ខុមហ្រ្វែល - COMFREL
前往频道在 Telegram
2 587
订阅者
+124 小时
-37 天
-2230 天
帖子存档
2 587
សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃ ជា វុទ្ធី ដែលជាសមាជិកអ្នកសារព័ត៌មានពលរដ្ឋ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីបានបញ្ចេញរិះគន់រឿងបញ្ហាព្រំដែនកម្ពុជា-ថៃ និងការយកចិត្តទុកដាក់ចំពោះជនភៀសសឹកលើបណ្តាញសង្គម។ បើទោះជាការបង្ហោះនោះលោកបានលុបចោលមុនពេលចាប់ផ្សឹកនិងត្រូវបានចាប់ខ្លួនទៀតដោយ។ https://www.facebook.com/photo/?fbid=1511431617692628&set=a.492095336292933
2 587
កម្ពុជាបានដាក់ការតវ៉ាជាផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ក្រោយពីក្រុមមន្ត្រីស្ទង់វាស់ដីរបស់ថៃ និងប្រជាពលរដ្ឋថៃ បានចុះធ្វើសកម្មភាពស្ទង់វាស់ដី និងបោះបង្គោលព្រំដែននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីកម្ពុជាអះអាងថា ស្ថិតក្នុងតំបន់ដែលត្រូវអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការស្ទង់វាស់ និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ https://www.facebook.com/share/p/1BSertZDut/
2 587
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្រមសីលធម៌អ្នកនយោបាយ
វាគ្មិនកិត្តិយស៖
១. លោកបណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
២. កញ្ញា លី ស្រីស្រស់ អ្នកតស៊ូមតិផ្នែកគោលនយោបាយ និងអ្នកវិភាគវ័យក្មេង
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1HmZLqZhrR/?mibextid=wwXIfr
2 587
ក្រសួងមហាផ្ទៃបានចេញព្រមានទុកជាមុនចំពោះគណបក្សនយោបាយណាដែលហ៊ានទទួលហិរញ្ញប្បទានពីរដ្ឋបរទេស។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយរបស់កាសែតឥណ្ឌាមួយដែលថា អាមេរិកត្រៀមផ្តល់ជំនួយ ២លានដុល្លារដល់គណបក្សក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរចំនួន៥ ដើម្បីធ្វើសកម្មភាពសម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។ https://www.facebook.com/photo/?fbid=1510621811106942&set=a.492095336292933
2 587
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្រមសីលធម៌អ្នកនយោបាយ
វាគ្មិនកិត្តិយស៖
១. លោកបណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
២. កញ្ញា លី ស្រីស្រស់ អ្នកតស៊ូមតិផ្នែកគោលនយោបាយ និងអ្នកវិភាគវ័យក្មេង
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/18sgAWvi1V/
2 587
ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ពលករកម្ពុជាបានប្រឈមនឹងការស្អប់ខ្ពើម រើសអើង និងអំពើហិង្សា ក្នុងបរិបទនៃភាពតានតឹង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានអំពាវនាវ ឱ្យចាត់វិធានការការពារចំពោះពលករខ្មែរទាំងនោះ ស្របតាមកាតព្វកិច្ចអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ https://www.facebook.com/photo/?fbid=1510538411115282&set=a.492095336292933
2 587
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ សារៈសំខាន់នៃការចូលរួមតាមដានក្នុងដំណើរការបោះឆ្នោត
វាគ្មិនកិត្តិយស៖
1. អ្នកស្រី អ៊ូច បូរ លេខាខុមហ្វ្រែលខេត្តកំពត
2. លោក ហេង សុជាតិ លេខាអង្គការខុមហ្វ្រែលប្រចាំខេត្តក្រចេះ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1E431kkAEF/
2 587
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៩នាក់ និងអង្គភាពចំនួន២៦ ដែលមានទំនាក់ទំនងជាមួយបណ្តាញអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍គ្រុប (Prince Group Transnational Criminal Organization – TCO) និងថ្នាក់ដឹកនាំរបស់បណ្តាញនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសនៃសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ https://www.facebook.com/photo/?fbid=1510468851122238&set=a.492095336292933
2 587
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការចោទប្រកាន់បែបព្រហ្មទណ្ឌ ការឃុំខ្លួន និងការបង្ខំឲ្យសារភាពជាសាធារណៈ ដើម្បីបង្ក្រាបសកម្មជននយោបាយ និងសមាជិកគណបក្សប្រឆាំង។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា វិធានការច្បាប់ធ្វើឡើងចំពោះតែអ្នកប្រព្រឹត្តបទល្មើស និងថាការចូលរួមជាមួយគណបក្សកាន់អំណាចគឺជាជម្រើសដោយសេរីរបស់បុគ្គលម្នាក់ៗ។ https://www.facebook.com/share/p/1ECergGBQw/
2 587
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ https://www.facebook.com/photo/?fbid=1510316331137490&set=a.492095336292933
2 587
អាជ្ញាធរក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនជាតិចិន និងម៉ាឡេស៊ីចំនួន៦នាក់ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធឺណិត សំដៅលើអ្នកវិនិយោគហុងកុង ពីខាងក្នុងរថយន្តទំនើបមួយគ្រឿង ដោយរឹបអូសឧបករណ៍រាប់សិបគ្រឿង។ https://www.facebook.com/photo/?fbid=1509669137868876&set=a.492095336292933
2 587
នាពេលថ្មីៗនេះ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរចំនួន ៤០នាក់ ដែលបានចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ហើយពលករខ្មែរ ១០នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួន និងចោទប្រកាន់ពីបទចូលទឹកដីថៃដោយខុសច្បាប់។ នេះបើតាម មន្ត្រីអង្គការសង់ត្រាល់ ដែលធ្វើការទាក់ទងទៅនឹងពលករចំណាកស្រុក និងកាសែតថៃ Bangkok Post។ https://www.facebook.com/photo/?fbid=1509601361208987&set=a.492095336292933
2 587
ជនជាតិចិន ចំនួន៣១៩នាក់ទៀត ក្នុងនោះស្រី១៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។ https://www.facebook.com/photo/?fbid=1509565327879257&set=a.492095336292933
2 587
មន្ត្រីជាន់ខ្ពស់យោធាថៃបានចេញមុខមកបដិសេធចោលរាល់ការចោទប្រកាន់របស់កម្ពុជាដែលថា ថៃបានរំលោភទឹកដី និងដុតបំផ្លាញឃ្លាំង ដែលស្ថិតនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ The Nation។ គួររម្លឹកថា កាលពីថ្ងៃទី១៩មិថុនា កម្ពុជាបានចោទថៃថា បានរំលោភដែនអធិបតេយ្យខ្លួន តាមរយៈការបង្ហូតទង់ជាតិថៃ នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងថាកងកម្លាំងប្រដាប់អាវុធថៃ បានដុតបំផ្លាញឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ https://www.facebook.com/photo/?fbid=1509481914554265&set=a.492095336292933
2 587
សាលដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានប្រកាសតម្កល់ការផ្តន្ទាទោសលើសំណុំរឿងរិះគន់ប្រព័ន្ធតុលាការនេះរបស់លោក ស្រ៊ុន ស្រ៊ន ព្រមទាំងសំណុំរឿងញុះញង់របស់អតីតពលការិនីនិងមន្ត្រីបក្សប្រឆាំង២រូបទៀត ដោយរក្សាការសម្រេចរបស់តុលាការជាន់ទាបទុកជាបានការដដែល។ សហមេធាវីមួយរូបរបស់លោកស្រ៊ុន អះអាងថា នឹងដាក់ពាក្យប្តឹងជំទាស់ទៅនឹងការសម្រេចនេះទៅតុលាការកំពូល ដោយយល់ថាជារឿងមិនអាចទទួលយកបាន។ https://www.facebook.com/photo/?fbid=1509413654561091&set=a.492095336292933
2 587
របាយការណ៍ថ្មីមួយបានរកឃើញថា ក្រុមគណនីហ្វេសប៊ុកមិនពិតប្រាកដកំពុងធ្វើការរួមគ្នា ដើម្បីដៅមុខសញ្ញាយាយីទៅលើអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា។ លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខឌីជីថល បានកត់សំគាល់នេះ មិនមែនជាសេរីភាពបញ្ចេញមតិទេ ផ្ទុយទៅវិញ វាជាទម្រង់នៃពាក្យសម្ដីស្អប់ខ្ពើម និងភាសាប្រមាថដែលស្ថាប័នរងគ្រោះ គួរតែរកការអន្តរាគមន៍ពីក្រុមហ៊ុនហ្វេសប៊ុកដើម្បីដកចេញការយាយីទាំងនេះ។ https://www.facebook.com/photo/?fbid=1508731317962658&set=a.492095336292933
2 587
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ សារៈសំខាន់នៃការចូលរួមតាមដានក្នុងដំណើរការបោះឆ្នោត
វាគ្មិនកិត្តិយស៖
1. អ្នកស្រី អ៊ូច បូរ លេខាខុមហ្វ្រែលខេត្តកំពត
2. លោក ហេង សុជាតិ លេខាអង្គការខុមហ្វ្រែលប្រចាំខេត្តក្រចេះ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/1CA87DPzJX/
2 587
អ្នកកាសែតពីររូប លោក ផន សុភាព និងលោក ភាព ភារ៉ា អ្នកសារព័ត៌មាន TSP 68 TV Online ដែលត្រូវបានតុលាការថ្នាក់ក្រោមកាត់ទោសឲ្យជាប់ពន្ធនាគារ១៤ឆ្នាំ ក្រោមបទចោទទាក់ទងនឹងអំពើក្បត់ជាតិ ថាបានផ្ដល់ព័ត៌មានដល់រដ្ឋបរទេសនាំឲ្យអន្តរាយដល់ការការពារជាតិ បានស្នើឲ្យតុលាការកំពូលទម្លាក់ចោលបទចោទ ខណៈក្រុមអង្គការការពារសិទ្ធិអ្នកសារព័ត៌មានបានថ្កោលទោសនឹងការសម្រេចរបស់តុលាការនាពេលកន្លងមក។ https://www.facebook.com/photo/?fbid=1508664297969360&set=a.492095336292933
2 587
កម្ពុជា-ថៃបានអះអាងពីការយល់ព្រមកំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ ដោយផ្អែកទៅតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ។ ការព្រមព្រៀងនេះ ធ្វើឡើងក្នុងជំនួបក្រៅផ្លូវការមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ អានុធិន ឆានវីរៈគូន អំឡុងពេលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំអាស៊ាន-រុស្ស៊ី នាទីក្រុងកាហ្សាន ។ ទន្ទឹមនឹងការយល់ព្រមកំណត់ព្រំដែនទឹកតាមយន្តការ UNCLOS ប្រទេសទាំងពីរនៅមិនទាន់មានការឯកភាពគ្នាឲ្យប្រាកដប្រជាចំពោះព្រំដែនគោកនៅឡើយ។ https://www.facebook.com/photo/?fbid=1508624954639961&set=a.492095336292933
2 587
ក្រសួងការបរទេសកម្ពុជា តវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា តំបន់អូរស្មាច់ និងតំបន់ប្រាសាទតាក្របី។ https://www.facebook.com/share/p/1AixzB5yhV/
现已上线!2025 年 Telegram 研究 — 年度关键洞察 
