es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 041 suscriptores, ocupando la posición 4 999 en la categoría Política y el puesto 575 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 041 suscriptores.

Según los últimos datos del 09 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -123, y en las últimas 24 horas de -3, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.60%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.68% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 663 visualizaciones. En el primer día suele acumular 570 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 10 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 041
Suscriptores
-324 horas
-367 días
-12330 días
Archivo de publicaciones
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

ទីប្រជុំជនត្រើង 🍃🏡 📍ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម #AMS #វិទ្យុស
+7
ទីប្រជុំជនត្រើង 🍃🏡 📍ស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម #AMS #វិទ្យុសំឡេងមាតុភូមិ #ការរៀបចំដែនដី #សេដ្ឋកិច្ចមូលដ្ឋាន #ការអភិវឌ្ឍ ​#ហេដ្ឋារចនាសម្ព័ន្ធ

លោក ចេក សំណាង ប្រជាពលរដ្ឋឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ពេញចិត្តចំពោះ សេវាសុខាភិបាលនៃមណ្ឌលសុខភាពព្រែកបាក់ ដែលផ្តល់ការពិគ្រោះជំងឺ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយស្នាមញញឹម និងការយកចិត្តទុកដាក់ខ្ពស់!

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមដំណើរទស្សនកិច្ចទៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំឯកសារ និងត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តកំពង់ចាម ទៅកាន់ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ តបតាមការអញ្ជើញរបស់អភិបាលខេត្តហៃណាន។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ តាមគម្រោង ដំណើរទស្សនកិច្ចនេះមានរយៈពេល ៥ថ្ងៃ ៤យប់ ដោយមានប្រតិភូអមដំណើររួមមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីជំនាញ។ ក្នុងអំឡុងពេលនោះ ប្រតិភូនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តហៃណាន ព្រមទាំងចុះទស្សនកិច្ចតាមស្ថាប័ន និងទីតាំងសំខាន់ៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ចាម និងខេត្តហៃណាន ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យកសិកម្ម សុខាភិបាល វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យលើការត្រៀមលក្ខណៈ និងបញ្ហាប្រឈមនានា ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅដោយរលូន សម្រេចបាននូវជំនួបផ្លូវការរវាងថ្នាក់ដឹកនាំខេត្តទាំងពីរ និងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍខេត្តកំពង់ចាម។

ក្រុងកំពង់ចាម🌃 #ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខេត្តកំពង់ចាម

Repost from កណ្ដៀរ
ឃុំស្ពឺ🍃🏡 📍ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #យុទ្
ឃុំស្ពឺ🍃🏡 📍ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #យុទ្ធសាស្រ្តបញ្ចកោណ #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យអាណាព្យាបាលនាំកូនចៅទៅចុះឈ្មោះចូលរៀនបវេសនកាលថ្មីនេះ

អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពខ្ពស់ដល់វិស័យអប់រំ ដោយបន្តជំរុញការពង្រឹងគុណភាពអប់រំ តាមរយៈវិធានការគន្លឹះ៤ ដើម្បីលើកកម្ពស់សមត្ថភាពសិក្សារបស់សិស្ស 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅមកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្តឱ្យខិតខំរៀនសូត្រ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមនាំកូនចៅមកចុះឈ្មោះចូលរៀន ព្រមទាំងផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព ដោយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រជាប្រចាំ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងកសាងខ្លួនឱ្យក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ព្រមទាំងត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ដែលជាក្តីកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តមបានបញ្ជាក់ថា ក្មួយៗត្រូវចងចាំថា ខ្លួនគឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង។ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។ ទន្ទឹមនឹងនេះ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយជាសាលាកុមារមេត្រី សាលារៀនកម្រិតអភិវឌ្ឍន៍ សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាពិសេស ត្រូវបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គ
+4
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្តីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម ក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវពង្រឹងកិច្ចការពារធានាឱ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើតការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងបានជំរុញឱ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធនាគារ។ ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

ពលរដ្ឋជួបការលំបាកក្នុងស្រុកកំពង់សៀម បានទទួលអំណោយមនុស្សធម៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត