en
Feedback
ខុមហ្រ្វែល - COMFREL

ខុមហ្រ្វែល - COMFREL

Open in Telegram

នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)

Show more
2 557
Subscribers
No data24 hours
-47 days
-2730 days
Posts Archive
សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តរួមតូច បើទោះបី
សហភាពអឺរ៉ុប (EU) តាមរយៈរបាយការណ៍ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានវាយតម្លៃថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅតែបន្តរួមតូច បើទោះបីជារដ្ឋមួយនេះបានប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗមួយចំនួនក៏ដោយ។ EU ព្រមានថា ប្រសិនបើកម្ពុជានៅតែបន្តយាយីដល់សិទ្ធិនយោបាយ និងសិទ្ធបញ្ចេញមតិ ការអនុគ្រោះពន្ធក្រោមប្រព័ន្ធ «គ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ EBA នឹងនៅតែបន្តព្យួរ។ https://www.facebook.com/photo/?fbid=1536974198471703&set=a.492095336292933

ភរិយាអ្នកសារព័ត៌មានពីររូបដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ ១៤ឆ្នាំ ពីបទពាក់ព័ន្ធសន្តិសុខជាតិ បង្ហាញក្ដីសង្ឃឹមថា រដ
ភរិយាអ្នកសារព័ត៌មានពីររូបដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ ១៤ឆ្នាំ ពីបទពាក់ព័ន្ធសន្តិសុខជាតិ បង្ហាញក្ដីសង្ឃឹមថា រដ្ឋាភិបាលនឹងអន្តរាគមន៍ស្នើព្រះមហាក្សត្រលើកលែងទោសដល់ស្វាមីរបស់ពួកគេ បន្ទាប់ពីសមាគមសារព័ត៌មាន និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចេញលិខិតចំហស្នើសុំជាផ្លូវការ។ ទោះជាយ៉ាងណា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា លោកមិនទាន់បានឃើញលិខិតចំហនេះនៅឡើយ។ https://www.facebook.com/photo/?fbid=1536903311812125&set=a.492095336292933

ក្រសួង​យុត្តិធម៌ បានរកឃើញ ចៅក្រម​ ២៦រូប និង​ព្រះរាជអាជ្ញា​ ៧រូប បានប្រព្រឹត្តខុសវិជ្ជាជីវៈ ក្នុងដំណើរការចាត់ការលើសំណុំរឿងចំនួ
ក្រសួង​យុត្តិធម៌ បានរកឃើញ ចៅក្រម​ ២៦រូប និង​ព្រះរាជអាជ្ញា​ ៧រូប បានប្រព្រឹត្តខុសវិជ្ជាជីវៈ ក្នុងដំណើរការចាត់ការលើសំណុំរឿងចំនួន ១៤ករណី អំឡុងឆមាសទី១ ឆ្នាំ២០២៦។ ក្រសួងយុត្តិធម៌ ​បាន​​បញ្ជូន ចៅក្រម​ ​និង​ព្រះរាជអាជ្ញាទាំង៣៣រូប ទៅក្រុម​ប្រឹក្សា​វិន័យនៃ​ឧត្តម​ក្រុមប្រឹក្សា​ដើម្បី​ពិនិត្យ​ ស្រាវជ្រាវ និង​ចាត់ការ​បន្តតាមនីតិវិធីច្បាប់​។ https://www.facebook.com/photo/?fbid=1536316691870787&set=a.492095336292933

បន្ទាប់ពីការរឹបអូសទ្រព្យសម្បត្តិចំនួន ១៥ប៊ីលានដុល្លារពីក្រុមហ៊ុន ព្រីនស៍ គ្រុប ទីភ្នាក់ងារ FBI កំពុងពង្រីកប្រតិបត្តិការរបស់ខ្
បន្ទាប់ពីការរឹបអូសទ្រព្យសម្បត្តិចំនួន ១៥ប៊ីលានដុល្លារពីក្រុមហ៊ុន ព្រីនស៍ គ្រុប ទីភ្នាក់ងារ FBI កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីបិទចោលជាស្ថាពរនូវបណ្តាញឆបោកនានាដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះ។​ https://www.facebook.com/photo/?fbid=1536225431879913&set=a.492095336292933

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបើកសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ តែការប
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបើកសេរីភាពពេញលេញក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ តែការបញ្ចេញមតិនោះត្រូវតែស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ ពិសេសរដ្ឋធម្មនុញ្ញ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។​ https://www.facebook.com/photo/?fbid=1536119298557193&set=a.492095336292933

កម្ពុជាបានអំពាវនាវដល់អង្គការយូណេស្កូ (UNESCO) និងសហគមន៍អន្តរជាតិ ឱ្យបន្តតាមដានយ៉ាងដិតដល់លើស្ថានភាពប្រាសាទព្រះវិហារ ដោយព្រមានថ
កម្ពុជាបានអំពាវនាវដល់អង្គការយូណេស្កូ (UNESCO) និងសហគមន៍អន្តរជាតិ ឱ្យបន្តតាមដានយ៉ាងដិតដល់លើស្ថានភាពប្រាសាទព្រះវិហារ ដោយព្រមានថា វិធានការអន្តរាគមន៍បន្ទាន់ក្នុងការអភិរក្ស មិនអាចសម្រេចគោលបំណងបានពេញលេញនោះទេ ដរាបណាការគំរាមកំហែងដល់សម្បត្តិបេតិកភណ្ឌពិភពលោកនៅតែបន្តកើតមានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។​ https://www.facebook.com/photo/?fbid=1536057791896677&set=a.492095336292933

លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្ងៃតែមួយ គឺថ្ងៃទី២១ ខែកក្កដា ឆ្ន
លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្ងៃតែមួយ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៨ខែ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការបន្តផ្តន្ទាទោសអ្នកទាំង ៤ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចេញមតិ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គមទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ រួមនឹងការរិះគន់លើបញ្ហាសង្គមមួយចំនួនទៀត។ https://www.facebook.com/photo/?fbid=1535496508619472&set=a.492095336292933

ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម
ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសខ្លួនដោយសារជម្លោះ ដោយចាត់ទុកការចរចាជាមធ្យោបាយប្រកបដោយចីរភាពតែមួយគត់ ដែលអាចអនុញ្ញាតឱ្យពលរដ្ឋរាប់ម៉ឺន​នាក់វិលត្រឡប់ទៅលំនៅឋានវិញ។​ https://www.facebook.com/photo/?fbid=1535393658629757&set=a.492095336292933

រដ្ឋមន្ត្រីការបរទេស​​កម្ពុជា ស្នើ​ដល់សហការី​អាស៊ាន ជួយ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​ជន​ភៀស​សឹក​​​ជាង ២ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​ន
រដ្ឋមន្ត្រីការបរទេស​​កម្ពុជា ស្នើ​ដល់សហការី​អាស៊ាន ជួយ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​ជន​ភៀស​សឹក​​​ជាង ២ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​នៅ​ជម្រក​បណ្តោះអាសន្ន បាន​ត្រឡប់​ទៅផ្ទះ​សម្បែង​វិញ ដោយសុវត្ថិភាព និង​គ្មានកា​ររារាំង​។ https://www.facebook.com/photo/?fbid=1535286108640512&set=a.492095336292933

តាម​ការបញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការងារ និង​មន្រ្តី​គម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គ
តាម​ការបញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការងារ និង​មន្រ្តី​គម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ បាន​បញ្ជាក់ថា គិតត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែ​កក្កដានេះ ពលករ​ខ្មែរ​ ២ នាក់ក្នុង​ចំណោម​៤នាក់ដែលបាត់ខ្លួន​ក្នុងហេតុការណ៍លិចទូកនេសាទនៅដែន​សមុទ្រប្រទេសថៃ ក្នុង​ខេត្តត្រាត នៅតែមិន​ទាន់​រកឃើញ​នៅ​ឡើយ។ យ៉ាងណា​​ករណី​នេះ អាជ្ញាធរកម្ពុជា និង​ថៃ នៅ​តែ​បន្តសហការស្វែង​រក​ពលករខ្មែរ​ទាំង២នាក់។ https://www.facebook.com/photo/?fbid=1535220975313692&set=a.492095336292933

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញលិខិតបញ្ជាក់ជំហរ ដោយអះអាងថា សហជីពប្រកាន់ភ្ជាប់គ
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញលិខិតបញ្ជាក់ជំហរ ដោយអះអាងថា សហជីពប្រកាន់ភ្ជាប់គោលការណ៍ឯករាជ្យ មិនចូលរួមសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយឡើយ។ សហជីព បញ្ជាក់ថា គោលដៅសំខាន់របស់ខ្លួន គឺផ្ដោតលើការការពារ និងលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិត។ https://www.facebook.com/photo/?fbid=1534649418704181&set=a.492095336292933

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស់ចិននេះ គឺបន្ទាប់ពីក្រសួងការបរទេសតៃវ៉ាន់សម្រេចលុបចោលការសម្រួលទិដ្ឋាការចេញ-ចូលដល់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានចាត់ទុកការសម្រេចរបស់ទីក្រុងតៃប៉ិជាគំរូដ៏អាក្រក់ក្នុងចេតនាប៉ុនប៉ងបំបែកខ្លួនចេញពីចិន។ https://www.facebook.com/photo/?fbid=1534547348714388&set=a.492095336292933

កម្ពុជាបានច្រានចោលការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) ដែលថ
កម្ពុជាបានច្រានចោលការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) ដែលថា ការសម្រេចរបស់កម្ពុជាក្នុងការប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បាន «បិទទ្វារ» ការចរចាព្រំដែនគោក ដោយបញ្ជាក់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោកស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការដាច់ដោយឡែកពីគ្នា ហើយអាចដំណើរការស្របគ្នាបាន។​ https://www.facebook.com/photo/?fbid=1534377002064756&set=a.492095336292933

អង្គការសង្គម​ស៊ីវិលមួយ​ចំនួន​ គ្រោង​លើកយក​បញ្ហា​មួយ​ចំនួនទាក់ទងជា​មួយ​​នឹងការព្រួយបារម្ភអំពី​ស្ថានភាព​សិទ្ធិមនុស្ស និងលម្ហសេរ
អង្គការសង្គម​ស៊ីវិលមួយ​ចំនួន​ គ្រោង​លើកយក​បញ្ហា​មួយ​ចំនួនទាក់ទងជា​មួយ​​នឹងការព្រួយបារម្ភអំពី​ស្ថានភាព​សិទ្ធិមនុស្ស និងលម្ហសេរីភាព​នៅ​កម្ពុជា​ យកទៅជជែកពិភាក្សាជា​មួយ​អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ​។ គម្រោងនេះ នឹងធ្វើឡើងក្នុងឱកាសអ្នករាយយការណ៍ពិសេសរបស់អង្គការអន្តរជាតិនេះ ​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០-៣១ខែកក្កដា ឆ្នាំ​២០២៦​​ ដើម្បី​ធានាបាន​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាកាន់តែ​ប្រសើរ។ https://www.facebook.com/photo/?fbid=1534334542069002&set=a.492095336292933

មន្ទីរប្រឆាំងគ្រឿងញៀន បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក រិន ច័ន្ទរិទ្ធិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ជុំ
មន្ទីរប្រឆាំងគ្រឿងញៀន បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក រិន ច័ន្ទរិទ្ធិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ជុំវិញការបង្ហោះព័ត៌មាន ដោយចោទប្រកាន់គ្មានមូលដ្ឋាន លើមន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀន។ ការព្រមានឲ្យកែតម្រូវ និងលុបព័ត៌មានគ្មានមូលដ្ឋានចេញពីហ្វេសប៊ុក ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុក Ren Chanrith បានសរសេរកាលពីថ្ងៃទី១៥កក្កដាថា បច្ចុប្បន្នមានករណីកៀបស៊ីលើពលរដ្ឋ ដោយទាមទារឲ្យពលរដ្ឋបង់លុយជាថ្នូរនឹងការដោះលែង។ https://www.facebook.com/photo/?fbid=1533719612130495&set=a.492095336292933

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាផ្តល់ថវិកាចំនួន ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទូកល្បាត និងឧបករណ៍ទំនាក់ទំនង ដែលជាផ្នែកមួ
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាផ្តល់ថវិកាចំនួន ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទូកល្បាត និងឧបករណ៍ទំនាក់ទំនង ដែលជាផ្នែកមួយនៃគម្រោងសន្តិសុខ និងបានផ្តល់ថវិកាសម្រាប់ទិញឧបករណ៍ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។​ https://www.facebook.com/photo/?fbid=1533666662135790&set=a.492095336292933

អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត
អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ច្បាប់ស្តីពីការប្រើប្រាស់បណ្តាញសង្គម ច្បាប់ស្តីពីបច្ចេកវិទ្យាAI ​និងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គលជាដើម ដើម្បីការពារផលប្រយោជន៍សង្គម និងសិទ្ធិរបស់អ្នកកាសែត។​​https://www.facebook.com/photo/?fbid=1533566752145781&set=a.492095336292933

គណបក្សកម្លាំងជាតិបានយកញត្តិទៅដាក់ថ្វាយជូនព្រះមហាក្សត្រ​ខ្មែរ ដើម្បីយាងព្រះអង្គឱ្យជួយ​អន្តរាគមន៍​ករណី​លោក រ៉ុង ឈុន ឱ្យមានសិទ្ធ
គណបក្សកម្លាំងជាតិបានយកញត្តិទៅដាក់ថ្វាយជូនព្រះមហាក្សត្រ​ខ្មែរ ដើម្បីយាងព្រះអង្គឱ្យជួយ​អន្តរាគមន៍​ករណី​លោក រ៉ុង ឈុន ឱ្យមានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ ក្រោយតុលាការសម្រេចបិទផ្លូវនយោបាយរយៈពេល៥ឆ្នាំ។ អ្នកឃ្លាំមើល​យល់ថា ការបន្តបិទខ្ទប់សិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន នឹងមិនមានប្រយោជន៍អ្វីដល់ជាតិនោះឡើយ។ https://www.facebook.com/photo/?fbid=1533512062151250&set=a.492095336292933

លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិបានបញ្ជាក់ជាថ្មីថា ហ្វីលីពីននឹងខិតខំប្រឹងប្រ
លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិបានបញ្ជាក់ជាថ្មីថា ហ្វីលីពីននឹងខិតខំប្រឹងប្រែងជួយជំរុញការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រកបដោយអព្យាក្រឹតភាព។ ការបញ្ជាក់ជាថ្មីរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនដូចនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកហ៊ុន សែន ប្រធានព្រឹទ្ធសភានាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦។ https://www.facebook.com/photo/?fbid=1531167722385684&set=a.492095336292933

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីច
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹងតាមព្រំដែន។ ថៃ តាមរយៈកងទ័ពភូមិភាគទី២ បានបដិសេធដោយអះអាងថា ខ្លួនមិនមែនជាអ្នកបង្កឱ្យមានហេតុការណ៍នោះទេ។ https://www.facebook.com/photo/?fbid=1531012829067840&set=a.492095336292933