ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

الذهاب إلى القناة على Telegram

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

تُعد قناة ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 113 857 مشتركاً، محتلاً المرتبة 2 086 في فئة الأخبار والوسائط والمرتبة 15 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 113 857 مشتركاً.

بحسب آخر البيانات بتاريخ 29 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 4 185، وفي آخر 24 ساعة بمقدار 58، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: موثّقة (مؤكدة رسمياً من تيليجرام)
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.40‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 7.42‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 10 694 مشاهدة. وخلال اليوم الأول يجمع عادةً 8 440 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 19.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 30 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

113 857
المشتركون
+5824 ساعات
+1 2577 أيام
+4 18530 أيام
أرشيف المشاركات
គណៈកម្មការបិទបញ្ចប់ការបែងចែកកន្លែងការងារ កម្រិតវិទ្យាល័យ ប្រកបដោយជោគជ័យ និងត្រៀមបន្តសម្រាប់បេក្ខជន កម្រិតអនុវិទ្យាល័យ នាព្រឹក
+9
គណៈកម្មការបិទបញ្ចប់ការបែងចែកកន្លែងការងារ កម្រិតវិទ្យាល័យ ប្រកបដោយជោគជ័យ និងត្រៀមបន្តសម្រាប់បេក្ខជន កម្រិតអនុវិទ្យាល័យ នាព្រឹកស្អែក គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទបញ្ចប់ដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ផ្លូវការហើយ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោយពីបានដំណើរការយ៉ាងមមាញឹកពេញមួយថ្ងៃ ទាំងវេនពេលព្រឹក និងវេនពេលរសៀល។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ
+9
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារពីសមិទ្ធផលសម្រេចបាន បញ្ហាប្រឈមនិងដំណោះស្រាយ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំក្នុងបរិវេណសាលាភុមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ (Zoom)។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

បន្តដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនជាប់ស្ថាពរ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ មកពីខេត្តចំនួន៥ សម្រ
+9
បន្តដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនជាប់ស្ថាពរ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ មកពីខេត្តចំនួន៥ សម្រាប់វេនរសៀល បន្ទាប់ពីបានបញ្ចប់ដំណើរការបែងចែកកន្លងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងវេនពេលព្រឹក ប្រកបដោយជោគជ័យរួចមក គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តដំណើរការនីតិវិធីបែងចែកកន្លែងការងារ សម្រាប់វេនរសៀលនេះ ចាប់ពីវេលាម៉ោង ១៣:៣០នាទីតទៅ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។ ក្នុងវេនរសៀលនេះ គណៈកម្មការបានទទួលស្វាគមន៍បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មកពីបណ្តាខេត្តចំនួន៥ រួមមានខេត្តតាកែវ កែប ប៉ៃលិន កំពង់ធំ និងខេត្តកំពត ផ្អែកទៅតាមបញ្ជីឈ្មោះជាប់ស្ថាពរ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ មកជួបជុំគ្នា ដើម្បីចាប់ប៉ុស្តិ៍ផង ឃើញដំណើរការផង និងធ្វើជាសាក្សីផង ក្រោយបញ្ចប់កិច្ចប្រជុំ
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ មកជួបជុំគ្នា ដើម្បីចាប់ប៉ុស្តិ៍ផង ឃើញដំណើរការផង និងធ្វើជាសាក្សីផង ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់ នូវដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនប្រឡងជាប់ស្ថាពរ ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាស្ថានជាតិអប់រំ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

បេក្ខនារី ញ៉ោច កុប រំភើបដែលបានជ្រើសរើសប៉ុស្តិ៍ការងារនៅស្រុកកំណើត ខេត្តមណ្ឌលគិរី និងកោតសរសើរប្រព័ន្ធប្រឡងប្រជែងមានតម្លាភាព ក្ន
+7
បេក្ខនារី ញ៉ោច កុប រំភើបដែលបានជ្រើសរើសប៉ុស្តិ៍ការងារនៅស្រុកកំណើត ខេត្តមណ្ឌលគិរី និងកោតសរសើរប្រព័ន្ធប្រឡងប្រជែងមានតម្លាភាព ក្នុងបរិយាកាសដ៏រលូន និងតម្លាភាពនៃដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនប្រឡងជាប់ស្ថាពរ ជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បេក្ខនារី ញ៉ោច កុប ដែលជាបេក្ខជនប្រឡងជាប់ស្ថាពរ ឯកទេសភាសាខ្មែរ មកពីខេត្តមណ្ឌលគិរី បានសម្តែងនូវក្តីរំភើបសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានជ្រើសរើសបានទីតាំងបម្រើការងារដែលខ្លួនប្រាថ្នា គឺ វិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

សកម្មភាពដ៏រលូន និងតម្លាភាពនៃដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នាព្រឹកនេះ ទស្សនាទិដ្ឋភាពជាក់ស្តែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ វត្តមានយ៉ាងកុះកររបស់បេក្ខជនមកពីបណ្តាខេត្តទាំង១៩ មកដល់មណ្ឌលតាំងពីព្រលឹម ប្រកបដោយសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្រោមការសម្របសម្រួលពីក្រុមការងារអន្តរក្រសួងទាំង ៧ក្រុម យ៉ាងសកម្ម ក្នុងការណែនាំ និងផ្ទៀងផ្ទាត់ឯកសារជូនបេក្ខជនតាមបណ្តាអគារ K និងអគារ P។ សម្រាប់បេក្ខជនម្នាក់ៗក្នុងការជ្រើសរើសទីកន្លែងបម្រើការងារនៅសាលាវិទ្យាល័យដែលខ្លួនប្រាថ្នា ផ្អែកលើលំដាប់ពិន្ទុ និងតម្រូវការជាក់ស្តែង។ #ក្រសួងមុខងារសាធារណៈ #គ្រូបង្រៀនកិច្ចព្រមព្រៀងការងារ #កម្រិតវិទ្យាល័យ #វិទ្យាស្ថានជាតិអប់រំ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គ្រប់បេក្ខជនទាំងអស់ មានថេរវេលា ២នាទី ក្នុងការជ្រើសរើសកន្លែងការងារ នៅសាលាវិទ្យាល័យ ដែលខ្លួនចង់បាន ដំណើរការបែងចែកកន្លែងការងារ (
+9
គ្រប់បេក្ខជនទាំងអស់ មានថេរវេលា ២នាទី ក្នុងការជ្រើសរើសកន្លែងការងារ នៅសាលាវិទ្យាល័យ ដែលខ្លួនចង់បាន ដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្តើមពីវេលាមោង ០៧:៣០នាទីព្រឹកតទៅ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ដំណើរការកែសន្លឹកកិច្ចការប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ឈានចូលថ្ងៃទី២ ដំណើរការការងារបច្ចេកទេសក្នុងដំណាក់កាលក្រោយប្រឡង សម
+9
ដំណើរការកែសន្លឹកកិច្ចការប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ឈានចូលថ្ងៃទី២ ដំណើរការការងារបច្ចេកទេសក្នុងដំណាក់កាលក្រោយប្រឡង សម្រាប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ បានឈានចូលថ្ងៃទី២ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA)។ កិច្ចដំណើរការការងារក្នុងថ្ងៃទី២ នេះ បានចាប់ផ្តើមយ៉ាងម៉ឺងម៉ាត់ស្របតាមកាលវិភាគកំណត់។ គណៈកម្មការគ្រប់គ្រងមណ្ឌល ព្រមទាំងតំណាងស្ថាប័នត្រួតពិនិត្យទាំងអស់ បានរួមគ្នាពិនិត្យត្រាសម្ងាត់ និងបើកទ្វារបន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីបញ្ជូនសំណុំឯកសារទៅកាន់បន្ទប់កំណែប្រកបដោយសុវត្ថិភាពដាច់ខាត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនដល់បេក្ខជនជាប់បម្រុងសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ ស្ដីពីការកែសម្រួលមួយចំនួនក្នុង
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនដល់បេក្ខជនជាប់បម្រុងសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ ស្ដីពីការកែសម្រួលមួយចំនួនក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ដីពីការចូលរួមបែងចែកកន្លែងការងារសម្រាប់បេក្ខជនជាប់បម្រុងវិទ្យាល័យ និងអនុវិទ្យាល័យ។ ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងដូចខាងក្រោម។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ព្រឹកនេះ ចាប់ផ្តើមបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ វិទ្យាល័យ នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ
+9
ព្រឹកនេះ ចាប់ផ្តើមបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ វិទ្យាល័យ នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បរិយាកាសនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) មានភាពអ៊ូអរខ្លាំង ដោយសារវត្តមានរបស់បេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងសម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ បេក្ខជនជ័យលាភី ដែលត្រូវបានបែងចែកកាលវិភាគក្នុងវេនពេលព្រឹក បានធ្វើដំណើរមកដល់មណ្ឌលយ៉ាងច្រើនកុះករតាំងពីម៉ោង ៦:៣០នាទីព្រឹក ពោលគឺមុនម៉ោងកំណត់រហូតដល់ទៅ ១ម៉ោង ដើម្បីត្រៀមខ្លួនចូលរួមទទួលស្តាប់ការណែនាំពីគណៈកម្មការ និងត្រៀមជ្រើសរើសប៉ុស្តិ៍ការងាររបស់ខ្លួន។ បេក្ខជនទាំងអស់ បានបង្ហាញខ្លួនយ៉ាងសមរម្យ និងថ្លៃថ្នូរក្នុងឯកសណ្ឋានគ្រូបង្រៀន ព្រមទាំងមានការកាន់ជាប់មកជាមួយនូវឯកសារចាំបាច់ រួមមានសលាកបត្រចុះឈ្មោះប្រឡងប្រជែង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ ក្រុមការងារសម្របសម្រួល និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ពង្រាយកម្លាំងយ៉ាងសកម្ម នៅតាមច្រកចូល មុខអគារ K និងអគារ P ដើម្បីជួយណែនាំ ផ្ទៀងផ្ទាត់ឈ្មោះ និងតម្រង់ជួររបៀបរៀបរយ ធ្វើឱ្យលំហូរនៃការចូលទៅកាន់សាលប្រជុំធំ និងតាមជាន់នៃអគារនីមួយៗ ប្រព្រឹត្តទៅដោយរលូន បង្ការបាននូវការកកស្ទះ និងរក្សាបាននូវសណ្តាប់ធ្នាប់។ សកម្មភាពនាព្រឹកនេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់បេក្ខជនជ័យលាភីគ្រប់រូប ក្នុងការសហការជាមួយគណៈកម្មការ ដើម្បីធ្វើឱ្យដំណើរការ ចាប់ប៉ុស្តិ៍ការងារនេះ ប្រកបដោយតម្លាភាព យុត្តិធម៌។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ស្អែកព្រឹក គណៈកម្មការ នឹងចាប់ផ្តើមដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវ
+8
ស្អែកព្រឹក គណៈកម្មការ នឹងចាប់ផ្តើមដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំរួមគ្នាយ៉ាងសំខាន់មួយ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដើម្បីពិនិត្យវឌ្ឍនភាពការងារចុងក្រោយ ព្រមទាំងបានធ្វើការសាកល្បងអនុវត្តលំហូរនៃនីតិវិធីជាក់ស្តែង ក្នុងដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) សម្រាប់បេក្ខជនប្រឡងជាប់ស្ថាពរ ១,២៨១នាក់ (ស្រី ៦៤៩នាក់) សម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្ត-ស្រុក សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រសួងមុខងារសាធារណៈ បង្ហាញនីតិវិធីលម្អិត និងការត្រៀមខ្លួនរបស់បេក្ខជន ក្នុងការជ្រើសរើសទីកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ លោក អៀង គីមលាង៖ បេក្ខជនគាត់ត្រូវដឹងថាតើទីតាំងភូមិសាស្ត្រណា ដែលគាត់មានលទ្ធភាពអាចទៅទទួលយកប៉ុស្តិ៍[...] ត្រូវតែទៅស្គាល់ទាំងទីតាំងខេត្ត ទីតាំងស្រុក ទីតាំងឃុំ ហើយនិងសាលាតែម្ដង ឱ្យស្គាល់ទីតាំងភូមិសាស្ត្រ បានន័យថាទៅមើលផ្ទាល់តែម្ដង។ អត់អាចគ្រាន់តែមើលតាម Social Media ឬក៏បណ្ដាញផ្សព្វផ្សាយថា សាលាហ្នឹងអញ្ចេះ សាលាហ្នឹងចុះទេ គឺតម្រូវឱ្យបេក្ខជនគាត់ទៅមើលផ្ទាល់ [...] ដើម្បីត្រៀមខ្លួន ទទួលយកនៅពេលដែលបើកបវេសនកាល គឺគាត់ត្រូវតែទៅបង្ហាញខ្លួនហើយបង្រៀនសិស្ស។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

កងកម្លាំងចម្រុះធានាសុវត្ថិភាព ភាពស្ងប់ស្ងាត់ និងខែលការពារសន្តិសុខ ចាប់តាំងពីចាប់ផ្តើមរហូតដល់ការបិទបញ្ចប់ដំណើរការប្រឡងប្រជែងទា
+9
កងកម្លាំងចម្រុះធានាសុវត្ថិភាព ភាពស្ងប់ស្ងាត់ និងខែលការពារសន្តិសុខ ចាប់តាំងពីចាប់ផ្តើមរហូតដល់ការបិទបញ្ចប់ដំណើរការប្រឡងប្រជែងទាំងស្រុង នៅក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ វិធានការសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានរឹតបន្តឹងក្នុងកម្រិត និងគ្រប់ជ្រុងជ្រោយបំផុត។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ បានដាក់ពង្រាយកម្លាំងការពារ និងខ្សែបន្ទាត់សុវត្ថិភាពជុំវិញបរិវេណមណ្ឌលប្រឡង អគារតាក់តែង បោះពុម្ព វិញ្ញាសា រហូតដល់មណ្ឌលកំណែសន្លឹកកិច្ចការ ដើម្បីការពារដាច់ខាតមិនឱ្យមានបុគ្គលមិនពាក់ព័ន្ធចូលជិត ឬបង្កការរំខាន ធានាបាននូវភាពស្ងប់ស្ងាត់ និងរបៀបរៀបរយខ្ពស់បំផុត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ត្រូវបានអនុវត្តក្រោមយន្តការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត
+9
ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ត្រូវបានអនុវត្តក្រោមយន្តការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាតម្លាភាព និងយុត្តិធម៌ ឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់បេក្ខជន និងសាធារណជន នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបើកទ្វារបន្ទប់សម្ងាត់ និងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA) ក្រោមការណែនាំ និងរឹតបន្តឹងវិន័យបច្ចេកទេស ដើម្បីធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងគ្មានភាពមិនប្រក្រតីណាមួយកើតឡើង ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនទាំង ២០,២៤៩នាក់ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ និងវិធានការខ្ពស់បំផុត។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

លោកគ្រូ ឌុក សុឬទ្ធី គ្រូបង្រៀនមកពីសាលាបឋមសិក្សា ស្វាយស ខេត្តបាត់ដំបង ជួយសម្រេចបំណងកូនសិស្សរបស់ខ្លួនដែលខ្វះខាត មកតាមចាប់ក្តីស្រមៃដើម្បីក្លាយជាគ្រូបង្រៀនបឋមសិក្សា ក្នុងដំណើរការប្រឡងគ្រូបឋមសិក្សា នៅមណ្ឌល RUPP លោកគ្រូ ឌុក សុឬទ្ធី ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សា ស្វាយស ខេត្តបាត់ដំបង បានផ្តល់បទសម្ភាសជាមួយក្រុមការងារគណៈកម្មការរៀបចំការប្រឡងថា លោកគ្រូ បានជូនកូនសិស្សរបស់ខ្លួនចំនួន ៥នាក់ ដែលមានជីវភាពខ្វះខាតមកពីខេត្តបាត់ដំបង ដើម្បីចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្រឡេកមើលការលះបង់របស់ក្រុមការងារផ្នែកអនាម័យ ជួរមុខដ៏សំខាន់ក្នុងការជំរុញបរិយាកាសប្រឡងប្រជែងគ្រូបង្រៀនឱ្យកាន់តែមានភាពស្រស់ត្រកា
+9
ក្រឡេកមើលការលះបង់របស់ក្រុមការងារផ្នែកអនាម័យ ជួរមុខដ៏សំខាន់ក្នុងការជំរុញបរិយាកាសប្រឡងប្រជែងគ្រូបង្រៀនឱ្យកាន់តែមានភាពស្រស់ត្រកាល និងថ្លៃថ្នូរ នៅក្នុងភាពជោគជ័យនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រៅពីការរឹតបន្តឹងសន្តិសុខ និងការគ្រប់គ្រងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ អ្វីដែលមិនអាចខ្វះបាននោះគឺ ការលះបង់ដ៏ស្ងប់ស្ងាត់ និងសកម្មភាពដ៏ស្វាហាប់របស់ក្រុមការងារផ្នែកអនាម័យ ដែលជាក្រុមការងារដ៏សកម្មតែលាក់មុខនៅពីក្រោយបរិស្ថានការងារដ៏ល្អប្រសើរ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ឆ្លើយតបនឹងការចង់ដឹងរបស់អ្នកសារព័ត៌មាន អំពីយន្តការដោះស្រាយបញ្ហាខ្វះគ្រូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពន្យល់ពីកិច្ចសហការស្អិតរមួតរវាងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច ក្នុងការប្រមូលទិន្នន័យឱ្យបានលឿន និងចំគោលដៅ ដោយលើកឡើងថា "ការខ្វះគ្រូនេះ តើវាអាចចេញមកពីទិដ្ឋភាពអ្វីខ្លះ? ទី១ កំណើននៃសិស្សនៅក្នុងសាលានោះ ទី២ លោកគ្រូ អ្នកគ្រូដែលដល់អាយុចូលនិវត្តន៍ ទី៣ ជាយថាហេតុណាក៏ដោយគឺបញ្ហាសុខភាព ឬក៏មានទុក្ខ...។ នៅឆ្នាំក្រោយ គឺយើងនឹងធ្វើជាផ្លូវការតែម្ដង ដោយពិភាក្សា និងកំណត់ឱ្យបានពីចម្ងាយ តាមលទ្ធភាពខ្ពស់ដែលអាចធ្វើទៅបាន [...] យើងត្រូវការការចូលរួមទាំងអស់គ្នា ជាពិសេសអាជ្ញាធរមូលដ្ឋាន។ យើងអាចកំណត់ទិន្នន័យ ឬក៏គណនា [...] គឺយើងអាចត្រៀមពីចម្ងាយបាន... ធំជាងគេធានាថាកុំឱ្យខ្វះគ្រូ និងការរៀនប្អូនៗសិស្សានុសិស្ស។" 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

ក្នុងឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តការគិតគូរលើសុខុមាលភាពមន្រ្តីរាជការក្រោមឱវាទប្រមាណជាង ៩០ករណី ក្រោមគំនិតផ្តួចផ
+9
ក្នុងឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តការគិតគូរលើសុខុមាលភាពមន្រ្តីរាជការក្រោមឱវាទប្រមាណជាង ៩០ករណី ក្រោមគំនិតផ្តួចផ្តើមប្រកបដោយមនោសញ្ចេតនាថ្លៃថ្លា និងការយកចិត្តទុកដាក់ដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្កើតក្រុមការងារអនុវត្តគម្រោងស្តីពីការគិតគូរសុខុមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ (MCS H+) គោលបំណងដើម្បីជួយគាំទ្រដល់មន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដែលបានជួបបញ្ហា និងទុក្ខធុរៈផ្សេងៗ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube