ខុមហ្រ្វែល - COMFREL
رفتن به کانال در Telegram
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
نمایش بیشتر2 517
مشترکین
اطلاعاتی وجود ندارد24 ساعت
-87 روز
-2330 روز
آرشیو پست ها
2 517
មន្ត្រីអង្គការសង្គម ស៊ីវិល មួយ ចំនួន បាន ថ្លែង ចេញពីវេទិការ អ៊ីន ធឺណិត ភ្នំពេញ ថា ច្បាប់ និង សេចក្តីព្រាងច្បាប់ មួយ ចំនួន ដែល ត្រូវ បាន ដាក់ ឱ្យ ប្រើប្រាស់ និងកំពុង ស្ថិតក្នុងដំណើរការ ធ្វើ សេចក្តីព្រាង គឺ បាន រឹតត្បិត សិទ្ធិ សេរីភាព បញ្ចេញ មតិ ធ្វើ ឱ្យសកម្ម ជន ដែល ធ្វើ កិច្ចការងារ សង្គម មាន ការ ភ័យ ខ្លាច លែង សូវ ហ៊ាន បញ្ចេញមតិ ដើម្បី ចូល រួម ស្ថាបនាសង្គម។ https://www.facebook.com/photo/?fbid=1587304426772013&set=a.492095336292933
2 517
លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ពេជ្រ ស្រស់ អតីតប្រធានគណបក្យយុវជនកម្ពុជា ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ និងទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី១៥ កញ្ញានេះ។ https://www.facebook.com/photo/?fbid=1586657340170055&set=a.492095336292933
2 517
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានច្រានចោលយ៉ាងដាច់អហង្ការនូវអ្វីដែលខ្លួនហៅថា «ការចោទប្រកាន់គ្មានមូលដ្ឋាន» ពីអាជ្ញាធរថៃ ដែលថាកម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណជាគោលដៅ ឬមូលដ្ឋានយោធា។ ក្រសួងចាត់ទុកការចោទប្រកាន់របស់ថៃថាជាការបំភ្លៃព័ត៌មាន ដើម្បីបង្វែរការទទួលខុសត្រូវចំពោះការខូចខាតបេតិកភណ្ឌវប្បធម៌កម្ពុជា។ https://www.facebook.com/photo/?fbid=1586568840178905&set=a.492095336292933
2 517
មន្ត្រីកងរាជអាវុធហត្ថម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទទៅបុករថយន្តជាច្រើនគ្រឿងទៀតដែលកំពុងឈប់នៅភ្លើងស្តុប តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ បើតាម លោក អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថ មន្ត្រីប៉េអឹមដែលបង្កគ្រោះថ្នាក់ចរាចរណ៍បានបើកបរទាំងស្រវឹងនឹងត្រូវដាក់វិន័យតាមច្បាប់កងរាជអាវុធហត្ថ បន្ថែមពីលើកំហុសដែលមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។ https://www.facebook.com/photo/?fbid=1586453950190394&set=a.492095336292933
2 517
រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកកងកម្លាំងយោធាចេញពីក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើការកំណែទម្រង់ ដោយទុកពេលវេលាឱ្យកងទ័ពពង្រឹងការងារជំនាញ ហ្វឹកហ្វឺន និងយុទ្ធសាស្រ្តយោធា។ https://www.facebook.com/photo/?fbid=1586403430195446&set=a.492095336292933
2 517
រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកកងកម្លាំងយោធាចេញពីក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើការកំណែទម្រង់ ដោយទុកពេលវេលាឱ្យកងទ័ពពង្រឹងការងារជំនាញ ហ្វឹកហ្វឺន និងយុទ្ធសាស្រ្តយោធា។ https://www.facebook.com/photo/?fbid=1586403430195446&set=a.492095336292933
2 517
ប្រាក់ខែគោល ២៥០ដុល្លារ សម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ ២០២៧ គឺជាការទាមទាររួមគ្នា របស់សហព័ន្ធសហជីពកម្ពុជា (CATU), សហព័ន្ធ សហជីពស៊ីខៅឌូ(C.CAWDU) ព្រមទាំងបណ្ដាសហជីព១០ទៀត ដាក់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមសហជីពទទូចឱ្យពិចារណា ដំឡើងប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧ ដល់ទៅចំនួន ៤០.៦៦ដុល្លារក្នុងមួយខែ ខណៈបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាកម្មករបាន ត្រឹម២១០ដុល្លារ។ https://www.facebook.com/photo/?fbid=1585762093592913&set=a.492095336292933
2 517
ប្រជាសហគមន៍ព្រែកតាគង់ចំនួន ៥៩គ្រួសារ នៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤កញ្ញា បានបន្តដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើសុំចេញប្លង់កម្មសិទ្ធិដីដល់ពួកគេ ដោយសារបារម្ភអំពីការបណ្ដេញចេញទាំងបង្ខំ ក្រោយសង្កេតឃើញដីនៅជុំវិញផ្ទះរបស់ពួកគេ សុទ្ធសឹងជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន និងឧកញ៉ា។https://www.facebook.com/photo/?fbid=1585690700266719&set=a.492095336292933
2 517
ប្រជាសហគមន៍ព្រែកតាគង់ចំនួន ៥៩គ្រួសារ នៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤កញ្ញា បានបន្តដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើសុំចេញប្លង់កម្មសិទ្ធិដីដល់ពួកគេ ដោយសារបារម្ភអំពីការបណ្ដេញចេញទាំងបង្ខំ ក្រោយសង្កេតឃើញដីនៅជុំវិញផ្ទះរបស់ពួកគេ សុទ្ធសឹងជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន និងឧកញ៉ា។ https://www.facebook.com/photo/?fbid=1585690700266719&set=a.492095336292933
2 517
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជា និងថៃបានចាប់ផ្តើមកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទព្រំដែនសមុទ្រនៅឈូងសមុទ្រថៃ។ កម្ពុជាចង់ឱ្យដំណើរការនេះឈានទៅរកការកំណត់ព្រំដែនសមុទ្រជាស្ថាពរ ស្របតាមច្បាប់អន្តរជាតិ។ ក៏ប៉ុន្តែភាគីថៃបានប្រកាសថា ក្របខណ្ឌផ្សះផ្សានេះមិនពាក់ព័ន្ធនឹងបញ្ហាកោះគុតដែលជាចំណុចចម្រូងចម្រាស់មួយនៅក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ https://www.facebook.com/photo/?fbid=1585649530270836&set=a.492095336292933
2 517
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្ការ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ យន្តការ និងនីតិវិធីនៃការចរចាប្រាក់ឈ្មួលអប្បបរមានៅកម្ពុជា
វាគ្មិនកិត្តិយស៖
1. លោក អាត ធន់ តំណាងសហជីព
សម្របសម្រួលដោយ៖ ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/19KQMKbmFk/
2 517
នៅក្នុងខែសីហា អាជ្ញាធរបានប្រមូលប្រាក់ពិន័យប្រមាណ ២០២០០០ដុល្លារពីម្ចាស់ផ្ទះ និងម្ចាស់អគារដែលបានជួលអចលនទ្រព្យរបស់ខ្លួនទៅឱ្យបណ្តាញបោកប្រាស់តាមអនឡាញ និងជនបរទេសដែលគ្មានឯកសារត្រឹមត្រូវ ដែលនេះគឺជាផ្នែកមួយនៃប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស។ https://www.facebook.com/photo/?fbid=1585480780287711&set=a.492095336292933
2 517
ចាងហ្វាងសារព័ត៌មានឈ្មោះ «ស្រទាប់យុវវ័យ» លោក ប៉ែន នួន ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តឧត្តរមានជ័យចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៣កញ្ញាម្សិលមិញនេះ បន្ទាប់ពីលោកបានធ្វើសេចក្តីរាយការណ៍អំពីបទល្មើសព្រៃឈើ។ នេះបើតាមមន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូប្រចាំតំបន់ពាយ័ព្យខេត្តបាត់ដំង និងភរិយារបស់អ្នកកាសែតរូបនោះ។ https://www.facebook.com/photo/?fbid=1584832417019214&set=a.492095336292933
2 517
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ យន្តការ និងនីតិវិធីនៃការចរចាប្រាក់ឈ្មួលអប្បបរមានៅកម្ពុជា
វាគ្មិនកិត្តិយស៖
1. លោក អាត ធន់ តំណាងសហជីព
សម្របសម្រួលដោយ៖ ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1LA5GyRPpJ/
2 517
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញបេក្ខជនចំនួន៣នាក់ បានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមលក់ពាក្យ កាលពីថ្ងៃទី៣ ខែសីហា និងបិទបញ្ចប់ការទទួលពាក្យ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ https://www.facebook.com/photo/?fbid=1584706590365130&set=a.492095336292933
2 517
គម្រោងថ្មីមួយដែលគាំទ្រដោយអង្គការ Oxfam និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) មានគោលបំណងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយធ្វើឱ្យថវិកាសាធារណៈ និងដំណើរការនៃការសម្រេចចិត្តមានតម្លាភាពជាងមុន ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានតួនាទីកាន់តែសកម្មក្នុងការកំណត់ទម្រង់សេវាសាធារណៈនៅក្នុងសហគមន៍របស់ពួកគេ។ https://www.facebook.com/photo/?fbid=1584602800375509&set=a.492095336292933
2 517
ថៃអះអាងថា ខ្លួនមានភស្តុតាងថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារ ជាទីតាំងយោធា និងបានប្រើអាវុធពីតំបន់នេះប្រឆាំងនឹងកងកម្លាំងថៃ។ នេះបើតាមកាសែតថៃបាងកកបុស្តិ៍ ដែលបានចុះផ្សាយនៅថ្ងៃទី១៣កញ្ញា។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទាមទារឱ្យថៃបង្ហាញភស្តុតាង ដែលអាចផ្ទៀងផ្ទាត់បាន ពាក់ព័ន្ធនឹងការវាយប្រហារ និងការខូចខាត នៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ https://www.facebook.com/photo/?fbid=1584537037048752&set=a.492095336292933
