cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ក្រសួងយុត្តិធម៌-Ministry of Justice

Show more
Cambodia103Central Khmer94Law463
Advertising posts
20 931
Subscribers
+2224 hours
+827 days
+33530 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ====================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងកិច្ចជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Alissar Chaker បានផ្តោតកិច្ចពិភាក្សាសំខាន់លើការងារមួយចំនួនពាក់ព័ន្ធនឹងការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង UNDP ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើជំនួយផ្នែកច្បាប់, ការលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងផ្នែកច្បាប់របស់ប្រជាពលរដ្ឋ, កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសលើគម្រោងសម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌។
Show all...
ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើឯកសារសម្រាប់រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ====================== នៅទីស្តីការក្រសួងយុត្តិធម៌ នាេសៀល ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្សរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ, លោក លោកស្រីជាប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ, លោកស្រីប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រីជាសមាជិកនៃក្រុមការងារ។
Show all...
Go to the archive of posts