ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
前往频道在 Telegram
📈 Telegram 频道 ក្រសួងមុខងារសាធារណៈ - Ministry of Civil Service 的分析概览
频道 ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 113 817 名订阅者,在 新闻与媒体 类别中位列第 2 086,并在 柬埔寨 地区排名第 15 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 113 817 名订阅者。
根据 29 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 4 185,过去 24 小时变化为 58,整体触达仍然可观。
- 认证状态: 已认证(Telegram 官方确认)
- 互动率 (ER): 平均受众互动率为 9.40%。内容发布后 24 小时内通常能获得 7.42% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 10 694 次浏览,首日通常累积 8 440 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 19。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ”
凭借高频更新(最新数据采集于 30 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。
113 817
订阅者
+5824 小时
+1 2577 天
+4 18530 天
帖子存档
+9
គណៈកម្មការបិទបញ្ចប់ការបែងចែកកន្លែងការងារ កម្រិតវិទ្យាល័យ ប្រកបដោយជោគជ័យ និងត្រៀមបន្តសម្រាប់បេក្ខជន កម្រិតអនុវិទ្យាល័យ នាព្រឹកស្អែក
គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទបញ្ចប់ដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ផ្លូវការហើយ នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោយពីបានដំណើរការយ៉ាងមមាញឹកពេញមួយថ្ងៃ ទាំងវេនពេលព្រឹក និងវេនពេលរសៀល។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារពីសមិទ្ធផលសម្រេចបាន បញ្ហាប្រឈមនិងដំណោះស្រាយ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំក្នុងបរិវេណសាលាភុមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ (Zoom)។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
បន្តដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនជាប់ស្ថាពរ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ មកពីខេត្តចំនួន៥ សម្រាប់វេនរសៀល
បន្ទាប់ពីបានបញ្ចប់ដំណើរការបែងចែកកន្លងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងវេនពេលព្រឹក ប្រកបដោយជោគជ័យរួចមក គណៈកម្មការអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តដំណើរការនីតិវិធីបែងចែកកន្លែងការងារ សម្រាប់វេនរសៀលនេះ ចាប់ពីវេលាម៉ោង ១៣:៣០នាទីតទៅ នៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE)។ ក្នុងវេនរសៀលនេះ គណៈកម្មការបានទទួលស្វាគមន៍បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មកពីបណ្តាខេត្តចំនួន៥ រួមមានខេត្តតាកែវ កែប ប៉ៃលិន កំពង់ធំ និងខេត្តកំពត ផ្អែកទៅតាមបញ្ជីឈ្មោះជាប់ស្ថាពរ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ មកជួបជុំគ្នា ដើម្បីចាប់ប៉ុស្តិ៍ផង ឃើញដំណើរការផង និងធ្វើជាសាក្សីផង
ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់ នូវដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនប្រឡងជាប់ស្ថាពរ ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាស្ថានជាតិអប់រំ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+7
បេក្ខនារី ញ៉ោច កុប រំភើបដែលបានជ្រើសរើសប៉ុស្តិ៍ការងារនៅស្រុកកំណើត ខេត្តមណ្ឌលគិរី និងកោតសរសើរប្រព័ន្ធប្រឡងប្រជែងមានតម្លាភាព
ក្នុងបរិយាកាសដ៏រលូន និងតម្លាភាពនៃដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនប្រឡងជាប់ស្ថាពរ ជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បេក្ខនារី ញ៉ោច កុប ដែលជាបេក្ខជនប្រឡងជាប់ស្ថាពរ ឯកទេសភាសាខ្មែរ មកពីខេត្តមណ្ឌលគិរី បានសម្តែងនូវក្តីរំភើបសប្បាយរីករាយជាខ្លាំង បន្ទាប់ពីបានជ្រើសរើសបានទីតាំងបម្រើការងារដែលខ្លួនប្រាថ្នា គឺ វិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
សកម្មភាពដ៏រលូន និងតម្លាភាពនៃដំណើរការបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នាព្រឹកនេះ
ទស្សនាទិដ្ឋភាពជាក់ស្តែង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
វត្តមានយ៉ាងកុះកររបស់បេក្ខជនមកពីបណ្តាខេត្តទាំង១៩ មកដល់មណ្ឌលតាំងពីព្រលឹម ប្រកបដោយសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្រោមការសម្របសម្រួលពីក្រុមការងារអន្តរក្រសួងទាំង ៧ក្រុម យ៉ាងសកម្ម ក្នុងការណែនាំ និងផ្ទៀងផ្ទាត់ឯកសារជូនបេក្ខជនតាមបណ្តាអគារ K និងអគារ P។
សម្រាប់បេក្ខជនម្នាក់ៗក្នុងការជ្រើសរើសទីកន្លែងបម្រើការងារនៅសាលាវិទ្យាល័យដែលខ្លួនប្រាថ្នា ផ្អែកលើលំដាប់ពិន្ទុ និងតម្រូវការជាក់ស្តែង។
#ក្រសួងមុខងារសាធារណៈ #គ្រូបង្រៀនកិច្ចព្រមព្រៀងការងារ #កម្រិតវិទ្យាល័យ #វិទ្យាស្ថានជាតិអប់រំ
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
គ្រប់បេក្ខជនទាំងអស់ មានថេរវេលា ២នាទី ក្នុងការជ្រើសរើសកន្លែងការងារ នៅសាលាវិទ្យាល័យ ដែលខ្លួនចង់បាន
ដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ សម្រាប់សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្តើមពីវេលាមោង ០៧:៣០នាទីព្រឹកតទៅ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ដំណើរការកែសន្លឹកកិច្ចការប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ឈានចូលថ្ងៃទី២
ដំណើរការការងារបច្ចេកទេសក្នុងដំណាក់កាលក្រោយប្រឡង សម្រាប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ បានឈានចូលថ្ងៃទី២ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA)។ កិច្ចដំណើរការការងារក្នុងថ្ងៃទី២ នេះ បានចាប់ផ្តើមយ៉ាងម៉ឺងម៉ាត់ស្របតាមកាលវិភាគកំណត់។ គណៈកម្មការគ្រប់គ្រងមណ្ឌល ព្រមទាំងតំណាងស្ថាប័នត្រួតពិនិត្យទាំងអស់ បានរួមគ្នាពិនិត្យត្រាសម្ងាត់ និងបើកទ្វារបន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីបញ្ជូនសំណុំឯកសារទៅកាន់បន្ទប់កំណែប្រកបដោយសុវត្ថិភាពដាច់ខាត។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនដល់បេក្ខជនជាប់បម្រុងសម្រាប់វិទ្យាល័យ និងអនុវិទ្យាល័យ ស្ដីពីការកែសម្រួលមួយចំនួនក្នុងសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ដីពីការចូលរួមបែងចែកកន្លែងការងារសម្រាប់បេក្ខជនជាប់បម្រុងវិទ្យាល័យ និងអនុវិទ្យាល័យ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងដូចខាងក្រោម។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ព្រឹកនេះ ចាប់ផ្តើមបែងចែកកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ វិទ្យាល័យ
នាព្រឹកព្រលឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បរិយាកាសនៅមណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) មានភាពអ៊ូអរខ្លាំង ដោយសារវត្តមានរបស់បេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ ក្នុងសម័យប្រឡងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។ បេក្ខជនជ័យលាភី ដែលត្រូវបានបែងចែកកាលវិភាគក្នុងវេនពេលព្រឹក បានធ្វើដំណើរមកដល់មណ្ឌលយ៉ាងច្រើនកុះករតាំងពីម៉ោង ៦:៣០នាទីព្រឹក ពោលគឺមុនម៉ោងកំណត់រហូតដល់ទៅ ១ម៉ោង ដើម្បីត្រៀមខ្លួនចូលរួមទទួលស្តាប់ការណែនាំពីគណៈកម្មការ និងត្រៀមជ្រើសរើសប៉ុស្តិ៍ការងាររបស់ខ្លួន។ បេក្ខជនទាំងអស់ បានបង្ហាញខ្លួនយ៉ាងសមរម្យ និងថ្លៃថ្នូរក្នុងឯកសណ្ឋានគ្រូបង្រៀន ព្រមទាំងមានការកាន់ជាប់មកជាមួយនូវឯកសារចាំបាច់ រួមមានសលាកបត្រចុះឈ្មោះប្រឡងប្រជែង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ ក្រុមការងារសម្របសម្រួល និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ពង្រាយកម្លាំងយ៉ាងសកម្ម នៅតាមច្រកចូល មុខអគារ K និងអគារ P ដើម្បីជួយណែនាំ ផ្ទៀងផ្ទាត់ឈ្មោះ និងតម្រង់ជួររបៀបរៀបរយ ធ្វើឱ្យលំហូរនៃការចូលទៅកាន់សាលប្រជុំធំ និងតាមជាន់នៃអគារនីមួយៗ ប្រព្រឹត្តទៅដោយរលូន បង្ការបាននូវការកកស្ទះ និងរក្សាបាននូវសណ្តាប់ធ្នាប់។ សកម្មភាពនាព្រឹកនេះ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវ របស់បេក្ខជនជ័យលាភីគ្រប់រូប ក្នុងការសហការជាមួយគណៈកម្មការ ដើម្បីធ្វើឱ្យដំណើរការ ចាប់ប៉ុស្តិ៍ការងារនេះ ប្រកបដោយតម្លាភាព យុត្តិធម៌។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+8
ស្អែកព្រឹក គណៈកម្មការ នឹងចាប់ផ្តើមដំណើរការបែងចែកកន្លែងការងារជូនបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ
នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំរួមគ្នាយ៉ាងសំខាន់មួយ នៅវិទ្យាស្ថានជាតិអប់រំ (NIE) ដើម្បីពិនិត្យវឌ្ឍនភាពការងារចុងក្រោយ ព្រមទាំងបានធ្វើការសាកល្បងអនុវត្តលំហូរនៃនីតិវិធីជាក់ស្តែង ក្នុងដំណើរការបែងចែកកន្លែងការងារ (ចាប់ប៉ុស្តិ៍) សម្រាប់បេក្ខជនប្រឡងជាប់ស្ថាពរ ១,២៨១នាក់ (ស្រី ៦៤៩នាក់) សម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្ត-ស្រុក សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
ក្រសួងមុខងារសាធារណៈ បង្ហាញនីតិវិធីលម្អិត និងការត្រៀមខ្លួនរបស់បេក្ខជន ក្នុងការជ្រើសរើសទីកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) សម្រាប់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ
លោក អៀង គីមលាង៖ បេក្ខជនគាត់ត្រូវដឹងថាតើទីតាំងភូមិសាស្ត្រណា ដែលគាត់មានលទ្ធភាពអាចទៅទទួលយកប៉ុស្តិ៍[...] ត្រូវតែទៅស្គាល់ទាំងទីតាំងខេត្ត ទីតាំងស្រុក ទីតាំងឃុំ ហើយនិងសាលាតែម្ដង ឱ្យស្គាល់ទីតាំងភូមិសាស្ត្រ បានន័យថាទៅមើលផ្ទាល់តែម្ដង។ អត់អាចគ្រាន់តែមើលតាម Social Media ឬក៏បណ្ដាញផ្សព្វផ្សាយថា សាលាហ្នឹងអញ្ចេះ សាលាហ្នឹងចុះទេ គឺតម្រូវឱ្យបេក្ខជនគាត់ទៅមើលផ្ទាល់ [...] ដើម្បីត្រៀមខ្លួន ទទួលយកនៅពេលដែលបើកបវេសនកាល គឺគាត់ត្រូវតែទៅបង្ហាញខ្លួនហើយបង្រៀនសិស្ស។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
កងកម្លាំងចម្រុះធានាសុវត្ថិភាព ភាពស្ងប់ស្ងាត់ និងខែលការពារសន្តិសុខ ចាប់តាំងពីចាប់ផ្តើមរហូតដល់ការបិទបញ្ចប់ដំណើរការប្រឡងប្រជែងទាំងស្រុង
នៅក្នុងដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ វិធានការសន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានរឹតបន្តឹងក្នុងកម្រិត និងគ្រប់ជ្រុងជ្រោយបំផុត។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច ក្រុមការងារសន្តិសុខ និងសណ្តាប់ធ្នាប់ បានដាក់ពង្រាយកម្លាំងការពារ និងខ្សែបន្ទាត់សុវត្ថិភាពជុំវិញបរិវេណមណ្ឌលប្រឡង អគារតាក់តែង បោះពុម្ព វិញ្ញាសា រហូតដល់មណ្ឌលកំណែសន្លឹកកិច្ចការ ដើម្បីការពារដាច់ខាតមិនឱ្យមានបុគ្គលមិនពាក់ព័ន្ធចូលជិត ឬបង្កការរំខាន ធានាបាននូវភាពស្ងប់ស្ងាត់ និងរបៀបរៀបរយខ្ពស់បំផុត។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងគ្រូបង្រៀនកម្រិតបឋមសិក្សា ត្រូវបានអនុវត្តក្រោមយន្តការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាតម្លាភាព និងយុត្តិធម៌
ឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់បេក្ខជន និងសាធារណជន នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបើកទ្វារបន្ទប់សម្ងាត់ និងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន នាមណ្ឌលកណ្តាលសាលាភូមិន្ទរដ្ឋបាល (ERA) ក្រោមការណែនាំ និងរឹតបន្តឹងវិន័យបច្ចេកទេស ដើម្បីធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងគ្មានភាពមិនប្រក្រតីណាមួយកើតឡើង ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនទាំង ២០,២៤៩នាក់ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ និងវិធានការខ្ពស់បំផុត។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
លោកគ្រូ ឌុក សុឬទ្ធី គ្រូបង្រៀនមកពីសាលាបឋមសិក្សា ស្វាយស ខេត្តបាត់ដំបង ជួយសម្រេចបំណងកូនសិស្សរបស់ខ្លួនដែលខ្វះខាត មកតាមចាប់ក្តីស្រមៃដើម្បីក្លាយជាគ្រូបង្រៀនបឋមសិក្សា
ក្នុងដំណើរការប្រឡងគ្រូបឋមសិក្សា នៅមណ្ឌល RUPP លោកគ្រូ ឌុក សុឬទ្ធី ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សា ស្វាយស ខេត្តបាត់ដំបង បានផ្តល់បទសម្ភាសជាមួយក្រុមការងារគណៈកម្មការរៀបចំការប្រឡងថា លោកគ្រូ បានជូនកូនសិស្សរបស់ខ្លួនចំនួន ៥នាក់ ដែលមានជីវភាពខ្វះខាតមកពីខេត្តបាត់ដំបង ដើម្បីចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ក្រឡេកមើលការលះបង់របស់ក្រុមការងារផ្នែកអនាម័យ ជួរមុខដ៏សំខាន់ក្នុងការជំរុញបរិយាកាសប្រឡងប្រជែងគ្រូបង្រៀនឱ្យកាន់តែមានភាពស្រស់ត្រកាល និងថ្លៃថ្នូរ
នៅក្នុងភាពជោគជ័យនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅកម្រិតបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រៅពីការរឹតបន្តឹងសន្តិសុខ និងការគ្រប់គ្រងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ អ្វីដែលមិនអាចខ្វះបាននោះគឺ ការលះបង់ដ៏ស្ងប់ស្ងាត់ និងសកម្មភាពដ៏ស្វាហាប់របស់ក្រុមការងារផ្នែកអនាម័យ ដែលជាក្រុមការងារដ៏សកម្មតែលាក់មុខនៅពីក្រោយបរិស្ថានការងារដ៏ល្អប្រសើរ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
ឆ្លើយតបនឹងការចង់ដឹងរបស់អ្នកសារព័ត៌មាន អំពីយន្តការដោះស្រាយបញ្ហាខ្វះគ្រូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពន្យល់ពីកិច្ចសហការស្អិតរមួតរវាងក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច ក្នុងការប្រមូលទិន្នន័យឱ្យបានលឿន និងចំគោលដៅ ដោយលើកឡើងថា "ការខ្វះគ្រូនេះ តើវាអាចចេញមកពីទិដ្ឋភាពអ្វីខ្លះ? ទី១ កំណើននៃសិស្សនៅក្នុងសាលានោះ ទី២ លោកគ្រូ អ្នកគ្រូដែលដល់អាយុចូលនិវត្តន៍ ទី៣ ជាយថាហេតុណាក៏ដោយគឺបញ្ហាសុខភាព ឬក៏មានទុក្ខ...។ នៅឆ្នាំក្រោយ គឺយើងនឹងធ្វើជាផ្លូវការតែម្ដង ដោយពិភាក្សា និងកំណត់ឱ្យបានពីចម្ងាយ តាមលទ្ធភាពខ្ពស់ដែលអាចធ្វើទៅបាន [...] យើងត្រូវការការចូលរួមទាំងអស់គ្នា ជាពិសេសអាជ្ញាធរមូលដ្ឋាន។ យើងអាចកំណត់ទិន្នន័យ ឬក៏គណនា [...] គឺយើងអាចត្រៀមពីចម្ងាយបាន... ធំជាងគេធានាថាកុំឱ្យខ្វះគ្រូ និងការរៀនប្អូនៗសិស្សានុសិស្ស។"
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
+9
ក្នុងឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តការគិតគូរលើសុខុមាលភាពមន្រ្តីរាជការក្រោមឱវាទប្រមាណជាង ៩០ករណី
ក្រោមគំនិតផ្តួចផ្តើមប្រកបដោយមនោសញ្ចេតនាថ្លៃថ្លា និងការយកចិត្តទុកដាក់ដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្កើតក្រុមការងារអនុវត្តគម្រោងស្តីពីការគិតគូរសុខុមាលភាពមន្រ្តីនៃក្រសួងមុខងារសាធារណៈ (MCS H+) គោលបំណងដើម្បីជួយគាំទ្រដល់មន្រ្តីរាជការក្រោមឱវាទរបស់ខ្លួន ដែលបានជួបបញ្ហា និងទុក្ខធុរៈផ្សេងៗ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
