ខុមហ្រ្វែល - COMFREL
Открыть в Telegram
2 563
Подписчики
-124 часа
-147 дней
-2830 день
Архив постов
2 563
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ សិទ្ធិមនុស្សជាមូលដ្ឋាន
វាគ្មិនកិត្តិយស៖
1. លោក សេង សុវឌ្ឍនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
2. លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1HqXLEoMBa/?mibextid=wwXIfr
2 563
អ្នកសារព័ត៌មានអនឡាញម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ បន្ទាប់ពីផ្សព្វផ្សាយព័ត៌មានដែលអាជ្ញាធរចាត់ទុកថា ធ្វើប៉ះពាល់ដល់ទឹកចិត្តកងទ័ពកម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា និងថៃ។ ក្រុមអង្គការការពារសេរីភាពសារព័ត៌មានបានលើកឡើងថា វាធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។ https://www.facebook.com/photo/?fbid=1529318915903898&set=a.492095336292933
2 563
ក្រោយមានភាពចម្រូងចម្រាស់រឿងបាត់ខ្សាច់រាប់លានតោន និងចំណូលថវិការាប់រយលានដុល្លារសហរដ្ឋអាមេរិកពីការនាំខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី រាជរដ្ឋាភិបាលបានសម្រេចផ្អាកការនាំខ្សាច់ចេញទៅក្រៅប្រទេសជាផ្លូវការកាលពីឆ្នាំ២០១៧។ ប៉ុន្តែថ្មីៗនេះ តាមរយៈការស្រាវជ្រាវរបស់អង្គការចលនាមាតាធម្មជាតិបានរកឃើញថា ខ្សាច់សមុទ្រកម្ពុជានៅតែត្រូវបានបូមពីខេត្តកោះកុងនាំចេញទៅលក់នៅប្រទេសសិង្ហបុរី។ https://www.facebook.com/photo/?fbid=1529175602584896&set=a.492095336292933
2 563
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ ។ https://www.facebook.com/photo/?fbid=1529121605923629&set=a.492095336292933
2 563
អាជ្ញាធរពន្ធនាគាររបស់ប្រទេសកម្ពុជានិយាយថា ការថែទាំសុខភាព និងគ្លីនិកពន្ធនាគារកាន់តែប្រសើរឡើងបានកាត់បន្ថយការស្លាប់របស់អ្នកទោស និងគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត។ ទោះជាយ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្សលីកាដូនិយាយថា ការចង្អៀតណែនធ្ងន់ធ្ងរកំពុងបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយកាន់តែខ្លាំងឡើង ដែលការកែលម្អទាំងនេះមិនអាចដោះស្រាយបាន។ https://www.facebook.com/photo/?fbid=1528499302652526&set=a.492095336292933
2 563
អតីតអភិបាលរងក្រុងអរិយក្សត្រ និងជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺលោកស្រី ធី សុវណ្ណថា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ពីបទបង្ហោះសារដែលបង្កគ្រោះថ្នាក់ដល់កងទ័ពកម្ពុជា និងញុះញង់ឱ្យរំខានដល់សន្តិសុខសង្គមក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ https://www.facebook.com/photo/?fbid=1528452999323823&set=a.492095336292933
2 563
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ដូចម្ដេចដែលហៅថារដ្ឋបាលថ្នាក់ក្រោមជាតិ?
វាគ្មិនកិត្តិយស៖
1. លោក ហ៊ឹម យន់ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
2. លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធី នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/19BWBA8fTk/?mibextid=wwXIfr
2 563
អាជ្ញាធរថៃនឹងដោះលែងអ្នកនេសាទខ្មែរ ៣នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ បន្ទាប់ពីមន្រ្តីកុងស៊ុលកម្ពុជាបានទៅសួរសុខទុក្ខអ្នកនេសាទខ្មែរទាំង ៣នាក់ដែលកំពុងឃុំខ្លួននៅប្រទេសថៃ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។ មន្ត្រីកម្ពុជាក៏កំពុងស្នើសុំឲ្យអាជ្ញាធរថៃផ្តល់ទូកនេសាទរបស់ពលរដ្ឋខ្មែរមកវិញ តែភាគីថៃតម្រូវឲ្យអ្នកនេសាទខ្មែររៀបចំឯកសារ និងស្វែងរកមេធាវីទាមទារតាមនីតិវិធីច្បាប់របស់ប្រទេសថៃ។ https://www.facebook.com/photo/?fbid=1528301149339008&set=a.492095336292933
2 563
របាយការណ៍របស់សមាគមអាដហុក (ADHOC) និយាយថា គ្រឿងស្រវឹង ការរើសអើងភេទដែលបង្កគ្រោះថ្នាក់ និងលក្ខណៈជាបុរសដែលបង្កគ្រោះថ្នាក់ នៅតែជាមូលហេតុចម្បងនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ ទោះបីជាករណីដែលបានរាយការណ៍បានធ្លាក់ចុះ ២៩% មកនៅត្រឹម ១៩៧ករណីក្នុងឆ្នាំ ២០២៥ក៏ដោយ របាយការណ៍នេះព្រមានថា ឧបសគ្គផ្នែកច្បាប់ និងសេវាគាំទ្រខ្សោយនៅតែរារាំងជនរងគ្រោះជាច្រើនពីការទទួលបានយុត្តិធម៌។ https://www.facebook.com/photo/?fbid=1527721432730313&set=a.492095336292933
2 563
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ដូចម្ដេចដែលហៅថារដ្ឋបាលថ្នាក់ក្រោមជាតិ?
វាគ្មិនកិត្តិយស៖
1. លោក ហ៊ឹម យន់ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
2. លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធី នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1HhCVDsVmc/?mibextid=wwXIfr
2 563
តំបន់មួយដែលធ្លាប់ជាព្រៃការពារដ៏ក្រាស់ក្រែលនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវបានប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស។ បន្ទាប់ពីព្រៃឈើរាប់ពាន់ហិកតាត្រូវបានកាប់បំផ្លាញ បរិវេណមួយចំនួននៅក្នុងតំបន់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងករណី ដែលគេចោទប្រកាន់ពីបទឆបោកតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។ https://www.facebook.com/photo/?fbid=1527651829403940&set=a.492095336292933
2 563
ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងបាន ដ្បិតតំបន់ពួកគេរស់នៅនៅតែរងផលប៉ះពាល់ពីស្ថានភាពជម្លោះតាមព្រំដែន។ https://www.facebook.com/photo/?fbid=1527525656083224&set=a.492095336292933
2 563
សភាប្រើភាសាបារាំង(APF) បានអំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងធ្វើយ៉ាងណាជៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយ ដែលបង្កឱ្យកើនឡើងនូវភាពតានតឹងធ្ងន់ធ្ងរតាមព្រំដែន។ ការអំពាវនាវរបស់សភាប្រើភាសាបារាំង ធ្វើឡើងក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង នៅទីក្រុងយ៉ុនដេ ប្រទេសកាមេរូន។ https://www.facebook.com/photo/?fbid=1527446646091125&set=a.492095336292933
2 563
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានជម្រាបប្រាប់លោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរកម្ពុជាថា កម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។ https://www.facebook.com/photo/?fbid=1525169102985546&set=a.492095336292933
2 563
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ អ្នកនយោបាយ ក្រុមអង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់បានមកជួបជុំគ្នាអុជធូប ដាក់កម្រងផ្កា និងឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ទីដែលលោកត្រូវបានឃាតករសម្លាប់។ ក្នុងខួប ១០ឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជននានានៅតែបន្តស្រែកអំពាវនាវរកយុត្តិធម៌ឲ្យលោក កែម ឡី ដោយស្នើដល់រដ្ឋាភិបាលស៊ើបអង្កេតឲ្យហ្មត់ចត់ ឯករាជ្យ យុត្តិធម៌ និងប្រសិទ្ធភាព។ https://www.facebook.com/photo/?fbid=1525118612990595&set=a.492095336292933
2 563
កម្ពុជានៅរក្សាជំហរទាមទារឲ្យកងទ័ពថៃដកទូកុងតឺន័រចេញពីពីដែនអធិបតេយ្យរបស់ខ្លួន នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែរកងទ័ពថៃដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា រាប់ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ មកដល់ពេលនេះ ពលរដ្ឋខ្មែរមួយចំនួនបានត្រលប់ទៅលំនៅឋានរបស់ពួកគេវិញ។ https://www.facebook.com/photo/?fbid=1525013406334449&set=a.492095336292933
2 563
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន ១ ៨៩៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។ យោងតាមហ្វេសប៊ុកផេករបស់អគ្គនាយដ្ឋានពន្ធនាគារ។ https://www.facebook.com/photo/?fbid=1524963169672806&set=a.492095336292933
2 563
គ្រួសារលោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា បន្តរ៉ាប់រងបន្ទុកជីវភាពកាន់តែលំបាក ខណៈសមាជិកគ្រួសារបន្តជាប់ឃុំ និងអំពាវនាវឱ្យពិចារណាដោះលែងសកម្មជនទាំងនោះ ខណៈមន្ត្រីសិទ្ធិមនុស្សស្នើឱ្យពន្លឿននីតិវិធីសំណុំរឿង។ យ៉ាងណាមិញ មន្ត្រីនាំពាក្យរដ្ឋាភិបាល អះអាងថា ការសម្រេចក្ដីនេះជាសមត្ថកិច្ចឯករាជ្យរបស់តុលាការ ហើយរដ្ឋាភិបាលគ្មានអំណាចជ្រៀតជ្រែកលើប្រព័ន្ធតុលាការឡើយ។ https://www.facebook.com/photo/?fbid=1524314536404336&set=a.492095336292933
2 563
អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុន Fujipassc និងបុគ្គលិក ៣នាក់ ពីបទសូកប៉ាន់មន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារ។ ជាការសូកប៉ាន់ដើម្បីពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន The Japanese Times ។ https://www.facebook.com/photo/?fbid=1524269909742132&set=a.492095336292933
2 563
កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតផ្សារព្រៃទទឹង ស្ថិតនៅក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានលើកឡើងថា ផ្អែកតាមបណ្តាញកម្មករនៅរោងចក្រ ខូហ្ស៊ី នីត ការបិទផ្លូវដោយសារការបញ្ឈប់ប្រធានក្រុមកម្មករនៅរោងចក្រខូហ្ស៊ី នីត និងបញ្ហាការររឹតត្បិតសិទ្ធិសេរីភាពនៅកន្លែងការងារ។ https://www.facebook.com/photo/?fbid=1524154996420290&set=a.492095336292933
