es
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Ir al canal en Telegram

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Mostrar más
9 152
Suscriptores
-124 horas
+237 días
+10530 días

Carga de datos en curso...

Atraer Suscriptores
julio '26
julio '26
+88
en 3 canales
junio '26
+163
en 4 canales
Get PRO
mayo '26
+156
en 3 canales
Get PRO
abril '26
+104
en 4 canales
Get PRO
marzo '26
+116
en 4 canales
Get PRO
febrero '26
+112
en 3 canales
Get PRO
enero '26
+113
en 4 canales
Get PRO
diciembre '25
+166
en 6 canales
Get PRO
noviembre '25
+175
en 13 canales
Get PRO
octubre '25
+173
en 4 canales
Get PRO
septiembre '25
+136
en 4 canales
Get PRO
agosto '25
+209
en 9 canales
Get PRO
julio '25
+342
en 13 canales
Get PRO
junio '25
+302
en 4 canales
Get PRO
mayo '25
+207
en 12 canales
Get PRO
abril '25
+186
en 4 canales
Get PRO
marzo '25
+212
en 5 canales
Get PRO
febrero '25
+239
en 5 canales
Get PRO
enero '25
+409
en 18 canales
Get PRO
diciembre '24
+241
en 15 canales
Get PRO
noviembre '24
+121
en 6 canales
Get PRO
octubre '24
+307
en 3 canales
Get PRO
septiembre '24
+178
en 3 canales
Get PRO
agosto '24
+138
en 3 canales
Get PRO
julio '24
+196
en 12 canales
Get PRO
junio '24
+208
en 5 canales
Get PRO
mayo '24
+333
en 9 canales
Get PRO
abril '24
+130
en 2 canales
Get PRO
marzo '24
+175
en 5 canales
Get PRO
febrero '24
+214
en 11 canales
Get PRO
enero '24
+204
en 8 canales
Get PRO
diciembre '23
+226
en 6 canales
Get PRO
noviembre '23
+425
en 5 canales
Get PRO
octubre '23
+277
en 3 canales
Get PRO
septiembre '23
+191
en 0 canales
Get PRO
agosto '23
+171
en 0 canales
Get PRO
julio '23
+166
en 0 canales
Get PRO
junio '23
+177
en 0 canales
Get PRO
mayo '23
+264
en 0 canales
Get PRO
abril '23
+259
en 0 canales
Get PRO
marzo '23
+305
en 0 canales
Get PRO
febrero '23
+2 851
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
15 julio+3
14 julio+2
13 julio+10
12 julio+5
11 julio+2
10 julio+6
09 julio+6
08 julio+12
07 julio+12
06 julio+2
05 julio+5
04 julio+3
03 julio+9
02 julio+8
01 julio+3
Publicaciones del Canal
ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយការចែកខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំពីគម្រោង EMP
+4
ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយការចែកខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំពីគម្រោង EMPOWER ====================== នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅរដ្ឋបាលស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងដំណើរនេះ ក៏មានការចូលរួមពី ឯកឧត្តម គឹម សាវឿន ទីប្រឹក្សាក្រសួង លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីជំនាញ លោកអភិបាលស្រុកស្ដីទី លោកអភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យស្រុក លោកមេឃុំគោលដៅ មន្ត្រីកសិកម្មឃុំ និងមេភូមិគោលដៅនៃឃុំគោលដៅគម្រោង ដែលផ្ដោតលើការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ ទៅដល់គ្រួសារក្រីក្រ ចំនួន ១ ០០០គ្រួសារ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

2
ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកម្លាំងចម្រុះ​សហការចុះបង្ក្រាបបទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្ត+6
ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកម្លាំងចម្រុះ​សហការចុះបង្ក្រាបបទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ====================== នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាល​ជល​ផលបន្ទាយមានជ័យ និងមន្ត្រី ជំនាញសហការជាមួយលោកអភិបាលស្រុកភ្នំស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីអង្គការWCS មេឃុំប៉ោយ​ចារ និងសហគមន៍នេសាទ បានចូលរួមបង្ក្រាបបទ​ល្មើសនេសាទនៅចំណុចអាងត្រពាំងថ្ម ស្ថិតក្នុងភូមិសាស្ត្រឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្រុមការងារជំនាញ​សម្រេច​បាន៖ ១ករណីដែលក្នុងនោះរឹបអូសបានមានដូចជា៖ លូស្បៃមុងចំនួន ២៤០គ្រឿង លបសាច់អួនកែច្នៃចំនួន ៤៥គ្រឿង ស្បៃមុងប្រវែង ៣៥០០ម៉ែត្រ បង្គោលឫស្សីចំនួន ១២០ដើម និងបាចាក់លែងត្រីចម្រុះចំនួន ១០០​គីឡូក្រាម។ ចំណែកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ខាងលើ ត្រូវបានរុះរើ និងបំផ្លាញ​ចោលនៅនឹងកន្លែង៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 167
3
កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ======================= នារសៀលថ្ងៃទី១៣ ខ+9
កិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ======================= នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា​លេីការប្រេីប្រាស់កញ្ចប់ឥណទានថវិកាចំនួន​ ១០០លានដុល្លារ​ របស់រាជរដ្ឋាភិបាល​ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៥​ ដេីម្បីជួយរក្សាលំនឹងថ្លៃកសិផលឱ្យអស់ពីលទ្ធភាព​ ជាប្រយោជន៍ដល់ប្រជាកសិករ... ព័ត៌មានលម្អិត https://go.gov.kh/maff/1hdovr65wm 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 142
4
នាព្រឹកថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួ+7
នាព្រឹកថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជួបជាមួយសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​​ ស្តីពីការតភ្ជាប់ខ្សែច្រវាក់តម្លៃ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 246
5
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំធ្វើជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ង+9
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំធ្វើជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ================== ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៦​ ដោយកម្មវិធីនេះ​រៀបចំឡេីងដោយក្រុមការងារនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ សហការជាមួយក្រុមការងារ​ចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។ យុទ្ធនាការជំរឿនពេលនេះ មានគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ សូមជម្រាបជូនថា​ យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ៖ (១)កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន (២)កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន (៣)ធ្វេីបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និង(៤)កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកបៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 256
6
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្+6
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៤២០គីឡូក្រាម និងស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៥លើក សរុបចំនួន ៤៥ ៩១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៨ ៨៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ស៊ុតទាចំនួន ៣១ ៤៧០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 478
7
អបអរសាទរ ខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីសម្បត្តិប
អបអរសាទរ ខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ១១ កក្កដា ២០២៥ - ១១​ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 597
8
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធ+9
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុង​ពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ ====================== នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម។ ថ្លែងក្នុងពិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីពិព័រណ៍នាថ្ងៃនេះ មិនមែនគ្រាន់តែជាការតាំងបង្ហាញកសិផលរបស់ខ្មែរប៉ុណ្ណោះទេ តែវាបានក្លាយជាចលនាជាតិមួយដែលលេចឡើងចំពេលវេលាដ៏សំខាន់បំផុត ក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងស្ថានភាពតានតឹងនៅតាមតំបន់ព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើពហិការមិនគាំទ្រផលិតផលចោរសៀមឈ្លានពាន ហើយងាកមកពង្រឹងស្មារតីមហាសាមគ្គីជាតិ ដោយគាំទ្រផលិតផលក្នុងស្រុក គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់... ព័ត៌មានលម្អិត https://go.gov.kh/maff/1dpayfg6lc 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 596
9
វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ ====================== នាព្រឹកថ្ងៃទី១០ ខ+9
វិស័យឯកជនកម្ពុជា-បារាំង ចាប់ផ្ដើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ ====================== នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម នីកូឡា ហ្វ័ររីស្យេ(Nicolas FORISSIER) រដ្ឋមន្រ្តីប្រតិភូក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃប្រទេសបារាំង បានអញ្ជេីញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសេវាកម្មសិក្សាសមិទ្ធលទ្ធភាពគម្រោង«ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» រវាងក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន SEMMARIS នៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី មានសេចក្តីសោមនស្សនូវពិធីដ៏មានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសការរួមគ្នាក្នុងការប្រែក្លាយចក្ខុវិស័យរួមមួយឱ្យលេចចេញជារូបរាង នោះគឺគម្រោងបង្កើត «ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ» ដែលជាគ្រឹះស្ថានរឹងចក្ខុវិស័យភ្ជាប់ដ៏មានសុវត្ថិភាពពីកសិដ្ឋាន... ព័ត៌មានលម្អិត https://go.gov.kh/maff/14gnyuxrzms 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 228
10
នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជេីញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងន+4
នារសៀលថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជេីញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា​ សៅ​ វ៉ន​ ត្រូវជាឪពុកបង្កេីតរបស់​ ឯកឧត្តម​ សៅ​ វណ្ណសិរីវុទ្ធ​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ​៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 257
11
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តេីមអនុវត្តគម្រោង (EMPOWER) ============+8
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តេីមអនុវត្តគម្រោង (EMPOWER) ====================== នាព្រឹកថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី​ ការចាប់ផ្តេីមអនុវត្តគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER)​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ប្តេជ្ញាចិត្តក្នុងការដាក់នូវធនធានរួម មធ្យោបាយរួមអនុវត្តការងារគម្រោងនេះ ប្រកបមានភាពបុរេសកម្ម យល់ច្បាស់ពីគោលដៅអនុវត្តការងារ ការធ្វើផែនការអាជីវកម្មដល់កសិករ ធ្វើយ៉ាងណាអនុវត្តអោយឱ្យប្រសិទ្ធភាព លឿនរហ័ស សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មានប្រាក់ចំណូល និងមាននិរន្តរភាពសេដ្ឋកិច្ច... ព័ត៌មានលម្អិត https://go.gov.kh/maff/1cngaj8r9v 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 495
12
ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន+9
ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ ====================== នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល នៅខេត្តក្រចេះ ដែលមានអ្នកចូលរួមសរុបចំនួន​ ៨៣នាក់។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម​ នាយកដ្ឋានផែនការ​ និងស្ថិតិ​ និងនាយកដ្ឋានបរិវត្តកម្មឌីជីថល​ និងមានការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) និងមានគោលបំណង ទី១.ពង្រឹងសមត្ថភាពបន្ថែម​ដល់ជនបង្គោលតាមបណ្តាស្រុកលើការប្រើប្រាស់ CAOs Farmbook App ទី២.បង្កើនប្រសិទ្ធភាពនៃការប្រមូល និងការធានាគុណភាពទិន្នន័យ ទី៣.ផ្តល់ការណែនាំ... ព័ត៌មានលម្អិត https://go.gov.kh/maff 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
2 001
13
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​ =======+9
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​ ====================== នាព្រឹកថ្ងៃទី៩​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​ ក្រោមការសាងសង់ដោយ​គម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ដែលមានការគាំទ្រហិរញ្ញប្បទានដោយធនាគារ (ADB) នៅខេត្តកែប។ សូមជម្រាបជូនថា​ គម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ​ ស្តារឡេីងនូវប្រព័ន្ធអេកូឡូសុី​ និងនិរន្តរភាពនៃធនធានជលផល​ តំបន់ឆ្នេរ​ និងសមុទ្រកម្ពុជា​ ព្រមទាំងដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិត សំដៅធានាបាននិរន្តរភាពបរិស្ថាន​ និងធនធានជីវចម្រុះ​ ជាពិសេសការលេីកកម្ពស់ជីវភាពប្រជានេសាទ​ តាមសហគមន៍មូលដ្ឋានសមុទ្រចំនួន​ ៤រួមមាន៖​ ខេត្តកែប​ កំពត​ ព្រះសីហនុ​ និងខេត្តកោះកុង៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 432
14
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី ==============+7
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងគាំទ្ររោងចក្រកែច្នៃដំឡូងមី នៅខេត្តរតនគិរី =================== នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បាន​ដឹក​នាំ​ក្រុមការងារជំនាញនៃមន្ទីរកសិកម្មខេត្តរតនគិរី ជួបពិភាក្សា​ការងារ ជាមួយតំណាងរោងចក្រកែច្នៃម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជាទូច ត្រេឌីង ស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្នុងជំនួបពិភាក្សា ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុក​ដាក់​ខ្ពស់លើការជំរុញ និងលើកទឹកចិត្តវិនិយោគិនក្នុងការកែច្នៃ​កសិផល ព្រមទាំងការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងការ​នាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសទី៣ ពីបណ្តាខេត្ត ក៏ដូចក្នុងតំបន់មេគង្គលើ ជាពិសេសខេត្តរតនគិរី... ព័ត៌មានលម្អិត https://go.gov.kh/maff/18rbshcsny 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 451
15
អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | F
អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 449
16
ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប ==================== តាមរយៈកិច្ចសហប្រតិប
ជ្រូកទឹក មួយក្បាលទៀត បានប្រទះឃើញជាថ្មីនៅតំបន់អភិរក្សនៃដែនសមុទ្រកម្ពុជា ក្នុងខេត្តកែប ==================== តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងអភិរក្ស យុទ្ធនាការដាក់ពង្រាយប្រអប់ជម្រកត្រីសិប្បនិម្មិត បានជួយស្តារឡើងវិញនូវប្រភពចំណីអាហារ (ស្មៅសមុទ្រ) ដែលទាក់ទាញឱ្យថនិកសត្វសមុទ្រដ៏កម្រប្រភេទនេះវិលមកវិញបាន។ មិនតែប៉ុណ្ណោះ ជួយការពារនិង អភិរក្សជីវៈចម្រុះ ស្មៅសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រល្អ ធានាបាននូវនិរន្តរភាពជលផល គង់វង្ស និងផលនេសាទបានកើនឡើងថែមទៀត៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 361
17
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ =================+7
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញទទួលជាមួយលោក Guangzhe Chen ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ ====================== នារសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញទទួលជាមួយលោក Guangzhe Chen និងគណៈប្រតិភូធនាគារពិភពលោក(WB) ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ នាឱកាសនៃជំនួប​ ភាគីទាំងពីរ​ បានជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការយូរអង្វែង​ក្នុងវិស័យកសិកម្ម​ និងបានលេីកឡេីងពីការគាំទ្រ​នូវការងារអាទិភាព​ សំដៅធានាបាននូវសន្តិសុខស្បៀង​ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ​៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 466
18
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦ 👉តំណភ្ជា
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 567
19
សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 👉តំណ+1
សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធអង្គភាព ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
3 162
20
ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលា«បង្ហាញលទ្ធផលនៃការសិក្សាវាយតម្លៃអ្នកទទួលផលគម្រោង LASED III»+7
ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលា«បង្ហាញលទ្ធផលនៃការសិក្សាវាយតម្លៃអ្នកទទួលផលគម្រោង LASED III» នៅខេត្តមណ្ឌលគិរី ====================== នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន​គណៈ​កម្មការដឹកនាំ និងគ្រប់គ្រងគម្រោង រួមជាមួយឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​LASEDIII បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «បង្ហាញលទ្ធ​ផល​នៃការសិក្សាវាយតម្លៃអ្នកទទួលផលគម្រោងLASEDIII»។ សិក្ខាសាលារៀបចំឡើងដោយក្រុមហ៊ុនទីប្រឹក្សាផ្នែកបច្ចេកទេស Research Development Consultant Co., Ltd. (RDC) សហ​ការ​ជាមួយគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៅខេត្តមណ្ឌលគិរី។ សិក្ខាសាលា​មានអ្នកចូលរួមសរុបចំនួន ១០៩នាក់ ក្នុងនោះស្ត្រី ១០នាក់ មកពី​ក្រសួង​កសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីសម្របសម្រួលអភិវឌ្ឍកសិកម្ម(ADF)... ព័ត៌មានលម្អិត https://go.gov.kh/maff/19nywsm7qd 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 724