uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 265 підписників, посідаючи 4 906 місце в категорії Політика та 543 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 265 підписників.

За останніми даними від 13 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -118, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.64%. Протягом перших 24 годин після публікації контент зазвичай збирає 5.40% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 682 переглядів. Протягом першої доби публікація в середньому набирає 555 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 14 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 265
Підписники
-324 години
-317 днів
-11830 днів
Архів дописів
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាកងទ័ពដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ព្រះមេគណខេត្តកំពង់ចាម និងព្រះមន្រ្តីសង្ឃសាលាគណខេត្ត និមន្តគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧន្ទិសជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ

ក្នុងនាមជាប្តីផង និងជាវីរកងទ័ពផង ដែលភរិយាបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដោយជោគជ័យ បានថ្លែងអំណរគុណដល់សម្តេចប្រធានកាកបាទក្រហម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឌេលបានយកចិត្តទុក្ខដាក់ ដល់ពួកគាត់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ជូនដំណើរ ឯកឧត្តម ទូច ឆៃ ជាលើកចុងក្រោយ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏 #អកលាទ្រនំ🙏🙏😭

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមសំដែងនូវសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ នី ចាន់ថន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់បំផុត។ មរណភាពរបស់ឯកឧត្តម ទូច ឆៃ គឺជាការបាត់បង់នូវឥស្សរជនឆ្នើម ១រូប ដែលកន្លងមកបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើសង្គមជាតិ ជាពិសេសឯកឧត្តម បានដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ទូច ឆៃ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច ឆៃ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្ត និងជានាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៦ ឆ្នាំ ដោយរោគាពាធ។ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមសម្តែងនូវសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ នី ចាន់ថន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតាជាទីគោរពស្រលាញ់បំផុត។ មរណភាពរបស់ឯកឧត្តម ទូច ឆៃ គឺជាការបាត់បង់នូវឥស្សរជនឆ្នើម ១រូប ដែលកន្លងមកបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបម្រើសង្គមជាតិ ជាពិសេសឯកឧត្តម បានដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ទូច ឆៃ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលបងប
+9
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ បាននាំយកអំណោយ និងថវិកា ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ២៣គ្រួសារ ដែលរស់នៅក្នុងភូមិពាមក្រៅ ភូមិពាមក្នុង ភូមិដីលើ ភូមិទួលរការ ភូមិដីដុះ ភូមិព្រែកសង្កែកើត ភូមិព្រែកសង្កែលិច ភូមិកោះកណ្ដាល និងភូមិស្រែសង្កែ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ីវមួយយួរ,មីមួយកេស និងឧបត្ថម្ភថវិកាចំនួន ១៤គ្រួសារ ក្នុងមួយគ្រួសារ ថវិកា ៥០,០០០រៀល៕

ពិធីអប់រំផ្សព្វផ្សាយ «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន» ជូនដល់អ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត នៅរោងចក្រ CPCG International Co., Ltd. ខេត្តកំពង់ចាម៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅរោងចក្រ CPCG International Co., Ltd. ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានរៀបចំពិធីអប់រំផ្សព្វផ្សាយដ៏មានសារៈសំខាន់ស្តីពី «ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត»។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានការងារ ស.ផ.ក និង ឯកឧត្តមឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុកជើងព្រៃ ប្រធានមន្ទីរ/អនុប្រធានមន្ទីរពាក់ព័ន្ធ ប្រធានសាខា ប.ស.ស. ខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនកម្មករនិយោជិត និងអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករ សរុបប្រមាណ ៣៨០នាក់។ ក្នុងពិធីសំណេះសំណាលនោះ គណៈអធិបតីបានលើកឡើងនូវចំណុចសំខាន់ៗ និងការណែនាំដល់អ្នកចូលរួមទាំងអស់ដូចខាងក្រោម៖ ការគោរពច្បាប់ចរាចរណ៍៖ ណែនាំដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងការធ្វើដំណើរ ឬ បើកបរយានយន្តតាមផ្លូវ។ ការចូលរួមជាមួយ ប.ស.ស.៖ ជំរុញដល់អ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមគោរពនិងរក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករ និងសហការជាមួយ ប.ស.ស. គ្រប់ពេលវេលា ដើម្បីធានាភាពសុខដុមរមនា សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល៖ គណៈអធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ តែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចលើសុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូនកម្មករនិយោជិត តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈផ្សេងៗ។

នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្
+9
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យទីតាំងត្រៀមសាងសង់ស្តូបអនុស្សាវរីយ៍ចលនាតស៊ូប្រឆាំងនិងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិភាគបូព៌ា (តំបន់៥៧៨) ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

វីដេអូ៖ សិស្សនិទ្ទេសA សិស្សគថ្លង់ និងសិស្សកុមាកំព្រាទទួលបានថវិកា សម្ភាៈសិក្សា កុំព្យូទ័រយួរដៃ អាហារូបករណ៍ ពីអភិបាលខេត្តកំពង់ចាម