ch
Feedback
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

前往频道在 Telegram

បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។

显示更多
5 493
订阅者
+124 小时
+77 天
+2430 天
帖子存档
ដំណើរទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’État) ---------- ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សារដ្ឋបារាំង។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Rémy Schwartz ប្រធានផ្នែកសិក្សា ទស្សនវិស័យ និងកិច្ចសហប្រតិបត្តិការ, លោក Jérôme Michel ទីប្រឹក្សារដ្ឋ និងជាប្រតិភូទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចរបស់តុលាការ, លោក Aurélien Gloux-Saliou និងលោក Julien Eche មន្ត្រីជាន់ខ្ពស់ និងជារបាយការីនៃក្រុមប្រឹក្សារដ្ឋ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រុមប្រឹក្សារដ្ឋបារាំង។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ចំនួនបី រួមមាន៖ (ទី១) ការរៀបចំនីតិក្រម ដោយផ្តោតលើគោលបំណងនៃនីតិក្រម, ជម្រើសរវាងក្រមនីយកម្មនីតិស្ថិរភាព ដោយរក្សាខ្លឹមសារច្បាប់ជាធរមាន ឬក្រមនីយកម្មនីតិសារធាតុ ដែលកែខ្លឹមសារច្បាប់ជាធរមានក្នុងគោលដៅកែទម្រង់ ព្រមទាំងវិធីសាស្រ្តនីតិក្រមផ្សេងទៀត ជាអាទិ៍ការកំណត់វិសាលភាព និងការរៀបចំមាតិកានុក្រម; (ទី២) មុខងារដោះស្រាយវិវាទរដ្ឋបាល ដោយផ្តោតលើប្រភេទនៃបណ្តឹង នីតិវិធីវិនិច្ឆ័យសេចក្តី និងការធានាអនុវត្តសេចក្តីសម្រេចរបស់តុលាការរដ្ឋបាល; និង (ទី៣) មុខងារប្រឹក្សាយោបល់របស់ក្រុមប្រឹក្សារដ្ឋ ក្នុងការពិនិត្យនីត្យានុកូលភាព និងការពិនិត្យកាលានុវត្តភាព ព្រមទាំងការសិក្សាស្រាវជ្រាវនិងនវានុវត្តន៍។ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពជាគោលការណ៍លើការគាំទ្របច្ចេកទេសពីក្រុមប្រឹក្សារដ្ឋបារាំងក្នុងការរៀបចំក្រមរដ្ឋបាលកម្ពុជា។ ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ និងអនុសាសន៍ដ៏មានតម្លៃដ៏វិសេស ជាពិសេសអំពីវិធីសាស្ត្រនៃការរៀបចំនីតិក្រម។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅធានាសណ្តាប់ធ្នាប់ស្ថាប័ន ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានៅនាយកដ្ឋានអន្តរក្រសួងទទួលបន្ទុកបរិវត្តកម្មសាធារណៈ (Direction interministérielle de la transformation publique – DITP) ---------- ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅនាយកដ្ឋានអន្តរក្រសួងទទួលបន្ទុកបរិវត្តកម្មសាធារណៈបារាំង។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Pierre Bouillon ប្រតិភូអន្តរក្រសួងទទួលបន្ទុកបរិវត្តកម្មសាធារណៈ និងមន្ត្រីជំនាញ។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីតួនាទីរបស់ DITP ក្នុងការសម្របសម្រួលរៀបចំ និងតាមដានការអនុវត្តគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល ដែលត្រូវបានកំណត់ប្រមាណជាង ៥០ គម្រោងអាទិភាព។ ទន្ទឹមនេះ ភាគីក៏បានពិភាក្សាតួនាទីរបស់ DITP ក្នុងការដឹកនាំ និងសម្របសម្រួលកម្មវិធីបរិវត្តកម្មរដ្ឋបាលសាធារណៈ ជាពិសេសការលើកកម្ពស់គុណភាពសេវាសាធារណៈ និងការធ្វើឱ្យសេវាសាធារណៈ នីតិវិធី និងបែបបទរដ្ឋបាលកាន់តែសាមញ្ញ ព្រមទាំងតួនាទីរបស់ DITP ក្នុងការគាំទ្រក្រសួង ស្ថាប័ន ក្នុងការអនុវត្តការកែទម្រង់ ឱ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព។ ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ដ៏មានតម្លៃជាច្រើនអំពីការសម្របសម្រួលរៀបចំ និងតាមដានការអនុវត្តការកែទម្រង់និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅធានាសណ្តាប់ធ្នាប់ស្ថាប័ន ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានៅអគ្គនាយកដ្ឋានរដ្ឋបាលដែនដីបារាំង (Direction générale des collectivités locales – DGCL) ---------- ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅអគ្គនាយកដ្ឋានរដ្ឋបាលដែនដីបារាំង។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Xavier Barrois អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានរដ្ឋបាលដែនដី និងលោក Éric Ferri អនុប្រធាននាយកដ្ឋានទទួលបន្ទុកសមត្ថកិច្ច និងស្ថាប័នមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលដែនដីបារាំង។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការវិវឌ្ឍនៃវិមជ្ឈការនៅប្រទេសបារាំង តុល្យភាពរវាងតួនាទីរបស់រដ្ឋ និងស្វ័យភាពគ្រប់គ្រងរបស់រដ្ឋបាលដែនដី ព្រមទាំងការបែងចែកសមត្ថកិច្ចរវាងរដ្ឋ និងកម្រិតនីមួយៗនៃរដ្ឋបាលដែនដី។ កិច្ចពិភាក្សាក៏បានផ្តោតលើគោលការណ៍ស្វ័យភាពហិរញ្ញវត្ថុ ការផ្ទេរសមត្ថកិច្ចនិងធនធាន យន្តការសមធម៌ហិរញ្ញវត្ថុរវាងរដ្ឋបាលដែនដី ព្រមទាំងការត្រួតពិនិត្យនីត្យានុកូលភាពលើលិខិតគតិយុត្តរបស់រដ្ឋបាលដែនដី។ ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ដ៏មានតម្លៃអំពីការកំណត់និងបែងចែកសមត្ថកិច្ច ស្វ័យភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យនីត្យានុកូលភាពនៃលិខិតរបស់រដ្ឋបាលដែនដី។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅធានាសណ្តាប់ធ្នាប់ស្ថាប័ន ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានៅតុលាការគណនេយ្យបារាំង (Cour des comptes) ---------- ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅតុលាការគណនេយ្យបារាំង។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកស្រី Hélène Magnier និងលោក Clément Front ចៅក្រមនៃតុលាការគណនេយ្យបារាំង ព្រមទាំងមន្ត្រីជំនាញនៃតុលាការគណនេយ្យបារាំង។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការគណនេយ្យបារាំង ដែលរួមមានតុលាការគណនេយ្យ និងសភាគណនេយ្យតំបន់និងដែនដីចំនួន ១៧។ កិច្ចពិភាក្សាបានផ្តោតលើបេសកកម្មសំខាន់ៗរបស់តុលាការ រួមមាន ការត្រួតពិនិត្យគណនី និងការគ្រប់គ្រងសាធារណៈ ការបញ្ជាក់ភាពត្រឹមត្រូវនៃគណនីរដ្ឋ ការវិនិច្ឆ័យការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងសាធារណៈ និងការវាយតម្លៃគោលនយោបាយសាធារណៈ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីគោលការណ៍ឯករាជ្យភាព ការផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធបកស្រាយ និងឆ្លើយតប ព្រមទាំងការសម្រេចជាសមូហភាព។ ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ដ៏មានតម្លៃពីតុលាការគណនេយ្យបារាំង អំពីការរៀបចំ និងការអនុវត្តបេសកកម្មត្រួតពិនិត្យ ការធានាឯករាជ្យភាព និងគោលការណ៍តទល់ ការសម្រេចជាសមូហភាព ព្រមទាំងការរៀបចំអនុសាសន៍ឱ្យមានភាពច្បាស់លាស់ អាចវាស់វែង និងអាចអនុវត្តបាន។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅពង្រឹងការទទួលខុសត្រូវ តម្លាភាព អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណៈកម្ពុជា។

អបអរសាទរខួបទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣-២០២៦ ---------- កម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញល
អបអរសាទរខួបទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ១៩៩៣-២០២៦ ---------- កម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបាន ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

ដំណើរទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យប៉ារីសទី១ ប៉ង់តេអុង-ស័របូន (Université Paris 1 Panthéon-Sorbonne) ---------- ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅសាលាច្បាប់ស័របូន នៃសាកលវិទ្យាល័យប៉ារីសទី១ ប៉ង់តេអុង-ស័របូន។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកសាស្ត្រាចារ្យ Étienne Pataut នាយកសាលាច្បាប់ស័របូន, លោកសាស្ត្រាចារ្យ David Capitant សាស្ត្រាចារ្យនីតិសាធារណៈ និងលោកសាស្ត្រាចារ្យ Olivier Renaudie សាស្ត្រាចារ្យនីតិសាធារណៈ។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបទពិសោធន៍របស់បារាំងក្នុងការរៀបចំនីតិក្រមរដ្ឋបាល។ ទន្ទឹមនេះ សាស្ត្រាចារ្យទាំងបីរូប បានចែករំលែកអនុសាសន៍សំខាន់ៗសម្រាប់កម្ពុជា ជាពិសេសការកំណត់វិសាលភាព ដោយគួរកំណត់ជាក់លាក់នូវស្ថាប័នរដ្ឋបាលឱ្យបានជាក់លាក់, ការបញ្ចូលគោលការណ៍រដ្ឋធម្មនុញ្ញ, ការកម្រិតជម្រៅនៃខ្លឹមសារដែលគួរផ្តោតលើគោលការណ៍ទូទៅនិងវិធានរួមចាំបាច់ និងការចាត់ទុកក្រមជាឯកសាររស់ដែលអាចវិវឌ្ឍតាមកាលៈទេសៈសង្គម។ ការរៀបចំឯកសារពន្យល់ ឬមគ្គុទ្ទេសក៍អនុវត្ត និងឯកសារគរុកោសល្យអមជាមួយក្រម ក៏មានសារៈសំខាន់សម្រាប់ធានាការយល់ដឹង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់កម្ពុជា និងសាលាច្បាប់ស័របូន ផងដែរ។ ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ និងអនុសាសន៍ដ៏មានតម្លៃអំពីវិធីសាស្ត្រនៃការធ្វើនីតិក្រម ការកំណត់វិសាលភាពក្រម និងការរៀបចំឯកសារគាំទ្រការអនុវត្ត។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជាដែលមានភាពស្រួច ស្រាល និងស័ក្តិសិទ្ធិ សំដៅរៀបចំសណ្តាប់ធ្នាប់ស្ថាប័ន សណ្តាប់ធ្នាប់គតិយុត្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជូនដំណឹងដល់និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខភាពដែលមានចំណេះដឹងនិងជំនាញច្បាប់ ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ដើម្បីចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។ 👉សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យរូបភាពខាងក្រោម ឬទំនាក់ទំនងមកកាន់លេខ 070 27 28 44 (Telegram)។ សូមអរគុណ។

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិ
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជូនដំណឹងដល់និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខភាពដែលមានចំណេះដឹងនិងជំនាញច្បាប់ ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ដើម្បីចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។ 👉សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យរូបភាពខាងក្រោម ឬទំនាក់ទំនងមកកាន់លេខ 070 27 28 44 (Telegram)។ សូមអរគុណ។

ដំណើរទស្សនកិច្ចសិក្សានៅសាលាក្រុងរូអង់ (Mairie de Rouen) ---------- ទីក្រុងរូអង់ សាធារណរដ្ឋបារាំង៖ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៨ រូប ធ្វើទស្សនកិច្ចសិក្សានៅសាលាក្រុងរ៉ូអង់ (Rouen)។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកស្រី Hélène Michot អភិបាលរង នៃសាលាក្រុងរ៉ូអង់ ទទួលបន្ទុកលើទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍, លោកស្រី Amélie Nielsen មន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ, លោក Patrick Boudinet មន្ត្រីពិធីការ នៃសាលាក្រុង និងលោកស្រី Mizgin Demir មន្ត្រីនៃសេវាវប្បធម៌ និងទំនាក់ទំនងអន្តរជាតិរបស់សាលាក្រុងរ៉ូអង់។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋបាលក្រុង, ការបែងចែកសមត្ថកិច្ចរវាងរដ្ឋ និងរដ្ឋបាលដែនដី ព្រមទាំងរវាងរដ្ឋបាលដែនដីនីមួយៗ ជាពិសេសក្នុងវិស័យអប់រំ សុខាភិបាល និងសេវាសាធារណៈមូលដ្ឋាន។ កិច្ចពិភាក្សាក៏បានផ្តោតលើថវិការបស់សាលាក្រុង និងការឧបត្ថម្ភធនរបស់រដ្ឋ, ដំណើរការរៀបចំនិងអនុវត្តគោលនយោបាយសាធារណៈនៅមូលដ្ឋាន, ការបែងចែកតួនាទីរវាងមន្ត្រីជាប់ឆ្នោត និងមន្ត្រីរដ្ឋបាលមូលដ្ឋាន ព្រមទាំងទំនុកចិត្តរបស់រដ្ឋបាលដែនដីចំពោះតួនាទីរបស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងការផ្តល់យោបល់ច្បាប់ប្រកបដោយឯករាជ្យនិងយុត្តិធម៌។ គណៈប្រតិភូក៏បានស្វែងយល់អំពីតថភាពនៃសេវាសាធារណៈ ព្រមទាំងវប្បធម៌នៃការតម្កល់ប្រយោជន៍សាធារណៈនិងគុណតម្លៃសាធារណៈនៅកម្រិតមូលដ្ឋាន។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាអំពីការប្រឡងជ្រើសរើសមន្ត្រី ការបណ្តុះបណ្តាលបន្ត និងក្រមសីលធម៌នៃមន្រ្តីនៃរដ្ឋបាលមូលដ្ឋាន។ ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ដ៏មានតម្លៃអំពីការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការបែងចែកសមត្ថកិច្ច ការផ្តល់សេវាសាធារណៈជិតស្និទ្ធនឹងប្រជាពលរដ្ឋ និងការកសាងវប្បធម៌រដ្ឋបាលដែលផ្តោតលើប្រយោជន៍សាធារណៈ។ បទពិសោធន៍ទាំងនេះនឹងក្លាយជាធាតុចូលសំខាន់សម្រាប់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងធានាប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានៅតុលាការរដ្ឋបាលប៉ារីស (Tribunal administratif de Paris) ------------------------- ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៨ រូប ជាមួយឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងដំណើរទស្សនកិច្ចសិក្សា នៅតុលាការរដ្ឋបាលប៉ារីស នៃសាធារណរដ្ឋបារាំង។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោកជំទាវ Corinne Ledamoisel ប្រធានតុលាការរដ្ឋបាលប៉ារីស, លោក Sébastien Davesne អនុប្រធានតុលាការ និងលោក Cédric Fumeron ប្រធានក្រឡាបញ្ជី ព្រមទាំងប្រធានផ្នែកជំនាញនានា នៃតុលាការរដ្ឋបាលប៉ារីស ជាអាទិ៍ជំនាញពន្ធដារ សេដ្ឋកិច្ច មុខងារសាធារណៈ នគរបាលរដ្ឋបាល លទ្ធកម្មសាធារណៈ និងការដឹកជញ្ជូន។ ទស្សនកិច្ចសិក្សានេះមានគោលបំណងស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការរដ្ឋបាលប៉ារីស ព្រមទាំងតួនាទីរបស់តុលាការរដ្ឋបាលក្នុងការដោះស្រាយវិវាទរដ្ឋបាល ការត្រួតពិនិត្យនីត្យានុកូលភាព និងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ ជាលទ្ធផល គណៈប្រតិភូកម្ពុជា បានស្វែងយល់ និងដកស្រង់បទពិសោធន៍ពីការអនុវត្តជាក់ស្តែងដ៏មានតម្លៃជា​ច្រើន​របស់តុលាការរដ្ឋបាល​ប៉ារីស ដើម្បីជាធាតុចូលសម្រាប់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅពង្រឹងនីតិរដ្ឋ លើកកម្ពស់​អភិបាលកិច្ច​ល្អ និងធានាប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។