ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance
Открыть в Telegram
បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។
Больше5 485
Подписчики
-724 часа
-27 дней
-230 дней
Архив постов
កិច្ចប្រជុំលើកដំបូងស្តីពីការរៀបចំក្រមរដ្ឋបាល ជាមួយទីប្រឹក្សារដ្ឋនៃក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’État)
----------
នារសៀលថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា គ.ស. នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជំនាញទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈ និងនីតិអន្តរជាតិ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានជួបប្រជុំពិភាក្សាជាមួយលោក Jérôme Michel ទីប្រឹក្សារដ្ឋ និងជាប្រតិភូទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចរបស់តុលាការ នៃក្រុមប្រឹក្សារដ្ឋបារាំង។
កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ចំនួនបី រួមមាន៖
ទី១៖ ការពិនិត្យសេចក្តីព្រាងមាតិកានុក្រមសង្ខេបនៃក្រមរដ្ឋបាល
ទី២៖ ការពិភាក្សាអំពីគោលការណ៍គន្លឹះ និងវិធីសាស្ត្រគតិយុត្តសម្រាប់ការរៀបចំក្រម និង
ទី៣៖ ការរៀបចំកិច្ចប្រជុំប្រចាំខែ និងការកំណត់ផែនការការងារបន្តបន្ទាប់។
ជាលទ្ធផល កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបការផ្លាស់ប្តូរយោបល់យ៉ាងផុសផុល សម្រាប់ការកែលម្អសេចក្តីព្រាងមាតិកានុក្រម ការកំណត់គោលការណ៍និងវិធីសាស្ត្ររៀបចំក្រម ព្រមទាំងការរៀបចំផែនការការងារបន្ត។
លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" និងបានផ្ដល់ជូនសៀវភៅ "ឯកសារស្រាវជ្រាវស្ដីពីឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ចនិងសង្គមឌីជីថល៖ ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌស្ថាប័ន" ចំនួន ២ ច្បាប់, "កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម" ចំនួន ៣ ច្បាប់ និង "កម្រងច្បាប់ខ្មែរតាមបែបបារាំង" ចំនួន ៣ ឈុត ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង។
លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
លិខិតថ្លែងអំណរគុណរបស់ព្រះប្រធាន សាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ" និងបានផ្ដល់ជូនសៀវភៅ "ឯកសារស្រាវជ្រាវស្ដីពីឧត្តមានុវត្តន៍ជាតិ និងអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ចនិងសង្គមឌីជីថល៖ ក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌស្ថាប័ន" ចំនួន ២ ច្បាប់, "កម្រងឯកសារសិក្សាសាកល្បងអំពីទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម" ចំនួន ៣ ច្បាប់ និង "កម្រងច្បាប់ខ្មែរតាមបែបបារាំង" ចំនួន ៣ ឈុត ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
-———
ខេត្តបាត់ដំបង, នាថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ជូនសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដោយមានការចូលរួមពី ព្រះវិន័យសរណរង្សី អនុប្រធានសាខា តំណាងព្រះយសបញ្ញា បណ្ឌិត ឌី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងសមណនិស្សិត និស្សិត សរុបប្រមាណ ៣៥០អង្គ/នាក់។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងពិភាក្សាលើប្រធានបទចំនួន ២ ដូចខាងក្រោម៖
១. ចក្ខុវិស័យនិងបេសកកម្មក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. ទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម។
ជាមួយគ្នានេះ អង្គសិក្ខាសាលាបានរៀបចំបែងចែកក្រុមពិភាក្សាលើប្រធានបទទាំងពីរខាងលើផងដែរ។
ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានប្រគល់នូវស្នាដៃនីតិសាស្ត្រ ជូនដល់ពុទ្ធិកសាកលវិទ្យាល័យ ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យ សម្រាប់លោកគ្រូ អ្នកគ្រូ និងសាមណនិស្សិត និស្សិត ប្រើប្រាស់ជាឧត្តមប្រយោជន៍ ក្នុងកិច្ចការសិក្សាស្រាវជ្រាវនិងការបង្កើនសមត្ថភាពចំណេះដឹង ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិ។
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”
----------
ខេត្តកំពង់ឆ្នាំង, នាថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ជូនសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ប៉ុណ្យ ប៊ុនជីង អនុប្រធានសាខាទទួលបន្ទុក តំណាងព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាខេត្តកំពង់ឆ្នាំង និងសមណនិស្សិត និស្សិត សរុបប្រមាណ ៣៥០អង្គ/នាក់។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងពិភាក្សាលើប្រធានបទចំនួន ២ ដូចខាងក្រោម៖
១. ចក្ខុវិស័យនិងបេសកកម្មក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២. ទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម។
ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានប្រគល់នូវស្នាដៃនីតិសាស្ត្រ ជូនដល់ពុទ្ធិកសាកលវិទ្យាល័យ ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យ សម្រាប់លោកគ្រូ អ្នកគ្រូ និងសាមណនិស្សិត និស្សិត ប្រើប្រាស់ជាឧត្តមប្រយោជន៍ ក្នុងកិច្ចការសិក្សាស្រាវជ្រាវនិងការបង្កើនសមត្ថភាពចំណេះដឹង ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍន៍ជាតិមាតុភូមិ។
ព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
----------
សូមថ្វាយមហាព្រះរាជកុសល ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២៦ )
សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋរូម៉ានី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
----------
នារសៀលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយប្រតិបត្តិតាមឱវាទានុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម លោក លី វ៉ុង អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការនិងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលសាធារណរដ្ឋរូម៉ានី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងត្រូវសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ៩រូប។ ឯកឧត្តម បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋរូម៉ានី នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តម បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។
សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ🙏🙏
----------
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមគោរពជូនពរ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបប្រទះនូវ សេចក្ដីសុខ សេចក្ដីចម្រើន បញ្ញាវាងវៃ ជោគជ័យ និងសុភមង្គលក្នុងក្រុមគ្រួសារ។
កិច្ចប្រជុំក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា គ.ស.២០២៦, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ច.ហ.វ.) បានដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារកែទម្រង់ច្បាប់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៥០ រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. ផែនការនីតិកម្មរបស់ ក.ស.ហ.វ.
២. ផែនការកែទម្រង់ច្បាប់របស់ ក.ស.ហ.វ.
៣. ការកំណត់មុខតំណែងវិជ្ជាជីវៈកិច្ចការច្បាប់របស់ ក.ស.ហ.វ.
៤. វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងអនុក្រឹត្យចំនួន២ ពាក់ព័ន្ធវិធានការហិរញ្ញវត្ថុ និងការទទួលខុសត្រូវជាប្រាក់កាស។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យនិងពិភាក្សាយ៉ាងសកម្ម ប្រកបដោយលទ្ធផលផ្លែផ្កាលើរបៀបវារៈទាំង៤ ដែលនឹងផ្តល់ជាទិសដៅការងារបន្តក្នុងក្របខ័ណ្ឌកែទម្រង់ច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងប្រកាសស្តីពីវិធាននិងនីតិវិធីនៃការដោះស្រាយវិវាទសារពើពន្ធរបស់គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ”
----------
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា គ.ស.២០២៦, ដោយប្រតិបត្តិតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ (គ.វ.ស.), ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាប្រមូលធាតុចូលលើ “សេចក្ដីព្រាងប្រកាសស្តីពីវិធាននិងនីតិវិធីនៃការដោះស្រាយវិវាទសារពើពន្ធរបស់ គ.វ.ស.”។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សរុបប្រមាណ ៤០ នាក់។
ជាលទ្ធផល អង្គប្រជុំបានពិនិត្យនិងពិភាក្សាយ៉ាងសកម្ម ប្រកបដោយលទ្ធផលផ្លែផ្កា ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស ការអនុវត្តជាក់ស្ដែង យន្តការអនុវត្តនិងទិសដៅការងារបន្ត ដែលសុទ្ធសឹងជាធាតុចូលល្អៗសម្រាប់ការរៀបចំសេចក្ដីព្រាងប្រកាសនេះ សំដៅពង្រឹងប្រសិទ្ធភាព និងយុត្តិធម៌នៃការដោះស្រាយវិវាទសារពើពន្ធរបស់ គ.វ.ស.។
កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសហភាពអឺរ៉ុប និងសាធារណរដ្ឋតួកគីយ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
----------
នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស. ២០២៦ ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់សហភាពអឺរ៉ុប និងសាធារណរដ្ឋតួកគីយ៉េ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ៩រូប។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសហភាពអឺរ៉ុប និងសាធារណរដ្ឋតួកគីយ៉េ នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តម បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។
ដំណើរទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សារដ្ឋបារាំង
(Conseil d’État)
----------
ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូនៃក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាលកម្ពុជា ដែលមានសមាសភាពសរុបចំនួន ៧ រូប ធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សារដ្ឋបារាំង។
គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក Rémy Schwartz ប្រធានផ្នែកសិក្សា ទស្សនវិស័យ និងកិច្ចសហប្រតិបត្តិការ, លោក Jérôme Michel ទីប្រឹក្សារដ្ឋ និងជាប្រតិភូទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចរបស់តុលាការ, លោក Aurélien Gloux-Saliou និងលោក Julien Eche មន្ត្រីជាន់ខ្ពស់ និងជារបាយការីនៃក្រុមប្រឹក្សារដ្ឋ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រុមប្រឹក្សារដ្ឋបារាំង។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ចំនួនបី រួមមាន៖ (ទី១) ការរៀបចំនីតិក្រម ដោយផ្តោតលើគោលបំណងនៃនីតិក្រម, ជម្រើសរវាងក្រមនីយកម្មនីតិស្ថិរភាព ដោយរក្សាខ្លឹមសារច្បាប់ជាធរមាន ឬក្រមនីយកម្មនីតិសារធាតុ ដែលកែខ្លឹមសារច្បាប់ជាធរមានក្នុងគោលដៅកែទម្រង់ ព្រមទាំងវិធីសាស្រ្តនីតិក្រមផ្សេងទៀត ជាអាទិ៍ការកំណត់វិសាលភាព និងការរៀបចំមាតិកានុក្រម; (ទី២) មុខងារដោះស្រាយវិវាទរដ្ឋបាល ដោយផ្តោតលើប្រភេទនៃបណ្តឹង នីតិវិធីវិនិច្ឆ័យសេចក្តី និងការធានាអនុវត្តសេចក្តីសម្រេចរបស់តុលាការរដ្ឋបាល; និង (ទី៣) មុខងារប្រឹក្សាយោបល់របស់ក្រុមប្រឹក្សារដ្ឋ ក្នុងការពិនិត្យនីត្យានុកូលភាព និងការពិនិត្យកាលានុវត្តភាព ព្រមទាំងការសិក្សាស្រាវជ្រាវនិងនវានុវត្តន៍។
ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពជាគោលការណ៍លើការគាំទ្របច្ចេកទេសពីក្រុមប្រឹក្សារដ្ឋបារាំងក្នុងការរៀបចំក្រមរដ្ឋបាលកម្ពុជា។
ជាលទ្ធផល គណៈប្រតិភូកម្ពុជាបានទទួលបទពិសោធន៍ និងអនុសាសន៍ដ៏មានតម្លៃដ៏វិសេស ជាពិសេសអំពីវិធីសាស្ត្រនៃការរៀបចំនីតិក្រម។ ធាតុចូលទាំងនេះនឹងរួមចំណែកដល់ការរៀបចំក្រមរដ្ឋបាលកម្ពុជា សំដៅធានាសណ្តាប់ធ្នាប់ស្ថាប័ន ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈកម្ពុជា។
