាប់បម្រុងដែលមិនបានបំពេញគ្រប់លក្ខខណ្ឌបណ្តុះបណ្តាលគរុកោសល្យ ត្រូវបានអនុញ្ញាតជ្រើសរើសកន្លែងការងារជាបន្ទាប់ដែលមានក្នុងតារាងឧបសម្ព័ន្ធស្តីពីគ្រឹះស្ថានអប់រំគ្រូបង្រៀន ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប នៃលទ្ធផលប្រឡងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់មកបេក្ខជននឹងត្រូវទៅបង្ហាញខ្លួននៅសាលាបណ្តុះបណ្តាលគរុកោសល្យតាមការកំណត់។
គណៈកម្មការរៀបចំការបែងចែកកន្លែងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
------------------
សម្រាប់ការចុះឈ្មោះ 🖥
------------------
បេក្ខជនជាប់បម្រុង ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញតែមួយលើកប៉ុណ្ណោះ ដើម្បីទទួលសិទ្ធិបែងចែកកន្លែងការងារ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
អាទិភាពទី១៖ សម្រាប់បេក្ខជនជាប់បម្រុង ដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី១) ដើម្បីចូលបំពេញទម្រង់ជ្រើសរើសកន្លែងការងារ សូមស្កែន QR Code ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand445select26 និងដើម្បីដាក់សំណើ ឬការតវ៉ាផ្សេងៗ តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand445
អាទិភាពទី២៖ សម្រាប់បេក្ខជនជាប់បម្រុង ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី២) ដើម្បីចូលបំពេញទម្រង់ជ្រើសរើសកន្លែងការងារ សូមស្កែន QR Code ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand840select26 និងដើម្បីដាក់សំណើ ឬការតវ៉ាផ្សេងៗ តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand840
បេក្ខជនអាចសាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងនីតិវិធីចុះឈ្មោះ តាមលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 601 |
| 10 | ក្រសួងមុខងារសាធារណៈ បើកវេទិកាផ្សព្វផ្សាយការកំណែទម្រង់ និងឱកាសការងារតាមរយៈការប្រឡងប្រជែង នៅសាកលវិទ្យាល័យក្រចេះ
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាកលវិទ្យាល័យក្រចេះ ក្រសួងមុខងារសាធារណៈ បានរៀបចំ «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន» លើកទី២ យ៉ាងមហោឡារិក។ អង្គវេទិកានេះ បានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ យុវជន តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត ព្រមទាំងអ្នកសារព័ត៌មាន ចូលរួមយ៉ាងកុះករសរុបប្រមាណ ៣០០រូប។
ក្នុងមតិបើកស្វាគមន៍ លោក គី វិសាល សាកលវិទ្យាធិការរង តំណាងឱ្យ ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈ ដែលបានជ្រើសរើសសាកលវិទ្យាល័យក្រចេះ ជាមណ្ឌលផ្សព្វផ្សាយ។លោកសាកលវិទ្យាធិការរង បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យរដ្ឋដំបូងគេនៅភូមិសាស្ត្រភាគឥសានមួយនេះ ដែលបច្ចុប្បន្នបណ្តុះបណ្តាលបាន ៩ជំនាន់ ដោយមានអតីតនិស្សិតប្រមាណ៩០% មានការងារធ្វើ ក្នុងនោះមានជិត ៤០រូប បានប្រឡងជាប់ជាមន្ត្រីឃុំ-សង្កាត់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងទទួលបានជ័យលាភីឆ្នើមៗលំដាប់តំបន់លើផ្នែកប្រកួតប្រជែងសហគ្រិនភាពនៅប្រទេសវៀតណាម និងកូរ៉េខាងត្បូង។
ទន្ទឹមនឹងនេះ លោកសាកលវិទ្យាធិការរង ក៏បានប្រកាសបើកទ្វារយ៉ាងទូលំទូលាយ និងសម្ដែងនូវការស្វាគមន៍យ៉ាងរីករាយចំពោះគ្រប់បណ្តាវេទិកាផ្សព្វផ្សាយទាំងអស់ ទាំងបណ្តាក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។ លោកបានគូសបញ្ជាក់យ៉ាងលម្អិតថា សាកលវិទ្យាល័យក្រចេះ តែងតែត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់កិច្ចសហការ និងស្វាគមន៍ចេញពីបេះដូងចំពោះរាល់កម្មវិធី ឬវេទិកាទាំងឡាយណា ដែលមានបំណងចុះមកពង្រឹងពង្រីកចំណេះដឹង បណ្ដុះស្មារតី ព្រមទាំងបង្កើតអន្តរកម្មស្ថាបនាដ៏មានសារៈសំខាន់ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសហគមន៍អប់រំនៅតាមមូលដ្ឋាន។ លោកក៏បានផ្ដាំទៅកាន់ក្រុមការងារបច្ចេកទេសនៃបណ្ដាស្ថាប័ននានាថា ប្រសិនបើមានកម្មវិធី ឬយុទ្ធនាការអប់រំណាមួយ អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររបស់សាកលវិទ្យាល័យ ដើម្បីរួមគ្នារៀបចំកម្មវិធីឱ្យបានកាន់តែរលូន ជោគជ័យ និងបង្កើតបានជាផលជះវិជ្ជមានសម្រាប់យុវជនជំនាន់ក្រោយ។ | 8 744 |
| 11 | គណៈកម្មការជំរឿនក្រសួងមុខងារសាធារណៈត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាដើមខែតុលានេះ
នាព្រឹកថ្ងៃ ទី១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជួបប្រជុំជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីត្រៀមចុះធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែង ឱ្យប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចុះជំរឿនក្រសួងមុខងារសាធារណៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 9 570 |
| 12 | ក្រសួងមុខងារសាធារណៈ រួមសហការជាមួយក្រសួងសុខាភិបាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គសុខាភិបាល»
នាព្រឹកថ្ងៃ ទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សហការជាមួយ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គសុខាភិបាល»។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 8 015 |
| 13 | ថ្ងៃស្អែកប្រព័ន្ធចុះឈ្មោះសម្រាប់ការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់បម្រុងដែលមានឈ្មោះក្នុងបញ្ជីរាយនាម ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នឹងត្រូវបិទ នាវេលាម៉ោង ១៧:០០នាទី ជាកំហិត។
គណៈកម្មការរៀបចំការបែងចែកកន្លែងការងារ សូមជូនការបរិច្ឆេទ និងទីតាំងសម្រាប់ការបែងចែកកន្លែងការងារ។ បេក្ខជនដែលទទួលបានសិទ្ធិជ្រើសរើសកន្លែងការងារត្រូវចូលរួមដោយផ្ទាល់ និង/ឬ ក្នុងករណីមិនអាចចូលរួមដោយផ្ទាល់ ត្រូវចាត់តាំងអ្នកតំណាងដោយមានលិខិតបញ្ជាក់ពីការប្រគល់សិទ្ធិ និងមានហេតុផលច្បាស់លាស់។
📍 ទីកន្លែង៖ សាលាភូមិន្ទរដ្ឋបាល
🗓 កាលបរិច្ឆេទ ៖
1️⃣- ថ្ងៃទី ៥-៦ ខែតុលា ឆ្នាំ២០២៦ សម្រាប់បេក្ខជនអាទិភាពទី១។
បេក្ខជនអាទិភាពទី១ ជាបេក្ខជនជាប់បម្រុងដែលបានបំពេញគ្រប់លក្ខខណ្ឌបណ្តុះបណ្តាល គរុកោសល្យ ត្រូវបានផ្តល់សិទ្ធិអាទិភាពទី១ ជ្រើសរើសកន្លែងការងារមានក្នុងតារាងឧបសម្ព័ន្ធស្តីពីគ្រឹះស្ថានអប់រំគ្រូបង្រៀន ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប នៃលទ្ធផលប្រឡងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់មកបេក្ខជននឹងត្រូវចាត់ឱ្យទៅបង្រៀនតាមសាលាគោលដៅ។
2️⃣- ថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ២០២៦ សម្រាប់បេក្ខជនអាទិភាពទី២។
បេក្ខជនអាទិភាពទី២ ជាបេក្ខជនជាប់បម្រុងដែលមិនបានបំពេញគ្រប់លក្ខខណ្ឌបណ្តុះបណ្តាលគរុកោសល្យ ត្រូវបានអនុញ្ញាតជ្រើសរើសកន្លែងការងារជាបន្ទាប់ដែលមានក្នុងតារាងឧបសម្ព័ន្ធស្តីពីគ្រឹះស្ថានអប់រំគ្រូបង្រៀន ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាប នៃលទ្ធផលប្រឡងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់មកបេក្ខជននឹងត្រូវទៅបង្ហាញខ្លួននៅសាលាបណ្តុះបណ្តាលគរុកោសល្យតាមការកំណត់។
គណៈកម្មការរៀបចំការបែងចែកកន្លែងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។
------------------
សម្រាប់ការចុះឈ្មោះ 🖥
------------------
បេក្ខជនជាប់បម្រុង ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញតែមួយលើកប៉ុណ្ណោះ ដើម្បីទទួលសិទ្ធិបែងចែកកន្លែងការងារ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
អាទិភាពទី១៖ សម្រាប់បេក្ខជនជាប់បម្រុង ដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី១) ដើម្បីចូលបំពេញទម្រង់ជ្រើសរើសកន្លែងការងារ សូមស្កែន QR Code ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand445select26 និងដើម្បីដាក់សំណើ ឬការតវ៉ាផ្សេងៗ តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand445
អាទិភាពទី២៖ សម្រាប់បេក្ខជនជាប់បម្រុង ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី២) ដើម្បីចូលបំពេញទម្រង់ជ្រើសរើសកន្លែងការងារ សូមស្កែន QR Code ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand840select26 និងដើម្បីដាក់សំណើ ឬការតវ៉ាផ្សេងៗ តាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcscand840
បេក្ខជនអាចសាកសួរព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងនីតិវិធីចុះឈ្មោះ តាមលេខទូរសព្ទ ឬប្រព័ន្ធតេឡេក្រាម៖ ០៩៨ ២៣៣ ៣៣៥, ០៦១ ២៦៨ ៩៩៩, ០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦៨ ៨០៧ ៩២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 11 151 |
| 14 | គណៈកម្មការជំរឿនមន្ត្រីថ្នាក់ជាតិ បញ្ចប់យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងបរិស្ថាន ប្រកបដោយជោគជ័យ និងទទួលបានកិច្ចសហការខ្ពស់
យុទ្ធនាការចុះធ្វើជីវមាត្រ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពរចនាសម្ព័ន្ធចំណុះទីស្តីការក្រសួងបរិស្ថាន ដែលជាក្រសួងគោលដៅទី២៤ រយៈពេល ២ថ្ងៃ (ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦) នេះ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យយ៉ាងត្រកាល ស្របតាមផែនការដែលបានកំណត់។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 10 727 |
| 15 | ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សវនកម្មសមិទ្ធកម្ម និងសវនកម្មបច្ចេកវិទ្យាព័ត៌មាន» ដើម្បីអភិវឌ្ឍសមត្ថភាពនិងជំនាញវិជ្ជាជីវៈសវនករ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងាសាធារណៈ រួមសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សវនកម្មសមិទ្ធកម្ម និងសវនកម្មបច្ចេកវិទ្យាព័ត៌មាន» ដើម្បីអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈសវនករ ឱ្យស្របតាមស្តង់ដាបច្ចេកទេស សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ជូនដល់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈចំនួន ១០០នាក់។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 10 205 |
| 16 | សន្តិភាពនាពេលបច្ចុប្បន្ន គឺជាផ្លែផ្កានៃការលះបង់យ៉ាងធំធេងពីវីរជនជំនាន់មុន ដែលបានបន្សល់ទុកនូវកេរមរតកដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយបន្តវេនអភិវឌ្ឍជាតិ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន ២.៣០៧នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអតីតយុទ្ធជនទាំងអស់ដោយក្តីគោរពស្រឡាញ់បំផុត។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 12 492 |
| 17 | លក្ខខណ្ឌកាតព្វកិច្ច និងស្តង់ដាគុណវុឌ្ឍិក្រោយប្រឡងជាប់ សម្រាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារមធ្យមសិក្សា (កម្រិតវិទ្យាល័យ)
លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បានមានប្រសាសន៍ថា បេក្ខជនដែលប្រឡងជាប់ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល ចំនួន ៤៨ក្រេឌិត ដែលការបណ្តុះបណ្តាលនេះ សមមូលទៅនឹងសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់វិជ្ជាជីវៈគ្រូបង្រៀន។ គ្រប់បេក្ខជនទាំងអស់ត្រូវចូលរៀននៅវិទ្យាស្ថានជាតិអប់រំ (រាជធានីភ្នំពេញ)។ ដូចគ្នានឹងគ្រូកិច្ចព្រមព្រៀងកម្រិតអនុវិទ្យាល័យដែរ បេក្ខជនត្រូវតែទៅបង្ហាញខ្លួន និងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៦ខែតុល តទៅ។
សូមអញ្ជើញទស្សនា និងស្ដាប់ប្រសាសន៍ពន្យល់ណែនាំយ៉ាងលម្អិតរបស់ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា ជុំវិញលក្ខខណ្ឌកាតព្វកិច្ច ទីតាំង និងស្តង់ដានៃការបណ្តុះបណ្តាលគរុកោសល្យ សម្រាប់បេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
📱សម្រាប់កម្រិតមធ្យមសិក្សា បេក្ខជនអាចចុះឈ្មោះប្រឡង តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsexam2026bmoeys001 រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ បេក្ខជនត្រូវជ្រើសរើសប្រឡង តែមួយកម្រិតប៉ុណ្ណោះ (កម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យ) ដោយមិនអាចប្រឡងទាំងពីរក្នុងពេលតែមួយបានឡើយ។ សូមអាន និងពិនិត្យអំពីតម្រូវការមុខតំណែង មុខវិជ្ជាឯកទេស និងចំនួនកំណត់ ក្នុងភូមិសាស្ត្ររដ្ឋបាលស្រុកគោលដៅលម្អិត នៅក្នុងតារាងឧបសម្ព័ន្ធដែលភ្ជាប់ជាមួយសេចក្តីជូនដំណឹង https://web.facebook.com/share/p/19XFpWpd8P/
📱សម្រាប់កម្រិតបឋមសិក្សា បេក្ខជនអាចចុះឈ្មោះប្រឡង តាមរយៈតំណភ្ជាប់ go.gov.kh/era/mcs2026moeys267yeras រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។ សូមអាន និងពិនិត្យសេចក្តីជូនដំណឹង និងសេចក្តីណែនាំអំពីគុណវុឌ្ឍិនៃមុខតំណែង និងចំនួនដែលបានប្រកាសជ្រើសរើសក្នុងតារាងឧបសម្ព័ន្ធ តាមរយៈ https://web.facebook.com/share/p/1GM4iFHY99/
បេក្ខជនអាចជជែក និងសាកសួរព័ត៌មានបន្ថែម តាមរយៈតំណភ្ជាប់តេឡេក្រាម៖ https://t.me/+TYE_eD8bVlU0OTZl
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 10 734 |
| 18 | ឯកឧត្តម អែវ ប៊ុនថុល បង្ហាញលទ្ធផលជំរឿនមន្ត្រី ២៣ក្រសួង-ស្ថាប័ន ខណៈក្រសួងបរិស្ថានជាគោលដៅទី២៤
ក្នុងដំណើរការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការជំរឿនមន្ត្រីរាជការ ដោយគិតមកទល់ពេលនេះ គណៈកម្មការជាតិសម្រេចបាន ២៣ក្រសួង-ស្ថាប័នរួចមកហើយ ដែលមានមន្ត្រីសរុបប្រមាណ ៣៣,០០០នាក់ (ស្មើនឹងជាង ៦០% នៃមន្ត្រីនីតិប្រតិបត្តិសរុប)។ សម្រាប់ថ្ងៃនេះ ក្រសួងបរិស្ថាន គឺជាគោលដៅទី២៤ ដែលមានមន្ត្រីត្រូវធ្វើជំរឿនចំនួន ៩៦៩នាក់។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 8 862 |
| 19 | ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័ននៅចំណុះអង្គការនីតិប្រតិបត្តិ ឈានឆ្ពោះទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល នារសៀលថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម នាង កែវសុវណ្ណ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបប្រជុំជាមួយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។ កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំង២ក្រសួង។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 10 936 |
| 20 | លោកជំទាវបណ្ឌិត៖ តាមផែនការគ្រោងទុក ក្រសួងមុខងារសាធារណៈ នឹងប្រកាសលទ្ធផលនៃការប្រឡង អំឡុងថ្ងៃទី២៤ ខែតុលាខាងមុខនេះ។ ប្រសិនជាអ្វីៗដំណើរការតាមការគ្រោងទុក គឺមានន័យថា ដំណើរការនៃការបណ្តុះបណ្តាលនឹងចាប់ផ្តើមនៅ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ បេក្ខជនដែលប្រឡងជាប់ទាំងអស់ត្រូវតែបង្ហាញខ្លួនភ្លាមៗ ក៏ដូចជាចាប់ផ្តើមចូលរៀន រយៈពេល ២សប្តាហ៍ នៅតាមសាលាគរុកោសល្យ។ ប្រសិនបើអវត្តមាន ពេញ ១សប្តាហ៍ដំបូង មិនទៅបង្ហាញខ្លួន មិនមានវត្តមានទេ គឺមានន័យថាបោះបង់ប៉ុស្តិ៍របស់ខ្លួន។
សូមអញ្ជើញទស្សនា និងស្ដាប់ប្រសាសន៍ពន្យល់ណែនាំយ៉ាងលម្អិតរបស់ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា អំពីកាលបរិច្ឆេទគ្រោងទុកនៃការប្រកាសលទ្ធផល ថ្ងៃចាប់ផ្តើមវគ្គតម្រង់ទិស និងវិន័យវត្តមានដាច់ខាត សម្រាប់បេក្ខជនប្រឡងជាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតអនុវិទ្យាល័យ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube | 6 992 |
