uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 272 підписників, посідаючи 4 905 місце в категорії Політика та 545 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 272 підписників.

За останніми даними від 12 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -122, а за останні 24 години на -6, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.47%. Протягом перших 24 годин після публікації контент зазвичай збирає 5.64% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 665 переглядів. Протягом першої доби публікація в середньому набирає 579 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 13 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 272
Підписники
-624 години
-307 днів
-12230 днів
Архів дописів
នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និ
+9
នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ប្រតិភូតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អភិបាលរងក្រុង, ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោកអភិបាលរងស្រុកកំពង់សៀម , អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសិលា ស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអប់រំសម្រាប់កុមារ និងសហគមន៍ ហៅកាត់ថា (BRACE) និង គម្រោង “ ការលើកកម្ពស់ការត្រៀមបង្ការ និងការគ្រប់គ្រងគ្រោះមហន្ដរាយ និងប្រព័ន្ធប្រកាសឱ្យដឹងមុន” ក្នុងខេត្តកំពង់ចាម សហការរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា និង អង្គការ Save the Children. គោលបំណងសិក្ខាសាលា៖ ១-តម្រង់ទិសដល់អ្នកអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ អំពីលទ្ធផលរំពឹងទុក សកម្មភាព ពេលវេលាសំខាន់ៗ អ្នកទទួលផល សាលារៀនគោលដៅ រចនាសម័ន្ធអភិបាលកិច្ចគម្រោង ក្រុមការងារអនុវត្តគម្រោងសំខាន់ៗ តួនាទីការទទួលខុសត្រូវ និងយុទ្ធសាស្ត្រនានា។ ២-តម្រង់ទិសដល់អ្នកពាក់ព័ន្ធសំខាន់ៗ អំពីលក្ខខណ្ឌតម្រូវសម្រាប់អនុវត្ត (រួមទាំងការពារបរិស្ថាន និងសង្គម ផែនការសកម្មភាពយេនឌ័រ និងលក្ខខណ្ឌហិរញ្ញប្បទាន)។ ៣-ណែនាំអំពីគោលនយោបាយ និងនីតិវិធីសំខាន់ៗ សម្រាប់ប្រតិបត្តិ រួមទាំងបទដ្ឋានអំពី DSA ការធ្វើដំណើរ និងទីកន្លែងសម្រាប់ការបណ្ដុះបណ្ដាល/កិច្ចប្រជុំ/សិក្ខាសាលា។ សូមជម្រាបថាសិក្ខាសាលាបានធ្វើនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីប្រតិភូក្រសួងអប់រំយុវជន និងកីឡា និងក្រសួងបរិស្ថាន , មន្ទីរ/ការិយាល័យជំនាញពាក់ព័ន្ធ, អាជ្ញាធរស្រុកស្រីសន្ធរ និងស្រុកកងមាស ការិយាល័យជំនាញចំណុះស្រុកគោលដៅទាំងពីរ , លោក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ត្រីជំនាញ , មន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំអង្គការ Save the Children និងអង្គការដៃគូអភិវឌ្ឍផងដែរ។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមកំណត់ទីតាំងអាជីវករលក់ដូរតាមដងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍ 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

ប្រជាពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម ប្រកបដោយភាពរួសរាយ រាក់ទាក់ តម្លាភាព និងរហ័សទាន់ចិត្ត!

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្
+9
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom) ពីបន្ទប់វីដេអូ Conference សាលាខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលក្រុង , កងកម្លាំងសមត្ថកិច្ច , មន្ទីរ អង្គភាពពាក់ព័ន្ធ , នាយករង រដ្ឋបាលសាលាខេត្ត , នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត , ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំសាលាក្រុងកំពង់ចាម។

(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូ
+9
(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម (Zoom)។

ប្រជាពលរដ្ឋសម្តែងការពេញចិត្តចំពោះការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពង់ចាម ប្រកបដោយភាពរួសរាយ រាក់ទាក់ តម្លាភាព និងរហ័សទាន់ចិត្ត!

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ នាយកដ្ឋានអធិ ការកិច្ចជលផល អធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និងអា
+8
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ នាយកដ្ឋានអធិ ការកិច្ចជលផល អធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ ដឹកនាំដោយលោក ខូវ គួង អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានជលផល ដោយ មានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ២ករណី ដោយដកហូតឃាត់ទុកនូវវត្ថុតាង នៃបទល្មើសជលផលរួមមាន៖ #ករណីទី១ ម៉ូតូរ៉ឺម៉កម៉ាក Wave ពណ៌ទឹកប៊ិច ចំនួន ១គ្រឿង -កូនត្រីចម្រុះទម្ងន់ ២៤០គីឡូក្រាម នៅចំណុចស្ពានអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ #ករណីទី២ ម៉ូតូរ៉ឺម៉កម៉ាក Honda Future Neo ពណ៌ក្រហម ចំនួន ១គ្រឿង -កូនត្រីចម្រុះទម្ងន់ ១៧០គីឡូក្រាម នៅចំណុចទំនប់បឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សមត្ថកិច្ចជំនាញជលផលនឹងបន្តស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធក្នុងការលក់ ទិញ និងចែក ចាយកូនត្រីទាំងនេះ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ (រាជធានីភ្នំពេញ) នាព្រឹក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ (រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើក «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃលើវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ កន្លងមក ព្រមទាំងដាក់ចេញទិសដៅការងារ និងវិធានការគន្លឹះៗ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ក្នុងការបម្រើសេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។ ពិធីនេះបានប្រារព្ធធ្វើនៅវត្តដូនធី ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការ អញ្ជើញចូលរួមពី អាជ្ញាធរស្រុក , មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ មេភូមិ តាជី ដូនជី និងប្រជាពលរដ្ឋផងដែរ។

នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធអតីតជំនាញការសូវៀតចំនួន ៨រូប និងកម្ពុជា ១រូប ដែលបានពលីជីវិតក្នុងបេសកកម្មបំពេញការងារផ្នែកកសិកម្ម ដោយសារក្រុមទាហានខ្មែរក្រហមស្ទាក់បាញ់ប្រហារតាមផ្លូវក្នុងស្រុកចំការលើ កាលពីឆ្នាំ១៩៨៣។ ពិធីនេះបានប្រារព្ធធ្វើនៅវត្តដូនធី ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការ អញ្ជើញចូលរួមពី អាជ្ញាធរស្រុក , មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ មេភូមិ តាជី ដូនជី និងប្រជាពលរដ្ឋផងដែរ។