uz
Feedback
ខុមហ្រ្វែល - COMFREL

ខុមហ្រ្វែល - COMFREL

Kanalga Telegram’da o‘tish

នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)

Ko'proq ko'rsatish
2 562
Obunachilar
+124 soatlar
-37 kunlar
-2430 kunlar
Postlar arxiv
លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្ងៃតែមួយ គឺថ្ងៃទី២១ ខែកក្កដា ឆ្ន
លោក សឿន ចាន់ដែន លោក ឆាន់ បញ្ញា លោក ផង់ ប្រុស និងកញ្ញា អយ ឌីណា ត្រូវបានតុលាការផ្តន្ទាទោសក្នុងថ្ងៃតែមួយ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៨ខែ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការបន្តផ្តន្ទាទោសអ្នកទាំង ៤ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចេញមតិ និងចែករំលែកព័ត៌មានតាមបណ្តាញសង្គមទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ រួមនឹងការរិះគន់លើបញ្ហាសង្គមមួយចំនួនទៀត។ https://www.facebook.com/photo/?fbid=1535496508619472&set=a.492095336292933

ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម
ជប៉ុនបានជំរុញឱ្យកម្ពុជា និងថៃ បន្តកិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈប្តេជ្ញាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងភៀសខ្លួនដោយសារជម្លោះ ដោយចាត់ទុកការចរចាជាមធ្យោបាយប្រកបដោយចីរភាពតែមួយគត់ ដែលអាចអនុញ្ញាតឱ្យពលរដ្ឋរាប់ម៉ឺន​នាក់វិលត្រឡប់ទៅលំនៅឋានវិញ។​ https://www.facebook.com/photo/?fbid=1535393658629757&set=a.492095336292933

រដ្ឋមន្ត្រីការបរទេស​​កម្ពុជា ស្នើ​ដល់សហការី​អាស៊ាន ជួយ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​ជន​ភៀស​សឹក​​​ជាង ២ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​ន
រដ្ឋមន្ត្រីការបរទេស​​កម្ពុជា ស្នើ​ដល់សហការី​អាស៊ាន ជួយ​គាំទ្រ​ការ​អំពាវនាវ​ឱ្យ​ជន​ភៀស​សឹក​​​ជាង ២ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​នៅ​ជម្រក​បណ្តោះអាសន្ន បាន​ត្រឡប់​ទៅផ្ទះ​សម្បែង​វិញ ដោយសុវត្ថិភាព និង​គ្មានកា​ររារាំង​។ https://www.facebook.com/photo/?fbid=1535286108640512&set=a.492095336292933

តាម​ការបញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការងារ និង​មន្រ្តី​គម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គ
តាម​ការបញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងការងារ និង​មន្រ្តី​គម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ បាន​បញ្ជាក់ថា គិតត្រឹម​ថ្ងៃ​អង្គារ ទី​២១ ខែ​កក្កដានេះ ពលករ​ខ្មែរ​ ២ នាក់ក្នុង​ចំណោម​៤នាក់ដែលបាត់ខ្លួន​ក្នុងហេតុការណ៍លិចទូកនេសាទនៅដែន​សមុទ្រប្រទេសថៃ ក្នុង​ខេត្តត្រាត នៅតែមិន​ទាន់​រកឃើញ​នៅ​ឡើយ។ យ៉ាងណា​​ករណី​នេះ អាជ្ញាធរកម្ពុជា និង​ថៃ នៅ​តែ​បន្តសហការស្វែង​រក​ពលករខ្មែរ​ទាំង២នាក់។ https://www.facebook.com/photo/?fbid=1535220975313692&set=a.492095336292933

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញលិខិតបញ្ជាក់ជំហរ ដោយអះអាងថា សហជីពប្រកាន់ភ្ជាប់គ
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញលិខិតបញ្ជាក់ជំហរ ដោយអះអាងថា សហជីពប្រកាន់ភ្ជាប់គោលការណ៍ឯករាជ្យ មិនចូលរួមសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយឡើយ។ សហជីព បញ្ជាក់ថា គោលដៅសំខាន់របស់ខ្លួន គឺផ្ដោតលើការការពារ និងលើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិត។ https://www.facebook.com/photo/?fbid=1534649418704181&set=a.492095336292933

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចេញមុខការពារជំហររបស់កម្ពុជាដែលបានគាំទ្រគោលនយោបាយ «ចិនតែមួយ»។ ការការពារដោយចំហរបស់ចិននេះ គឺបន្ទាប់ពីក្រសួងការបរទេសតៃវ៉ាន់សម្រេចលុបចោលការសម្រួលទិដ្ឋាការចេញ-ចូលដល់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានចាត់ទុកការសម្រេចរបស់ទីក្រុងតៃប៉ិជាគំរូដ៏អាក្រក់ក្នុងចេតនាប៉ុនប៉ងបំបែកខ្លួនចេញពីចិន។ https://www.facebook.com/photo/?fbid=1534547348714388&set=a.492095336292933

កម្ពុជាបានច្រានចោលការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) ដែលថ
កម្ពុជាបានច្រានចោលការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកែវកែវ (Sihasak Phuangketkeow) ដែលថា ការសម្រេចរបស់កម្ពុជាក្នុងការប្រើយន្តការផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បាន «បិទទ្វារ» ការចរចាព្រំដែនគោក ដោយបញ្ជាក់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោកស្ថិតក្រោមក្របខណ្ឌច្បាប់ និងយន្តការដាច់ដោយឡែកពីគ្នា ហើយអាចដំណើរការស្របគ្នាបាន។​ https://www.facebook.com/photo/?fbid=1534377002064756&set=a.492095336292933

អង្គការសង្គម​ស៊ីវិលមួយ​ចំនួន​ គ្រោង​លើកយក​បញ្ហា​មួយ​ចំនួនទាក់ទងជា​មួយ​​នឹងការព្រួយបារម្ភអំពី​ស្ថានភាព​សិទ្ធិមនុស្ស និងលម្ហសេរ
អង្គការសង្គម​ស៊ីវិលមួយ​ចំនួន​ គ្រោង​លើកយក​បញ្ហា​មួយ​ចំនួនទាក់ទងជា​មួយ​​នឹងការព្រួយបារម្ភអំពី​ស្ថានភាព​សិទ្ធិមនុស្ស និងលម្ហសេរីភាព​នៅ​កម្ពុជា​ យកទៅជជែកពិភាក្សាជា​មួយ​អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ​។ គម្រោងនេះ នឹងធ្វើឡើងក្នុងឱកាសអ្នករាយយការណ៍ពិសេសរបស់អង្គការអន្តរជាតិនេះ ​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០-៣១ខែកក្កដា ឆ្នាំ​២០២៦​​ ដើម្បី​ធានាបាន​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជាកាន់តែ​ប្រសើរ។ https://www.facebook.com/photo/?fbid=1534334542069002&set=a.492095336292933

មន្ទីរប្រឆាំងគ្រឿងញៀន បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក រិន ច័ន្ទរិទ្ធិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ជុំ
មន្ទីរប្រឆាំងគ្រឿងញៀន បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក រិន ច័ន្ទរិទ្ធិ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ជុំវិញការបង្ហោះព័ត៌មាន ដោយចោទប្រកាន់គ្មានមូលដ្ឋាន លើមន្ត្រីនគរបាលនៃមន្ទីរគ្រឿងញៀន។ ការព្រមានឲ្យកែតម្រូវ និងលុបព័ត៌មានគ្មានមូលដ្ឋានចេញពីហ្វេសប៊ុក ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុក Ren Chanrith បានសរសេរកាលពីថ្ងៃទី១៥កក្កដាថា បច្ចុប្បន្នមានករណីកៀបស៊ីលើពលរដ្ឋ ដោយទាមទារឲ្យពលរដ្ឋបង់លុយជាថ្នូរនឹងការដោះលែង។ https://www.facebook.com/photo/?fbid=1533719612130495&set=a.492095336292933

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាផ្តល់ថវិកាចំនួន ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទូកល្បាត និងឧបករណ៍ទំនាក់ទំនង ដែលជាផ្នែកមួ
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាផ្តល់ថវិកាចំនួន ៣លានដុល្លារ សម្រាប់ផ្គត់ផ្គង់ទូកល្បាត និងឧបករណ៍ទំនាក់ទំនង ដែលជាផ្នែកមួយនៃគម្រោងសន្តិសុខ និងបានផ្តល់ថវិកាសម្រាប់ទិញឧបករណ៍ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។​ https://www.facebook.com/photo/?fbid=1533666662135790&set=a.492095336292933

អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត
អ្នកជំនាញផ្នែកសារព័ត៌មាននៅកម្ពុជា បានកត់សម្គាល់ឃើញភាពយឺតយ៉ាវនៃការធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ច្បាប់ស្តីពីការប្រើប្រាស់បណ្តាញសង្គម ច្បាប់ស្តីពីបច្ចេកវិទ្យាAI ​និងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គលជាដើម ដើម្បីការពារផលប្រយោជន៍សង្គម និងសិទ្ធិរបស់អ្នកកាសែត។​​https://www.facebook.com/photo/?fbid=1533566752145781&set=a.492095336292933

គណបក្សកម្លាំងជាតិបានយកញត្តិទៅដាក់ថ្វាយជូនព្រះមហាក្សត្រ​ខ្មែរ ដើម្បីយាងព្រះអង្គឱ្យជួយ​អន្តរាគមន៍​ករណី​លោក រ៉ុង ឈុន ឱ្យមានសិទ្ធ
គណបក្សកម្លាំងជាតិបានយកញត្តិទៅដាក់ថ្វាយជូនព្រះមហាក្សត្រ​ខ្មែរ ដើម្បីយាងព្រះអង្គឱ្យជួយ​អន្តរាគមន៍​ករណី​លោក រ៉ុង ឈុន ឱ្យមានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញ ក្រោយតុលាការសម្រេចបិទផ្លូវនយោបាយរយៈពេល៥ឆ្នាំ។ អ្នកឃ្លាំមើល​យល់ថា ការបន្តបិទខ្ទប់សិទ្ធិធ្វើនយោបាយរបស់លោក រ៉ុង ឈុន នឹងមិនមានប្រយោជន៍អ្វីដល់ជាតិនោះឡើយ។ https://www.facebook.com/photo/?fbid=1533512062151250&set=a.492095336292933

លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិបានបញ្ជាក់ជាថ្មីថា ហ្វីលីពីននឹងខិតខំប្រឹងប្រ
លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិបានបញ្ជាក់ជាថ្មីថា ហ្វីលីពីននឹងខិតខំប្រឹងប្រែងជួយជំរុញការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រកបដោយអព្យាក្រឹតភាព។ ការបញ្ជាក់ជាថ្មីរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនដូចនេះធ្វើឡើងនៅក្នុងជំនួបជាមួយលោកហ៊ុន សែន ប្រធានព្រឹទ្ធសភានាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦។ https://www.facebook.com/photo/?fbid=1531167722385684&set=a.492095336292933

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីច
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ RBC ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃផ្ទៀងផ្ទាត់ហេតុការណ៍បាញ់បោះ និងផ្ទុះអាវុធកាលពីពេលថ្មីៗដើម្បីចៀសវាងការកើនឡើងនៃភាពតានតឹងតាមព្រំដែន។ ថៃ តាមរយៈកងទ័ពភូមិភាគទី២ បានបដិសេធដោយអះអាងថា ខ្លួនមិនមែនជាអ្នកបង្កឱ្យមានហេតុការណ៍នោះទេ។ https://www.facebook.com/photo/?fbid=1531012829067840&set=a.492095336292933

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានទប់ស្កាត់ស្ត្រីខ្មែរជិត២០០នាក់ មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដោយសង្ស័យថាអាចចាញ់បោក
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានទប់ស្កាត់ស្ត្រីខ្មែរជិត២០០នាក់ មិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដោយសង្ស័យថាអាចចាញ់បោកមេខ្យល់តាមរយៈការបោកបញ្ឆោតទៅធ្វើការ ឬរៀបអាពាហ៍ពិពាហ៍ទៅក្រៅប្រទេស។ ខណៈអង្គការសង្គមស៊ីវិលសាទរចំពោះវិធានការនេះ ពួកគេក៏អំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងការបង្ក្រាបមេខ្យល់ និងពង្រីកការផ្សព្វផ្សាយអំពីល្បិចបោកប្រាស់ដល់ប្រជាពលរដ្ឋ។ https://www.facebook.com/photo/?fbid=1530960795739710&set=a.492095336292933

សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃពុធ ទី១៥ កក្កដានេះនូវអត្ថបទមួយដែលថា កាស៊ីណូ The Royal Hill នៅច្រកអូរស្មាច់ជាទីតាំងប្រព្រឹ
សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃពុធ ទី១៥ កក្កដានេះនូវអត្ថបទមួយដែលថា កាស៊ីណូ The Royal Hill នៅច្រកអូរស្មាច់ជាទីតាំងប្រព្រឹត្តអំពើឆបោក​អនឡាញដ៏ធំមួយដែលមានជាប់ពាក់ព័ន្ធនឹងឧកញ៉ាមានអំណាចម្នាក់នៅកម្ពុជា។ បើតាម Reuters ក្រុមហ៊ុន Lim Heng Group របស់អ្នកឧកញ៉ា លឹម ហេង ជាម្ចាស់កម្មសិទ្ធិកាស៊ីណូ The Royal Hill បានជួលឲ្យជនជាតិចិនយកធ្វើជាទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ។ https://www.facebook.com/photo/?fbid=1530235775812212&set=a.492095336292933

ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាព​រាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែ
ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាព​រាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែល​មិនទាន់ដាច់ស្រេច នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ https://www.facebook.com/photo/?fbid=1530120762490380&set=a.492095336292933

សកម្មជនអ្នកគាំទ្រគណបក្សនយោបាយម្នាក់ទៀតទើបត្រូវបានចាប់ខ្លួនដោយសារតែបានចូលរួមលើកស្លាកគណបក្សក្រៅរដ្ឋាភិបាលមួយនៅខេត្តស្វាយរៀង។ ជា
សកម្មជនអ្នកគាំទ្រគណបក្សនយោបាយម្នាក់ទៀតទើបត្រូវបានចាប់ខ្លួនដោយសារតែបានចូលរួមលើកស្លាកគណបក្សក្រៅរដ្ឋាភិបាលមួយនៅខេត្តស្វាយរៀង។ ជាសរុបគិតត្រឹមពេលនេះ មានមនុស្សជាង ១៣០នាក់ត្រូវបានចាប់ខ្លួនដោយសារតែបានធ្វើសកម្មភាពសង្គម នយោបាយ និងបញ្ចេញមតិ។ ករណីនេះបានធ្វើឲ្យអ្នកការពារសិទ្ធិមនុស្ស និងមន្ត្រីរបស់គណបក្សក្រៅរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ https://www.facebook.com/photo/?fbid=1530075852494871&set=a.492095336292933

ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖ សិទ្ធិមនុស្សជាមូលដ្ឋាន វាគ្មិនកិត្តិយស៖ 1. លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា 2. លោក រស់ សុដ្ឋា ​ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/1bRGJjwRNW/?mibextid=wwXIfr

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឆាប់រហ័សលើករណីឃាតកម្មលើវេជ្ជបណ្ឌិតចិនម្នាក់នៅភ្នំពេញ ដោយជំរុញឱ្យអាជ្ញាធរស្វែងរកការពិត នាំជនល្មើសមកផ្តន្ទាទោសតាមច្បាប់ និងធានាសុវត្ថិភាពរបស់ពលរដ្ឋចិននៅក្នុងប្រទេស។ https://www.facebook.com/photo/?fbid=1529437369225386&set=a.492095336292933