ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance
Open in Telegram
បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។
Show more5 471
Subscribers
No data24 hours
+87 days
+4630 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+10
in 0 channels
August '26
+96
in 3 channels
Get PRO
July '26
+70
in 0 channels
Get PRO
June '26
+89
in 1 channels
Get PRO
May '26
+76
in 0 channels
Get PRO
April '26
+64
in 0 channels
Get PRO
March '26
+64
in 0 channels
Get PRO
February '26
+50
in 0 channels
Get PRO
January '26
+94
in 1 channels
Get PRO
December '25
+79
in 0 channels
Get PRO
November '25
+156
in 4 channels
Get PRO
October '25
+147
in 0 channels
Get PRO
September '25
+92
in 0 channels
Get PRO
August '25
+90
in 0 channels
Get PRO
July '25
+125
in 1 channels
Get PRO
June '25
+71
in 0 channels
Get PRO
May '25
+65
in 0 channels
Get PRO
April '25
+49
in 0 channels
Get PRO
March '25
+80
in 1 channels
Get PRO
February '25
+106
in 6 channels
Get PRO
January '25
+113
in 0 channels
Get PRO
December '24
+190
in 0 channels
Get PRO
November '24
+169
in 1 channels
Get PRO
October '24
+180
in 0 channels
Get PRO
September '24
+151
in 0 channels
Get PRO
August '24
+180
in 0 channels
Get PRO
July '24
+101
in 0 channels
Get PRO
June '24
+111
in 0 channels
Get PRO
May '24
+99
in 1 channels
Get PRO
April '24
+91
in 0 channels
Get PRO
March '24
+177
in 0 channels
Get PRO
February '24
+286
in 1 channels
Get PRO
January '24
+356
in 2 channels
Get PRO
December '23
+432
in 0 channels
Get PRO
November '23
+30
in 0 channels
Get PRO
October '23
+68
in 0 channels
Get PRO
September '23
+79
in 0 channels
Get PRO
August '23
+68
in 0 channels
Get PRO
July '23
+106
in 0 channels
Get PRO
June '23
+126
in 0 channels
Get PRO
May '23
+62
in 0 channels
Get PRO
April '23
+89
in 0 channels
Get PRO
March '23
+52
in 0 channels
Get PRO
February '23
+76
in 0 channels
Get PRO
January '23
+52
in 0 channels
Get PRO
December '22
+57
in 0 channels
Get PRO
November '22
+40
in 0 channels
Get PRO
October '22
+81
in 0 channels
Get PRO
September '22
+96
in 0 channels
Get PRO
August '22
+208
in 0 channels
Get PRO
July '22
+47
in 0 channels
Get PRO
June '22
+27
in 0 channels
Get PRO
May '22
+1 506
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 04 September | +1 | |||
| 03 September | +2 | |||
| 02 September | +6 | |||
| 01 September | +1 |
Channel Posts
លិខិតថ្លែងអំណរគុណរបស់ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
----------
សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ និងលោកជំទាវ ដែលបានផ្ញើសារលិខិតសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ព្រមទាំងបានជូនពរជ័យសីរីមង្គលមហាប្រសើរ អមជាមួយមូលវិចារណ៍ដ៏ថ្លៃថ្លាក្នុងឱកាសចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ របស់សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
| 2 | វិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាល របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សាក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំជាយុទ្ធសាស្រ្ត និងអភិបាលកិច្ចសាធារណៈ» រយៈពេល ៥ ថ្ងៃ នៅប្រទេសសិង្ហបុរី។ | 1 027 |
| 3 | No text... | 1 046 |
| 4 | តើមេរៀននិងបទពិសោធន៍សំខាន់ៗអ្វីខ្លះ ដែលយើងទទួលបានពីដំណើរការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ?
-----------
សម្រង់វីដេអូ ស្តីពី «មេរៀននិងបទពិសោធន៍ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ | 2 527 |
| 5 | សារលិខិតរំលែកមរណទុក្ខ ជូនចំពោះឯកឧត្ដម គង់ តារាឆាត ចៅក្រមតុលាការកំពូល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
----------
ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រុមប្រឹក្សានីតិកម្ម យើងខ្ញុំពិតជាមានសេចក្ដីរន្ធត់ ក្ដុកក្ដួល រំជួលចិត្ត និងសោកស្ដាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ លោក គង់ តារា នៅវេលាម៉ោង ០០:០៩នាទី ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។ | 1 654 |
| 6 | វិញ្ញាបនបត្របញ្ចប់វគ្គបណ្ដុះបណ្ដាល របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាលើប្រធានបទ «Performance Management and Delivery Unit – PEMANDU» រយៈពេល ៣ ថ្ងៃ នៅប្រទេសម៉ាឡេស៊ី។ | 1 437 |
| 7 | កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅ សាធារណរដ្ឋកូរ៉េ និងសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
----------
នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា គ.ស. ២០២៦ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់សាធារណរដ្ឋកូរ៉េ និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័ន និងវិស័យឯកជន សរុបចំនួន ៧៨រូប។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសាធារណរដ្ឋកូរ៉េ និងសហព័ន្ធរុស្ស៊ី នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តម បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។ | 1 264 |
| 8 | No text... | 1 086 |
| 9 | កិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យចំនួន២ ពាក់ព័ន្ធវិធានការហិរញ្ញវត្ថុ និងការទទួលខុសត្រូវជាប្រាក់កាស
----------
នៅរសៀលថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា គ.ស. ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន២ ដើម្បីធានាប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សរុបប្រមាណ ៧០នាក់។ កិច្ចប្រជុំនេះ ទទួលបានធាតុចូលជាមូលដ្ឋាន ដើម្បីធានាភាពពេញលេញនិងគ្រប់ជ្រុងជ្រោយ ក្នុងទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសអនុវត្ត ពីអគ្គនាយកដ្ឋានជំនាញ ពាក់ព័ន្ធនឹងវិធានការហិរញ្ញវត្ថុ ចំពោះក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលបានផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការទទួលខុសត្រូវជាប្រាក់កាស របស់អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ផងដែរ។ | 1 106 |
| 10 | No text... | 962 |
| 11 | សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
----------
នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម តំណាងឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ សរុបប្រមាណ ៥០០ អង្គ/នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖
១. ផ្សព្វផ្សាយ និងចែករំលែកនូវស្នាដៃនីតិសាស្ត្រ ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការច្បាប់ ព្រមទាំងបង្ហាញអំពីចក្ខុវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅកម្ពុជា
២. លើកកម្ពស់ការសិក្សាស្រាវជ្រាវ តាមរយៈការឈ្វេងយល់ពីទស្សនវិស័យច្បាប់បុរាណខ្មែរ ថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌នីតិសាស្រ្តខ្មែរពីបុរាណឱ្យស្ថិតនៅគង់វង្ស។
ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេលដំណើរការនៃកម្មវិធីសិក្ខាសាលានេះ សិក្ខាកាមបានបង្ហាញការចាប់អារម្មណ៍ ចូលរួមត្រងត្រាប់ស្តាប់ និងទទួលយកចំណេះដឹងយ៉ាងសកម្ម តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាជុំវិញប្រធានបទសំខាន់ស្តីពី “ចក្ខុវិស័យនិងបេសកកម្មរបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” និង “ក្រមលក្ខណឥន្ទភាសអត្ថាធិប្បាយ”។
គួរបញ្ជាក់ផងដែរថា ការសិក្សាឈ្វេងយល់អំពីក្រមលក្ខណឥន្ទភាស ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបំផុសស្មារតីសិស្សមន្ត្រី ឱ្យមានមោទនភាព ស្រឡាញ់ និងថែរក្សាច្បាប់ ក៏ដូចជាមរតកវប្បធម៌ខ្មែរដែលបុព្វបុរសបានបន្សល់ទុកឱ្យ ដ្បិតក្រមលក្ខណឥន្ទភាស គឺជានិមិត្តរូបនៃអរិយធម៌ខ្មែរដ៏រុងរឿង ដែលបានបង្ហាញពីភាពចាស់ទុំខាងបញ្ញាស្មារតី សាសនា និងប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរតាំងពីបុរាណកាល ដែលមានគុណតម្លៃជាប្រវត្តិសាស្រ្ត គុណតម្លៃសម្រាប់ការអប់រំ គុណតម្លៃគតិយុត្ត និងគុណតម្លៃសម្រាប់សង្គមបច្ចុប្បន្ន។ | 1 368 |
| 12 | No text... | 1 293 |
| 13 | សារលិខិតរំលែកមរណទុក្ខ ជូនចំពោះឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកជំទាវ ទឹម សោភ័ណ ព្រមទាំងគ្រួសារ
----------
ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម យើងខ្ញុំពិតជាមានសេចក្ដីរន្ធត់ ក្ដុកក្ដួល រំជួលចិត្ត និងសោកស្ដាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្ដម ទឹម ផន សមាជិកព្រឹទ្ធសភា កាលពីថ្ងៃសុក្រ ១កើត ខែស្រពណ៌ ឆ្នាំមមី អដ្ឋស័ក គ.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។ | 1 432 |
| 14 | សារលិខិតជូនពរ ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ គម្រប់ ៩២ វស្សា ឈានចូល ៩៣ វស្សា ជូនចំពោះសម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
----------
នៅក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ គម្រប់ ៩២ វស្សា ឈានចូល ៩៣ វស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន និងភរិយា សូមសម្ដែងគារវកិច្ច និងឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ ប្រោសព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លាជូន សម្តេចសេដ្ឋវិទូភក្តី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសុភមង្គលក្នុងគ្រួសារ។ | 1 530 |
| 15 | តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានសមិទ្ធផលអ្វីខ្លះ?
-----------
សម្រង់វីដេអូ ស្តីពី «សមិទ្ធផលគន្លឹះ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ | 1 770 |
| 16 | ជំនួបពិភាក្សាជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការនានាដែលការិយាល័យ OHCHR បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា
----------
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា គ.ស. ២០២៦ ដោយប្រតិបត្តិតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានជួបពិភាក្សាការងារជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលដឹកនាំដោយ លោកស្រី Matilda Bogner អមដោយមន្រ្តីជំនាញនៃ OHCHR និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាលើទិដ្ឋភាពទូទៅនៃការងារសិទ្ធិមនុស្សពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើការរៀបចំកិច្ចសន្ទនាគោលនយោបាយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោយបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់សិទ្ធិមនុស្ស អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចអន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី។ | 1 643 |
| 17 | No text... | 1 281 |
| 18 | សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
----------
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា គ.ស.២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ ៣៦០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖
១. ផ្សព្វផ្សាយ និងចែករំលែកនូវស្នាដៃនីតិសាស្ត្រ ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការច្បាប់ ព្រមទាំងបង្ហាញអំពីចក្ខុវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅកម្ពុជា
២. លើកកម្ពស់ការសិក្សាស្រាវជ្រាវ តាមរយៈការឈ្វេងយល់ពីទស្សនវិស័យច្បាប់បុរាណខ្មែរ ថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌នីតិសាស្រ្តខ្មែរពីបុរាណឱ្យស្ថិតនៅគង់វង្ស។
ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេលដំណើរការនៃកម្មវិធីសិក្ខាសាលានេះ និស្សិតបានបង្ហាញការចាប់អារម្មណ៍ ចូលរួមត្រងត្រាប់ស្តាប់ និងទទួលយកចំណេះដឹងយ៉ាងសកម្ម តាមរយៈបទបង្ហាញជុំវិញប្រធានបទសំខាន់ស្តីពី “ក្រមលក្ខណឥន្ទភាសអត្ថាធិប្បាយ” និងកិច្ចពិភាក្សាពីសំណាក់វាគ្មិនតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យ៉ាងស៊ីជម្រៅទៅលើប្រធានបទ។
គួរបញ្ជាក់ផងដែរថា ការសិក្សាឈ្វេងយល់អំពីក្រមលក្ខណឥន្ទភាស ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបំផុសស្មារតីសិស្សនិស្សិត ឱ្យមានមោទនភាព ស្រឡាញ់ និងថែរក្សាច្បាប់ ក៏ដូចជាមរតកវប្បធម៌ខ្មែរដែលបុព្វបុរសបានបន្សល់ទុកឱ្យ ដ្បិតក្រមលក្ខណឥន្ទភាស គឺជានិមិត្តរូបនៃអរិយធម៌ខ្មែរដ៏រុងរឿង ដែលបានបង្ហាញពីភាពចាស់ទុំខាងបញ្ញាស្មារតី សាសនា និងប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរតាំងពីបុរាណកាល ដែលមានគុណតម្លៃជាប្រវត្តិសាស្រ្ត គុណតម្លៃសម្រាប់ការអប់រំ គុណតម្លៃគតិយុត្ត និងគុណតម្លៃសម្រាប់សង្គមបច្ចុប្បន្ន។ | 1 525 |
| 19 | No text... | 1 262 |
| 20 | កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅ សាធារណរដ្ឋឆែក, ប្រទេសជប៉ុន និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០២៦
----------
នារសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍រួមមាន៖ រដ្ឋាភិបាលសាធារណរដ្ឋឆែក (Czech Government Scholarships), កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) និងអនុបណ្ឌិតរួមសហភាពអឺរ៉ុប (Erasmus Mundus Joint Master) សម្រាប់ឆ្នាំ២០២៦ ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៤៤រូប។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសាធារណរដ្ឋឆែក, ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តមបណ្ឌិត បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។ | 1 584 |
