uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 542 obunachidan iborat bo'lib, Siyosat toifasida 4 871-o'rinni va Kambodja mintaqasida 550-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 542 obunachiga ega bo‘ldi.

05 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -112 ga, so‘nggi 24 soatda esa -5 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.29% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.87% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 768 marta ko‘riladi; birinchi sutkada odatda 619 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 06 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 542
Obunachilar
-524 soatlar
-287 kunlar
-11230 kunlar
Postlar arxiv
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុំ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក អេ ប៊ុនធិន ប្រធាននាយកដ្ឋានគោលនយោបាយ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពាសង្គម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់អាណត្តិ សម្រាប់ការគិតគូររៀបចំផ្ដល់ប្រាក់សោធននិវត្តន៍ជូនដល់សមាជិកក្រុបប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានជាប់ឆ្នោត និងបំពេញការងារចាប់ពី ៣អាណត្តិឡើង។ ក្នុងកិច្ចប្រជុំនេះដែរធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ , ក្រុមប្រឹក្សាជាតិគាំពារសង្គម , មន្ត្រីមកពីរដ្ឋបាលខេត្ត ក្រុង-ស្រុក នៃខេត្តកំពង់ចាម , ខេត្តត្បូងឃ្មុំ , ខេត្តរតនៈគិរី , ខេត្តមណ្ឌលគិរី , ខេត្តក្រចេះ , ខេត្តព្រៃវែង និងខេត្តស្វាយរៀង) សរុបចំនួន ១៥០នាក់ផងដែរ។

ព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម ប
+5
ព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីសាលាខេត្តកំពង់ចាម បានចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវទំនុកចិត្ត និងក
+9
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ខិតខំបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវទំនុកចិត្ត និងការបន្តគាំទ្រពីប្រជាពលរដ្ឋ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋាន ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដើម្បីរក្សាបាននូវទំនុកចិត្ត និងការបន្តគាំទ្រពីប្រជាពលរដ្ឋ មកលើគណបក្ស។ ថ្លែងបែបនេះ ក្នុងប្រជុំគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមឯកឧត្តម អនុប្រធានគណបក្សខេត្ត, សមាជិកគណៈអចិន្ត្រៃយ៍, សមាជិកគណៈកម្មាធិការបាក់ខេត្ត និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តម​ ប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានជំរុញឲ្យ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ពង្រឹងស្មារតីទទួលខុសត្រូវ និងការត្រៀមលក្ខណៈរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ​ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងសង្កត់ធ្ងន់ថា សូមមន្ត្រីគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈបទបញ្ជា ផ្ទៃក្នុងរបស់គណបក្ស ជាពិសេសចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

គណៈកម្មាធិការបក្សខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ❗ខួបអនុស្សាវរីយ៍ទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថ
+9
គណៈកម្មាធិការបក្សខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ❗ខួបអនុស្សាវរីយ៍ទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦) នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រារព្វពិធីអបអរសាទរ❗ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលកណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានគណបក្ស សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការបក្សខេត្ត និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅមន្ទីរគណបក្សខេត្ត។ គួររំលឹកថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា ដែលប្រសូតចេញពីចលនាតស៊ូប្រមូលផ្តុំកម្លាំងស្នេហាជាតិ បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គដោយមិនរុញរា ដើម្បីសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃកាត់ថ្លៃពុំបាន ជូនជាតិ មាតុភូមិ និងប្រជាជន ជាពិសេសការរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានឆ្ពោះទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាឥតឈប់ឈរ។

អ្នកគ្រូ ជា សុខេមា បង្រៀននៅ វិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ថាមុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក រិទ្ធិ អេង លាប សិស្សនៅវិទ្យាល័យហ៊ុនសែន ស្គន់ អំពាវនាវដល់សិស្សា នុសិស្ស បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

កញ្ញា នឿន ស្រីនាថ សិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែន ស្គន់ បានប្តេជ្ញាចិត្ត យកចំណេះដឹងពីច្បាប់ចរាចរណ៍ទៅផ្សព្វផ្សាយបន្តដល់មនុស្សជុំវិញខ្លួន ដើម្បីរួមគ្នាឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក ហ៊ត់ គឹងហុង នាយកវិទ្យាហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ បានលើកឡើងថា ការបណ្តុះស្មារតីដល់សិស្សឲ្យគោរពច្បាប់ចរាចរណ៍ និងធ្វើឲ្យសង្គមជាតិមានអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែទាប។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក តូច ស៊ីវន ប្រធានការិយាល័យអប់រំស្រុកជើងព្រៃ ស្វាគមន៍ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ជូនសិស្សានុសិស្សឲ្យបានកាន់តែច្រើនទូទាំងខេត្តកំពង់ចាម។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងជំរុញឱ្យក្រុមការងារបង្កើនសកម្មភាព ឱ្យកាន់តែខ្លាំងខ្លា
+6
លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងជំរុញឱ្យក្រុមការងារបង្កើនសកម្មភាព ឱ្យកាន់តែខ្លាំងខ្លា ប្រកបដោយប្រសិទ្ធភាព នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឃុំទួលសំបួរ ប្រចាំខែឧសភា និងទិសដៅបន្ដ ។ ក្នុងកិច្ចប្រជុំនេះ ត្រូវបានត្រួតពិនិត្យ អំពីវឌ្ឃនាភាព នៃការកសាងសមាជិកគណបក្ស ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាន និងការដាក់ទិសដៅបន្ដដូចខាងក្រោម: ១-លើយកបទសោធន៍ល្អៗ ហើយដាក់ចេញនូវការតម្រង់ទិស ២-លើកយកបញ្ហាប្រឈម ដែលបានដោះស្រាយ និងបន្កខិតខំដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ៣-បន្តការចិញ្ចឹមចលនាគណបក្ស ៤-បន្ដពង្រឹងការធ្វើបច្ចុប្បន្នភាព និងការកសាងសមាជិកបក្ស ៥-បន្ដជំរុញ ការដឹកនាំ និងដោះស្រាយ រាល់សំណូមពររបស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ៦-បង្កើនសកម្មភាព ក្នុងការចុះសួរសុខប្រជាពលរដ្ឋដល់តាមខ្នងផ្ទះ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូន ៧-បន្ដជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ ឱ្យបានគ្រប់ៗគ្នា ៨-ក្រុមការងារ ត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើផ្លាកគណបក្ស ដែលត្រូវបន្ថែមថ្មី និងខ្លះខូចខាត ដើម្បីផ្លាស់ប្ដូរថ្មីឡើងវិញ ៩-បន្ដការកសាងផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុននេះ ។ ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារថ្នាក់មូលដ្ឋាន ចំនួន២៥នាក់ និងឧបត្ថម្ភសម្ភារៈ ព្រមទាំងឧបត្ថម្ភ ការចិញ្ចឹមចលនាគណបក្ស ផងដែរ ៕

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងទិវារំឭកខួបលេីកទី​ ៧៥​ នៃថ្ងៃបង្កេីតគណបក្សប្រជាជន
+3
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងទិវារំឭកខួបលេីកទី​ ៧៥​ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា(២៨​ មិថុនា​ ១៩៥១-២០២៦)។

អបអរសាទរ❗ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥
+1
អបអរសាទរ❗ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥