កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Open in Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Show more6 853
Subscribers
+4524 hours
+1497 days
+20930 days
Posts Archive
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។
នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from Kampuchea Thmey TV
ប្រទេសថៃបានគម្រាមកំហែងកាត់ផ្តាច់អ៊ីនធឺណេតពីកម្ពុជា តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច និងមានលទ្ធភាពអាចបិទការផ្គត់ផ្គង់ភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអធិបតេយ្យភាពកម្ពុជា ត្រូវបានរំលោភបំពានដោយបរទេសណាឡើយ សូម្បីតែក្នុងវិស័យអ៊ឺនធឺណេត។ នេះបើតាមលោ ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសពិធីបើក វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ឆ្នាំ២០២៥ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។
———
📲 JOIN Kampuchea Thmey TV
Repost from Kampucheathmey Daily
ទឹកជំនន់នៅភាគខាងត្បូងថៃ បន្តប៉ះពាល់ដល់មនុស្សជាង ២៣៦ ០០០នាក់ទៀត
https://www.kampucheathmey.com/global-news/1033797
📲 Telegram | YouTube | X (Twitter)
Repost from សុីសុីថាមស៍
ថៃព្រមាននឹងបើកការវាយប្រហារត្រឡប់ទៅ មីយ៉ាន់ម៉ាបើស្ថានភាពមិនថមថយ
ថៃ៖ កងកម្លាំងការពារជាតិថៃកាលពីល្ងាចថ្ងៃទី ៦ ធ្នូ បានព្រមានថាពួកគេអាចអនុវត្តច្បាប់នៃការវាយប្រហារត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញភា្លមៗប្រសិនបើស្ថានភាពនៅតាមតំបន់ក្នុងខេត្តតាកមិនថមថយវិញ។ ការប្រកាសរបស់ទាហានថៃធ្វើឡើងបន្ទាប់ពីមានការបាញ់ផ្លោងរបស់ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា-និងជនជាតិភាគតិចបានបន្តវាយប្រហារចូលទៅកាន់ព្រំដែនថៃ បណ្តាលឱ្យមានមនុស្សរបួសពីរនាក់ទៀត និងមនុស្សរស់នៅតំបន់ជម្លោះបង្ខំចិត្តជម្លៀសខ្លួនភ្លាមៗ។
លម្អិត៖ https://kh.cc-times.com/posts/26082
Repost from SBM News
បញ្ជូនជនជាតិថៃ៦នាក់ទៅតុលាការ ក្រោយចា.ក់ស.ម្លា.ប់ពលរដ្ឋខ្មែរនៅប៉ោយប៉ែត
អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម
+9
ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អត្តពលិកជាតិ និងអន្តរជាតិ រហូតដល់ ១៦,០០០នាក់ មកពី ៨៦ប្រទេស មកចូលរួមរត់ប្រណាំង និងទទួលយកបទពិសោធន៍ដ៏ស្រស់ស្អាតលើទឹកអង្គររបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ ជានិច្ចជាកាល តែងបានទាក់ទាញអ្នកស្រឡាញ់វិស័យកីឡារត់ប្រណាំងមកចូលរួមជាច្រើន ដែលបានចូលរួមចំណែកដោយផ្ទាល់ដល់សេដ្ឋកិច្ចពលរដ្ឋក្នុងខេត្តសៀមរាប និងកម្ពុជាផងដែរ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from បណ្ឌិត គឹម សន្តិភាព-KIM SANTEPHEAP, Ph.D
ត្រៀមជិតដល់ថ្ងៃឆ្លងឆ្នាំហើយ ដែលជាពេលយើងគ្រប់គ្នា ចូលរួមព្រឹត្តិការណ៍ "សាទរកម្ពុជា"។
ក្នុងឆ្នាំ ២០២៥នេះ យើងរួមគ្នាឆ្លងកាត់រាល់ឧបសគ្គ និងរួមសាមគ្គីគ្នា ដើម្បីការពារសុខសន្តិភាព និងជំរុញការអភិវឌ្ឍន៍ ប្រកបដោយសេចក្តីថ្លៃថ្នូរដល់ប្រទេសរបស់យើង។
ផលិតដោយ៖ KiloTRAVEL
Connect with បណ្ឌិត គឹម សនិ្តភាព - Kim Santepheap ⏬
🌐 Facebook
🌐 Telegram
🌐 TikTok
Repost from Spokesperson for Samdech Thipadei Prime Minister
+2
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥
បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws
🌐 Facebook
🌐 X (Twitter)
🌐 YouTube
🌐 Tiktok
🌐 Telegram
🌐 Instagram
Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី
Repost from RFI ខេមរភាសា / RFI Khmer
រដ្ឋភាគីអនុសញ្ញាអូតូវ៉ា យល់ព្រមតាមសំណើកម្ពុជាសុំពន្យារពេលបោសសម្អាតមីនដល់ឆ្នាំ២០៣០
កម្ពុជា បានទទួលការអនុម័តជាផ្លូវការពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើសំណើសុំពន្យាពេលលើកទី៣ ក្នុងផែនការបញ្ចប់ការបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចុះផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ សំណើសុំពន្យារពេលដែលទើបអនុម័តយល់ព្រមនេះ កម្ពុជាត្រូវបញ្ចប់ការបោស និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សក្រោមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CFMK.g
Repost from DAP News
ទិដ្ឋភាពពីទីតាំង ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅមុខប្រាសាទអង្គរវត្ត
---------------
ដោយ៖ អ៊ុយ សុធុន|សៀមរាប|ដើមអម្ពិល
Repost from ការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការ
+9
សាលាដំបូងខេត្តកណ្ដាល
🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី៤)
=====================
- ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំ ១៩១ ម៉ែត្រការ៉េ
- ទីតាំងអចលនវត្ថុ : ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
- Google Map : http://maps.google.com/maps?q=11.754385,104.997934
- មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ : ក.ណ០២៣៣៤១ (JIII០៤៨៤) ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
- ប្រាក់ធានាសំណើទិញ : ៩.៤៦៦,៥៧ (ប្រាំបួនពាន់បួនរយហុកសិបប្រាំមួយ និងហាសិបប្រាំពីរ) ដុល្លារអាមេរិក
- ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
- ទីតាំងដេញថ្លៃ : សាលាដំបូងខេត្តកណ្ដាល។
ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល
ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm
=====================
សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម
Website : https://moj.gov.kh/kh/property
Facebook : https://www.facebook.com/share/p/16DuUTFLMo/
Repost from CambodiaMyHome
+3
ខ្លោងទ្វារសួនព្រះរាជដំណាក់ក្រុងសៀមរាបនាពេលរាត្រី
រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - កឹម សុវណ្ណា
Join CambodiaMyHome
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+1
សារលិខិតរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានយាងចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
Repost from ព្រះខ័ន
🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ស្វែងយល់អំពី«ស្ថានទម្ងន់ទោសនៃបទអាសប្រព្រឹត្តទៅលើអនីតិជន អាយុតិចជាង ១៥ ឆ្នាំ»
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from VAYO FM NEWS
+5
ក្រសួងបរិស្ថានចាត់វិធានច្បាប់លើក្រុមហ៊ុនCAMBODIAN XUAN YI MINERALSដែលបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី
=============
ក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជាមួយគ្នាក្រសួងបានចាត់វិធានច្បាប់លើក្រុមហ៊ុននេះដែលបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី និងអំពាវនាវពលរដ្ឋហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
+2
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅសាលាឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់
===================
ខេត្តកណ្ដាល៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី អាន ស្រីខៀវ, លោកស្រី ស សុីយេត និងលោក សុន មុនីរតន៍ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
