en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 290 subscribers, ranking 4 898 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 290 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -117 over the last 30 days and by -5 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.35%. Within the first 24 hours after publication, content typically collects 5.61% reactions from the total number of subscribers.
  • Post reach: On average, each post receives 654 views. Within the first day, a publication typically gains 578 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 290
Subscribers
-524 hours
-137 days
-11730 days
Posts Archive
Repost from កណ្ដៀរ
ឃុំព្រែកក្របៅ🍃🏡 📍 ស្រុកកងមាស ខេត្តកំពង់ចាម #ការរៀបចំដែនដី #MLMUPC #ភូមិឋានក្សេមក្សាន្ត #ទីប្រជុំជន #ការលូតលាស់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស

អបអរសាទរ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា» លើកទី២៦ ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅបរិវេណវិទ្យាល័យនរោត្តម រណឫទ្ធិ-គន្ធបុប្ផា ស្រុកព្រៃឈរ។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកព្រៃឈរ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងកុះករផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត ក៏បានអានសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់អក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការកសាងសង្គមពុទ្ធិប្រកបដោយបរិយាបន្ន និងចីរភាព។

Repost from កណ្ដៀរ
ឃុំព្រែកក្របៅ🍃🏡 📍 ស្រុកកងមាស ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឃុំសង្កាត់មា
+5
ឃុំព្រែកក្របៅ🍃🏡 📍 ស្រុកកងមាស ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឃុំសង្កាត់មានសុវត្ថិភាព #កម្ពុជាមាតុភូមិខ្ញុំ  📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស

ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អានសារលិខិតសម្ដេចមហាបវរធិ
+4
ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អានសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត
+9
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក ឡោ លីម ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឡោ លីម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន
+9
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានក្រុងកំពង់ចាម បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។ ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវខិតខំបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានគណនេយ្យភាព ដោយលុបបំបាត់រាល់ភាពយឺតយ៉ាវ និងបាតុភាពអសកម្មនានាឱ្យអស់ពីមូលដ្ឋាន៕

អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចូលរួមក្នុងពីធីសំណេះសំណាល ន
+9
នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចូលរួមក្នុងពីធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ ស្ថិតនៅសាលាខេត្តកំពង់ចាម។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងមូលដ្ឋានឃុំជើងព្រៃ ស្រុកបាធាយ​ ក្នុងខេត្តកំពង់ចាម ជំរុញលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ

កិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ព្រឹកថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ រដ្ឋបាលក្រុងកំពង់ចាម​
+9
កិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ព្រឹកថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។​ ក្រោមអធិបតីភាពលោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងលោក​ នាង​ ឈុនហ៊ង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។ របៀបវារៈ អង្គប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងកំពង់ចាម​ មានដូចខាងក្រោម៖ ១.មតិបើកកិច្ចប្រជុំ ២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ ៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ ៤.ប្រកាសដីកា ស្តីពីការប្រគល់ភារកិច្ច ជូនលោកស្រី គុយ ធារី ជាអនុប្រធាន ការិយាល័យអប់រំ យុវជន និងកីឡាក្រុងកំពង់ចាម ខេត្តកំពង់ចាម ៥.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ៦.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅខ បន្ទាប់ របស់រដ្ឋបាលក្រុងកំពង់ចាម ៧.ពិនិត្យ និងអនុម័ត៖ - សំណើគម្រោងជួសជុលផ្លូវបេតុង (ផ្លូវថ្មើរជើង) ប្រវែង ១,៥៥១ម៉ែត ទទឹង ២ម៉ែត្រ និងកម្រាស់ ០.១២ម៉ែត្រ ស្ថិតក្នុងភូមិទី២, ទី៣ សង្កាត់ វាលវង់ និងភូមិទី១០, ទី១១, ទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ សំណើគម្រោងជួសជុលផ្លូវបេតុងអាមេ ប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុង កំពង់ចាម សម្រាប់ឆ្នាំ២០២៦ - សំណើគម្រោងជួសជុលលូជ្រុង (ទំហំ ១ម៉ែត្រ x ១.២ម៉ែត្រ) ប្រវែង ៣២ ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ - សំណើគម្រោងជួសជុលអណ្តូងលូ និងស្តារប្រព័ន្ធលូប្រវែង ២៦៣ម៉ែត្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ សំណើគម្រោងជួសជុលក្រាលការ៉ូម៉ាប (ទំហំ ១២៤.៥ម៉ែត្រការ៉េ) ស្ថិត ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ ៨ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រី រដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែសីហា ឆ្នាំ២០២៦ ៩.មតិយោបល់ចូលរួមរបស់លោក អភិបាលក្រុង ១០.បញ្ហាផ្សេងៗ។