uk
Feedback
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

Відкрити в Telegram

បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។

Показати більше
5 417
Підписники
-524 години
-27 днів
+2030 день
Архів дописів
កិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ---------- ប្រតិបត្តិតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា គ.ស. ២០២៦, នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ដូចខាងក្រោម៖ ១. បទបង្ហាញ ចែករំលែកចំណេះដឹងនិងបទពិសោធន៍៖ - Startup Cambodia Insight 2025 & Year In Review 2025 - Social Media Marketing for Business - The Bottom Billion - The Bravest You - មួយជំហានម្ដង (Step by Step) - Thinking, Fast and Slow - ឧត្ដមានុវត្តន៍អន្តរជាតិ នៃអភិក្រមរដ្ឋាភិបាលទាំងមូល ២. មតិបូកសរុបលទ្ធផល នៃកិច្ចប្រជុំនិងលើកទិសដៅការងារបន្ត ៣. ការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនដល់ សមាជិក សមាជិកា នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបានធ្វើបទបង្ហាញចែករំលែកចំណេះដឹងនិងបទពិសោធន៍ ៤. ផ្សេងៗ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅ ក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។

សកម្មភាពកីឡា ជាមួយនឹងការទស្សនាធម្មជាតិនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ---------- ខេត្តកំពត, នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែទុត
សកម្មភាពកីឡា ជាមួយនឹងការទស្សនាធម្មជាតិនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ---------- ខេត្តកំពត, នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស. ២០២៦, ឆ្លៀតឱកាសពីកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារធ្វើសកម្មភាពកីឡា ដោយការដើរ ដែលមានចម្ងាយសរុបប្រមាណ ៦គីឡូម៉ែត្រ ព្រមទាំងបានគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ទស្សនាសួនសត្វ សួនផ្កាចម្រុះ ចំការដំណាំផ្សេងៗ និងការជិះឡូរីកម្សាន្ត ដែលស្ថិតនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារបានថតរូបអនុស្សាវរីយ៍ ដើម្បីបង្កើនបរិយាកាសសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

កិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ---------- ប្រតិបត្តិតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស. ២០២៦, នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ដូចខាងក្រោម៖ ១. របាយការណ៍បូកសរុបវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ របស់ ល.ក.ន. ២. បញ្ហាប្រឈម សំណើ និងដំណោះស្រាយ ៣. បទបង្ហាញ ចែករំលែកចំណេះដឹងនិងបទពិសោធន៍៖ - ភាពរីករាយរបស់បុគ្គលិក - គម្រោងវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំក្នុងគោលនយោបាយសាធារណៈ និងបដិវត្តន៍ឌីជីថល - គម្ពីរបញ្ចវដ្ដ ៤. ផ្សេងៗ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅ ក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។

កម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ---------- ខេត្តកែប, នាព្រឹក ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស. ២០២៦ ក្រោមការដឹកនាំនិងឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំកម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ចំនួនសរុបប្រមាណ ១៥០នាក់។ ទន្ទឹមនេះ ក្រុមការងារបានរៀបចំផ្តល់ជូនស្នាដៃមួយចំនួន ជូនដល់គណៈគ្រប់គ្រងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកិច្ចការស្រាវជ្រាវ និងការបង្កើនសមត្ថភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន និងក្រុមការងារ បានធ្វើទស្សនកិច្ចនៅក្នុងបណ្ណាល័យ នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ផងដែរ។

កម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ខេត្តកំពត ---------- ខេត្តកំពត, នារសៀល ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស. ២០២៦ ក្រោមការដឹកនាំនិងឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំកម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ខេត្តកំពត ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ចំនួនសរុបប្រមាណ ១០០នាក់។ ទន្ទឹមនេះ ក្រុមការងារបានរៀបចំផ្តល់ជូនស្នាដៃមួយចំនួន ជូនដល់គណៈគ្រប់គ្រងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកិច្ចការស្រាវជ្រាវ និងការបង្កើនសមត្ថភាព។

តើកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈមានគុណតម្លៃអ្វីខ្លះ? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

លិខិតថ្លែងអំណរគុណរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ
លិខិតថ្លែងអំណរគុណរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- លិខិតថ្លែងអំណរគុណរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្តល់ជូនសៀវភៅកម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តសម្រាប់ផ្តល់ជូនដល់វិទ្យាល័យ ហ៊ុន សែន កោះចិន ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងដល់ការអភិវឌ្ឍរបស់វិទ្យាល័យ ហ៊ុន សែន កោះចិន និងសម្រាប់ជាឯកសារជំនួយដល់ការសិក្សាស្រាវជ្រាវ ឈ្វេងយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិគតិយុត្តក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កោះចិន ខេត្តកណ្តាល។

កម្មវិធីទស្សនកិច្ចសិក្សាស្ដីពី “ឧត្ដមានុវត្តន៍អន្តរជាតិ នៃក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ស្ដីពីសេដ្ឋកិច្ចឌីជីថល” នៅទីក្រុង Tallinn ប្រទេសអេស្តូនី ---------- ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, នាថ្ងៃចន្ទ ៧រោច ដល់ ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៧០ ត្រូវនឹងថ្ងៃទី ៦ ដល់ ១០ ខែកក្កដា គ.ស. ២០២៦, ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងតំណាងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្ដីពី “ឧត្ដមានុវត្តន៍អន្តរជាតិ នៃក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ស្ដីពីសេដ្ឋកិច្ចឌីជីថល” នៅប្រទេសអេស្តូនី ក្នុងគោលបំណងស្វែងយល់ និងដើម្បីជាគតិពិចារណា ក្នុងការកសាងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយមានការសម្របសម្រួលពីសាលាច្បាប់ TalTech នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Tallinn នៃប្រទេសអេស្តូនី គណៈប្រតិភូបាន ជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន ចំនួន៦ រួមមាន៖ ១. Information System Authority (RIA) ២. Ministry of Justice and Digital Affairs ៣. Ministry of Economic Affairs and Communications ៤. TalTech School of Business and Governance ៥. Estonian Data Protection Inspectorate និង ៦. E-Briefing Centre។ កម្មវិធីទស្សនកិច្ចសិក្សានេះ ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីសោមនស្ស។

តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យយ៉ាងដូចម្តេច? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យយ៉ាងដូចម្តេច? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្ម
តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យយ៉ាងដូចម្តេច? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូលនិងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដានិងឧត្តមានុវត្តន៍អន្តរជាតិ ព្រមទាំងបរិការណ៍កម្ពុជា សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខា
លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- លិខិតថ្លែងអំណរគុណរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាវាគ្មិន និងជាអ្នកសម្របសម្រួលវេទិកាពិភាក្សា នៅក្នុងសិក្ខាសាលាស្តីពី "ការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចពិភាក្សារវាងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លើគម្រោងកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលរវាងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ---------- នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នារសៀលថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងារនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ជួបពិភាក្សាជាមួយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សរុបប្រមាណ ៣០ រូប។ កិច្ចពិភាក្សានេះមានគោលបំណង សិក្សាស្វែងយល់ពីតម្រូវការរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងក្រុមប្រឹក្សានីតិកម្ម ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការស្តីពីសិក្ខាសាលាផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងពិនិត្យពិភាក្សាលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU)។

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ---------- ស្ថិតក្នុងឱកាសដ៏ម
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ---------- ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី មហាជ័យមង្គលាភិរម្យថ្លៃថ្លាវិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្មាយុ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្តែងនូវអំណរសាទរ និងសូមថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពល មាំមួន ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ នៃប្រជានុរាស្រ្តខ្មែរទូរទាំងប្រទេសតរៀងទៅ។