ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 269 مشتركاً، محتلاً المرتبة 4 905 في فئة السياسة والمرتبة 545 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 269 مشتركاً.

بحسب آخر البيانات بتاريخ 12 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -122، وفي آخر 24 ساعة بمقدار -6، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.47‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.64‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 665 مشاهدة. وخلال اليوم الأول يجمع عادةً 579 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 13 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 269
المشتركون
-624 ساعات
-307 أيام
-12230 أيام
أرشيف المشاركات
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច
+9
អភិបាលខេត្តកំពង់ចាម ស្នើឱ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់តាមរយៈកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍ភ្លាមៗចូលទៅក្នុងកម្មវិធី "Kapea App" ប្រសិនបើមានការសង្ស័យថាជាករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ថ្លែងបែបនេះនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នល្បិចកលរបស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន ដូច្នេះការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Kapea App គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងទាន់ហេតុការណ៍បំផុត ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ ត្រូវចេះការពារខ្លួន និងត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដូចជាមេរោគដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាចសម្លាប់យើង ឬបំផ្លាញយើងបានគ្រប់ពេល ប្រសិនបើយើងមានការឆ្វេសប្រហែស។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តជំរុញការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី Kapea App នេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រយៈពេល ៩ខែ ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់មូលដ្ឋាន ដើម្បីត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្ន» ទូទាំងប្រទេសនាពេលឆាប់ៗ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

យុវសិស្សនិទ្ទេសAទាំង៤រូប បានលើកយកនូវកត្តាសំខាន់ៗចំនួន៤ ដែលជំរុញអោយពួកគាត់ទទួលបាននូវលទ្ធផលជាទីគាប់ចិត្តនាពេលនេះ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកស្ទឹងត្រង់។ សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណងប្រមូលតម្រូវការជាក់ស្តែង និងបន្ស៊ីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ គោលបំណងសំខាន់ៗនៃសិក្ខាសាលា៖ ការកំណត់អាទិភាពច្បាស់លាស់៖ ប្រែក្លាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទៅជាគម្រោងសកម្មភាពប្រាកដនិយមក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)។ ការពង្រឹងគោលការណ៍ទាំង៩៖ ការយកចិត្តទុកដាក់ខ្ពស់លើយន្តការតម្លាភាព សង្គតិភាព ការចូលរួមពិគ្រោះយោបល់ គណនេយ្យភាព សមធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបង្កើនកិច្ចសហការ៖ បង្ការទប់ស្កាត់ការជាន់គ្នានៃគម្រោង និងធានាការប្រើប្រាស់ធនធានថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនទុកឱ្យអ្នកណាម្នាក់ស្ថិតនៅក្រៅការអភិវឌ្ឍនោះឡើយ។ ឯកឧត្តមអធិបតី សូមឲ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់និងបន្តអនុវត្តការងារនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយការចូលរួម និងការសហការគ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខេត្ត ក្នុងការឆ្លើយតបចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ទូទាំងខេត្ត ប្រកបដោយប្រសិទ្ធភាព។

អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ថា៖ ផែនការកម្មវិធីវិនិយោគស្រុក និងឃុំ ជាគម្រោងដើម្បីបម្រើប្រជាពលរដ្ឋ និងជាផែនការគម្រោងអភិវឌ្ឍន៍មូលដ្ឋានទាំងអស់គ្នា

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ក្នុងក្រុងកំពង់ចាម

អភិបាលរងខេត្តកំពង់ចាម លើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាយន្តការគន្លឹះក្នុងការឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុង
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងប្រគល់កុំព្យូទ័រ Laptop រួមនឹងថវិកា ជូនសិស្សនិទ្ទេស A សិស្សកំព្រា និងសិស្សពិការ ក្នុងក្រុងកំពង់ចាម (កំពង់ចាម)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ដើម្បីជួយសម្រួលដល់ការសិក្សាថ្នាក់ឧត្តមសិក្សា និងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង រដ្ឋបាលខេត្តកំពង់ចាមបានឧបត្ថម្ភកុំព្យូទ័រ Laptop ១គ្រឿង ថវិកា ១លានរៀល និងសម្ភារសិក្សា ជូនដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ ព្រមទាំងផ្តល់ Laptop ថវិកា ១លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សកុមារកំព្រា ២នាក់។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានផ្តល់ថវិកា ២លានរៀល សម្ភារសិក្សា និងអាហារូបករណ៍ដល់សិស្សពិការ គ ថ្លង់ ចំនួន ៥នាក់ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀល ដល់វិទ្យាល័យចំនួន ៥ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ព្រមទាំងបានកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សនិទ្ទេស A ទាំង ២៦នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានសាងកិត្តិយសជូនខ្លួនឯង គ្រួសារ សាលារៀន និងខេត្តកំពង់ចាមទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏មានសក្តានុពល។ ឯកឧត្តមក៏បានរំលឹកឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីយកចំណេះដឹងដែលទទួលបានទៅរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត៕