uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 546 obunachidan iborat bo'lib, Siyosat toifasida 4 867-o'rinni va Kambodja mintaqasida 552-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 546 obunachiga ega bo‘ldi.

04 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -107 ga, so‘nggi 24 soatda esa -2 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.23% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.93% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 763 marta ko‘riladi; birinchi sutkada odatda 625 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 05 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 546
Obunachilar
-224 soatlar
-267 kunlar
-10730 kunlar
Postlar arxiv
នារសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេប
+9
នារសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំ ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង និងជានាយសេនាធិការ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ កងអនុសេនាធំខេត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក.ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ជាច្រើនរូបទៀត ។

ព័ត៌មានផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅលើ Channel CoolApp ! Please follow: https://channel.coolapp.com.kh/@hunsenofcambodi
+1
ព័ត៌មានផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅលើ Channel CoolApp ! Please follow: https://channel.coolapp.com.kh/@hunsenofcambodia

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ (កំពង់ចាម) នៅព
+9
កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ (កំពង់ចាម) នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានគណៈកម្មាធិការ អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ ។ ដោយកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានលើកយកនូវបទពិសោធន៍ និងដាក់ចេញនូវទិសដៅបន្ដដូចជា: ១-ក្រុមការងារនីមួយៗ ដែលបានបែងចែកតួនាទីភារកិច្ច ត្រូវបន្ដអនុវត្ដការងារឱ្យបានខ្ជាប់ខ្ជួន ២-បន្ដពង្រឹង ការគ្រប់គ្រងទិន្នន័យដែលចុះក្នុងប្រព័ន្ធឱ្យបានច្បាស់លាស់ ៣-បន្ដចុះត្រួតពិនិត្យដល់ខ្នងផ្ទះ លើជីវភាពរស់នៅជាក់ស្ដើងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជួយសម្រួល និងដោះស្រាយរាល់ការលំបាក និងការសំណូមពរ ឱ្យបានឆាប់រហ័ស ៤-បន្ដចុះធ្វើបច្ចុប្បន្ន និងការគ្រប់គ្រងបញ្ចីឈ្មោះ ឱ្យបានត្រឹមត្រូវ ៥-លើកសំណើរ និងសុំគោលការណ៍រាល់ បញ្ហាប្រឈម និងការលំបាក ៦-ពន្លឿនការចុះធ្វើកំណត់ហេតុ និងការរៀបចំបើកផ្ដល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារសព ឱ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានណែនាំបន្ថែមឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំពង្រឹង និងជម្រុញ រក្សាបាននូវនិរន្តរភាពការងារ ឱ្យកាន់តែល្អប្រសើរ ចំពោះតម្រូវការចាំបាច់បំផុតរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលក្រុមការងារត្រូវបំពេញ កាតព្វកិច្ចជូនពួកគាត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ (ស្វាយរៀង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ (ស្វាយរៀង)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា លើកទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ គួររលឹកថា ទិវាមច្ឆាជាតិ កាលពីឆ្នាំ២០២៥ កន្លងទៅ បានប្រារព្ធធ្វើឡើងនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។ ជាការកត់សម្គាល់នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព៕

ល្ងាចថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២៦​ លោក​ លី​ សុវណ្ណ​ ប្រធានគណៈកម្មាធិការគណបក្សក្រុង​កំពង់ចាម​ និង ឯកឧត្តម ម៉ៅ ញេប អនុប្រធានក
+8
ល្ងាចថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២៦​ លោក​ លី​ សុវណ្ណ​ ប្រធានគណៈកម្មាធិការគណបក្សក្រុង​កំពង់ចាម​ និង ឯកឧត្តម ម៉ៅ ញេប អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង តំណាងដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្តាល​ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម​ ដឹកនាំកិច្ចប្រជុំដេីម្បីធ្វេីផែនការសកម្មភាពអនុវត្តជាក់ស្តែង​ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាសង្កាត់​ អាណត្តិ​ទី៦​ ឆ្នាំ២០២៧​ ។

ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម (សាខ
+8
ពលរដ្ឋ ៣គ្រួសារ ក្នុងក្រុងកំពង់ចាម រងគ្រោះ ដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម (សាខា កក្រក ខេត្តកំពង់ចាម) នៅរសៀល ថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានទទួលនូវរបាយការណ៍របស់អនុសាខាក្រុង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកកបាទក្រហមខេត្ត បានចាត់ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា រួមជាមួយមន្ត្រីប្រចាំការ អនុសាខាក្រុង ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ៣គ្រួសារ នៅភូមិព្រែកជីក សង្កាត់សំបួរមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៣ខ្នង ត្រូវ រលំទ្រេត របើកដំបូលសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ១ខ្នង និងកម្រិតស្រាល ២ ខ្នង។ ក្នុងនាមឯកឧត្តម អ៊ុន ចាន់ថា លោកជំទាវ ប៉ាង ដានី អនុប្រធាន អចិន្ត្រៃយ័សាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ បង្កការរំខានដល់ការរស់នៅផង និង ត្រូវចំណាយ ពេលវេលា ខាតបង់ទាំងប្រាក់កាក់ ដើម្បីជួសជុល និង ស្ដារជម្រកស្នាក់នៅឡើងវិញ ផង។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាននាំយក នូវបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកនិងអាណិត អាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់តាមដានព័ត៌មាន និងសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង ហើយ សម្តេច លោក តែងបានចាត់តំណាងជាបណ្តាញការងារនៅគ្រប់ថ្នាក់ ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាល ទុក្ខលំបាកដល់សហគមន៍រងគ្រោះទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក "ស្រឡាញ់ខ្លួន អោយស្ងួនចំណី " និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ សាខា បានផ្ដល់ជូនអំណោយមនុស្សធម៌ ជូន ២គ្រួសារ ក្នុង ១គ្រូសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកសុីអុីវ ឃីត ១ សម្រាប់ និងថវិកា ដើម្បីស្ដារនិងជួសជុលឡើងវិញ តាមកម្រិតខូចខាតជាក់ស្តែងជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៣គ្រួសារ ដោយ ១គ្រួសារដែលរងផលប៉ះពាល់កម្រិតធ្ងន់ ជូន ៤០០,០០០ រៀល និង ១០០,០០០រៀល ជូនពលរដ្ឋដែលរងផលប៉ះពាល់ កម្រិតស្រាល ២គ្រួសារ ៕

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម (គ.ខ.ប.ជ) ។ កិច្ចប្រជុំធ្វើនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត , លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , លោកស្រីស្នងការរងនគរបាលខេត្ត , លោក លោកស្រី ក្រុមការងារជំនាញទាំង៦ ដែលមកពីមន្ទីរ-អង្គភាព , លោក លោកស្រី អភិបាលបាលរងក្រុង-ស្រុក , អធិការរងក្រុង-ស្រុក ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស, មន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ក្រុង-ស្រុក មន្ត្រីលេខាធិការដ្ឋាន អង្គការដៃគូ ( IJM. ILO. ភ្នំស្រី. សកម្មភាពដើម្បីកុមារ (APLE ) ផងដែរ។