fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 071 مشترک است و جایگاه 4 988 را در دسته سیاست و رتبه 569 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 071 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 02 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -115 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.10% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.49% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 615 بازدید دریافت می‌کند. در اولین روز معمولاً 553 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 6 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 03 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 071
مشترکین
-224 ساعت
-357 روز
-11530 روز
آرشیو پست ها
បញ្ជីផ្គូផ្គងទូក ង និងទូកខ្នាតអន្តរជាតិ អបអរសាទរពិធីបុណ្យចេញព្រះវស្សា ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដ
+3
នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចាប់ឆ្នោតផ្គូផ្គងទូក និងស្ដាប់ការណែនាំអំពីនីតិវិធីក្នុងការប្រណាំងទូក "ង" និងទូកខ្នាតអន្តរជាតិ អបអរសាទរក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ។ កិច្ចប្រជុំធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អនុគណៈកម្មការចាប់ឆ្នោតប្រកួត, តំណាងគណៈកម្មការគ្រប់គ្រងទូក "ង" និងទូកខ្នាតអន្តរជាតិផងដែរ។

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដ
+3
នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចាប់ឆ្នោតផ្គូផ្គងទូក និងស្ដាប់ការណែនាំអំពីនីតិវិធីក្នុងការប្រណាំងទូក "ង" និងទូកខ្នាតអន្តរជាតិ ក្នុងឱកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ។ កិច្ចប្រជុំធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អនុគណៈកម្មការចាប់ឆ្នោតប្រកួត, តំណាងគណៈកម្មការគ្រប់គ្រងទូក "ង" និងទូកខ្នាតអន្តរជាតិផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី មុនបើកព្រឹត្តិការណ៍ប្រណាំងទូកនៅថ្ងៃស្អែក (កំពង់ចាម)៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខ នៅវេទិកាអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បីសុំសេចក្តីសុខ និងសុវត្ថិភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ។ ការប្រារព្ធពិធីក្រុងពាលីនេះ មានគោលបំណងបួងសួងសុំសេចក្តីសុខ និងភាពរលូនក្នុងដំណើរការរៀបចំពិធីបុណ្យ ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករ អុំទូក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត។ ព្រឹត្តិការណ៍បុណ្យអុំទូកនៅក្រុងកំពង់ចាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានទូកចូលរួមប្រកួតសរុបចំនួន ១០០ ទូក ក្នុងនោះទូក «ង» ចំនួន ៥២ ទូក ស្មើនឹង ២៦ គូ និងទូកខ្នាតអន្តរជាតិចំនួន ៤៨ ទូក ស្មើនឹង ២៤ គូ។ កម្មវិធីនេះក៏មានការបណ្តែតប្រទីប និងអុចកាំជ្រួចតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាមផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ាប្រធានក្រុមហ៊ុន ឡុង ស្រេង បឹងកេត ដែលបានឧបត្ថម្ភថវិកាចំនួន
+1
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ាប្រធានក្រុមហ៊ុន ឡុង ស្រេង បឹងកេត ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០ ៛  (ម្ភៃលានរៀលគត់) និងចេកអំបូងលឿងចំនួន ២០០កេស ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមចំណែករៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅក្រុងកំពង់ចាម ឱ្យប្រព្រឹត្តទៅដោយរលូន ⁠អធិកអធម និងបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ អ្នកឧកញ៉ាប្រធានក្រុមហ៊ុន និងសហការី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦ (កំពង់ចាម) ៖ នៅព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅស្រុកព្រៃឈរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ខេត្តកំពង់ចាម ឆ្នាំ២០២៦ ដែលនឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។ ព្រឹត្តិការណ៍នេះមានទូកចូលរួមសរុបចំនួន ១០០ ទូក ដោយក្នុងនោះរួមមាន ទូក «ង» ចំនួន ៥២ ទូក (ស្មើនឹង ២៦ គូ) និងទូកខ្នាតអន្តរជាតិ ចំនួន ៤៨ ទូក (ស្មើនឹង ២៤ គូ)។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ១៥កើត ខែអស្សុជ ថ្ងៃបុណ្យចេញព្រះវស្សា) ស្ថិតនៅក្រុងកំពង់ចាម។

នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី
+9
នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ក្នុងពិធីប្រណាំងទូក "ង" ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផលនានា ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ កងអនុសេនាធំ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ជាច្រើនរូបទៀត ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ដណ្តើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចាប់តាំងពីកម្រិតមធ្យមសិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ តទៅ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការប្រឡងដណ្តើមពានរង្វាន់នេះនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ព្រមទាំងត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលអនាគត។ ការប្រឡងនេះមានបេក្ខជនចូលរួមសរុបចំនួន ១៦៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន ១០៨នាក់។ មុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ៤ មុខវិជ្ជា រួមមាន៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា។ ដើម្បីធានាបាននូវសុក្រឹតភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការប្រឡង ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុករៀបចំ និងចេញវិញ្ញាសាប្រឡង ព្រមទាំងកែសន្លឹកកិច្ចការរបស់បេក្ខជន។ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងសម្របសម្រួលដំណើរការប្រឡង ដោយសហការជាមួយវិទ្យាល័យទាំង៥ និងមានការចូលរួមសង្កេតការណ៍ពីសំណាក់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕