Professional Engineering (PMP)
قناة بسيطة
📈 نظرة تحليلية على قناة تيليجرام Professional Engineering (PMP)
تُعد قناة Professional Engineering (PMP) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 12 453 مشتركاً، محتلاً المرتبة 15 758 في فئة التعليم والمرتبة 425 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 453 مشتركاً.
بحسب آخر البيانات بتاريخ 07 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -59، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 19.21%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 11.94% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 0 مشاهدة. وخلال اليوم الأول يجمع عادةً 1 487 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 0.
📝 الوصف وسياسة المحتوى
يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“https://t.me/+TnW0vZLbGT8zNzRl”
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 08 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة التعليم.
12 453
المشتركون
-224 ساعات
-167 أيام
-5930 أيام
أرشيف المشاركات
🎯🎯🎯 នេះជាមេរៀនវិដេអូ និយាយអំពី " មូលដ្ឋានគ្រឹះនៃជំនាញ QS " ដែលក្នុងវិដេអូនេះ ខ្ញុំផ្តោតលើចំនុចគោលសំខាន់ៗមួយចំនួនគឺ:
🔲 ទី1: បុគ្គលិកលក្ខណៈ និងកម្មវិធីសំខាន់ៗសំរាប់ជំនាញបQS មានដូចជា:
A. COMMUNICATION SKILL
B. ANALYTICS SKILL
C. PROJECT MANAGEMENT SKILL
D. INTERPERSONAL SKILL
E. ATTENTION TO DETAIL SKILL
F. IT SKILL
G. NUMERACY SKILL
🔲 ទី2: ទំនាក់ទំនង និងការធ្វើការនៃផ្នែក QS ជាមួយភាគីដទៃ
🔲 ទី 3: ការរៀបចំឯកសារ BOQ
🔲 ទី4: សារៈប្រយោជន៍នៃឯកសារ BOQ សំរាប់គម្រោង
🔲 ទី5: ទំរង់មូលដ្ឋានគ្រឹះនៃឯកសារ BOQ
🔲 ទី 6: ការលម្អិតការងារគម្រោង - Work Breakdown
🧿🧿🧿 ចូរធ្វើការ Review វិដេអូលម្អិត ដើម្បីទទួលបាននូវចំណេះដឹងបន្ថែម !!!
🎯🎯🎯 ការគ្រប់គ្រងគម្រោងមួយបានល្អ គឺទាមទារការប្រព័ន្ធគ្រប់គ្រងមួយដ៏ត្រឹមត្រូវ ដោយការរៀបចំនូវផ្នែកសំខាន់ៗជាច្រើន ដើម្បីដឹកនាំដំណើរការងារបានល្អ។
PROJECT MANAGEMENT គឺជាចំណេះដឹងមួយដ៏សំខាន់ សម្រាប់យកទៅគ្រប់គ្រងការដ្ឋាន/គម្រោងមួយប្រកបដោយភាពជោគជ័យ។ គម្រោងមួយបញ្ចប់ដោយជោគជ័យ គឺត្រូវមានគោលការណ៍សំខាន់ចំនួន ៤ គឺ៖
✅ ១. បញ្ចប់ទាន់ពេលវេលា [SCHEDULE]
✅ ២. បញ្ចប់ដោយគុណភាព [QUALITY]
✅ ៣. បញ្ចប់ដោយសុវត្ថិភាព [SAFETY]
✅ ៤. បញ្ចប់ដោយភាពចំណេញ [SAVING/PROFIT]
តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបាននូវចំនុចទាំង ៤ ខាងលើ? នោះហើយ ដែលទាមទារអ្នកដឹកនាំគម្រោងត្រូវមានសមត្ថភាព និងចំណេះដឹងពេលលេញលើប្រព័ន្ធគ្រប់គ្រងគម្រោងអោយបានច្បាស់លាស់។
សម្រាប់ការគ្រប់គ្រងគម្រង, ជាទូទៅ, យើងត្រូវគ្រប់គ្រងជាផ្នែកៗ និងរៀបចំទៅតាមលំដាប់សំខាន់ៗ (ដូចរូបភាព ដែលបានភ្ចាប់ខាងលើ) ដែលរួមមាន៖
1. Tender Document (ឯកសារដេញថ្លៃគម្រោង)
2. Contract (កិច្ចសន្យា)
3. Schedule (កាលវិភាគគម្រោង)
4. Submission (ការបញ្ជូនឯកសារ)
5. Tracking (ការតាមដាន និងការគ្រប់គ្រង)
6. Reports (ការរៀបចំរបាយការណ៍)
7. Chart (ឋានុក្រមបុគ្គលិកគ្រប់គ្រងការដ្ឋាន)
8. Drawing (ប្លង់កិច្ចសន្យា)
9. Drawing for Site Construction (ប្លង់លម្អិតសម្រាប់ការសាងសង់)
10. Site Inspection (ការរៀបចំត្រួតពិនិត្យការងារការដ្ឋាន)
11. Sub-Contract (ឯកសារទាក់ទងនឹងក្រុមម៉ៅការបន្ត)
12. IPC (ឯកសារស្នើរទូទាត់លុយ)
13. Quotation (ឯកសារតម្លៃសម្ភារៈ)
14. BoQ (តារាងបរិមាណ និងតម្លៃគម្រោង)
15. Purchase (ឯកសារទាក់ទងនឹងការបញ្ជាទិញ)
16. Site Photo (រូបថតដំណើរការងារការដ្ឋាន)
17. Utilities
18. Permit (ច្បាប់ និងគោលការណ៍ផ្សេងៗទាក់ទងនឹងគម្រោង)
19. Safety (ផ្នែកសុវត្ថិភាពគម្រោង)
20. Document from Client (ឯកសារទទួលបានពីម្ចាស់គម្រោង)
21. Document from Consultant (ឯកសារទទួលបានពីផ្នែកផ្តល់ប្រឹក្សាគម្រោង)
22. Site Progress (ឯកសារទាក់ទងនឹងលទ្ធផល ឬដំណើរការការងារការដ្ឋាន)
🎯🎯🎯 ហត់បន្តិច តែប្រសិនយើងមិនខំប្រឹង នោះអ្នកដទៃក៏គេនៅតែខំប្រឹង ហើយជីវិតគេនឹងចេះតែបន្តទៅមុខឥតឈប់ឈរ....
កុំប្រឹង Drama តែត្រូវគិត និងស្គាល់ខ្លួនឯងអោយបានច្បាស់ថា យើងជានរណា យើងចង់បានអ្វី ហើយត្រូវចាប់ផ្តើមដោយរបៀបណា។
ជំនួសអោយការត្អូញត្អែលើជីវិតជួបការលំបាក តែបែមករកវិធីដោះស្រាយ ផ្តោតលើគោលជីវិត ជាជាងអង្គុយគិតតែរឿងអវិជ្ជមាន។
+3
🎯🎯🎯 នេះជាមាតិកាសៀវភៅ Method Statement នៃការងារចុងបញ្ចប់ ហើយសម្រាប់ប្អូនៗ ដែលចង់ជាវសៀវភៅនេះអាចធ្វើការទំនាក់ទំនងតាមតេឡេក្រាមខាងក្រោម៖
តេឡេក្រាម៖ @pitouvoek
🎯🎯🎯 ខ្ញុំកំពុងរៀបចំ Specification បច្ចេកទេសការងារសំណង់ទាំងអស់ ជាភាសាជាតិ ដើម្បីទុកជាឯកសារអោយវិស្វករជំនាន់ក្រោយមានឯកសារផ្លូវការ ដើម្បីយកទៅអនុវត្តការងារនៅក្នុងសង្គមសំណង់ថ្ងៃក្រោយ។
ឯកសារនេះនឹងបញ្ចូលបច្ចេកទេសការងារជាច្រើនសម្រាប់ការងារ Structure ទាក់ទងនឹងបច្ចេកទេសអនុវត្តការងារអោយត្រូវស្តង់ដា និងបទដ្ឋានអន្តរជាតិ។
🎯🎯🎯 វិដេូមេរៀនពន្យល់ទាក់ទងនឹង៖
១. បាតុភូត Concrete Shrinkage
២. បាតុភូត Concrete Creep
៣. លក្ខណៈរូប និងមេកានិចនៃសម្ភារៈដែក សម្រាប់បេតុងអាមេ
🎯🎯🎯 វិដេអូមេរៀនពន្យល់ពី លក្ខណៈនៃគ្រឿងបង្គុំបេតុងអាមេ - Reinforce Concrete Structure !!!
🎯🎯🎯 ជំនាន់ខ្ញុំរៀនចប់ដំបូងៗ ក៏ពិបាករកការងារធ្វើដូចគ្នា ប្រាក់ខែក៏តិចដូចគ្នាហើយជំនាន់នោះ ស្រុកយើងមិនទាន់រីកចម្រើន ខ្សត់គម្រោង ហើយពិបាកសូម្បីរកកន្លែងចុះកម្មសិក្សាក្នុងរយៈពេលខ្លី….
យើងជ្រើសរើសផ្លូវមួយនេះហើយ ហើយបើចង់ថយក្រោយទៅធ្វើអ្វីផ្សេង ក៏ទាមទារពេលវេលាដូចគ្នា ហើយជួនកាលមិនជោគជ័យទៀត …. រៀនអ្វីក៏ពិបាកដែរ ហើយធ្វើអ្វីកាន់តែពិបាក បើយើងមិនច្បាស់លាស់ជាមួយវា…
រៀនអោយច្បាស់ ធ្វើអោយលម្អិត តាំងចិត្តអោយខ្ពស់ ហើយផ្តោតលើជំនាញ ដែលខ្លួនកំពុងធ្វើ….
🎯🎯🎯 វិដេអូមេរៀនទាក់ទងនឹងបច្ចកេទេសនៃការងារ " ជញ្ជាំងទប់ដី CBP- Concrete Bored Pile "
Concrete Bored Pile (CBP) ឬហៅម្យ៉ាងទៀតថា Secant Concrete Wall ជាប្រភេទជញ្ជាំងទប់ដីម្យ៉ាង ដែលត្រូវបានប្រើប្រាស់សំរាប់ជាប្រព័ន្ធទប់ដី និងជាគ្រឿងបង្គុំជាន់ក្រោមដី សំរាប់ការសាងសង់ជាន់ក្រោមដី - Basement Floor ។
CBP ត្រូវបានធ្វើឡើងជាទំរង់គ្រឹះជំរៅ - Deep Foundation ដោយការខួងបន្តគ្នា និងត្រូវបានភ្ជាប់ចូលគ្នាដោយធ្នឹមមេមួយ ដែលអោយឈ្មោះថា Cap Beam ។
ជញ្ជាំងទប់ដី CBP ត្រូវបានជ្រើសរើសយកមកប្រើប្រាស់សំរាប់ការសាងសង់ជាន់ក្រោមដី សំរាប់លក្ខ័ណដូចខាងក្រោមៈ
✅ ស្រទាប់ដីមានលក្ខណៈខ្សោយខ្លាំង - Weak Soil or Sand
✅ ជាន់ក្រោមដីមានច្រើនជាន់ ដែលបណ្តាលអោយការជីកដីមានជំរៅជ្រៅ
✅ គ្មានផលប៉ះពាល់ច្រើនដល់សំណង់ជុំវិញទីតាំងគម្រោង
✅ តម្លៃសាងសង់ទាបជាងការប្រើប្រាស់ជញ្ជាំងទប់ដីបែប Diaphragm Wall
🎯🎯🎯 PROJECT PLANNING:
Project Planning គឺជាការរៀបចំនូវផែនការគម្រោង ដែលក្នុងនោះរួមមាន:
✅ 1. ផែនការគោលនៃគម្រោង (Project Master Schedule)
✅ 2. ផែនការហិរញ្ញវត្ថុ (Budget Planning):
- ផែនការគ្រប់គ្រងការចំណាយ (Operation and Expense Cost)
- ផែនការចំណូល (IPC)
✅ 3. ផែនការសម្ភារៈប្រើប្រាស់ (Procurement Plan)
✅ 4. ផែនការកម្លាំងពលកម្ម (Manpower Planning)
✅ 5. ការគ្រប់គ្រងដំណើរការសាងសង់គម្រោង (Construction Tracking Operation)
✅ 6. ការរៀបចំ Catch Up Plan
✅ 7. ការរៀបចំឯកសារសំរាប់ការអនុវត្តគម្រោង (Document Preparation and Control)
និងចំនុចសំខាន់ៗដទៃទៀត!!!
🎯🎯🎯 From One Day to Day One !!!
ចូរចាប់ផ្តើមប្រើប្រាស់ពេលវេលានៃថ្ងៃនីមួយៗអោយមានប្រយោជន៍បំផុត នោះយើងនឹងសម្រេចបាននូវក្តីបំណងប្រាថ្នារបស់យើងនៅថ្ងៃណាមួយ !!!
ចាប់ផ្តើមធ្វើវាពីថ្ងៃទី 1 (One Day) ហើយធ្វើវារហូតដល់អ្នកសម្រេចគោលដៅនៅថ្ងៃណាមួយ (Day One)....
🎯🎯🎯 ការដំឡើងសសរគ្រឹះប្រភេទ Spun Pile អាចធ្វើទៅបាន ៤ របៀបអាស្រ័យទៅនឹង ប្រភេទដី, ប្រវែង និងទំហំសសរគ្រឹះ, បន្ទុកគណនា, ទីតាំងសំណង់, កម្រិតរំញ័រ និងលក្ខខណ្ឌជុំវិញការដ្ឋាន។
✅ វិធីទី ១៖ Static Hydraulic Press-in / Jacking Method
✅ វិធីទី ២៖ Impact Hammer Driving Method
✅ វិធីទី ៣៖ Vibratory Driving Method
✅ វិធីទី ៤៖ Bored / Pre-drilling + Spun Pile Installation
🎯🎯🎯 ជិតដាច់មួយសប្តាហ៍ទៀតហើយ តើបានធ្វើអ្វីខ្លះដែលមានការរីកចំរើនដល់ខ្លួនឯងហើយ ឬនៅ? មិនអីទេ បើមិនទាន់ចាប់ផ្តើម ក៏សូមចាប់ផ្តើមថ្ងៃនេះ ហើយឥលូវនេះ បន្ទាប់ពីអាន Status នេះចប់ !!!
សាកគិតម្តងទៀត ថាយើងមានចំនុចខ្សោយអ្វី យកក្រដាសមួយសន្លឹក ហើយកត់ពីអ្វី ដែលយើងខ្សោយ ឬខ្វះខាត.... !!!
បន្ទាប់ពីដឹងថា យើងខ្វះ ឬខ្សោយអ្វី ចូរចាប់ផ្តើមពង្រឹងចំនុចនោះ... ខ្វះអ្វី បំពេញនោះ មិនចេះអ្វី ចាប់ផ្តើមរៀនពីនោះ !!!
សង្ឃឹម ហើយត្រូវតែសង្ឃឹមរាល់ថ្ងៃ !!!
🎯🎯🎯 ខ្ញុំកំពុងរៀបចំឯកសារបច្ចេកទេសការងារ (Work Specification) ទាក់ទងនឹងការងារគ្រឿងបង្គុំ ជាភាសាខ្មែរ សម្រាប់និស្សិត និងវិស្វករ អាចយកទៅប្រើប្រាស់សម្រាប់ការងារសំណង់ជាក់ស្តែង ទាំងកម្រឹតវិស្វករការដ្ឋាន រហូតដល់ថ្នាក់គ្រប់គ្រងគម្រោងធំៗ។
ឯកសារនេះនឹងចែកចាយនៅខែក្រោយ បន្ទាប់ពីខ្ញុំបានរៀបចំរួចរាល់។
🎯🎯🎯ឯកសារ Checklist សម្រាប់ការងារសំខាន់ៗ ដែលត្រូវធ្វើក្នុងការបើកការដ្ឋាន !!!
