es
Feedback
ជី សុផាត - Sophat CHY

ជី សុផាត - Sophat CHY

Ir al canal en Telegram

I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com

Mostrar más

📈 Análisis del canal de Telegram ជី សុផាត - Sophat CHY

El canal ជី សុផាត - Sophat CHY (@sophatchy) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 642 suscriptores, ocupando la posición 11 492 en la categoría Tecnologías y Aplicaciones y el puesto 537 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 642 suscriptores.

Según los últimos datos del 14 julio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -63, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 20.02%. Durante las primeras 24 horas tras publicar, el contenido suele obtener 9.48% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 2 131 visualizaciones. En el primer día suele acumular 1 009 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 8.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 15 julio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Tecnologías y Aplicaciones.

10 642
Suscriptores
-324 horas
-97 días
-6330 días

Carga de datos en curso...

Atraer Suscriptores
julio '26
julio '26
+29
en 1 canales
junio '26
+186
en 6 canales
Get PRO
mayo '26
+126
en 3 canales
Get PRO
abril '26
+70
en 3 canales
Get PRO
marzo '26
+12
en 0 canales
Get PRO
febrero '26
+39
en 3 canales
Get PRO
enero '26
+908
en 1 canales
Get PRO
diciembre '25
+220
en 10 canales
Get PRO
noviembre '25
+49
en 8 canales
Get PRO
octubre '25
+1 400
en 16 canales
Get PRO
septiembre '25
+45
en 1 canales
Get PRO
agosto '25
+677
en 17 canales
Get PRO
julio '25
+3 110
en 37 canales
Get PRO
junio '25
+346
en 3 canales
Get PRO
mayo '25
+121
en 5 canales
Get PRO
abril '25
+94
en 2 canales
Get PRO
marzo '25
+92
en 6 canales
Get PRO
febrero '25
+192
en 11 canales
Get PRO
enero '25
+60
en 1 canales
Get PRO
diciembre '24
+91
en 1 canales
Get PRO
noviembre '24
+72
en 2 canales
Get PRO
octubre '24
+76
en 0 canales
Get PRO
septiembre '24
+170
en 2 canales
Get PRO
agosto '24
+235
en 8 canales
Get PRO
julio '24
+135
en 0 canales
Get PRO
junio '24
+202
en 6 canales
Get PRO
mayo '24
+307
en 3 canales
Get PRO
abril '24
+313
en 1 canales
Get PRO
marzo '24
+397
en 6 canales
Get PRO
febrero '24
+60
en 1 canales
Get PRO
enero '24
+253
en 1 canales
Get PRO
diciembre '23
+228
en 0 canales
Get PRO
noviembre '23
+75
en 1 canales
Get PRO
octubre '23
+165
en 3 canales
Get PRO
septiembre '23
+107
en 0 canales
Get PRO
agosto '23
+430
en 0 canales
Get PRO
julio '23
+589
en 0 canales
Get PRO
junio '23
+271
en 0 canales
Get PRO
mayo '23
+766
en 0 canales
Get PRO
abril '23
+30
en 0 canales
Get PRO
marzo '23
+71
en 0 canales
Get PRO
febrero '23
+73
en 0 canales
Get PRO
enero '23
+13
en 0 canales
Get PRO
diciembre '22
+13
en 0 canales
Get PRO
noviembre '22
+10
en 0 canales
Get PRO
octubre '22
+11
en 0 canales
Get PRO
septiembre '22
+929
en 0 canales
Fecha
Crecimiento de Suscriptores
Menciones
Canales
14 julio0
13 julio+3
12 julio0
11 julio+4
10 julio+5
09 julio+8
08 julio+2
07 julio0
06 julio+4
05 julio0
04 julio0
03 julio+2
02 julio0
01 julio+1
Publicaciones del Canal
2
🇰🇭 ពីអ្នកកែផែនទីម្នាក់… ទៅកាន់ឆាក ConnectLIVE ពិភពលោក 🌏 កាលពីឆ្នាំ ២០១៦ ខ្ញុំបានចូលរួមកម្មវិធី Google Local Guides។ ពេលនោះ
🇰🇭 ពីអ្នកកែផែនទីម្នាក់… ទៅកាន់ឆាក ConnectLIVE ពិភពលោក 🌏 កាលពីឆ្នាំ ២០១៦ ខ្ញុំបានចូលរួមកម្មវិធី Google Local Guides។ ពេលនោះ ខ្ញុំគ្រាន់តែជាសមាជិកស្ងាត់ម្នាក់ ដែលចូលចិត្តបន្ថែមរូបភាព សរសេរមតិយោបល់ និងកែព័ត៌មានលើ Google Maps ប៉ុណ្ណោះ។ ខ្ញុំមិនដែលគិតថា ការចូលរួមតូចៗទាំងនោះ នឹងនាំខ្ញុំមកដល់ថ្ងៃនេះឡើយ។ សម្រាប់មនុស្សជាច្រើន Google Maps គ្រាន់តែជាកម្មវិធីស្វែងរកផ្លូវ។ ប៉ុន្តែសម្រាប់ខ្ញុំ វាជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលបង្ហាញអត្តសញ្ញាណ ទីកន្លែង អាជីវកម្ម និងរឿងរ៉ាវរបស់ប្រទេសយើងទៅកាន់ពិភពលោក។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានចាប់ផ្ដើមកសាងសហគមន៍ Cambodia Local Guides រៀបចំកម្មវិធី Meet-up បង្រៀនការកែសម្រួលផែនទី ការថតរូប ការបន្ថែមទីតាំង និងការចែករំលែកចំណេះដឹង ដើម្បីឱ្យមានអ្នកចូលរួមកាន់តែច្រើនក្នុងការធ្វើឱ្យ Google Maps នៅកម្ពុជាកាន់តែមានគុណភាព។ ប៉ុន្តែដំណើរនេះ មិនមែនមានតែរឿងងាយស្រួលនោះទេ។ ខ្ញុំបានចំណាយពេលជាច្រើនក្នុងការរាយការណ៍ទីតាំងមិនត្រឹមត្រូវ ទីតាំងក្លែងក្លាយ និងបញ្ហាទិន្នន័យផ្សេងៗនៅលើ Google Maps។ ក្នុងចំណោមការងារដែលពិបាកបំផុត គឺការលើកឡើងពីបញ្ហាផែនទីនៅតាមតំបន់ព្រំដែន ដែលទាមទារភស្តុតាង ការស្រាវជ្រាវ និងការទំនាក់ទំនងជាច្រើន ដើម្បីឱ្យទិន្នន័យនៅលើផែនទីឆ្លុះបញ្ចាំងទៅតាមព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។ ខ្ញុំជឿថា ផែនទីដែលត្រឹមត្រូវ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងកិត្តិយសរបស់ប្រទេសយើង។ ប៉ុន្តែការងារទាំងនេះ មិនមែនជាការខិតខំរបស់ខ្ញុំតែម្នាក់ឯងនោះទេ។ ខ្ញុំសូមអរគុណដល់ក្រុមការងារស្នូល Cambodia Local Guides និងសមាជិកសហគមន៍កម្ពុជាទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ជាពិសេសនៅពេលមានបញ្ហាសំខាន់ៗ។ ការផ្ដល់ព័ត៌មាន ការចែករំលែកភស្តុតាង ការពិនិត្យផ្ទៀងផ្ទាត់ និងការសហការរបស់អ្នកទាំងអស់ គឺជាកម្លាំងដ៏សំខាន់ដែលធ្វើឱ្យយើងអាចដោះស្រាយបញ្ហាជាច្រើនបាន។ ការងារទាំងនេះ ភាគច្រើនគ្មានអ្នកណាមើលឃើញទេ។ វាមិនមែនជាការងារដែលមានពន្លឺ ឬទទួលបានការចាប់អារម្មណ៍លើបណ្ដាញសង្គមនោះទេ។ ប៉ុន្តែខ្ញុំជឿថា ការកែលម្អតិចតួចរាប់ពាន់ដង អាចបង្កើតការផ្លាស់ប្តូរធំមួយបាន។ ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយសដែលត្រូវបាន Google Local Guides អញ្ជើញឱ្យចូលរួមជាវាគ្មិនក្នុង ConnectLIVE Singapore Community Panel។ ខ្ញុំនឹងមានឱកាសចែករំលែករឿងរ៉ាវអំពី Google Maps នៅកម្ពុជា ការកសាងសហគមន៍ Local Guides បទពិសោធន៍ក្នុងការធ្វើការជាមួយផែនទី និងការខិតខំប្រឹងប្រែងរបស់សហគមន៍កម្ពុជា ទៅកាន់ Local Guides មកពីជុំវិញពិភពលោក។ សម្រាប់ខ្ញុំ ការអញ្ជើញនេះ មិនមែនជាជោគជ័យរបស់មនុស្សម្នាក់ឡើយ។ វាជាការទទួលស្គាល់ចំពោះការខិតខំរបស់សហគមន៍ Cambodia Local Guides និងអ្នកទាំងអស់ដែលបានរួមចំណែកកែលម្អ Google Maps នៅកម្ពុជា មិនថាជាការបន្ថែមទីតាំង ថតរូប សរសេរមតិយោបល់ កែព័ត៌មាន ឬចូលរួមកម្មវិធី Meet-up នោះទេ។ ខ្ញុំសង្ឃឹមថា រឿងរ៉ាវរបស់កម្ពុជា នឹងជំរុញឱ្យមនុស្សកាន់តែច្រើនយល់ថា ការចូលរួមតូចមួយរបស់ពួកយើង អាចមានឥទ្ធិពលធំលើមនុស្សរាប់លាននាក់ដែលប្រើ Google Maps ជារៀងរាល់ថ្ងៃ។ ជួបគ្នានៅ ConnectLIVE Singapore!
641
3
https://www.localguidesconnect.com/t/back-on-the-road-back-on-connect-mapping-cambodia-one-journey-at-a-time/567964
772
4
ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញព័ត៌មានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជា កោះកុង បាត់ដំបង ពោធិ៍សាត់ និងតំបន់ភ្នំជាច្រើន។ ក
ប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញព័ត៌មានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដូចជា កោះកុង បាត់ដំបង ពោធិ៍សាត់ និងតំបន់ភ្នំជាច្រើន។ ក្នុងនាមជាមនុស្សម្នាក់ដែលចូលចិត្តធ្វើដំណើរកម្សាន្ត ខ្ញុំក៏មានការព្រួយបារម្ភចំពោះបងប្អូនដែលកំពុងឡើងភ្នំ បោះតង់ ឬធ្វើដំណើរផ្សងព្រេងក្នុងរដូវវស្សានេះដែរ។ រដូវវស្សា គឺជារដូវដែលធម្មជាតិមានសម្រស់ស្រស់ស្អាតបំផុត។ ព្រៃឈើមានពណ៌បៃតងខ្ចី ទឹកធ្លាក់មានទឹកពេញ អាកាសត្រជាក់ ហើយទេសភាពមានអ័ព្ទគ្របដណ្តប់យ៉ាងស្រស់ស្អាត។ សម្រាប់អ្នកស្រឡាញ់ការថតរូប និងការផ្សងព្រេង នេះជាពេលវេលាដ៏ទាក់ទាញមួយ។ ប៉ុន្តែ សម្រស់របស់ធម្មជាតិ ក៏ភ្ជាប់មកជាមួយហានិភ័យដែលមិនគួរមើលរំលងដែរ។ ហានិភ័យធំបំផុត គឺអាកាសធាតុអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ ពេលខ្លះពេលចេញដំណើរ មេឃអាចស្រឡះ ប៉ុន្តែមួយម៉ោងក្រោយអាចមានភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ ឬអ័ព្ទក្រាស់ ដែលធ្វើឱ្យការមើលផ្លូវពិបាក និងងាយវង្វេងផ្លូវ។ ផ្លូវភ្នំក៏អាចរអិលខ្លាំង ដោយសារភក់ និងថ្មសើម។ ការរអិលធ្លាក់អាចបណ្តាលឱ្យរងរបួស ឬធ្ងន់ធ្ងរជាងនេះ ប្រសិនបើជាតំបន់ចោត។ នៅតំបន់ខ្លះ ក៏មានហានិភ័យពីទឹកជំនន់ភ្លាមៗ (Flash Flood) និងការបាក់ដី ដែលអាចកើតឡើងដោយមិនមានសញ្ញាព្រមានច្បាស់លាស់ ជាពិសេសនៅជ្រលងភ្នំ តាមដងអូរ ឬជិតទឹកធ្លាក់។ បញ្ហាមួយទៀតដែលមនុស្សជាច្រើនភ្លេចគិត គឺការទាក់ទងទំនាក់ទំនង។ តំបន់ភ្នំជាច្រើនមិនមានសេវាទូរស័ព្ទ ឬអ៊ីនធឺណិតទេ។ ប្រសិនបើកើតហេតុការណ៍បន្ទាន់ ការស្នើសុំជំនួយអាចពិបាក និងចំណាយពេលយូរ។ យ៉ាងណាក៏ដោយ ការធ្វើដំណើរក្នុងរដូវវស្សា មិនមែនមានតែគុណវិបត្តិប៉ុណ្ណោះទេ។ ប្រសិនបើមានការរៀបចំល្អ វាអាចក្លាយជាបទពិសោធន៍ដ៏អស្ចារ្យ។ អ្នកនឹងឃើញធម្មជាតិរស់រវើកជាងរដូវប្រាំង សត្វព្រៃ និងរុក្ខជាតិមានជីវិត ទឹកធ្លាក់ស្រស់ស្អាត ហើយមនុស្សក៏មិនសូវកកកុញដូចរដូវទេសចរណ៍ដែរ។ ប៉ុន្តែការរៀបចំ គឺជាចំណុចសំខាន់បំផុត។ មុនចេញដំណើរ គួរតាមដានព័ត៌មានអាកាសធាតុជានិច្ច សិក្សាផ្លូវ និងចំណុចហានិភ័យ ធ្វើដំណើរជាក្រុម ជូនដំណឹងទៅក្រុមគ្រួសារ ឬមិត្តភក្តិអំពីផែនការធ្វើដំណើរ និងពេលវេលាត្រឡប់។ ត្រូវត្រៀមសម្ភារៈការពារទឹក អាហារបម្រុង ទឹកស្អាត ថ្នាំសង្គ្រោះបឋម ភ្លើងពិល Power Bank និងឧបករណ៍សម្រាប់ទំនាក់ទំនងប្រសិនបើអាចធ្វើបាន។ សម្រាប់អ្នកបោះតង់ កុំជ្រើសរើសកន្លែងនៅជាប់មាត់អូរ បាតជ្រលង ឬតំបន់ដែលអាចមានទឹកហូរឆ្លងកាត់ ព្រោះទឹកអាចឡើងយ៉ាងឆាប់រហ័សនៅពេលមានភ្លៀងខ្លាំងនៅខាងលើ ទោះបីកន្លែងដែលអ្នកកំពុងនៅមិនមានភ្លៀងក៏ដោយ។ ខ្ញុំមិនចង់ហាមឃាត់អ្នកណាមិនឱ្យដើរលេងទេ ព្រោះខ្ញុំក៏ជាមនុស្សម្នាក់ដែលស្រឡាញ់ការធ្វើដំណើរដូចគ្នា។ ប៉ុន្តែខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងរីករាយជាមួយធម្មជាតិ ដោយមិនមើលស្រាលហានិភ័យរបស់វា។ ធម្មជាតិមិនមែនជាសត្រូវរបស់យើងទេ ប៉ុន្តែធម្មជាតិក៏មិនសម្របខ្លួនតាមយើងដែរ។ ការគោរពធម្មជាតិ ការរៀបចំផែនការឱ្យបានល្អ និងការសម្រេចចិត្តត្រឡប់ក្រោយនៅពេលមានហានិភ័យ គឺមិនមែនជាភាពខ្លាចទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួន និងអ្នកដែលធ្វើដំណើរជាមួយ។
942
5
ព្រឹកនេះចង់អានរឿងអ្វី
922
6
រឿងអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងអរិយធម៌របស់ប្រទេសជិតខាង គឺជាប្រធានបទដែលយើងត្រូវសិក្សាដោយប្រុងប្រយ័ត្ន ព្រោះការបកស្រាយខ្លះអ
រឿងអក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងអរិយធម៌របស់ប្រទេសជិតខាង គឺជាប្រធានបទដែលយើងត្រូវសិក្សាដោយប្រុងប្រយ័ត្ន ព្រោះការបកស្រាយខ្លះអាចត្រូវបានបង្កើតឡើងវិញ កែសម្រួល ឬបំភ្លៃតាមគោលបំណងនយោបាយ និងការកសាងអត្តសញ្ញាណជាតិ។ ជាពិសេស ការប្រើពាក្យ «ខម» ដើម្បីពណ៌នាអំពីក្រុមមនុស្ស អក្សរ ឬអរិយធម៌មួយដាច់ដោយឡែកពីខ្មែរ គួរត្រូវបានសួរឡើងវិញថា៖ តើពាក្យនេះមានប្រភពពីឯកសារសម័យណា? តើអ្នកណាជាអ្នកប្រើមុនគេ? ហើយតើមានភស្តុតាងប្រវត្តិសាស្ត្រឯករាជ្យគាំទ្រការបកស្រាយនោះដែរឬទេ? យើងមិនគួរទទួលយកការអះអាងណាមួយ ដោយគ្រាន់តែឃើញវាត្រូវបាននិយាយដដែលៗនៅលើសៀវភៅ វីដេអូ បណ្ដាញសង្គម ឬសូម្បីតែចម្លើយរបស់ AI នោះទេ។ ខ្ញុំមិនអាចបកស្រាយជំនួសអ្នកជំនាញប្រវត្តិសាស្ត្រ និងអក្សរសាស្ត្របានឡើយ តែអ្វីដែលខ្ញុំចង់និយាយគឺបញ្ហាប្រវត្តិសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល។ បញ្ហានេះកាន់តែស្មុគស្មាញនៅក្នុងសម័យ AI។ មនុស្សជាច្រើនគិតថា AI គ្រាន់តែឆ្លើយសំណួរដោយផ្អែកលើការពិត ប៉ុន្តែតាមការពិត AI អាចឆ្លុះបញ្ចាំងទិន្នន័យដែលវាបានរៀន ទិន្នន័យដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ និងរបៀបដែលអ្នកប្រើប្រាស់សួរសំណួរ។ ប្រសិនបើព័ត៌មានបំភ្លៃមួយត្រូវបានសរសេរ ផ្សព្វផ្សាយ ចម្លង និងនិយាយដដែលៗរាប់ពាន់ដង វាអាចបង្កើតស្នាមឌីជីថលធំមួយ រហូតធ្វើឱ្យប្រព័ន្ធស្វែងរក និង AI មើលឃើញថា វាជាការពន្យល់ដែលមានប្រភពច្រើន។ នេះអាចជាទម្រង់មួយនៃប្រតិបត្តិការព័ត៌មាន ឬ Information Operation ដែលមិនចាំបាច់ចាប់ផ្ដើមដោយការបង្ខំឱ្យមនុស្សជឿភ្លាមៗនោះទេ។ ដំបូង គេអាចគ្រាន់តែបង្កើតសំណួរ បញ្ចេញពាក្យថ្មី បង្កើតការសង្ស័យ ឬអូសទាញឱ្យមនុស្សជជែកតវ៉ា។ ពេលយើងនាំគ្នាសរសេរ ចែករំលែក និងនិយាយពាក្យនោះដដែលៗ ទោះជាយើងនិយាយដើម្បីប្រឆាំងក៏ដោយ ក៏ពាក្យ និងគំនិតនោះនៅតែបង្កើតជាទិន្នន័យថ្មីនៅលើបណ្ដាញ។ និយាយឱ្យសាមញ្ញ គេអាចបញ្ចូលព័ត៌មានមួយជា Input បង្កើតឱ្យមានប្រតិកម្មជាសាធារណៈ ហើយទទួលបាន Output ជាអត្ថបទ មតិយោបល់ វីដេអូ ការស្វែងរក និងសំណួររាប់មិនអស់។ ចុងក្រោយ Output ទាំងនោះក៏ត្រឡប់ទៅក្លាយជា Input ថ្មីសម្រាប់ម៉ាស៊ីនស្វែងរក មូលដ្ឋានទិន្នន័យ និងប្រព័ន្ធ AI។ រឿងដែលដំបូងប្រហែលជាមិនមានមូលដ្ឋានច្បាស់លាស់ អាចត្រូវបានធ្វើឱ្យមើលទៅដូចជាមានប្រភព មានការពិភាក្សា និងមានមនុស្សជាច្រើនទទួលស្គាល់។ ដូច្នេះ ការការពារប្រវត្តិសាស្ត្រ អក្សរ និងអរិយធម៌ខ្មែរ មិនមែនធ្វើឡើងដោយការខឹង ការជេរប្រមាថ ឬការបង្កើតសត្រូវរវាងប្រជាជននោះទេ។ វាត្រូវធ្វើដោយការប្រមូលឯកសារដើម ការសិក្សាសិលាចារឹក ការប្រៀបធៀបប្រភពពីអ្នកស្រាវជ្រាវជាច្រើនភាគី ការបង្កើតមាតិកាដែលមានយោងច្បាស់លាស់ និងការបញ្ចូលចំណេះដឹងខ្មែរដែលមានគុណភាពទៅក្នុងពិភពឌីជីថល។ ប្រសិនបើយើងមិនសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនដោយភស្តុតាងទេ អ្នកដទៃអាចសរសេរវាជំនួសយើង។ ប្រសិនបើយើងមិនបង្កើតទិន្នន័យដែលមានគុណភាពទេ ទិន្នន័យដែលត្រូវបានបំភ្លៃអាចកាន់កាប់លទ្ធផលស្វែងរក និងចម្លើយរបស់ AI។ ក្នុងសម័យនេះ ការការពារអត្តសញ្ញាណជាតិ មិនមែនការពារតែនៅលើដី ឬក្នុងសារមន្ទីរទេ ប៉ុន្តែត្រូវការពារនៅក្នុងមូលដ្ឋានទិន្នន័យ លទ្ធផលស្វែងរក ម៉ាស៊ីនមេ និងប្រព័ន្ធបញ្ញាសិប្បនិម្មិតផងដែរ។ យើងមិនគួរខ្លាចការសួរសំណួរទេ ប៉ុន្តែត្រូវដឹងថា សំណួរណាមួយកំពុងនាំយើងទៅរកការពិត ឬកំពុងប្រើយើងឱ្យជួយបង្កើតទិន្នន័យសម្រាប់រឿងដែលមិនធ្លាប់មាន។ ការឆ្លើយតបដ៏មានប្រសិទ្ធភាពបំផុត មិនមែនការបញ្ចេញកំហឹងនោះទេ ប៉ុន្តែគឺការដាក់ភស្តុតាងពិតឱ្យបានច្រើនជាងព័ត៌មានបំភ្លៃ។
935
7
https://www.facebook.com/reel/1242652931200587
752
8
Phatcast EP12៖ ដំណើររបស់ពុម្ពអក្សរខ្មែរ | ប្រវត្តិ Unicode ខ្មែរ និង Font ដែលអ្នកប្រើរាល់ថ្ងៃ https://www.youtube.com/watch?v=hqoyZdLJf3U
1 766
9
ផាតខាស់ - Phatcast EP 12 Phatcast EP12៖ ដំណើររបស់ពុម្ពអក្សរខ្មែរ | ប្រវត្តិ Unicode ខ្មែរ និង Font ដែលអ្នកប្រើរាល់ថ្ងៃ។ ចេញផ្
ផាតខាស់ - Phatcast EP 12 Phatcast EP12៖ ដំណើររបស់ពុម្ពអក្សរខ្មែរ | ប្រវត្តិ Unicode ខ្មែរ និង Font ដែលអ្នកប្រើរាល់ថ្ងៃ។ ចេញផ្សាយនៅថ្ងៃទី១២ កក្កដា ២០២៦ ម៉ោង ៧ព្រឹក រៀងរាល់ថ្ងៃអាទិត្យ ម៉ោង ៧ព្រឹក៖ Youtube https://www.youtube.com/playlist?list=PLNiyv9gGsk-HyT7zUWejH8prb7UEk4Fac Spotify https://open.spotify.com/show/033sxlA2tkpunj5CbccRhc Apple Podcasts https://podcasts.apple.com/us/podcast/%E1%9E%95-%E1%9E%8F%E1%9E%81-%E1%9E%9F-phatcast/id1896878888 Amazon Music https://music.amazon.com/podcasts/ad54f75b-b93a-4456-a06c-05c3e1289523/%E1%9E%95%E1%9E%B6%E1%9E%8F%E1%9E%81%E1%9E%B6%E1%9E%9F---phatcast ឬនៅ https://sophatchy.com/ #Phatcast គឺជាផតខាសភាសាខ្មែរ ដែលនិយាយអំពីបច្ចេកវិទ្យា សុវត្ថិភាពឌីជីថល អ៊ីនធឺណិត បញ្ហាសង្គមឌីជីថល និងបទពិសោធន៍ផ្ទាល់របស់ខ្ញុំក្នុងពិភពបច្ចេកវិទ្យា។
871
10
នៅពីក្រោយបណ្ដាញសង្គម មានអ្វីច្រើនជាងអ្វីដែលអ្នកមើលឃើញ តើអ្នកធ្លាប់គិតទេថា ហេតុអ្វីបានជា Facebook, YouTube, TikTok ឬបណ្ដាញសង្គ
នៅពីក្រោយបណ្ដាញសង្គម មានអ្វីច្រើនជាងអ្វីដែលអ្នកមើលឃើញ តើអ្នកធ្លាប់គិតទេថា ហេតុអ្វីបានជា Facebook, YouTube, TikTok ឬបណ្ដាញសង្គមផ្សេងៗ អាចដឹងថាអ្នកចូលចិត្តមើលអ្វី? ហេតុអ្វីបានជាវីដេអូមួយបន្ទាប់ពីមួយ ទាក់ទាញអ្នករហូតដល់ភ្លេចពេលវេលា? ហើយហេតុអ្វីបានជាមនុស្សពីរនាក់បើកកម្មវិធីដូចគ្នា ប៉ុន្តែឃើញមាតិកាខុសគ្នាទាំងស្រុង? ចម្លើយគឺមិនមែនជាចៃដន្យទេ។ អត្តបទពេញ https://www.facebook.com/photo/?fbid=1525900565659995&set=a.187032239546841
982
11
+3
Sin texto...
1 179
12
https://youtu.be/iB4DeHU7_zs
1 440
13
បានមើលវីដេអូខ្ញុំដើរលេងឬនៅ៖ https://www.youtube.com/watch?v=pnILKPCklJ4 ដាក់មតិផង
1 235
14
https://www.facebook.com/photo/?fbid=1524937085756343
1 164
15
ម្ចាស់អណ្ដូងជាអ្នកណា? «កង្កែបក្នុងអណ្ដូង» គឺជាសុភាសិតដែលយើងស្គាល់តាំងពីក្មេង។ វាត្រូវបានគេប្រើដើម្បីប្រាប់ថា មនុស្សដែលមិនធ្លាប់ឃើញពិភពលោកខាងក្រៅ តែងតែគិតថា អ្វីដែលខ្លួនមើលឃើញ គឺជាអ្វីៗទាំងអស់។ ថ្មីៗនេះ ខ្ញុំក៏បានឃើញគំនិតមួយទៀត ដែលនិយាយថា «ត្រូវស្រង់កង្កែបចេញពីអណ្ដូង» ដើម្បីឱ្យវាបានឃើញពិភពលោកដ៏ធំទូលាយ។ ខ្ញុំយល់ពីអត្ថន័យរបស់វា ហើយក៏យល់ថា វាជាការលើកទឹកចិត្តឱ្យមនុស្សបើកចិត្ត និងស្វែងយល់អ្វីដែលខ្លួនមិនធ្លាប់ដឹង។ ប៉ុន្តែកាលណាខ្ញុំគិតអំពីរឿងនេះកាន់តែយូរ ខ្ញុំបែរជាមិនចាប់អារម្មណ៍លើកង្កែបទៀតឡើយ។ ខ្ញុំចាប់អារម្មណ៍លើ ម្ចាស់អណ្ដូង។ ក្នុងរឿងទាំងមូលនេះ យើងតែងតែនិយាយអំពីកង្កែប។ យើងជជែកថា វាដឹង ឬមិនដឹង។ យើងរិះគន់ថា វាមើលឃើញតែផ្ទៃមេឃមួយរង្វង់តូច។ ប៉ុន្តែស្ទើរតែគ្មានអ្នកណាសួរថា តើអ្នកណាជាអ្នកជីកអណ្ដូងនេះ? អ្នកណាជាអ្នកថែរក្សាវា? ហើយអ្នកណាជាអ្នកធ្វើឱ្យទឹកនៅក្នុងអណ្ដូងនេះ មិនដែលរីងស្ងួត? ខ្ញុំស្រមៃថា ម្ចាស់អណ្ដូងពិតប្រាកដ មិនមែនជាមនុស្សដែលមិនធ្លាប់ចេញពីអណ្ដូងនោះទេ។ ផ្ទុយទៅវិញ គាត់ប្រហែលជាធ្លាប់ដើរឃើញទន្លេ ធ្លាប់ឃើញសមុទ្រ ធ្លាប់ដឹងថា ខាងក្រៅអណ្ដូងមានពិភពលោកធំទូលាយប៉ុណ្ណា។ ប៉ុន្តែបន្ទាប់ពីបានឃើញអ្វីៗទាំងនោះ គាត់មិនបានបោះបង់អណ្ដូងរបស់ខ្លួនឡើយ។ គាត់ត្រឡប់មកវិញ ដើម្បីធ្វើឱ្យអណ្ដូងនេះ ក្លាយជាកន្លែងដែលនៅតែមានជីវិតសម្រាប់អ្នកដទៃ។ នេះហើយជាភាពខុសគ្នារវាងអ្នកដែលចង់បង្ហាញថាខ្លួនបានឃើញពិភពលោក និងអ្នកដែលចង់ទុកអ្វីមួយឱ្យពិភពលោក។ ខ្ញុំតែងគិតថា អណ្ដូងក្នុងសម័យបុរាណ និងអណ្ដូងក្នុងសម័យឌីជីថល ប្រហែលជាមិនខុសគ្នាប៉ុន្មានទេ ពីមុន អណ្ដូងផ្ទុកទឹក សព្វថ្ងៃ អណ្ដូងថ្មីៗផ្ទុកទិន្នន័យ ពីមុន ម្ចាស់អណ្ដូងខ្វល់ថាទឹកស្អាតឬអត់ សព្វថ្ងៃ ម្ចាស់អណ្ដូងខ្វល់ថាទិន្នន័យមានគុណភាពឬអត់។ ពីមុន អណ្ដូងអាចចិញ្ចឹមជីវិតមនុស្សមួយភូមិ សព្វថ្ងៃ ទិន្នន័យដែលមានគុណភាព អាចចិញ្ចឹមការអភិវឌ្ឍ AI អាចជួយដល់ការស្រាវជ្រាវ អាចការពារភាសា និងអាចបន្សល់ទុកចំណេះដឹងសម្រាប់មនុស្សជំនាន់ក្រោយ។ ខ្ញុំសំដៅអណ្ដូងជាមជ្ឈមណ្ឌលទិន្ន័យ និងទឹកជាទិន្ន័យ ហើយម្ចាស់អណ្ដូងគឺជាអ្នក។ ប្រហែលជានេះហើយជាមូលហេតុដែលខ្ញុំចំណាយពេលលើរឿងដែលមនុស្សមួយចំនួនមើលទៅហាក់ដូចជាតូចតាច។ ការជជែកអំពី Unicode ខ្មែរ ការរកកំហុសក្នុងការស្គាល់អក្សរខ្មែររបស់ Apple ការបង្កើតមាតិកាអំពី AI ការលើកកម្ពស់ចំណេះដឹងឌីជីថល ឬការព្យាយាមឱ្យភាសាខ្មែរមានទិន្នន័យកាន់តែច្រើន។ មនុស្សខ្លះអាចមើលឃើញថា វាគ្រាន់តែជាការងារតូចៗ។ ប៉ុន្តែសម្រាប់ខ្ញុំ វាមិនមែនជារឿងតូចទេ។ វាគឺជាការបន្ថែមទឹកមួយដំណក់ទៅក្នុងអណ្ដូង ដែលថ្ងៃណាមួយ អ្នកផ្សេងទៀតនឹងយកទៅប្រើប្រាស់ ដោយប្រហែលជាមិនដែលស្គាល់ថា អ្នកណាជាអ្នកបន្ថែមទឹកនោះផង។ នៅក្នុងពិភព AI មនុស្សជាច្រើនចូលចិត្តនិយាយអំពី Model ថ្មីៗ បច្ចេកវិទ្យាថ្មីៗ ឬសមត្ថភាពរបស់ AI។ ប៉ុន្តែមានមនុស្សតិចណាស់ដែលនិយាយអំពីអ្វីដែលនៅក្រោមវា។ AI មិនអាចរៀនពីភាពទទេទេ វាត្រូវការទិន្នន័យ។ ហើយទិន្នន័យមិនកើតឡើងដោយឯងទេ មានមនុស្សជាច្រើន ដែលប្រមូលវា កែតម្រូវវា បកប្រែវា រៀបចំវា និងថែរក្សាវា ពួកគេប្រហែលជាមិនល្បី មិនមានអ្នកស្គាល់ច្រើន មិនមានអ្នកសរសើរច្រើន ប៉ុន្តែពួកគេកំពុងធ្វើការងាររបស់ «ម្ចាស់អណ្ដូង»។ ពួកគេមិនបានផលិតទឹកដោយអព្ភូតហេតុទេ ប៉ុន្តែពួកគេធ្វើឱ្យប្រភពទឹកនៅតែហូរ និងធ្វើឱ្យទឹកនោះនៅតែមានគុណភាព។ ប្រទេសនីមួយៗក៏ដូចគ្នា នៅថ្ងៃមុខ ប្រទេសដែលមានតម្លៃ មិនមែនគ្រាន់តែជាប្រទេសដែលប្រើ AI ច្រើនជាងគេនោះទេ។ ប្រទេសដែលមានតម្លៃ គឺជាប្រទេសដែលមានអណ្ដូងធំ មានទឹកស្អាត និងមានម្ចាស់អណ្ដូងដែលយល់ពីតម្លៃនៃធនធានរបស់ខ្លួន។ សម្រាប់ខ្ញុំ ទិន្នន័យជាភាសាខ្មែរ ឯកសារខ្មែរដែលមានគុណភាព ការស្រាវជ្រាវ ការកែតម្រូវកំហុស និងការចែករំលែកចំណេះដឹង គឺមិនមែនគ្រាន់តែជាការងាររបស់អ្នកបច្ចេកវិទ្យាទេ។ វាគឺជាការថែរក្សាអណ្ដូងមួយ ដែលអាចផ្គត់ផ្គង់ទឹកឱ្យមនុស្ស និង AI រាប់ជំនាន់។ ប្រហែលថ្ងៃណាមួយ កង្កែបនឹងចេញពីអណ្ដូង ប្រហែលថ្ងៃណាមួយ វានឹងឃើញសមុទ្រ ប៉ុន្តែខ្ញុំមិនគិតថា នោះជាចំណុចសំខាន់បំផុតទេ អ្វីដែលខ្ញុំខ្វល់ជាងនេះ គឺពេលវាចេញទៅហើយ តើនៅសល់អណ្ដូងមួយដែលមានទឹក សម្រាប់អ្នកដែលនឹងមកក្រោយដែរឬទេ? ព្រោះមនុស្សម្នាក់អាចដើរចេញទៅឆ្ងាយបាន ប៉ុន្តែសង្គមមួយអាចរីកចម្រើនបាន លុះត្រាតែមានអ្នកណាម្នាក់នៅបន្តធ្វើជាម្ចាស់អណ្ដូង មិនឈប់ស្វែងរកប្រភពទឹកថ្មី និងមិនឈប់ថែរក្សាធនធានដែលជាមូលដ្ឋាននៃអនាគត។ មតិដែលខ្ញុំបានលើកឡើងខាងលើ មិនមានបំណងបដិសេធ ឬដាក់បន្ទុកលើសុភាសិត «កង្កែបក្នុងអណ្ដូង» ឬគំនិត «ស្រង់កង្កែបចេញពីអណ្ដូង» នោះទេ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែចង់សាកល្បងមើលរឿងដដែលនេះ ពីជ្រុងមួយផ្សេងទៀត ដែលប្រហែលមិនសូវមានអ្នកនិយាយដល់ គឺជ្រុងរបស់ «ម្ចាស់អណ្ដូង»។ ខ្ញុំជឿថា នៅពេលយើងសម្លឹងមើលបញ្ហាតែមួយពីទស្សនៈផ្សេងៗគ្នា យើងអាចរៀនបានច្រើនជាងការប្រកាន់ថា មានតែមតិមួយដែលត្រឹមត្រូវ។ សម្រាប់ខ្ញុំ ការពិភាក្សាមិនមែនដើម្បីរកអ្នកឈ្នះ ឬអ្នកចាញ់នោះទេ ប៉ុន្តែដើម្បីឱ្យគំនិតផ្សេងៗអាចបំពេញគ្នា កែសម្រួលគ្នា និងជំរុញឱ្យយើងទាំងអស់គ្នាគិតបានជ្រៅជាងមុន។
8
16
ប្រសិនបើសុភាសិត «កង្កែបក្នុងអណ្ដូង» បង្រៀនឱ្យយើងហ៊ានចេញទៅមើលពិភពលោកខាងក្រៅ នោះគំនិតអំពី «ម្ចាស់អណ្ដូង» ដែលខ្ញុំលើកឡើង គ្រាន់តែចង់រំលឹកថា ខណៈដែលយើងកំពុងចេញទៅស្វែងយល់ពិភពលោក ក៏គួរមានអ្នកត្រឡប់មកកសាង និងថែរក្សាអណ្ដូងរបស់យើងផងដែរ។ ចូលរួមតេឡេក្រាម t.me/SophatCHY នេះគ្រាន់តែជាទស្សនៈមួយក្នុងចំណោមទស្សនៈជាច្រើន។ ខ្ញុំក៏រីករាយស្វាគមន៍ការយល់ឃើញផ្សេងៗ ព្រោះខ្ញុំជឿថា ការរៀនសូត្រកើតឡើងពីការចម្រុះនៃគំនិត មិនមែនពីការឯកភាពគ្នាទាំងស្រុងនោះទេ។
11
17
Sin texto...
1 131
18
បើមិនទាន់គេងទេ ឆ្លើយមួយម៉ាត់ផងបងប្អូន
1 112
19
័ត៌មានខុស ព័ត៌មានមិនពិត និង Fake News ក្នុងសម័យ AI | របៀបផ្ទៀងផ្ទាត់មុនចែករំលែក https://www.facebook.com/reel/220123873708543
័ត៌មានខុស ព័ត៌មានមិនពិត និង Fake News ក្នុងសម័យ AI | របៀបផ្ទៀងផ្ទាត់មុនចែករំលែក https://www.facebook.com/reel/2201238737085435
1 247
20
័ត៌មានខុស ព័ត៌មានមិនពិត និង Fake News ក្នុងសម័យ AI | របៀបផ្ទៀងផ្ទាត់មុនចែករំលែក https://www.facebook.com/reel/2201238737085435
1 200