es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

Professional Engineering (PMP)

Professional Engineering (PMP)

Canal cerrado

📈 Análisis del canal de Telegram Professional Engineering (PMP)

El canal Professional Engineering (PMP) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 12 411 suscriptores, ocupando la posición 16 407 en la categoría Educación y el puesto 437 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 12 411 suscriptores.

Según los últimos datos del 27 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -62, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 18.26%. Durante las primeras 24 horas tras publicar, el contenido suele obtener 10.51% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 2 266 visualizaciones. En el primer día suele acumular 1 304 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 20.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“https://t.me/+TnW0vZLbGT8zNzRl”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Educación.

12 411
Suscriptores
-224 horas
-147 días
-6230 días
Archivo de publicaciones
🎯🎯🎯 ជីវិតត្រូវធ្វើដំណើរបន្តទៅមុខជាប្រចាំ ហើយត្រូវពុះពារធ្វើវារាល់ថ្ងៃ មិនថាអារម្មណ៍យើងសប្បាយចិត្ត ឬកើតទុក្ខ... ត្រូវធ្វើវាអោយក្លាយជាទម្លាប់ នោះយើងនឹងស៊ាំជាមួយវា ពេលនោះហើយ ដែលលទ្ធផលនឹងកើតមានបន្តិចម្តងៗចំពោះការខិតខំប្រឹងប្រែងរបស់យើង។ ចូរកុំបាក់ទឹកចិត្ត ទោះបីជាដំណើរជិវិតយើងរាងយឺតជាងគេបន្តិចក្តី ហើយក៏មិនត្រូវធ្វើការប្រៀបធៀបជីវិតយើង ជាមួយនឹងជិវិតអ្នកដទៃដែរ.. ជីវិតយើងម្នាក់ៗមានលក្ខណៈពិសេស និងទេព្យកោសល្យរៀងៗខ្លួន !!!

+1
🧿🧿🧿 នេះជាទំរង់នៃការរៀបចំ Calculation Note នៃការឌីស្សាញធ្នឹមបេតុងអាមេរ តាមបទដ្ឋាន EC2 សំរាប់ធ្នឹមរងនូវកម្លាំងខាងក្នុងទាំង ៣ ព្រមគ្នាគឺៈ Bending Moment+Shear Force+Torsion

🎯🎯🎯 នេះជាកញ្ចប់វិដេអូមេរៀនបង្រៀនដោយខ្ញុំផ្ទាល់លើចំណេះដឹងផ្នែកគណនាបន្ទុកខ្យល់តាមបទដ្ឋាន Eurocode សម្រាប់ប្អូនៗនិស្សិត ដែលចូលក្នុង Channel Telegram ខ្ញុំក្រោយៗបានយកទៅស្វ័យសិក្សាបន្ថែម !!!

🎯🎯🎯 នេះជាកញ្ចប់វិដេអូមេរៀនបង្រៀនដោយខ្ញុំផ្ទាល់លើចំណេះដឹងផ្នែកគណនាបន្ទុកខ្យល់តាមបទដ្ឋាន Eurocode សម្រាប់ប្អូនៗនិស្សិត ដែលចូលក្នុង Channel Telegram ខ្ញុំក្រោយៗបានយកទៅស្វ័យសិក្សាបន្ថែម !!!

🎯🎯🎯 នេះជាវិដេអូពន្យល់ទាក់ទងនឹងផ្នែក QA/QC !!!

🧿🧿🧿 មុនពេលចាប់ផ្តើមបើកការដ្ឋានបាន ប្រធានគម្រោង (Project Manager) ត្រូវតែមានការរៀបចំផែនការដ៏លម្អិត និងច្បាស់លាស់មួយចំនួន ដើ
🧿🧿🧿 មុនពេលចាប់ផ្តើមបើកការដ្ឋានបាន ប្រធានគម្រោង (Project Manager) ត្រូវតែមានការរៀបចំផែនការដ៏លម្អិត និងច្បាស់លាស់មួយចំនួន ដើម្បីងាយស្រួលដល់ការអនុវត្តគម្រោង ប្រកបដោយជោគជ័យ។ ការរៀបចំផែនការគម្រោង ត្រូវតែមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើវា។ ប្រសិនបើផែនការទាំងនោះមិនត្រូវបានរៀបចំដោយច្បាស់លាស់ លម្អិត និងត្រឹមត្រូវទេនោះ បញ្ហាជាច្រើននឹងកើតមានចាប់តាំងពីពេលបើកការដ្ឋាន រហូតដល់បិទបញ្ចប់គម្រោង។ ផែនការទាំងនោះរួមមានៈ 1. Scope Management Plan 2. Schedule Management Plan 3. Change Management Plan 4. Requirement Management Plan 5. Cost Management Plan 6. Quality Management Plan 7. Resource Management Plan 8. Communication Management Plan 9. Risk Management Plan 10. Procurement Management Plan 11. Stakeholder Management Plan

🎯🎯🎯 ពេលព្រឹកព្រលឹម ចូរស្តាប់រឿងវិជ្ជមានអោយបានច្រើន គិតល្អអោយបានច្រើន ធ្វើអារម្មណ៍អោយស្រស់ស្រាយ បញ្ហាមិនចេះចប់ទេ កុំសំពាធលើខ្លួនឯងពេក ..... !!! ថ្ងៃនេះត្រូវស្វែងរកចំណេះ និងបទពិសោធន៍បន្ថែម ចេះអ្វីដដែលៗ ធ្វើអ្វីដដែលៗ ដែលមិនសូវរីកចំរើន ជីវិតពិបាកទៅមុខ..... តែក៏កុំបាក់ទឹកចិត្ត រៀបចំផែនការខ្លួនឯងឡើងវិញ បំពេញ ឬរៀនបន្ថែមនូវអ្វី ដែលជាភាពខ្សោយរបស់យើង នោះពេលវេលាយើងនឹងមកដល់ឆាប់ៗ....!!! ព្យាយាមរឹងមាំខ្លួនឯងអោយបានច្រើនបំផុត !!!

🎯🎯🎯 ដើម្បីអោយក្រុមហ៊ុនសាងសង់មួយអាចគ្រប់គ្រងគម្រោងសាងសង់បានល្អ ក៏ដូចជាគ្រប់គ្រងក្រុមហ៊ុនសំណង់អោយមានភាពរីកចម្រើនទៅមុខជាលំដាប
🎯🎯🎯 ដើម្បីអោយក្រុមហ៊ុនសាងសង់មួយអាចគ្រប់គ្រងគម្រោងសាងសង់បានល្អ ក៏ដូចជាគ្រប់គ្រងក្រុមហ៊ុនសំណង់អោយមានភាពរីកចម្រើនទៅមុខជាលំដាប់ ការងាររៀបចំឯកសារពីរបៀបដឹកនាំ និងគ្រប់គ្រងនៃផ្នែកនីមួយៗ ដែលអោយឈ្មោះថា STANDARD OPERATION PROCEDURE (SOP) គឺជាពិតជាមានសារៈសំខាន់ខ្លាំង ហើយវាជាចំនុចអាទិភាពមុនគេ ដែលក្រុមហ៊ុនសាងសង់ត្រូវមាន និងរៀបចំ។ ដោយសារនៅក្នុងក្រុមហ៊ុនសំណង់មួយត្រូវរៀបចំច្រើនផ្នែក សម្រាប់ការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុន និងគម្រោងអោយមានដំណើរការល្អទៅមុខ ការរៀបចំ SOP ក៏ត្រូវមានច្រើនផ្នែកទៅតាមផ្នែកនីមួយៗនោះដែរ។ ធ្វើការក្នុងក្រុមហ៊ុន ដែលមានប្រព័ន្ធគ្រប់គ្រង SOP ត្រឹមត្រូវ នោះយើងនឹងទទួលបាននូវចំណេះដឹង ប្រព័ន្ធនៃការធ្វើការត្រឹមត្រូវ និងតម្លៃនៃទំនួលខុសត្រូវលើកតព្វកិច្ចរៀងៗខ្លួន !!!

🎯🎯🎯 ការសាងសង់ជាន់ Basement ដោយការប្រើប្រាស់ជញ្ជាំងទប់ដីប្រភេទ CBP !!! CBP ដែលមកពីពាក្យពេញថា " Concrete Bored Pile " គឺជាប្
🎯🎯🎯 ការសាងសង់ជាន់ Basement ដោយការប្រើប្រាស់ជញ្ជាំងទប់ដីប្រភេទ CBP !!! CBP ដែលមកពីពាក្យពេញថា " Concrete Bored Pile " គឺជាប្រភេទជញ្ជាំងទប់ដីម្យ៉ាង ដែលត្រូវបានប្រើប្រាស់ ដើម្បីសាងសាង់ជាន់ក្រោមដី " Basement Construction " ។ ✅ ការប្រើប្រាស់ CBP អាចធ្វើអោយជំរៅនៃការសាងសង់ជាន់ Basement មានជំរៅជ្រៅ និងមិនប៉ះពាល់ដល់ការរង្គើរ ឬសំលេងក្នុងអំឡុងពេលនៃការសាងសង់។ ✅ ទោះបីជាមានគុណប្រយោជន៍បែបនោះមែន តែអំឡុងពេលនៃការជីកដីសាងសង់ Basement ក៏ប្រឈមមុខនឹងបញ្ហាច្រើនផងដែរ ជាពិសេស ការបំលាស់ទីនៃ CBP ដោយសារតែ Lateral Pressure របស់ដី ដែលមានទិសដេក ធាក់ទៅលើ CBP ។ ✅ យ៉ាងណាមិញ ប្រព័ន្ធទប់ជំនួយ (Strut Bracing Systems) ក៏ត្រូវបានឌីស្សាញដើម្បីពង្រឹងទប់បន្ថែមទៅលើ CBP ដើម្បីកាត់បន្ថយនូវ Displacement។ ✅ បញ្ហាផ្សេងទៀត ដែលតែងតែជួបប្រទះ គឺលេចជ្រាបទឹកនៅចន្លោះ CBP ក្នុងអំឡុងពេលកាយដី ដោយការមិនបានប្រើប្រាស់ Pile Grouting បានត្រឹមត្រូវ ឬ មិនគ្រប់ជំរៅ។

🎯🎯🎯 កុំប្តូរគោលដៅញឹកញាប់ពេក គោលដៅជីវិតមួយៗទាមទារពេលវេលាច្រើន ដើម្បកសាងវា ហើយបើយើងបាន 50% ហើយ ចូរបន្តពុះពារជាមួយវាទៀត..... ថ្ងៃណាក៏មួយ ពេលវេលារបស់យើងក៏នឹងមកដល់ ហើយត្រូវជឿជាក់លើ Process Of Life....

🎯🎯🎯 នេះជាមេរៀនវិដេអូ និយាយអំពី " មូលដ្ឋានគ្រឹះនៃជំនាញ QS " ដែលក្នុងវិដេអូនេះ ខ្ញុំផ្តោតលើចំនុចគោលសំខាន់ៗមួយចំនួនគឺ: 🔲 ទី1: បុគ្គលិកលក្ខណៈ និងកម្មវិធីសំខាន់ៗសំរាប់ជំនាញបQS មានដូចជា: A. COMMUNICATION SKILL B. ANALYTICS SKILL C. PROJECT MANAGEMENT SKILL D. INTERPERSONAL SKILL E. ATTENTION TO DETAIL SKILL F. IT SKILL G. NUMERACY SKILL 🔲 ទី2: ទំនាក់ទំនង និងការធ្វើការនៃផ្នែក QS ជាមួយភាគីដទៃ 🔲 ទី 3: ការរៀបចំឯកសារ BOQ 🔲 ទី4: សារៈប្រយោជន៍នៃឯកសារ BOQ សំរាប់គម្រោង 🔲 ទី5: ទំរង់មូលដ្ឋានគ្រឹះនៃឯកសារ BOQ 🔲 ទី 6: ការលម្អិតការងារគម្រោង - Work Breakdown 🧿🧿🧿 ចូរធ្វើការ Review វិដេអូលម្អិត ដើម្បីទទួលបាននូវចំណេះដឹងបន្ថែម !!!

🎯🎯🎯 ការគ្រប់គ្រងគម្រោងមួយបានល្អ គឺទាមទារការប្រព័ន្ធគ្រប់គ្រងមួយដ៏ត្រឹមត្រូវ ដោយការរៀបចំនូវផ្នែកសំខាន់ៗជាច្រើន ដើម្បីដឹកនាំដំណើរការងារបានល្អ។ PROJECT MANAGEMENT គឺជាចំណេះដឹងមួយដ៏សំខាន់ សម្រាប់យកទៅគ្រប់គ្រងការដ្ឋាន/គម្រោងមួយប្រកបដោយភាពជោគជ័យ។ គម្រោងមួយបញ្ចប់ដោយជោគជ័យ គឺត្រូវមានគោលការណ៍សំខាន់ចំនួន ៤ គឺ៖ ✅ ១. បញ្ចប់ទាន់ពេលវេលា [SCHEDULE] ✅ ២. បញ្ចប់ដោយគុណភាព [QUALITY] ✅ ៣. បញ្ចប់ដោយសុវត្ថិភាព [SAFETY] ✅ ៤. បញ្ចប់ដោយភាពចំណេញ [SAVING/PROFIT] តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបាននូវចំនុចទាំង ៤ ខាងលើ? នោះហើយ ដែលទាមទារអ្នកដឹកនាំគម្រោងត្រូវមានសមត្ថភាព និងចំណេះដឹងពេលលេញលើប្រព័ន្ធគ្រប់គ្រងគម្រោងអោយបានច្បាស់លាស់។ សម្រាប់ការគ្រប់គ្រងគម្រង, ជាទូទៅ, យើងត្រូវគ្រប់គ្រងជាផ្នែកៗ និងរៀបចំទៅតាមលំដាប់សំខាន់ៗ (ដូចរូបភាព ដែលបានភ្ចាប់ខាងលើ) ដែលរួមមាន៖ 1. Tender Document (ឯកសារដេញថ្លៃគម្រោង) 2. Contract (កិច្ចសន្យា) 3. Schedule​ (កាលវិភាគគម្រោង) 4. Submission (ការបញ្ជូនឯកសារ) 5. Tracking (ការតាមដាន និងការគ្រប់គ្រង) 6. Reports (ការរៀបចំរបាយការណ៍) 7. Chart (ឋានុក្រមបុគ្គលិកគ្រប់គ្រងការដ្ឋាន) 8. Drawing (ប្លង់កិច្ចសន្យា) 9. Drawing for Site Construction (ប្លង់លម្អិតសម្រាប់ការសាងសង់) 10. Site Inspection (ការរៀបចំត្រួតពិនិត្យការងារការដ្ឋាន) 11. Sub-Contract (ឯកសារទាក់ទងនឹងក្រុមម៉ៅការបន្ត) 12. IPC (ឯកសារស្នើរទូទាត់លុយ) 13. Quotation (ឯកសារតម្លៃសម្ភារៈ) 14. BoQ (តារាងបរិមាណ និងតម្លៃគម្រោង) 15. Purchase (ឯកសារទាក់ទងនឹងការបញ្ជាទិញ) 16. Site Photo (រូបថតដំណើរការងារការដ្ឋាន) 17. Utilities 18. Permit (ច្បាប់ និងគោលការណ៍ផ្សេងៗទាក់ទងនឹងគម្រោង) 19. Safety (ផ្នែកសុវត្ថិភាពគម្រោង) 20. Document from Client (ឯកសារទទួលបានពីម្ចាស់គម្រោង) 21. Document from Consultant (ឯកសារទទួលបានពីផ្នែកផ្តល់ប្រឹក្សាគម្រោង) 22. Site Progress (ឯកសារទាក់ទងនឹងលទ្ធផល ឬដំណើរការការងារការដ្ឋាន)

🎯🎯🎯 ហត់បន្តិច តែប្រសិនយើងមិនខំប្រឹង នោះអ្នកដទៃក៏គេនៅតែខំប្រឹង ហើយជីវិតគេនឹងចេះតែបន្តទៅមុខឥតឈប់ឈរ.... កុំប្រឹង​ Drama តែត្រូវគិត និងស្គាល់ខ្លួនឯងអោយបានច្បាស់ថា យើងជានរណា យើងចង់បានអ្វី ហើយត្រូវចាប់ផ្តើមដោយរបៀបណា។ ជំនួសអោយការត្អូញត្អែលើជីវិតជួបការលំបាក តែបែមករកវិធីដោះស្រាយ ផ្តោតលើគោលជីវិត ជាជាងអង្គុយគិតតែរឿងអវិជ្ជមាន។

🎯🎯🎯 នេះជាមាតិកាសៀវភៅ Method Statement នៃការងារចុងបញ្ចប់ ហើយសម្រាប់ប្អូនៗ ដែលចង់ជាវសៀវភៅនេះអាចធ្វើការទំនាក់ទំនងតាមតេឡេក្រាម
+3
🎯🎯🎯 នេះជាមាតិកាសៀវភៅ Method Statement នៃការងារចុងបញ្ចប់ ហើយសម្រាប់ប្អូនៗ ដែលចង់ជាវសៀវភៅនេះអាចធ្វើការទំនាក់ទំនងតាមតេឡេក្រាមខាងក្រោម៖ តេឡេក្រាម៖ @pitouvoek

photo content

🎯🎯🎯 ខ្ញុំកំពុងរៀបចំ Specification បច្ចេកទេសការងារសំណង់ទាំងអស់ ជាភាសាជាតិ ដើម្បីទុកជាឯកសារអោយវិស្វករជំនាន់ក្រោយមានឯកសារផ្លូ
🎯🎯🎯 ខ្ញុំកំពុងរៀបចំ Specification បច្ចេកទេសការងារសំណង់ទាំងអស់ ជាភាសាជាតិ ដើម្បីទុកជាឯកសារអោយវិស្វករជំនាន់ក្រោយមានឯកសារផ្លូវការ ដើម្បីយកទៅអនុវត្តការងារនៅក្នុងសង្គមសំណង់ថ្ងៃក្រោយ។ ឯកសារនេះនឹងបញ្ចូលបច្ចេកទេសការងារជាច្រើនសម្រាប់ការងារ Structure ទាក់ទងនឹងបច្ចេកទេសអនុវត្តការងារអោយត្រូវស្តង់ដា និងបទដ្ឋានអន្តរជាតិ។

photo content

photo content

🎯🎯🎯 វិដេូមេរៀនពន្យល់ទាក់ទងនឹង៖ ១. បាតុភូត Concrete Shrinkage ២. បាតុភូត Concrete Creep ៣. លក្ខណៈរូប និងមេកានិចនៃសម្ភារៈដែក សម្រាប់បេតុងអាមេ

🎯🎯🎯 វិដេអូមេរៀនពន្យល់ពី លក្ខណៈនៃគ្រឿងបង្គុំបេតុងអាមេ - Reinforce Concrete Structure !!!