en
Feedback
Professional Engineering (PMP)

Professional Engineering (PMP)

Closed channel

📈 Analytical overview of Telegram channel Professional Engineering (PMP)

Channel Professional Engineering (PMP) in the Central Khmer language segment is an active participant. Currently, the community unites 12 498 subscribers, ranking 15 839 in the Education category and 428 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 498 subscribers.

According to the latest data from 16 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -90 over the last 30 days and by -1 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 20.23%. Within the first 24 hours after publication, content typically collects 10.26% reactions from the total number of subscribers.
  • Post reach: On average, each post receives 2 529 views. Within the first day, a publication typically gains 1 282 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 26.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
https://t.me/+TnW0vZLbGT8zNzRl

Thanks to the high frequency of updates (latest data received on 17 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

12 498
Subscribers
-124 hours
-127 days
-9030 days
Posts Archive
🎯🎯🎯 ទាំងចំណេះដឹង ទាំងសមត្ថភាព ទាំងបទពិសោធន៍ ប្រសិនបើយើងមិនប្រឹងសន្សំបន្តិចម្តងៗ ហើយជារៀងរាល់ថ្ងៃនោះទេ យើងក៏នឹងមិនមានថ្ងៃរីកចម្រើននោះដែរ។ ចូរប្រឹងសន្សំ និងធ្វើវាដោយការអត់ធ្មត់ មិនយូរទេ យើងនឹងសម្រេចគោលដៅរបស់យើង។

🎯🎯🎯 ជិតដាច់មួយសប្តាហ៍ទៀតហើយ តើបានធ្វើអ្វីខ្លះដែលមានការរីកចំរើនដល់ខ្លួនឯងហើយ ឬនៅ? មិនអីទេ បើមិនទាន់ចាប់ផ្តើម ក៏សូមចាប់ផ្តើមថ្ងៃនេះ ហើយឥលូវនេះ បន្ទាប់ពីអាន Status នេះចប់ !!! សាកគិតម្តងទៀត ថាយើងមានចំនុចខ្សោយអ្វី យកក្រដាសមួយសន្លឹក ហើយកត់ពីអ្វី ដែលយើងខ្សោយ ឬខ្វះខាត.... !!! បន្ទាប់ពីដឹងថា យើងខ្វះ ឬខ្សោយអ្វី ចូរចាប់ផ្តើមពង្រឹងចំនុចនោះ... ខ្វះអ្វី បំពេញនោះ មិនចេះអ្វី​ ចាប់ផ្តើមរៀនពីនោះ !!! សង្ឃឹម ហើយត្រូវតែសង្ឃឹមរាល់ថ្ងៃ !!! បើផ្លូវចិត្តចាប់ផ្តើមទន់ខ្សោយ កុំទាន់អាលសម្រេចចិត្ត ចូរប្រឹក្សាជាមួយខ្ញុំ !!!

🎯🎯🎯 សម្រាប់និស្សិត និងវិស្វករ ដែលចង់ពង្រឹងសមត្ថភាពលើចំណេះដឹងគ្រប់គ្រងលើតួនាទីប្រធានការដ្ឋាន (Construction Manager) និងប្រធានគ្រប់គ្រងគម្រោង (Project Manager) អាចធ្វើការជាវនូវកញ្ចប់វិដេអូមេរៀននេះបាន។ សម្រាប់ការជាវកញ្ចប់វិដេអូនេះ អាចធ្វើការទំនាក់ទំនងមកតេឡេក្រាមខ្ញុំផ្ទាល់៖ @pitouvoek

photo content

🎯🎯🎯 ចង់បង្កើត Master Schedule មួយដ៏មានប្រសិទ្ធភាព និងអាចយកទៅប្រើប្រាស់បានសំរាប់ការសាងសង់ តើត្រូវធ្វើអ្វីខ្លះ? Master Sched
🎯🎯🎯 ចង់បង្កើត Master Schedule មួយដ៏មានប្រសិទ្ធភាព និងអាចយកទៅប្រើប្រាស់បានសំរាប់ការសាងសង់ តើត្រូវធ្វើអ្វីខ្លះ? Master Schedule គឺជាផែនការគោលនៃគម្រោងសាងសង់ ដែលដើរតួនាទីដ៏សំខាន់ក្នុងការដឹកនាំគម្រោងអោយដើរទៅមុខ ដោយរលូន និងមានគោលដៅច្បាស់លាស់។ ការរៀបចំ Master Schedule គឺទាមទារអោយបុគ្គលនោះមានទាំងសមត្ថភាពចំណេះដឹងផ្នែក​ Project Management និងបទពិសោធន៍នៃការគ្រប់គ្រងគម្រោងអោយបានច្រើនឆ្នាំ ជាពិសេសលើគម្រោងធំៗ។ ចំនុចសំខាន់ៗមួយចំនួន ដែលត្រូវការចាំបាច់ក្នុងការរៀបចំ Master Schedule មានដូចជាៈ 🧿 ការស្គាល់អំពី Scopes នៃគម្រោងៈ Scopes គឺសំដៅទៅលើប្រភេទការងារគោលសំខាន់ៗនៃគម្រោងសាងសង់ ដែលម្ចាស់គម្រោងចង់បានពីក្រុមហ៊ុនសាងសង់។ Scopes ក៏អាស្រ័យផងដែរនឹងប្រភេទនៃគម្រោង មានន័យថា ប្រភេទគម្រោងខុសគ្នា នោះ Scopes ក៏មានការខុសគ្នាដែរ។ 🧿 ការបំបែកលម្អិតនៃ WBS [Work Break-Down Structure]: WBS គឺជាការងារលម្អិតនៅក្រោម Scopes នីមួយៗក្នុងគម្រោង ដែលមានភាពលម្អិត និងច្បាស់លាស់ ដើម្បីអោយភាគីសាងសង់ស្គាល់កាន់តែច្បាស់អំពីភាពលម្អិតនៃការងារ ដែលត្រូវធ្វើ។ 🧿 ការបំបែក Activites: នៅក្រោម WBS នីមួយៗ គឺមានសកម្មភាពការងារតាមលំដាប់ ដើម្បីបំពេញ WBS នីមួយៗអោយបញ្ចប់ដោយជោគជ័យ។ ការកំណត់ Activities នៅក្រោម WBS ទាមទារនូវការយល់ដឹងពីបច្ចេកទេសការងារការដ្ឋានអោយបានច្បាស់។ 📌📌📌ចូរផ្លាស់ប្តូរខ្លួនឯង តាមរយៈការសិក្សា និងដកស្រង់បទពិសោធន៍ពីប្រព័ន្ធ Project Management អោយបានច្រើន ដើម្បីក្លាយជាអ្នកគ្រប់គ្រងគម្រោងដ៏ល្អមួយ។

🎯🎯🎯ថ្ងៃនេះ​ គឺជាថ្ងៃល្អសំរាប់គ្រប់គ្នា ហើយម្នាក់ៗនឹងធ្វើវាបាន !!! រៀនទទួលស្គាល់ចំនុចខ្សោយរបស់ខ្លួនឯង ខ្វះខាតកន្លែងណា ត្រូវប្រឹងប្រែងរៀនសូត្របន្ថែមផ្នែកនោះ សម័យនេះ ចេះតិចពេក ឬចេះអ្វីដដែលៗ ជីវិតដើរមិនទាន់សង្គមនោះទេ។ រៀនអ្វីដែលយើងមិនធ្លាប់រៀន ហើយត្រូវជំនាញរបស់យើង នោះការចាប់ឪកាសនឹងទទួលបានផលនូវថ្ងៃណាមួយ !!!

🎯🎯🎯 ខែក្រោយនេះ ប្អូនៗនិស្សិត និងវិស្វករនឹងទទួលបាននូវចំណេះដឹងថ្មីនៃការប្រើប្រាស់កម្មវិធី Primavera P6 សម្រាប់ការគ្រប់គ្រងផែ
🎯🎯🎯 ខែក្រោយនេះ ប្អូនៗនិស្សិត និងវិស្វករនឹងទទួលបាននូវចំណេះដឹងថ្មីនៃការប្រើប្រាស់កម្មវិធី Primavera P6 សម្រាប់ការគ្រប់គ្រងផែនការគម្រោង ជាពិសេសផ្តោតលើការគ្រប់គ្រងតម្ឡៃគម្រោង !!!

🎯🎯🎯 ខ្ញុំនឹងសរសេរសៀវភៅទាក់ទងនឹងការប្រើប្រាស់កម្មវិធី Primavera P6 ក្នុងពេលឆាប់ៗខាងមុខ ជាភាសាខ្មែរ ដើម្បីជំនួយដល់ប្អូនៗវិស្
🎯🎯🎯 ខ្ញុំនឹងសរសេរសៀវភៅទាក់ទងនឹងការប្រើប្រាស់កម្មវិធី Primavera P6 ក្នុងពេលឆាប់ៗខាងមុខ ជាភាសាខ្មែរ ដើម្បីជំនួយដល់ប្អូនៗវិស្វករ ដែលត្រូវការពង្រឹងសមត្ថភាពបន្ថែមក្នុងការរៀបចំផែនការ និងគ្រប់គ្រងការដ្ឋាន !!!

🎯🎯🎯 Primavera P6 គឺជាកម្មវិធីដ៏មានប្រសិទ្ធភាពសម្រាប់ Planning, Scheduling និង Project Control ជាពិសេសសម្រាប់គម្រោងសំណង់ដែល
🎯🎯🎯 Primavera P6 គឺជាកម្មវិធីដ៏មានប្រសិទ្ធភាពសម្រាប់ Planning, Scheduling និង Project Control ជាពិសេសសម្រាប់គម្រោងសំណង់ដែលមានទំហំធំ និងមានភាពស្មុគស្មាញ។ សារៈប្រយោជន៍សំខាន់ៗរួមមាន៖រៀបចំ Project Schedule និងកំណត់ពេលវេលាចាប់ផ្តើម និងបញ្ចប់ការងារ ✅​ គ្រប់គ្រង WBS និង Activities ឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ✅ កំណត់ Activity Relationships ដើម្បីគ្រប់គ្រងលំដាប់ការងារ និង Critical Path ✅ គ្រប់គ្រង Resources ដូចជា Labor, Equipment និង Material ✅ គ្រប់គ្រង Budget និង Cost ដើម្បីដឹងពីថវិកាដែលត្រូវប្រើប្រាស់ ✅ រៀបចំ Cash Flow និង S-Curve ដើម្បីបង្ហាញផែនការចំណាយតាមពេលវេលា ✅ តាមដាន Planned vs. Actual Progress ដើម្បីដឹងថាគម្រោងកំពុងយឺត ឬលឿនជាងផែនការ ✅ ជួយព្យាករណ៍ និងគ្រប់គ្រង Delay ដោយវិភាគ Critical Activities និង Schedule Impact ✅ ជួយ Project Manager សម្រេចចិត្ត ដោយផ្អែកលើទិន្នន័យពេលវេលា ធនធាន និងថវិកា

photo content

🎯🎯🎯 វិដេអូពន្យល់ទាក់ទងនឹង Method Statement នៃបច្ចេកទេសការងារ៖ ១. បច្ចេកទេសការងារ Sheet Pile ២. បច្ចេកទេសការងារ CBP (Concrete Bored Pile Wall) ៣. បច្ចេកទេសការងារជញ្ជាំងបេតុង D-Wall

🎯🎯🎯 ធ្វើជាវិស្វករការដ្ឋានអាចនឹងហត់ខ្លាំង ហើយខ្ញុំក៏ធ្លាប់ចាប់ផ្តើមពីចំនុចនេះដូចគ្នា តែតួនាទីមួយនេះនឹងផ្តល់បទពិសោធន៍ការងារជាច្រើនអោយយើង រួមនឹងភាពអត់ធន់ ការតស៊ូ និងភាពរឹងមាំក្នុងជីវិត និងជំនាញក្នុងការដឹកនាំការងារ... !!! ទោះបីជាតួនាទីនេះត្រូវហាលក្តៅ ហាលភ្លៀង គេមិនសូវអោយតម្លៃ តែចូរប្រឹងប្រែងឡើងបន្ថែមទៀត ចំនុចទាបមួយនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសំរាប់ការចាប់គោលដៅលើវិថីសំណង់មួយនេះអោយកាន់តែខ្ពស់នៅថ្ងៃខាងមុខ...!!! កុំខ្វល់ថាមានរឿងអ្វី គេមើលមិនឃើញ ឬមិនអោយតម្លៃ ចូរកុំបាក់ទឹកចិត្ត ហើយធ្វើដើម្បីខ្លួនឯង ធ្វើដើម្បគោលដៅយើង និងបទពិសោធន៍ការងារយើង...!!! ចូរព្យាយាមស្វែងរកក្រុមហ៊ុន ជាពិសេសគម្រោង ដែលល្អ មានប្រព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ នោះយើងនឹងឆាប់រីកចំរើននៅទីនោះ... !!!

🎯🎯🎯 Quality Control Checkling Flow សំរាប់ការងារសាងសង់? អ្វីទៅជា Qulaity Control Checkling Flow? វាជាដ្យាក្រាម ដែលបង្ហាញអំព
🎯🎯🎯 Quality Control Checkling Flow សំរាប់ការងារសាងសង់? អ្វីទៅជា Qulaity Control Checkling Flow? វាជាដ្យាក្រាម ដែលបង្ហាញអំពីដំណើការទៅតាមជំហ៊ាននីមួយៗនៃការត្រួតពិនិត្យការងារមួយ ដើម្បីទទួលបាននូវគុណភាពទៅតាមស្តង់ដាបច្ចេកទេសតម្រូវ ឬម្ចាស់សំណង់/កុងស៊ុលតង់ចង់បាន។ Quality Control គឺជាទំនួលខុសត្រូវនៃភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងការអនុវត្តការងាររួមមានៈ 🔲 ក្រុមហ៊ុនម៉ៅការទទួលការងារពីក្រុមហ៊ុនសាងសង់មេ [SUB CONTRACTOR] 🔲 ប្រធានការដ្ឋាន និងវិស្វករការដ្ឋានកាន់ការងារ 🔲 ផ្នែកគ្រប់គ្រងគុណភាពចុងក្រោយ [QA/QC SECTION] Checkling Flow នឹងជួយសំរួលដល់ដំណើរការនៃការត្រួតពិនិត្យការងារ និងធ្វើអោយភាគីពាក់ព័ន្ធនឹងទទួលខុសត្រូវលើការងាររៀងខ្លួន និងធ្វើអោយពួកគេដឹងអំពីការងារ ដែលត្រូវបំពេញ ក៏ដូចជាការត្រៀមឯកសារគោលសំខាន់ៗក្នុងការចុះត្រួតពិនិត្យការងារ។ ការទទួលខុសត្រូវក្នុងផ្នែកនីមួយៗ ដើម្បីគ្រប់គ្រងគុណភាពការងារបានល្អៈ ☑️ ផ្នែកក្រុមម៉ៅការ ឬក្រុមជាងៈ ដើរតួនាទីសំខាន់ក្នុងការអនុវត្តការងារទៅតាមប្លង់ និងស្តង់ដាបច្ចេកទេសតម្រូវអោយបានត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់ទៅលើទឹកដៃនៃគុណភាពការងាររបស់ជាង ☑️ វិស្វករការដ្ឋានៈ ណែនាំ តាមដាន និងយកចិត្តទុកដាក់ទៅលើដំណើរការងារ និងធ្វើការជួយផ្តល់ទីប្រឹក្សាលើបែបបទបច្ចេកទេសគោលសំខាន់ៗទៅកាន់ក្រុមម៉ៅការ ឬជាង អំឡុងពេលនៃអនុវត្តការងារការដ្ឋាន ☑️ ប្រធានការដ្ឋានៈ ដើរតួនាទីគ្រប់គ្រងពីលើវិស្វករការដ្ឋាន និងក្រុមម៉ៅការ/ជាង ដើម្បីធានាបាននូវការងារមានគុណភាព និងផ្តោតលើភាពរលូនទៅមុខនៃដំណើករការងារទៅតាមផែនការ ☑️ ផ្នែក QA/QC: ជាទូទៅ គេតែងយល់ច្រឡំថា ផ្នែក QA/QC ជាអ្នកទទួលខុសត្រូវធំជាងគេលើផ្នែកគ្រប់គ្រងគុណភាព ប៉ុន្តែតាមពិត ផ្នែកនេះគឺគ្រាន់តែជួយក្នុងផ្តល់ប្រឹក្សាយោបល់លើបែបបទបច្ចេកទេស និងធ្វើការត្រួតពិនិត្យគុណភាពចុងក្រោយ ដើម្បីបញ្ជាក់ថា ផ្នែកសាងសង់បានអនុវត្តការងារបានល្អ ត្រឹមត្រូវ មុនពេលផ្នែក QA/QC ស្នើរសុំម្ចាស់សំណង់ ឬផ្នែកកុងស៊ុលតង់មកធ្វើការចុះត្រួតពិនិត្យចុងក្រោយ។ QA/QC ក៍ដើរតួនាទីសំខាន់ក្នុងការរៀបចំរបាយការណ៍សំខាន់ៗផ្សេងៗទាក់ទងនឹងបញ្ហាគុណភាព (Defect Report) ដែលផ្តល់ដោយម្ចាស់សំណង់/កុងស៊ុលតង់ និងធ្វើការតាមដានទៅលើដំណើរការជួសជុលបញ្ហានៃការងារដោយក្រុមសាងសង់ មុនពេលស្នើរម្ចាស់សំណង់/កុងស៊ុលតង់មកធ្វើការត្រួតពិនិត្យសម្រេចម្តងទៀត។ ឯកសារគោលសំខាន់ៗក្នុងការចុះត្រួតពិនិត្យការងារៈ ជាការពិត ការចុះត្រួតពិនិត្យគុណភាពការងារមិនអាចចេះតែថាតាមមាត់ ឬអារម្មណ៍អ្នកដែលចុះត្រួតពិនិត្យនោះទេ ប៉ុន្តែអ្វីៗត្រូវតែមានឯកសារយោង ដូចជាៈ 🔘 ប្លង់សាងសង់សំរាប់អនុវត្តការងារ 🔘 តារាងត្រួតពិនិត្យការងារ [Checklist] 🔘 តារាង ITP [Inspection and Test Plan] 🔘 ឯកសារ Specification នៃសម្ភារៈប្រើប្រាស់ ជាដើម។ ការស្នើរសុំម្ចាស់សំណង់ ឬកុងស៊ុលតង់ចុះមកត្រួតពិនិត្យការងារចុងក្រោយៈ ដូចដែលបានបង្ហាញរួចមកហើយ ការចុះត្រួតពិនិត្យការងារចុងក្រោយរបស់ម្ចាស់សំណង់ ឬកុងស៊ុលតង់ត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យផ្ទៃក្នុងរួចរាល់ពីក្រុមហ៊ុនសាងសង់ ទាំងផ្នែកក្រុមម៉ៅការ ប្រធានការដ្ឋាន/វិស្វករការដ្ឋាន និងផ្នែក QA/QC ផ្ទាល់។ ការចុះត្រួតពិនិត្យគុណភាពការងារចុងក្រោយរបស់ម្ចាស់សំណង់/កុងស៊ុលតង់ គឺត្រូវមានការស្នើរសុំជាលក្ខណៈផ្លូវការពីផ្នែក QA/QC តាមរយៈទំរង់ឯកសារ IR [Inspection Request] ដែលឯកសារនេះត្រូវតែបង្ហាញអោយបានលម្អិតទៅលើពត៌មានចាំបាច់មួយចំនួនដូចខាងក្រោមៈ ☑️ ប្រភេទការងារ ដែលត្រូវស្នើរចុះត្រួតពិនិត្យ ☑️ ទីតាំងការងារ ដែលត្រូវចុះត្រួតពិនិត្យ ☑️ កាលបរិច្ឆេទ និងពេលវេលា ដែលត្រូវចុះត្រូវពិនិត្យ ☑️ គោលបំណងនៃការចុះត្រួតពិនិត្យ ☑️ ឯកសារគោលសំខាន់ៗសំរាប់ការចុះត្រួតពិនិត្យដូចបង្ហាញក្នុងផ្នែកខាងលើ។

🎯🎯🎯 សារចុងក្រោយសម្រាប់ប្អូនៗ ដែលបានការពារសារណាចប់ …. “សរណាមិនបានកំណត់ថា ជីវិតពួកប្អូនៗជោគជ័យ ឬបរាជ័យនៅក្នុងជីវិតនោះទេ ប៉ុន
+2
🎯🎯🎯 សារចុងក្រោយសម្រាប់ប្អូនៗ ដែលបានការពារសារណាចប់ …. “សរណាមិនបានកំណត់ថា ជីវិតពួកប្អូនៗជោគជ័យ ឬបរាជ័យនៅក្នុងជីវិតនោះទេ ប៉ុន្តែ ចូរយកសមត្ថភាព និងចំណេះដឹងពិតប្រាកដទៅស្វែងរកការងារធ្វើ និងបន្តអភិវឌ្ឍន៍ខ្លួនបន្តទៀតជាប្រចាំ ស្គាល់ពីខ្លួនឯងអោយច្បាស់ ហើយកំណត់គោលដៅជីវិតខ្លួនឯងអោយប្រាកដ ភាពជោគជ័យត្រូវការពេលវេលា និងសេចក្តីអំណត់ព្យាយាម“

🎯🎯🎯 ពេលបានជួបលោកគ្រូ អ្នកគ្រូជំនាន់មុនៗ ទើបដឹងថា ខ្ញីចាស់កាន់តែហិរ សំខាន់ពួកគាត់បាញ់ខ្លាំងជាងខ្ញុំទៅទៀត….
+2
🎯🎯🎯 ពេលបានជួបលោកគ្រូ អ្នកគ្រូជំនាន់មុនៗ ទើបដឹងថា ខ្ញីចាស់កាន់តែហិរ សំខាន់ពួកគាត់បាញ់ខ្លាំងជាងខ្ញុំទៅទៀត….

🎯🎯🎯 ពិធីឡើងការពារសារណា និស្សិតថ្នាក់បរិញ្ញាបត្របច្ចេកទេស NTTI សម្រាប់ថ្ងៃទី 1….
+2
🎯🎯🎯 ពិធីឡើងការពារសារណា និស្សិតថ្នាក់បរិញ្ញាបត្របច្ចេកទេស NTTI សម្រាប់ថ្ងៃទី 1….

🎯🎯🎯 វិធីក្នុងការបង្កើនសមត្ថភាព: 1. ធ្វើផែនការផ្លូរដើររបស់ខ្លួន សួរបេះដូងខ្លួនឯងថា យើងចង់ទៅណា ធ្វើអ្វី ដើម្បីអ្វី! 2. ពេលមា
🎯🎯🎯 វិធីក្នុងការបង្កើនសមត្ថភាព: 1. ធ្វើផែនការផ្លូរដើររបស់ខ្លួន សួរបេះដូងខ្លួនឯងថា យើងចង់ទៅណា ធ្វើអ្វី ដើម្បីអ្វី! 2. ពេលមានផែនការត្រឹមត្រូវ ច្បាស់លាស់ហើយ ចូរ List នៅចំនុចខ្វះខាតរបស់ខ្លួន (Your Weekness) ហើយចាប់ផ្តើមកែរប្រែ ខ្វះ/ខ្សោយអី ចូរពង្រឹងហ្នឹង! 3. តាំងសតិអោយបានល្អ ចាស់ទុំ កុំប្រើអារម្មណ៍ដើម្បីដើរទៅរកគោលដៅ ! 4. ស្តាប់ និងអានអោយបានច្រើនពីអ្វីៗជុំវិញខ្លួនដែលជំនួយដល់គោលដៅជីវិតរបស់ខ្លួន! 5. អំនត់ ធ្វើអ្វីមួយត្រូវតាំងចិត្ត កុំធ្វើតែមួយឆាវ ឬតាមអារម្មណ៍ចង់តែមួយពេល! 6. បើកចិត្តអោយទូលាយ អោនលំទោន គោរព ដើម្បីស្គាល់មនុស្សខ្លាំងៗបានច្រើន! 7. ប្រឹងពង្រឹងទាំងចំនេះបច្ចេកទេស ការគ្រប់គ្រង ( Management) និង Soft Skill អោយខ្លាំង! 🔲 🔲 🔲 នេះជាចំនុចខ្លះៗ ដែលជាគំនិត និងអ្វីដែលខ្ញុំផ្ទាល់បានអនុវត្ត!!!

🧿🧿🧿 QS - SOP !!! តើអ្វីទៅជា SOP ? ហើយអ្វីទៅជា QS-SOP? SOP (Standard Operation Procedure) សំដៅទៅលើនិតិវិធីនៃការអនុវត្តការងា
🧿🧿🧿 QS - SOP !!! តើអ្វីទៅជា SOP ? ហើយអ្វីទៅជា QS-SOP? SOP (Standard Operation Procedure) សំដៅទៅលើនិតិវិធីនៃការអនុវត្តការងារមួយ ប្រកបដោយស្តង់ដា និងបទដ្ឋានត្រឹមត្រូវ។ SOP ត្រូវបានរៀបចំសំរាប់គ្រប់ផ្នែកទាំងអស់នៅក្នុងមុខងារសំណង់ ដើម្បីអោយក្រុមហ៊ុន ឬស្ថាប័នមានដំណើរការដោយប្រសិទ្ធភាព និងតម្លាភាព។ SOP សំរាប់ផ្នែក QS [Quantity Surveying] ជាការរៀបចំបែបបទ និងស្តង់ដានៃរបៀបធ្វើការនៅក្នុង QS Department ដើម្បីធានាបាននូវដំណើរការងារ ចាប់តាំងពីពេលដេញថ្លៃគម្រោង រហូតដល់ការបញ្ចប់ការអនុវត្តគម្រោង។ ភាគីសំខាន់ៗ ដែលពាក់ព័ន្ធក្នុងផ្នែក QS -SOP រួមមាន: ❌ ប្រធានគ្រប់គ្រងការដេញថ្លៃគម្រោង - Tendering Manager ❌ ប្រធានផ្នែកប៉ាន់ស្មានតម្លៃគម្រោង - QS Manager ❌ ផ្នែក Top Management នៃក្រុមហ៊ុនសំណង់ ❌ ផ្នែកម្ចាស់គម្រោង និងកុងស៊ុលតង់តំណាង ការរៀបចំ SOP គឺត្រូវគិតអោយបានលម្អិតទៅលើចំនុចសំខាន់ៗ ដែលផ្នែក QS ត្រូវការ រួមទាំងទំនួលខុសត្រូវនៃភាគីពាក់ព័ន្ធ។ 📌📌📌 ចូរធ្វើការដោយមាន SOP ត្រឹមត្រូវ ទើបក្រុមហ៊ុនសំណង់មួយអាចមានដំណើរការល្អ និងរីកលូតលាស់ទៅមុខ។

🎯🎯🎯 វិធីសាស្រ្តនៃការបង្កើត និងគ្រប់គ្រងក្រុមហ៊ុនសំណង់ ជាសៀវភៅនិពន្ធស្នាដៃទី​៦ របស់ខ្ញុំ ដែលផ្តោតលើការរៀបចំក្រុមហ៊ុនម៉ៅការស
🎯🎯🎯 វិធីសាស្រ្តនៃការបង្កើត និងគ្រប់គ្រងក្រុមហ៊ុនសំណង់ ជាសៀវភៅនិពន្ធស្នាដៃទី​៦ របស់ខ្ញុំ ដែលផ្តោតលើការរៀបចំក្រុមហ៊ុនម៉ៅការសាងសង់ ដោយចាប់ផ្តើមពីចំនុចតូចមក រហូតដល់ក្រុមហ៊ុនធំ និងប្រព័ន្ធនៃការគ្រប់គ្រងក្រុមហ៊ុនអោយមានប្រសិទ្ធភាព។ ក្នុងសៀវភៅនេះ ខ្ញុំបានសរសេរលម្អិតនូវចំនុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ✅ និតិវិធីផ្លូវច្បាប់នៃការបើកក្រុមហ៊ុនសាងសង់ ✅ ការរៀបចំប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុនសាងសង់សម្រាប់ផ្នែកការិយាល័យកណ្តាល (Head Office Management) ✅ ការរៀបចំប្រព័ន្ធគ្រប់គ្រងក្រុមហ៊ុនផ្នែកគ្រប់គ្រងគម្រោង/ការដ្ឋាន (Site/Project Management) ✅ ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនសំណង់ ✅ ការគ្រប់គ្រងផ្នែកគុណភាពនៃគម្រោងរបស់ក្រុមហ៊ុនសំណង់ ✅ ការគ្រប់គ្រងផ្នែកសុវត្ថិភាពនៃគម្រោងរបស់ក្រុមហ៊ុនសំណង់ ✅ ការរៀបចំផែនការអនាគតក្រុមហ៊ុនសំណង់ ✅ ការពង្រីកក្រុមហ៊ុនអោយកាន់តែធំ និងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ នាក់ទំនងជាវសៀវភៅនេះតាមរយៈតេឡេក្រាម៖ @pitouvoek តម្លៃ៖ ៣៥​ ដុល្លា

🎯🎯🎯 សម្រាប់គ្រប់គ្នា ដែលចង់រៀបចំក្រុមហ៊ុន ម៉ៅការសាងសង់ ប្រកបដោយស្តង់ដាឡហើយចង់ប្រឹក្សាយោបល់ជាមួយខ្ញុំ អាចទំនាក់ទំនងតាមតេឡេក្រាមខ្ញុំខាងក្រោម: តេឡេក្រាម: @voekpitou