ch
Feedback
ជី សុផាត - Sophat CHY

ជី សុផាត - Sophat CHY

前往频道在 Telegram

I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com

显示更多

📈 Telegram 频道 ជី សុផាត - Sophat CHY 的分析概览

频道 ជី សុផាត - Sophat CHY (@sophatchy) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 472 名订阅者,在 技术与应用 类别中位列第 11 243,并在 柬埔寨 地区排名第 523 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 472 名订阅者。

根据 30 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -75,过去 24 小时变化为 2,整体触达仍然可观。

  • 认证状态: 已认证(Telegram 官方确认)
  • 互动率 (ER): 平均受众互动率为 15.14%。内容发布后 24 小时内通常能获得 7.65% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 586 次浏览,首日通常累积 801 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 10。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“I talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com”

凭借高频更新(最新数据采集于 01 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 技术与应用 类别中的关键影响点。

10 472
订阅者
+224 小时
-197 天
-7530 天

数据加载中...

吸引订阅者
10月 '26
十月 '26
+1
在0个频道中
九月 '26
+31
在1个频道中
Get PRO
八月 '26
+16
在1个频道中
Get PRO
七月 '26
+95
在3个频道中
Get PRO
六月 '26
+186
在6个频道中
Get PRO
五月 '26
+126
在3个频道中
Get PRO
四月 '26
+70
在3个频道中
Get PRO
三月 '26
+12
在0个频道中
Get PRO
二月 '26
+39
在3个频道中
Get PRO
一月 '26
+908
在1个频道中
Get PRO
十二月 '25
+220
在10个频道中
Get PRO
十一月 '25
+49
在8个频道中
Get PRO
十月 '25
+1 400
在16个频道中
Get PRO
九月 '25
+45
在1个频道中
Get PRO
八月 '25
+677
在17个频道中
Get PRO
七月 '25
+3 110
在37个频道中
Get PRO
六月 '25
+346
在3个频道中
Get PRO
五月 '25
+121
在5个频道中
Get PRO
四月 '25
+94
在2个频道中
Get PRO
三月 '25
+92
在6个频道中
Get PRO
二月 '25
+192
在11个频道中
Get PRO
一月 '25
+60
在1个频道中
Get PRO
十二月 '24
+91
在1个频道中
Get PRO
十一月 '24
+72
在2个频道中
Get PRO
十月 '24
+76
在0个频道中
Get PRO
九月 '24
+170
在2个频道中
Get PRO
八月 '24
+235
在8个频道中
Get PRO
七月 '24
+135
在0个频道中
Get PRO
六月 '24
+202
在6个频道中
Get PRO
五月 '24
+307
在3个频道中
Get PRO
四月 '24
+313
在1个频道中
Get PRO
三月 '24
+397
在6个频道中
Get PRO
二月 '24
+60
在1个频道中
Get PRO
一月 '24
+253
在1个频道中
Get PRO
十二月 '23
+228
在0个频道中
Get PRO
十一月 '23
+75
在1个频道中
Get PRO
十月 '23
+165
在3个频道中
Get PRO
九月 '23
+107
在0个频道中
Get PRO
八月 '23
+430
在0个频道中
Get PRO
七月 '23
+589
在0个频道中
Get PRO
六月 '23
+271
在0个频道中
Get PRO
五月 '23
+766
在0个频道中
Get PRO
四月 '23
+30
在0个频道中
Get PRO
三月 '23
+71
在0个频道中
Get PRO
二月 '23
+73
在0个频道中
Get PRO
一月 '23
+13
在0个频道中
Get PRO
十二月 '22
+13
在0个频道中
Get PRO
十一月 '22
+10
在0个频道中
Get PRO
十月 '22
+11
在0个频道中
Get PRO
九月 '22
+929
在0个频道中
日期
订阅者增长
提及
频道
01 十月+1
频道帖子
2
កុំទាន់ធ្វើតាមការបំផុស ឬការបំភ័យថា «ត្រូវដាក់ Profile Picture ដូចរូបលើអត្តសញ្ញាណប័ណ្ណ» រូបដែលបង្ហោះជាសាធារណៈ អាចត្រូវគេទាញយក កែច្នៃដោយ AI ឬប្រើបន្លំជាយើង។ បើភ្ជាប់ជាមួយលេខអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត ហានិភ័យកាន់តែកើនឡើង។ ⚠️ ការដាក់រូបមុខ និងការបង្ហោះអត្តសញ្ញាណប័ណ្ណលើបណ្ដាញសង្គមគឺជាហានិភ័យនៅលើឌីជីថល។ កុំបង្ហោះឯកសារអត្តសញ្ញាណជាសាធារណៈ ហើយកុំឱ្យការភ័យខ្លាចធ្វើឱ្យយើងបង្ហាញព័ត៌មានលើសពីចាំបាច់។ https://www.facebook.com/reel/1358942099374643
2 438
3
មើលតែភ្នែក ដឹងថាកង់ឡានមានសម្ពាធខ្យល់ប៉ុន្មានទេ? 🚗 | 70mai TPMS Life 2 ពេលខ្លះកង់មើលទៅធម្មតា ប៉ុន្តែយើងមិនដឹងថាសម្ពាធខ្យល់នៅខាងក្នុងប៉ុន្មានទេ។ ក្នុងវីដេអូនេះ ខ្ញុំចែករំលែកពីឧបករណ៍តាមដានសម្ពាធខ្យល់កង់ 70mai TPMS Life 2 និងចំណុចគួរយល់ពេលប្រើប្រាស់ ជាពិសេសខ្នាត PSI និង Bar ដែលឃើញញឹកញាប់ តែអាចធ្វើឱ្យយើងច្រឡំបាន។ បងប្អូនធ្លាប់ប្រើឧបករណ៍ប្រភេទនេះទេ? ហើយជាធម្មតា ពិនិត្យខ្យល់កង់ញឹកញាប់ប៉ុនណា? 👇 https://www.facebook.com/reel/1834239484599287
982
4
Facebook ដើរធម្មតាមែនទេ?
Facebook ដើរធម្មតាមែនទេ?
1 064
5
ទូរសព្ទថ្មី កាមេរ៉ាច្បាស់ជាងមុន… សង្ឃឹមថា ទេសចរណ៍ខ្មែរក៏នឹងកាន់តែលេចធ្លោ។ សប្បាយចិត្តដែលអ្នកផលិតមាតិកាទទួលបានការលើកទឹកចិត្ត អ្នកខំប្រឹងគួរតែមានអ្នកមើលឃើញតម្លៃ។ ខ្ញុំក៏ចង់ឃើញរបៀបវាយតម្លៃនោះដែរ ដើម្បីឱ្យអ្នកកំពុងខំប្រឹងផ្សេងទៀតដឹងថា គួរប្រឹងត្រង់ណា៖ គុណភាពសាច់រឿង ប្រយោជន៍ដល់សហគមន៍ ចំនួនអ្នកមើល ឬសមត្ថភាពធ្វើឱ្យអ្នកឧបត្ថម្ភលេចធ្លោ? បើលក្ខណៈវិនិច្ឆ័យល្អមួយអាចលើកទឹកចិត្តមនុស្សបានច្រើនជាងអ្នកដែលទទួលវា ។ ក្នុងយុទ្ធសាស្ត្រផ្សព្វផ្សាយ អ្នកនៅក្រោយកាមេរ៉ាមិនចាំបាច់ចូលក្នុងរូប ក៏អាចក្លាយជាតួឯកបានដែរ។ ពេលខ្លះ យើងចាប់ផ្ដើមមើលព្រោះស្រឡាញ់ទេសចរណ៍ តែចុងក្រោយ បែរជាចាំឈ្មោះមួយផ្សេងបានច្បាស់ជាងឈ្មោះទីកន្លែង។ នេះហើយជាយុទ្ធសាស្ត្រដែលគួរឱ្យសិក្សា ចំណែកទេសចរណ៍ សង្ឃឹមថានឹងមានកន្លែងលេចធ្លោយូរអង្វែងក្នុងសាច់រឿងនេះដែរ។ ខ្ញុំចង់ជជែកឱ្យលម្អិតពីចំណុចទាំងនេះ ព្រោះការផ្សព្វផ្សាយទេសចរណ៍ត្រូវការទិសដៅរយៈពេលវែង៖ យើងចង់និយាយទៅកាន់អ្នកណា ចង់ឱ្យគេស្គាល់អ្វីពីកម្ពុជា និងធ្វើដូចម្ដេចឱ្យមាតិការបស់យើងជួយគេរហូតដល់ការសម្រេចចិត្តមកទស្សនា។ Phatcast EP17 — ធ្វើមាតិកាទេសចរណ៍ជាភាសាអង់គ្លេស អាចទៅដល់ភ្ញៀវបរទេសមែនទេ? https://www.youtube.com/watch?v=xaqhevjaKtM
1 226
6
Sophat.Space V3 កំពុងអភិវឌ្ឍ ហើយខ្ញុំកំពុងស្វែងរកអ្នកគាំទ្រ និងម្ចាស់ឧបត្ថម្ភ ដើម្បីជួយឱ្យគម្រោងនេះបន្តទៅមុខ! ខ្ញុំបង្កើត Sop+3
Sophat.Space V3 កំពុងអភិវឌ្ឍ ហើយខ្ញុំកំពុងស្វែងរកអ្នកគាំទ្រ និងម្ចាស់ឧបត្ថម្ភ ដើម្បីជួយឱ្យគម្រោងនេះបន្តទៅមុខ! ខ្ញុំបង្កើត Sophat.Space ដើម្បីជួយអ្នកប្រើប្រាស់ពិនិត្យសុខភាពឌីជីថលរបស់ខ្លួន ងាយៗ ជាភាសាខ្មែរ និងដឹងថាគួរកែលម្អអ្វីខ្លះ ដើម្បីប្រើបច្ចេកវិទ្យាកាន់តែមានសុវត្ថិភាព។ សម្រាប់ V3 ខ្ញុំកំពុងរៀបចំការពិនិត្យតាមប្រធានបទ ដូចជា Facebook, Telegram និងទូរស័ព្ទ ព្រមទាំងការណែនាំតាមចម្លើយរបស់អ្នកប្រើ។ ខ្ញុំក៏មានគម្រោងបន្ថែមការពិនិត្យជាក្រុម សម្រាប់វគ្គបណ្ដុះបណ្ដាល សាលារៀន អង្គការ និងសហគមន៍ផងដែរ។ ការគាំទ្ររបស់អ្នកអាចជួយលើការអភិវឌ្ឍប្រព័ន្ធ ថ្លៃដំណើរការ និងការរៀបចំមាតិកាភាសាខ្មែរ។ មិនថាជាថវិកា ជំនាញ ពេលវេលាសាកល្បងផ្ដល់មតិយោបល់ ឬការចែករំលែកគម្រោងនេះ សុទ្ធតែមានតម្លៃ។ 🙏 បើបងប្អូន ក្រុមហ៊ុន ឬស្ថាប័នមានចំណាប់អារម្មណ៍គាំទ្រ ឬចូលរួមជាដៃគូឧបត្ថម្ភ អាចទាក់ទងខ្ញុំតាមសារផ្ទាល់ ឬ https://sophat.space/support 🌐 https://sophat.space 🚧 V3 កំពុងអភិវឌ្ឍ មិនទាន់ដាក់ឱ្យប្រើជាសាធារណៈពេញលេញនៅឡើយទេ។ #SophatSpace #សុខភាពឌីជីថល #សុវត្ថិភាពឌីជីថល
1 252
7
Sophat.Space V3 ជាកំណែអាប់ដេតធំមួយ ដែលខ្ញុំកំពុងសាកល្បង មុនដាក់ឱ្យប្រើជាសាធារណៈ! https://sophat.space/ កំណែនេះមានទាំងរូបរាងថ្
Sophat.Space V3 ជាកំណែអាប់ដេតធំមួយ ដែលខ្ញុំកំពុងសាកល្បង មុនដាក់ឱ្យប្រើជាសាធារណៈ! https://sophat.space/ កំណែនេះមានទាំងរូបរាងថ្មី ការកែសម្រួលរចនាសម្ព័ន្ធ និងមុខងារថ្មីៗ៖ - រៀបចំរចនាសម្ព័ន្ធមាតិកា និងប្រព័ន្ធគ្រប់គ្រងខាងក្រោយឡើងវិញ ដើម្បីងាយបន្ថែមប្រធានបទ និងការណែនាំថ្មីៗ - ជ្រើសពិនិត្យតាមប្រធានបទ ដូចជា Facebook, Telegram និងទូរស័ព្ទ - សំណួរខ្លីៗតាមផ្នែក មិនចាំបាច់ឆ្លើយទាំងអស់ក្នុងពេលតែមួយ - លទ្ធផល និងពិន្ទុដាច់ដោយឡែកតាមប្រធានបទ - ការណែនាំតាមចម្លើយ ដើម្បីដឹងថាគួរកែលម្អអ្វីមុន - សៀវភៅណែនាំសុខភាពឌីជីថលជាភាសាខ្មែរ ដែលងាយអាន និងអនុវត្តតាម គោលបំណងគឺជួយឱ្យអ្នកយល់ពីសុវត្ថិភាពឌីជីថលរបស់ខ្លួន និងចាប់ផ្ដើមការពារខ្លួនមុនមានបញ្ហា។ មុខងារទាំងនេះនឹងដាក់ឱ្យប្រើដោយឥតគិតថ្លៃ។ បើចង់ចូលរួមគាំទ្រការអភិវឌ្ឍ និងការបង្កើតមាតិកាបន្ត អាចគាំទ្រខ្ញុំតាមទឹកចិត្ត៖ https://sophat.space/support អរគុណសម្រាប់ការគាំទ្រ និងមតិយោបល់! 🙏
2 493
8
ophat.digital ដាក់ឱ្យសាកល្បងហើយ! នេះជាកំណែដំបូងនៃ Smart Car Voice Guide Cambodia។ គេហទំព័រនេះជួយអ្នកស្វែងរកពាក្យបញ្ជាសំឡេងសម្
ophat.digital ដាក់ឱ្យសាកល្បងហើយ! នេះជាកំណែដំបូងនៃ Smart Car Voice Guide Cambodia។ គេហទំព័រនេះជួយអ្នកស្វែងរកពាក្យបញ្ជាសំឡេងសម្រាប់មុខងារផ្សេងៗក្នុងរថយន្ត និងស្ដាប់របៀបនិយាយពាក្យបញ្ជានោះ។ ខ្ញុំកំពុងសាកល្បង និងបន្ថែមព័ត៌មានបន្តទៀត បើអ្នកបានសាកប្រើ សូមជួយប្រាប់ខ្ញុំផង៖ ពាក្យបញ្ជាណាប្រើបាន ឬមិនដំណើរការលើរថយន្តរបស់អ្នក? សូមបញ្ជាក់ម៉ាក ម៉ូដែល និងប្រភេទរថយន្ត (China ឬ Global version) ផង ដើម្បីឱ្យខ្ញុំអាចកែលម្អព័ត៌មានបានត្រឹមត្រូវ។ សាកល្បងនៅទីនេះ៖ https://sophat.digital/ មតិយោបល់របស់អ្នកនឹងជួយឱ្យកំណែបន្ទាប់ប្រើបានល្អជាងមុន។
2 766
9
ខ្ញុំជិះម៉ូតូជាង ៣៣៥ គីឡូម៉ែត្រពីភ្នំពេញទៅសៀមរាប ដើម្បីជួបមនុស្សដែលចាប់អារម្មណ៍លើបច្ចេកវិទ្យា និងចង់ធ្វើអ្វីមួយសម្រាប់សហគមន៍ន
ខ្ញុំជិះម៉ូតូជាង ៣៣៥ គីឡូម៉ែត្រពីភ្នំពេញទៅសៀមរាប ដើម្បីជួបមនុស្សដែលចាប់អារម្មណ៍លើបច្ចេកវិទ្យា និងចង់ធ្វើអ្វីមួយសម្រាប់សហគមន៍នៅសៀមរាប ខ្ញុំចង់ចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងជាមួយអ្នកសៀម ជាមួយអ្នកប្រើាប្រាស់ Google Maps និងសហគមន៍ Local Guides។ តាមគម្រោង យើងនឹងជួបគ្នាផ្ទាល់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែម៉ូតូរបស់ខ្ញុំមានបញ្ហាតាមផ្លូវ ធ្វើឱ្យខ្ញុំទៅដល់មិនទាន់ពេល យើងក៏ប្ដូរជំនួបថ្ងៃនោះទៅជាអនឡាញ។ ក្នុងការសន្ទនា ខ្ញុំបានស្គាល់អ្នកនៅសៀមរាបដែលប្រើ និងរួមចំណែកលើ Google Maps អ្នកខ្លះធ្លាប់បន្ថែមរូបថត ឬវាយតម្លៃទីកន្លែងរួចហើយ ប៉ុន្តែមិនទាន់ស្គាល់ Local Guides Connect ឬមិនទាន់ដឹងអំពីកម្រិត Local Guides ទេ។ យើងបានចាប់ផ្ដើមពីការស្គាល់គ្នា និងចែករំលែកថា ម្នាក់ៗចង់រៀន និងចង់រួមចំណែកអ្វីខ្លះ។ ក្រោយជំនួបអនឡាញ យើងបានបង្កើតក្រុម Telegram ដើម្បីរក្សាទំនាក់ទំនង នៅរសៀលថ្ងៃទី២១ ខែកញ្ញា យើងក៏បានជួបគ្នាផ្ទាល់នៅសៀមរាប និងបន្តជជែកពីសហគមន៍បច្ចេកវិទ្យា Google Maps និងសកម្មភាពដែលអាចរៀបចំជាមួយគ្នានាពេលក្រោយ។ នេះជាជំហានដំបូងសម្រាប់ខ្ញុំ ហើយខ្ញុំចង់ឃើញ Meetup បន្ថែមនៅសៀមរាប ដោយមានអ្នកនៅក្នុងតំបន់ចូលរួមរៀបចំ និងដឹកនាំ ខ្ញុំនឹងបន្តជួយគាំទ្រតាមលទ្ធភាពរបស់ខ្ញុំ។ អរគុណអ្នកទាំងអស់ដែលបានចូលរួម ទាំងអនឡាញ និងជួបផ្ទាល់។ ប្រសិនបើអ្នកចូលចិត្តថតរូប ចែករំលែកព័ត៌មានទីកន្លែង ឬចង់រៀនរួមចំណែកលើ Google Maps សូមមកស្គាល់សហគមន៍នេះ។ អ្នកថ្មីក៏អាចចាប់ផ្ដើមជាមួយយើងបានដែរ។ 🙌 - ចុះឈ្មោះចូលរួម Local Guides Connect៖ https://www.localguidesconnect.com/invites/z3utuDZzKm - អានរឿងរ៉ាវពេញនៃជំនួបនេះ៖ https://www.localguidesconnect.com/t/recap-in-person-cambodia-september-18-building-the-siem-reap-local-guides-community-going-deeper-into-google-maps/580298
1 231
10
Siem Reap Local Guides ជួបគ្នាចុងសប្ដាហ៍នេះ! ខ្ញុំនៅសៀមរាប 😊 ដំណើរតោងយ៉ាកលើកនេះ ខ្ញុំមានសកម្មភាពជាច្រើនទាក់ទងនឹង Google Maps
Siem Reap Local Guides ជួបគ្នាចុងសប្ដាហ៍នេះ! ខ្ញុំនៅសៀមរាប 😊 ដំណើរតោងយ៉ាកលើកនេះ ខ្ញុំមានសកម្មភាពជាច្រើនទាក់ទងនឹង Google Maps, Local Guides, ការថតរូប និងទេសចរណ៍ឌីជីថល។ - ស្អែកព្រឹក ៖ 21 កញ្ញា ខ្ញុំនឹងជិះម៉ូតូដើរថតរូបតាមតំបន់ប្រាសាទ និងសាកល្បងប្រើ Google Maps តាមផ្លូវ។ បើមាន Local Guides ឬអ្នកចូលចិត្តថតរូបចង់ជិះជាមួយ អាចចូលរួមបាន។ - ព្រឹកថ្ងៃទី 22 កញ្ញា ៖ Angkor Wat Equinox ដើម្បីថតថ្ងៃរះ Equinox នៅអង្គរវត្ត និងថតរូបសម្រាប់ Google Maps ផងដែរ។ - ល្ងាចនេះ ៖ ជួបគ្នាម្ដងទៀត! 20 កញ្ញា បន្ទាប់ពីយើងបានជួបគ្នា Online ក្នុងកម្មវិធី Building the Siem Reap Local Guides Community ខ្ញុំចង់អញ្ជើញអ្នកនៅសៀមរាបមកជួបគ្នាផ្ទាល់។ -ម៉ោង 5:30 – 7:00 ល្ងាច / ទីតាំង៖ កំពុងរកកន្លែងសមរម្យនៅក្រុងសៀមរាប ប៉ាវកាហ្វេខ្ញុំក៏បាន យើងអង្គុយជជែកគ្នាសាមញ្ញៗ អំពី Google Maps, Local Guides, ទេសចរណ៍ឌីជីថល និងគំនិតថា តើយើងអាចបន្តបង្កើតសហគមន៍ Local Guides នៅសៀមរាបជាមួយគ្នាយ៉ាងដូចម្តេច? អ្នកណានៅសៀមរាប ហើយចង់មកជួបគ្នា Comment ឬ Inbox មកខ្ញុំបាន។ ❤️🇰🇭
1 627
11
ថ្ងៃនេះចេញពីភ្នំពេញម៉ោង ៥ព្រឹក ហើយមកដល់សៀមរាបប្រហែល ៥ល្ងាច។ ដំណើរជាង ៣០០គីឡូម៉ែត្រនេះ មិនសូវស្រួលប៉ុន្មានទេ ព្រោះម៉ូតូរលត់អស់+6
ថ្ងៃនេះចេញពីភ្នំពេញម៉ោង ៥ព្រឹក ហើយមកដល់សៀមរាបប្រហែល ៥ល្ងាច។ ដំណើរជាង ៣០០គីឡូម៉ែត្រនេះ មិនសូវស្រួលប៉ុន្មានទេ ព្រោះម៉ូតូរលត់អស់ប្រហែល ៤ដង តាមផ្លូវ។ 😅 ដំបូងជិះបានប្រហែល ៨០គីឡូម៉ែត្រ ខ្ញុំឈប់ផឹកកាហ្វេម្ដងនៅតំបន់ស្គន់ និងចាក់សាំងបំពេញ រួចបន្តដំណើរទៅមុខ។ ដល់ប្រហែល ១៥០គីឡូម៉ែត្រ នៅតំបន់សន្ទុក ចម្ងាយប្រហែលជាង ១០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ម៉ូតូស្រាប់តែរលត់ ខណៈដែលខ្ញុំកំពុងជិះធម្មតា។ ខ្ញុំបានបណ្ដើរម៉ូតូមកមុខបន្តិច ហើយសំណាងល្អបានជួបជាងម៉ូតូចាស់ម្នាក់ឈ្មោះ ជាង សែ ។ គាត់ធ្វើភាគច្រើនតែម៉ូតូតូចៗ ប៉ុន្តែមានបទពិសោធន៍ច្រើន ហើយអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល គឺហាងនៅតាមផ្លូវបែបនេះ ប៉ុន្តែគាត់មានឧបករណ៍ពិនិត្យ និងវាស់ប្រព័ន្ធភ្លើងគ្រប់គ្រាន់មែនទែន។ 📍 ទីតាំងជាង សែ៖ https://maps.app.goo.gl/SQWu1Gtugt5EDqcj9 គាត់បានជួយពិនិត្យម៉ូតូ ចាប់ផ្ដើមពីដូរប៊ូស៊ី វាស់ភ្លើង ពិនិត្យធុងសាំង និងមើលប្រព័ន្ធប៊ិច។ គាត់ឃើញថាប៊ិចដំណើរការមិនសូវល្អ ក៏ដោះលាងសម្អាតដោយមានឧបករណ៍ត្រឹមត្រូវ។ ពេលនោះក៏មានការសង្ស័យថាអាចជាបញ្ហាប៊ិច ដូច្នេះគាត់បានឌុបខ្ញុំចូលក្រុងកំពង់ធំដើម្បីស្វែងរកប៊ិចជំនួស ប៉ុន្តែរកមិនបាន ពួកយើងក៏ត្រឡប់មកវិញ ហើយបន្តពិនិត្យម្ដងទៀត។ អ្វីដែលខ្ញុំគោរពគាត់ គឺគាត់ប្រាប់ខ្ញុំច្រើនដងថា៖ «ខ្ញុំមិនសូវចេះម៉ូតូធំ ប្រភេទដូចនេះទៀតមិនដែលឃើញទេ» ប៉ុន្តែគាត់នៅតែព្យាយាមជួយ និងពិនិត្យមួយចំណុចម្ដងៗ។ ចុងក្រោយ គាត់បានដោះមើលផ្នែកប្រព័ន្ធភ្លើងមួយចំនួន ហើយប្រទះឃើញ ដុំភ្ជាប់មួយ ឬដុំដោតភ្លើងមួយមានស្នឹម។ ខ្ញុំមិនចាំឈ្មោះបច្ចេកទេសរបស់វាទេ ប៉ុន្តែស្រដៀងជាផ្នែកដែលពាក់ព័ន្ធនឹងការបញ្ជាប្រព័ន្ធភ្លើង។ គាត់បានដោះសម្អាត រួចសាកម្ដងទៀត ហើយម៉ូតូអាចឆេះឡើងវិញបាន។ ខ្ញុំខូចម៉ូតូតាំងពីប្រហែល ៨ព្រឹក ហើយបានចេញពីកន្លែងជាង សែ ប្រហែល ម៉ោង១ជាងរសៀល។ តាំងពីព្រឹកមក ខ្ញុំបានទាក់ទងជាមួយខាងក្រុមហ៊ុនរួចហើយ ហើយជាងរបស់ក្រុមហ៊ុនក៏បានជួយណែនាំតាមទូរស័ព្ទទៅជាងដែលកំពុងជួយខ្ញុំនៅកំពង់ធំផងដែរ។ ដោយសារថ្ងៃនេះខ្ញុំមាន Meetup របស់ Siem Reap Local Guides ដែលមែនទែនទៅគ្រោងធ្វើជួបផ្ទាល់នៅសៀមរាប ខ្ញុំក៏ព្យាយាមជិះឲ្យកៀកសៀមរាបតាមដែលអាចធ្វើបាន។ ប៉ុន្តែដោយសារបញ្ហាម៉ូតូធ្វើឲ្យខ្ញុំយឺតពេល ខ្ញុំត្រូវប្ដូរ Meetup ទៅជា Online ជំនួស។ នៅសល់ប្រហែលជាង ៥០គីឡូម៉ែត្រ ទៀតដល់សៀមរាប ខ្ញុំឈប់ចូល Meetup តាម Online ដល់ម៉ោងប្រហែល ៣ជាង Meetup ចប់ ខ្ញុំក៏បន្តដំណើរ។ ជិះបានមិនយូរប៉ុន្មាន…រលត់ម្ដងទៀត ពេលនោះគិតក្នុងចិត្តថា៖ ចប់ហើយអាញ! 😅 ប៉ុន្តែសាកចុច និងពិនិត្យបន្តិច វាក៏ឆេះឡើងវិញ។ ខ្ញុំបន្តជិះទៅមុខបានប្រហែល ២០គីឡូម៉ែត្រទៀត ជិតដល់សៀមរាបហើយ ក៏ រលត់ឈឹងម្ដងទៀត។ ដល់ចំណុចដែលនៅសល់ជិត ២០គីឡូម៉ែត្រនេះ ខ្ញុំគិតថា ប្រហែលត្រូវឲ្យខាងក្រុមហ៊ុននៅសៀមរាបមកយកម៉ូតូហើយ។ ប៉ុន្តែខ្ញុំក៏សាកដោះពិនិត្យដុំ connector ដែលជាងបានសម្អាតនៅកំពង់ធំម្ដងទៀត ហើយ… វាឆេះឡើងវិញ! ចុងក្រោយ ខ្ញុំអាចជិះវាចូលដល់កន្លែងជួសជុលរបស់ក្រុមហ៊ុននៅសៀមរាបបាន ប្រហែល ម៉ោង៥:១៥ល្ងាច។ ខ្ញុំបានទាក់ទងទៅខាងក្រុមហ៊ុនឲ្យជួយរង់ចាំបន្តិច ព្រោះថ្ងៃស្អែកថ្ងៃសៅរ៍ ពួកគេធ្វើការតែមួយព្រឹក។ ខ្ញុំក៏បានរៀបរាប់ប្រវត្តិបញ្ហាទាំងអស់ ចាប់ពីព្រឹករហូតដល់មកដល់សៀមរាប ដើម្បីឲ្យជាងមានព័ត៌មានគ្រប់គ្រាន់សម្រាប់ពិនិត្យបន្ត។ សរុបមក៖ ៥ព្រឹក ចេញពីភ្នំពេញ ៥ល្ងាចដល់សៀមរាប ជិះៗ រលត់ៗ ត្រដាបត្រដួសពេញមួយថ្ងៃ តែទីបំផុតក៏មកដល់។ 😅 សម្រាប់មូលហេតុពិតប្រាកដនៃការខូច នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ចាំមើលខាងក្រុមហ៊ុនពិនិត្យ ហើយខ្ញុំនឹង Update បន្តទៀត។ ជាពិសេស សូមអរគុណ ជាង សែ នៅកំពង់ធំ ដែលទោះបីគាត់ប្រាប់ថាមិនសូវស្គាល់ម៉ូតូប្រភេទនេះ ក៏នៅតែព្យាយាមជួយ ស្វែងរកបញ្ហា ឌុបខ្ញុំទៅរកគ្រឿង និងចំណាយពេលជួយរហូតម៉ូតូអាចបន្តដំណើរបាន អ្វីដែលខ្ញុំរៀនសូត្រពីដំណើរថ្ងៃនេះ មិនមែនតែរឿងម៉ូតូទេ ប៉ុន្តែគឺទឹកចិត្តយើងដែលនៅតែចេះជួយគ្នា សូមអរគុណការជួយដោះស្រាយពីក្រុមហ៊ុនផងដែរ។ ពេលខ្លះនៅតាមផ្លូវ យើងមិនដឹងថានឹងជួបបញ្ហាអ្វីទេ ហើយក៏មិនដឹងថានឹងជួបមនុស្សល្អណាម្នាក់មកជួយយើងដែរ។ អរគុណច្រើនអ្នកទាំងអស់គ្នា។ 🙏 ខ្ញុំមកដល់សៀមរាបដោយសុវត្ថិភាពហើយ។
1 703
12
🚀 Sophat.Space Update ថ្មី! ឥឡូវនេះ ខ្ញុំកំពុងបន្តអភិវឌ្ឍ Sophat.Space ឱ្យអាចប្រើបានកាន់តែងាយស្រួលតាមច្រើន Channel ជាងមុន៖ Website, Telegram Bot និង Mobile App។ 🌐 Website ចូលប្រើបាននៅ៖ https://sophat.space/ អាចធ្វើ Digital Health Check-up, រៀនអំពីសុវត្ថិភាពឌីជីថល និងតាមដានពិន្ទុរបស់ខ្លួន។ 🤖 Telegram Bot កំពុងធ្វើឱ្យបទពិសោធន៍ប្រើប្រាស់កាន់តែងាយ ដើម្បីឱ្យអ្នកអាចធ្វើ Check-up និងផ្ញើពិន្ទុចូលក្នុង Sophat.Space បានដោយផ្ទាល់ពី Telegram។ 📱 Mobile App កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង។ ខ្ញុំបានចាប់ផ្តើមផ្ញើ សារតាម Gmail ដោយផ្ទាល់ទៅអ្នកសាកល្បង App ដើម្បីឱ្យជួយសាកល្បង និងផ្តល់មតិយោបល់មុនពេលដាក់ឱ្យប្រើប្រាស់ទូលំទូលាយ។ នេះជាជំហានមួយទៀតក្នុងការធ្វើឱ្យ Sophat.Space ក្លាយជាកន្លែងសម្រាប់ពិនិត្យសុខភាពឌីជីថល រៀន អនុវត្ត និងជួយឱ្យគ្នាមានសុវត្ថិភាពជាងមុននៅលើអ៊ីនធឺណិត។ Website ✅ Telegram Bot ✅ Mobile App 🧪 Testing សូមរង់ចាំ Update បន្ទាប់ ❤️ #SophatSpace #DigitalHealth #DigitalSafety #TelegramBot #MobileApp #AndroidApp #CambodiaTech
1 273
13
Sophat.Space Bot ឥឡូវនេះមាននៅលើ Telegram ហើយ! បន្ថែមពីលើ Website និង Mobile App ឥឡូវនេះអ្នកក៏អាចប្រើ Sophat.Space តាម Telegra
Sophat.Space Bot ឥឡូវនេះមាននៅលើ Telegram ហើយ! បន្ថែមពីលើ Website និង Mobile App ឥឡូវនេះអ្នកក៏អាចប្រើ Sophat.Space តាម Telegram បានផងដែរ ដើម្បីធ្វើ Digital Safety Check-up ពិនិត្យមើលសុវត្ថិភាពឌីជីថលរបស់អ្នក តាមរយៈសំណួរងាយៗ និងទទួលបានលទ្ធផលជាមួយការណែនាំអំពីចំណុចដែលគួរកែលម្អ។ 🔐 ពិនិត្យសុវត្ថិភាពឌីជីថល 💡 ស្វែងយល់ពីគន្លឹះសុវត្ថិភាព 📊 ទទួលបានលទ្ធផលផ្ទាល់ខ្លួន 💬 ប្រើប្រាស់បានងាយៗក្នុង Telegram ស្វែងរក Bot៖ @SophatSpace_bot នេះគឺជាជំហានមួយទៀតរបស់ Sophat.Space ក្នុងការធ្វើឱ្យចំណេះដឹង និងឧបករណ៍សុវត្ថិភាពឌីជីថល កាន់តែងាយស្រួលប្រើ និងអាចចូលប្រើបានពីគ្រប់ទីកន្លែង។ Sophat.Space — Learn • Check • Stay Safer 🛡
1 367
14
ជួយចុចមើលបន្តិចបានទេ https://sophat.space/ ព្រោះ Update backend
1 268
15
មុខងារថ្មី​មួយបង្កើតឡើងដើម្បីឱ្យអ្នកដែលបានធ្វើ Digital Health Check-up អាចមើលឃើញពិន្ទុរបស់ខ្លួន និងប្រៀបធៀបលទ្ធផលជាមួយសហគមន៍ផ
មុខងារថ្មី​មួយបង្កើតឡើងដើម្បីឱ្យអ្នកដែលបានធ្វើ Digital Health Check-up អាចមើលឃើញពិន្ទុរបស់ខ្លួន និងប្រៀបធៀបលទ្ធផលជាមួយសហគមន៍ផ្សេងៗបានកាន់តែងាយស្រួល។ នៅក្នុង Score Board អ្នកអាចមើលបានទាំង ពិន្ទុខ្ពស់បំផុត, Top 3, ចំនួនអ្នកចូលរួម, ពិន្ទុមធ្យម ហើយអាច Filter តាម Today, This Week, This Month និង All Time។ ក៏អាចបែងចែកតាមប្រធានបទ ឬ Full Health Check ផងដែរ។ ខ្ញុំចង់ឱ្យ https://sophat.space/l មិនមែនត្រឹមតែជាកន្លែងចូលមក “ធ្វើតេស្ត” ហើយចប់នោះទេ ប៉ុន្តែឱ្យវាក្លាយជាកន្លែងដែលមនុស្សអាច ពិនិត្យសុខភាពឌីជីថលរបស់ខ្លួន រៀនពីចំណុចខ្វះខាត និងលើកទឹកចិត្តគ្នាក្នុងសហគមន៍។ តើអ្នកអាចឡើងដល់ Champion បានទេ? សាកល្បង Digital Health Check-up និងមើលពិន្ទុរបស់អ្នកនៅ៖ Sophat.Space
1 463
16
https://sophat.space/ ចាប់ផ្តើមដំណើរការហើយ បន្ទាប់ពីធ្វើ និងកែសម្រួលមួយរយៈ ខ្ញុំចង់ចែករំលែក គម្រោងថ្មីមួយដែលខ្ញុំកំពុងបង្កើត៖
https://sophat.space/ ចាប់ផ្តើមដំណើរការហើយ បន្ទាប់ពីធ្វើ និងកែសម្រួលមួយរយៈ ខ្ញុំចង់ចែករំលែក គម្រោងថ្មីមួយដែលខ្ញុំកំពុងបង្កើត៖ Sophat.Space ៖ កន្លែងតូចមួយសម្រាប់ជួយអ្នកប្រើប្រាស់ពិនិត្យសុខភាពឌីជីថលរបស់ខ្លួន និងស្វែងយល់ពីវិធីការពារគណនីអនឡាញឱ្យមានសុវត្ថិភាពជាងមុន។ នៅលើ Sophat.Space អ្នកអាចចាប់ផ្តើមពី Digital Health Check ដើម្បីពិនិត្យមើលថា គណនីសំខាន់ៗរបស់អ្នកដូចជា Facebook, Telegram និងទូរស័ព្ទ មានចំណុចណាខ្លះដែលគួរតែពិនិត្យ ឬពង្រឹងបន្ថែម។ គោលបំណងរបស់ខ្ញុំមិនមែនចង់ឱ្យមនុស្ស “ខ្លាច” បច្ចេកវិទ្យាទេ ប៉ុន្តែចង់ឱ្យយើង យល់ពីហានិភ័យ ប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងបង្កើតទម្លាប់ Digital Safety ឱ្យបានល្អជាងមុន។ នេះនៅតែជាជំហានដំបូង ហើយខ្ញុំនឹងបន្តបន្ថែមមេរៀន ឧបករណ៍ និងមុខងារថ្មីៗបន្តទៀត។ https://sophat.space/ បើបានសាកប្រើហើយ សូមប្រាប់ខ្ញុំផងថា តើមានអ្វីគួរបន្ថែម ឬកែសម្រួល។ Feedback របស់អ្នកនឹងជួយឱ្យ Sophat.Space កាន់តែមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ខ្មែរ។ #SophatSpace #DigitalSafety #DigitalLiteracy #OnlineSafety #CyberSecurity #Cambodia
1 440
17
https://www.facebook.com/reel/4370247599892953 សាកពិនិត្យ Digital Health របស់អ្នកនៅទីនេះ៖ https://sophat.space/ ពិនិត្យសុវត្ថិភាព Facebook, Telegram និងទូរស័ព្ទរបស់អ្នកជាជំហានងាយៗ។
3 028
18
ខ្ញុំបានព្យាយាមបន្តការងារ Cambodia Local Guides Community តាមលទ្ធភាពរបស់ខ្ញុំ ដូចជា រៀបចំ Meetup, ចែករំលែកចំណេះដឹងអំពី Google
ខ្ញុំបានព្យាយាមបន្តការងារ Cambodia Local Guides Community តាមលទ្ធភាពរបស់ខ្ញុំ ដូចជា រៀបចំ Meetup, ចែករំលែកចំណេះដឹងអំពី Google Maps, កត់ត្រាបញ្ហានៅលើផែនទី និងធ្វើការស្រាវជ្រាវមួយចំនួនសម្រាប់សហគមន៍។ ការងារទាំងនេះក៏ត្រូវការចំណាយខ្លះៗដែរ ជាពិសេសសម្រាប់ការបន្ត Domain និង Hosting របស់ cambodialocalguides.net និងចំណាយសម្រាប់ការងារសហគមន៍មួយចំនួន។ 💻 ខ្ញុំដឹងថា រឿងការប្រមូលថវិកា ឬនិយាយពីរឿងលុយ អាចធ្វើឲ្យយើងមានអារម្មណ៍ដូចជាមិនសមរម្យទេ។ ដូច្នេះ ខ្ញុំចង់និយាយឲ្យច្បាស់ថា នេះមិនមែនជាកាតព្វកិច្ចទេ តែជាលទ្ធភាព និងភាពរីករាយក្នុងការចូលរួម។ 🙏 អ្វីដែលខ្ញុំចង់ឃើញពីការចូលរួមលើកនេះ គឺមិនមែនចង់ឲ្យមនុស្សម្នាក់ៗចូលរួមច្រើនទេ ប៉ុន្តែចង់ឃើញ កម្លាំងសាមគ្គីពីមនុស្សច្រើនៗ ដែលចូលរួមតិចតួចតាមលទ្ធភាព។ ទោះបីជា $1, $2 ឬច្រើនតិចតាមដែលអាចធ្វើបាន ក៏សុទ្ធតែមានតម្លៃសម្រាប់សហគមន៍។ 💰 ហើយខ្ញុំសូមបញ្ជាក់ថា ថវិកានេះមិនទាក់ទងនឹងការធ្វើដំណើរ ការស្នាក់នៅ ឬចំណាយផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ គោលបំណងគឺសម្រាប់បន្ត Domain, Hosting និងការងារដែលពាក់ព័ន្ធនឹងសហគមន៍តែប៉ុណ្ណោះ។ សូមកុំដាក់សម្ពាធលើខ្លួនឯង បើមិនអាចចូលរួមថវិកាបាន ការចែករំលែក ការចូល Meetup ការចូលរួមជួយពិនិត្យផែនទី ឬការគាំទ្រសកម្មភាពសហគមន៍ ក៏មានតម្លៃដូចគ្នា។ 🤝 Cambodia Local Guides សម្រាប់ខ្ញុំ មិនមែនត្រឹមតែជាការប្រើ Google Maps ទេ ប៉ុន្តែជាការបង្កើតសហគមន៍ ចែករំលែកចំណេះដឹង និងជួយឲ្យព័ត៌មានឌីជីថលអំពីកម្ពុជាកាន់តែប្រសើរ។ សូមអរគុណចំពោះការគាំទ្រគ្នាកន្លងមក សង្ឃឹមថា បន្ទាប់ពីខ្ញុំត្រឡប់មកវិញ សៀមរាប យើងនឹងបានជួបគ្នាក្នុង Meetup ឆាប់ៗនេះ។ 🇰🇭🗺
1 254
19
និយាយច្រើន ខុសច្រើន នេះប្រហែលជាមូលហេតុមួយដែលធ្វើឱ្យមនុស្សជាច្រើនជ្រើសរើសមិននិយាយ។ អ្វីដែលខ្ញុំសង្កេតឃើញកាន់តែច្រើននៅលើបណ្ដាញស
និយាយច្រើន ខុសច្រើន នេះប្រហែលជាមូលហេតុមួយដែលធ្វើឱ្យមនុស្សជាច្រើនជ្រើសរើសមិននិយាយ។ អ្វីដែលខ្ញុំសង្កេតឃើញកាន់តែច្រើននៅលើបណ្ដាញសង្គម គឺនៅពេលមានមតិខុសគ្នា យើងមិនសូវជ្រើសរើសការជជែកគ្នា ដើម្បីស្វែងយល់ពីហេតុផលរបស់គ្នាទេ។ ជាច្រើនដង វាប្រែទៅជាការមិនពេញចិត្ត ការប្រកែក ការចង់ឈ្នះគ្នា រហូតដល់ការប្រើពាក្យអសុរោះ ការប្រមាថ និងការចោទប្រកាន់ ទាំងមិនទាន់បានពិនិត្យមើលសាច់រឿង ឬយល់ពីបរិបទទាំងមូលផង។ នៅលើបណ្ដាញសង្គម ពេលខ្លះយើងអាចឃើញត្រឹមរូបភាពមួយ វីដេអូខ្លីមួយ អត្តបទ (Caption) មួយ ឬប្រយោគមួយដែលត្រូវបានដកចេញពីបរិបទ ប៉ុន្តែការវាយតម្លៃលើមនុស្សម្នាក់អាចកើតឡើងបានយ៉ាងលឿន។ ពេលរឿងបែបនេះកើតឡើងញឹកញាប់ វាមិនត្រឹមតែធ្វើឲ្យការពិភាក្សាមួយបរាជ័យទេ ប៉ុន្តែអាចបង្កើតទម្លាប់មួយនៅលើឌីជីថល គឺស្តាប់តិច ប្រតិកម្មលឿន វាយតម្លៃមុនស្វែងយល់ និងមើលមតិផ្ទុយដូចជាការប្រឆាំងគ្នា។ ចុងក្រោយ មនុស្សមួយចំនួនក៏អាចជ្រើសរើសស្ងៀម មិនមែនព្រោះគេគ្មានមតិទេ ប៉ុន្តែព្រោះគេមិនចង់ក្លាយជាគោលដៅនៃការវាយប្រហារ ដោយសារតែការបញ្ចេញមតិដែលខុសពីអ្នកដទៃ។ អ្វីដែលធ្វើឲ្យខ្ញុំគិតបន្តទៀត គឺយើងកំពុងរស់នៅក្នុងសម័យដែលទិន្នន័យឌីជីថលកាន់តែមានតម្លៃ ហើយ AI ក៏កាន់តែអាចវិភាគភាសា អារម្មណ៍ របៀបប្រតិកម្ម និងទំនាក់ទំនងរបស់មនុស្សនៅលើអ៊ីនធឺណិតបានកាន់តែច្រើន។ អ្វីដែលយើងបង្ហោះ Comment ចែករំលែក ឬរបៀបដែលយើងឆ្លើយតបទៅកាន់មនុស្សផ្សេងៗ សុទ្ធតែបន្សល់ទុកជា Digital Footprint។ បើថ្ងៃណាមួយ អ្នកស្រាវជ្រាវលើឌីជីថល ឬប្រព័ន្ធ AI ប្រើទិន្នន័យសាធារណៈទាំងនេះ ដើម្បីសិក្សាពីរបៀបដែលមនុស្សនៅក្នុងសង្គមមួយទំនាក់ទំនងគ្នា តើពួកគេនឹងមើលឃើញអ្វីពីយើង? បើអ្វីដែលលេចធ្លោជាងគេគឺការប្រមាថ ការចោទប្រកាន់ ការវាយតម្លៃលឿន ការបែងចែកគ្នាតាមមតិ និងការមិនទទួលស្តាប់គ្នា តើរូបភាពឌីជីថលដែលត្រូវបានបង្កើតឡើងពីទិន្នន័យទាំងនេះ នឹងប្រាប់រឿងអ្វីអំពីសង្គមខ្មែរ? តែយើងក៏ត្រូវប្រុងប្រយ័ត្នក្នុងការសន្និដ្ឋានដែរ ព្រោះអ្វីដែលយើងឃើញនៅលើ Facebook ឬ TikTok មិនអាចតំណាងឲ្យអត្តចរិតរបស់ប្រជាជនទាំងមូលបានឡើយ។ មនុស្សដែលជេរ ឬឈ្លោះខ្លាំងអាចលេចធ្លោជាងមនុស្សរាប់ពាន់នាក់ដែលគ្រាន់តែអាន និងស្ងៀម។ ដូច្នេះ បញ្ហាមិនមែនថា AI អាចកំណត់ថា «ខ្មែរមានអត្តចរិតបែបណា» បានត្រឹមត្រូវនោះទេ ប៉ុន្តែសំណួរគឺថា ទិន្នន័យដែលយើងកំពុងបន្សល់ទុករាល់ថ្ងៃ កំពុងបង្កើតរូបភាពបែបណាអំពីយើង? សម្រាប់ខ្ញុំ សំណួរសំខាន់ជាងគេមិនមែនថា អ្នកណាត្រូវ អ្នកណាខុស ទេ ប៉ុន្តែគឺថា តើយើងចេះរស់នៅជាមួយមតិដែលខុសពីខ្លួនឯងបានប៉ុណ្ណា? នៅពេលមិនយល់ស្របជាមួយនរណាម្នាក់ តើយើងសួរហេតុផលគាត់មុន ឬវាយតម្លៃគាត់មុន? នៅពេលឃើញរឿងមួយ តើយើងពិនិត្យប្រភព និងបរិបទមុន ឬប្រញាប់ Comment តាមអារម្មណ៍? ហើយនៅពេលមនុស្សម្នាក់មានកំហុស តើយើងរិះគន់លើគំនិត និងសកម្មភាពរបស់គាត់ ឬយើងបំផ្លាញតម្លៃមនុស្សទាំងមូលរបស់គាត់? បណ្ដាញសង្គមគ្រាន់តែជាបច្ចេកវិទ្យា ប៉ុន្តែអត្តចរិតដែលកើតឡើងនៅក្នុងនោះ គឺជាអ្វីដែលយើងម្នាក់ៗចូលរួមបង្កើត។ ដូច្នេះខ្ញុំចង់ទុកជាសំណួរមួយថា៖ តើយើងត្រូវការពេលប៉ុន្មានទៀត ដើម្បីរៀនថា “មតិផ្ទុយគ្នា” មិនមានន័យថា “យើងត្រូវប្រឆាំងគ្នា”? ហើយបើថ្ងៃណាមួយ AI អ្នកស្រាវជ្រាវ ឬមនុស្សជំនាន់ក្រោយមើលត្រឡប់មកការជជែករបស់យើងនៅថ្ងៃនេះ តើយើងចង់ឲ្យពួកគេឃើញសង្គមដែលចេះស្តាប់គ្នា ឬសង្គមដែលគ្រាន់តែរង់ចាំវេនដើម្បីឆ្លើយតបគ្នា? នេះគ្រាន់តែជាការសង្កេតពីជ្រុងតូចមួយ និងជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ បងប្អូនម្នាក់ៗអាចមានបទពិសោធន៍ និងការយល់ឃើញខុសៗគ្នា ហើយការមានមតិខុសគ្នានោះឯង គួរតែជាឱកាសឲ្យយើងស្តាប់ និងស្វែងយល់ពីគ្នាបន្ថែម។
1 452
20
ជួបគ្នានៅសៀមរាប! បង្កើតសហគមន៍ Local Guides និងស្វែងយល់ Google Maps អោយកាន់តែស៊ីជម្រៅ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ
ជួបគ្នានៅសៀមរាប! បង្កើតសហគមន៍ Local Guides និងស្វែងយល់ Google Maps អោយកាន់តែស៊ីជម្រៅ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ខ្ញុំនឹងរៀបចំការជួបជុំសាធារណៈមួយនៅ ក្រុងសៀមរាប ដើម្បីជួបអ្នកដែលចាប់អារម្មណ៍លើ Google Maps, Local Guides, ការថតរូប និងការចូលរួមកែលម្អព័ត៌មានទីតាំងឌីជីថលក្នុងសហគមន៍។ គោលបំណងនៃកម្មវិធី គោលបំណងសំខាន់នៃការជួបជុំនេះ គឺដើម្បី កសាង និងពង្រឹងសហគមន៍ Local Guides នៅសៀមរាប ដោយភ្ជាប់អ្នកដែលចាប់អារម្មណ៍លើផែនទីឌីជីថល ទេសចរណ៍ ការថតរូប និងការផលិតមាតិកាឌីជីថល។ យើងចង់បង្ហាញថា Google Maps, Digital Tourism និង Digital Content អាចធ្វើការជាមួយគ្នា ដើម្បីជួយអភិវឌ្ឍទេសចរណ៍នៅសៀមរាប។ ចំណុចសំខាន់ៗរួមមាន៖ - ប្រើ Google Maps ដើម្បីកែលម្អព័ត៌មានទីតាំងសម្រាប់ភ្ញៀវទេសចរ - បង្កើតរូបភាព Review និងព័ត៌មានទីតាំងដែលមានប្រយោជន៍ - ប្រើផែនទី និងមាតិកាឌីជីថល ដើម្បីគាំទ្រទេសចរណ៍ក្នុងតំបន់ - ភ្ជាប់ Local Guides ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ អ្នកដំណើរ អ្នកថតរូប Content Creator និងអាជីវកម្មក្នុងតំបន់ - បង្កើតសកម្មភាពបន្ត ដូចជា Photo Walk, Mapping Trip, Tourism Content និង Community Meetup - កសាងបណ្តាញសហគមន៍ដែលអាចជួយឲ្យភ្ញៀវស្វែងរក និងស្គាល់សៀមរាបបានកាន់តែងាយ និងត្រឹមត្រូវ ពេលនេះខ្ញុំក៏កំពុងស្វែងរកទីតាំងតូចមួយសម្រាប់រៀបចំកម្មវិធីនេះ ដូចជា Café, Co-working Space, Training Room ឬកន្លែងសហគមន៍ ដែលអាចទទួលអ្នកចូលរួមបានប្រហែលមួយក្រុមតូច។ បើមានអាជីវកម្ម ឬអង្គភាពណាមួយនៅសៀមរាប ចង់គាំទ្រតិចតួចជាមួយ ទីតាំង ភេសជ្ជៈ អាហារសម្រន់ ឬការគាំទ្រផ្សេងៗ សម្រាប់សកម្មភាពសហគមន៍នេះ ខ្ញុំរីករាយទទួលការសហការ។ នេះជាកម្មវិធីតូច ប៉ុន្តែគោលបំណងគឺចង់អោយមានសហគមន៍ដែលអាចជួយកែលម្អព័ត៌មានឌីជីថល សម្រាប់ប្រជាជនក្នុងស្រុក អាជីវកម្ម និងទេសចរណ៍នៅសៀមរាប។ បើមានទីតាំង ឬចង់គាំទ្រ អាចទាក់ទងខ្ញុំបាន។ ជួបគ្នានៅសៀមរាប ចុះឈ្មោះ https://www.localguidesconnect.com/.../in-person.../578285 ចុច "Yes"
3 422