en
Feedback
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

Open in Telegram

បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។

Show more
5 410
Subscribers
+124 hours
+117 days
+4330 days
Posts Archive
តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យយ៉ាងដូចម្តេច? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យយ៉ាងដូចម្តេច? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្ម
តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យយ៉ាងដូចម្តេច? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូលនិងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដានិងឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងបរិការណ៍កម្ពុជា សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខា
លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាវាគ្មិន និងជាអ្នកសម្របសម្រួលវេទិកាពិភាក្សា នៅក្នុងសិក្ខាសាលាស្តីពី "ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចពិភាក្សារវាងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លើគម្រោងកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលរវាងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ---------- នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងារនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ជួបពិភាក្សាជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សរុបប្រមាណ ៣០ រូប។ កិច្ចពិភាក្សានេះមានគោលបំណង សិក្សាស្វែងយល់ពីតម្រូវការរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងក្រុមប្រឹក្សានីតិកម្ម ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការស្តីពីសិក្ខាសាលាផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងពិនិត្យពិភាក្សាលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU)។

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ---------- ស្ថិតក្នុងឱកាសដ៏ម
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ---------- ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី មហាជ័យមង្គលាភិរម្យថ្លៃថ្លាវិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្មាយុ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្តែងនូវអំណរសាទរ និងសូមថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួន ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ នៃប្រជានុរាស្រ្តខ្មែរទូរទាំងប្រទេសតរៀងទៅ។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ---------- នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។ ក្រោមអធិបតីភាពបើកកម្មវិធីរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សិក្ខាសាលា មានការចូលរួមពីថ្នាក់ដឹកនាំ សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៣០០នាក់។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវស្នាដៃនីតិសាស្ត្រ ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការច្បាប់ ព្រមទាំងបង្ហាញអំពីចក្ខុវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានរួមបញ្ចូលការចែករំលែកលើប្រធានបទ “Change Mindset” ដើម្បីជំរុញការអភិវឌ្ឍផ្នត់គំនិតវិជ្ជមាន ការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ ជំនាញវិភាគ ការគិតបែបយុទ្ធសាស្ត្រ និងការសិក្សាស្រាវជ្រាវរបស់សិស្សមន្ត្រី សំដៅលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងអនាគត។

លិខិតថ្លែងអំណរគុណរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិ
លិខិតថ្លែងអំណរគុណរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- លិខិតថ្លែងអំណរគុណរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមឧបត្ថម្ភ និងគាំទ្រដល់ដំណើរទស្សនកិច្ចសិក្សា​ និងសប្បុរសធម៌ ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ៖ "ខេមរបុត្រសម័យតេជើធិបតី សាមគ្គីក្នុងដែនបុរី ដើម្បីស្មារតីជាតិនិយម"។

សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី "ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ"។

អបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ --------- គោលបំណង​សំខាន់​នៃ​ការ​ប្រារព្ធទិវា​នេះ​ ដើម្បី​ក្រើនរំលឹក​ និងបង្កើនការយក​ច
អបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ --------- គោលបំណង​សំខាន់​នៃ​ការ​ប្រារព្ធទិវា​នេះ​ ដើម្បី​ក្រើនរំលឹក​ និងបង្កើនការយក​ចិត្តទុក​ដាក់​​ពិសេស​ចំពោះ​កុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា ---
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា ---------- សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតំកល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មយឺនយូរ។

កម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយស្នាដៃនីតិកម្ម នៃ ស.ស.យ.ក. វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ ស.ស.យ.ក. វិស័យធម្មការនិងសាសនា ព្រមទាំងកិច្ចពិភាក្សាលើការរៀបចំក្របខ័ណ្ឌកិច្ចសហការនៃបណ្ដាញ ស.ស.យ.ក. ពាក់ព័ន្ធវិស័យវប្បធម៌និងប្រពៃណីខ្មែរ ---------- នៅទីស្ដីការក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ស.ស.យ.ក.-សហវ), តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារ ចូលរួមកម្មវិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃស.ស.យ.ក. វិស័យធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្ដម ហ៊ឹម និមល រដ្ឋលេខាធិការ និងជាប្រធានស.ស.យ.ក. វិស័យធម្មការនិងសាសនា ព្រមទាំងមានការចូលរួមពី ស.ស.យ.ក. រាជធានីភ្នំពេញ និងស.ស.យ.ក. វិស័យវប្បធម៌និងវិចិត្រសិល្បៈ។ កម្មវិធីនេះ មានរបៀបវារៈ ដូចខាងក្រោម៖ - កិច្ចសំណេះសំណាលរវាង ស.ស.យ.ក. វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ ស.ស.យ.ក. វិស័យធម្មការនិងសាសនា ដោយមានការចូលរួមពី វិស័យពាក់ព័ន្ធផ្សេងទៀត ដោយផ្ដោតលើគោលបំណងនៃការរៀបចំ និងខ្លឹមសារគន្លឹះនៃស្នាដៃនីតិកម្មដែលបានផ្តល់ជូន - ពិភាក្សាលើកាលានុវត្តភាពនៃការរៀបចំក្របខ័ណ្ឌកិច្ចសហការនៃបណ្ដាញ ស.ស.យ.ក. ពាក់ព័ន្ធវិស័យវប្បធម៌និងប្រពៃណីខ្មែរ - ទស្សនកិច្ចបណ្ណាល័យ និងប្រគល់ជូននូវស្នាដៃនីតិកម្ម ជូនដល់ ស.ស.យ.ក. វិស័យធម្មការនិងសាសនា ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យ សម្រាប់ប្រើប្រាស់ជាឧត្ដមប្រយោជន៍ក្នុងកិច្ចការសិក្សាស្រាវជ្រាវនិងការបំពេញមុខងារនិងភារកិច្ច។

លិខិតថ្លែងអំណរគុណរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ -
លិខិតថ្លែងអំណរគុណរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- លិខិតថ្លែងអំណរគុណរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រគេនមតិប្រឹក្សាច្បាប់ក្រៅផ្លូវការស្ដីពី “ការកែប្រែលក្ខន្តិកៈគតិយុត្តរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល”។

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ---------- ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្ន
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ---------- ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែពិសាខ។ ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ ------------ ថ្ងៃទី ១ ខែឧសភា ត្រូវបានកំណត់ថាជា ទិវាពលកម្មអន្តរជាតិ ដោយអង្គការការងារអ
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ ------------ ថ្ងៃទី ១ ខែឧសភា ត្រូវបានកំណត់ថាជា ទិវាពលកម្មអន្តរជាតិ ដោយអង្គការការងារអន្តរជាតិ ILO (International Labour Organization) ដែលមន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក។ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បី រំឭក ដល់ព្រឹត្តិការណ៍ឆ្នាំ១៨៨៦ នៅទីលាន Haymarket Affair នៃទីក្រុង Chicago ដែលក្រុមកម្មករ រាប់សែននាក់បានធ្វើបាតុកម្មដើម្បីទាមទារឱ្យចេញច្បាប់ជាផ្លូវការនូវការកំណត់ម៉ោងធ្វើការត្រឹម ៨ម៉ោង ក្នុងមួយថ្ងៃ និងសម្រួលលក្ខខណ្ឌការងារឱ្យមានភាពប្រសើរឡើង។

សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា🙏🙏 ---------- បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្
សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា🙏🙏 ---------- បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បាន៖ - ប្រសូត - ត្រាស់ដឹង - បរិនិព្វាន។ ព្រឹត្តិការណ៍ទាំង ៣ នេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បុណ្យសាសនានេះត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជាផ្លូវការថាជាបុណ្យសាសនាអន្តរជាតិផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត