uz
Feedback
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

Kanalga Telegram’da o‘tish

Securities and Exchange Regulator of Cambodia

Ko'proq ko'rsatish

📈 Telegram kanali និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) analitikasi

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) (@sercambodia) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 15 570 obunachidan iborat bo'lib, Iqtisodiyot & Moliya toifasida 7 875-o'rinni va Kambodja mintaqasida 315-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 15 570 obunachiga ega bo‘ldi.

08 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 79 ga, so‘nggi 24 soatda esa 3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.84% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 7.56% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 688 marta ko‘riladi; birinchi sutkada odatda 1 177 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
Securities and Exchange Regulator of Cambodia

Yuqori yangilanish chastotasi (oxirgi ma’lumot 09 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Iqtisodiyot & Moliya toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

15 570
Obunachilar
+324 soatlar
+147 kunlar
+7930 kunlar
Postlar arxiv
ឯកឧត្តម លេខា វិចិត្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត លើក្របខណ្ឌសម្របសម្រួលការគ្រប់គ្រងធនធា
+7
ឯកឧត្តម លេខា វិចិត្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត លើក្របខណ្ឌសម្របសម្រួលការគ្រប់គ្រងធនធានមនុស្សរបស់និយ័តករមូលបត្រកម្ពុជា។ ========= នាព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លេខា វិចិត្រ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត លើក្របខណ្ឌសម្របសម្រួលការគ្រប់គ្រងធនធានមនុស្សរបស់ ន.ម.ក. ដោយមានការចូលរួមពី លោក ហួ វាសនា ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងសហការីពាក់ព័ន្ធ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងកំណត់ទិសដៅការងារបន្តឱ្យកាន់តែមានភាពច្បាស់លាស់។ មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអគ្គនាយករង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទទួលបន្ទុកទាំងអស់ និងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត។ https://www.facebook.com/share/p/1Eypuq44pU/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូ
+4
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូកបី (ABMF) លើកទី៤៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសាប៉ូរ៉ូ ប្រទេសជប៉ុន។ ======================= ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូកបី លើកទី៤៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ាន សាកលវិទ្យាល័យហុកកៃដូ, ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័ន eXtensible Business Reporting Language (XBRL)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាទៅលើបច្ចុប្បន្នភាពនៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី (ABMI) និងហិរញ្ញវត្ថុចីរភាព។ កិច្ចប្រជុំនេះ បានបែងចែកជា ៣ ផ្នែក ដោយផ្នែកទី១ ផ្តោតសំខាន់លើទិដ្ឋភាពសន្តិសុខស្បៀង និងតួនាទីរបស់ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា, ផ្នែកទី២ ផ្ដោតទៅលើការជំរុញចីរភាពហិរញ្ញវត្ថុពីក្នុងស្រុកឆ្ពោះទៅកាន់តំបន់ និងផ្នែកទី៣ ផ្តោតទៅលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញការ មកពីធនាគារកណ្ដាល និយ័តករមូលបត្រ ប្រតិបត្តិករទីផ្សារ សាកលវិទ្យាល័យហុកកៃដូ វិទ្យាស្ថាននិរន្តភាពហិរញ្ញវត្ថុអាស៊ី ព្រមទាំងស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗ នៃសមាជិកអាស៊ានបូកបី។ https://www.facebook.com/share/p/1HJuUJPW2y/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានផ្តល់បទសម្ភាសន៍ជាទម្រង់ Podcast ដល់ Solidus Labs ពាក់ព័ន្ធនឹងក្រ
+4
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានផ្តល់បទសម្ភាសន៍ជាទម្រង់ Podcast ដល់ Solidus Labs ពាក់ព័ន្ធនឹងក្របខ័ណ្ឌបទប្បញ្ញត្តិទ្រព្យឌីជីថលនៅក្នុងប្រទេសកម្ពុជា។ [English Below] ==================== នាថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. បានផ្តល់បទសម្ភាសន៍ជាទម្រង់ Podcast ដល់ Solidus Labs តាមប្រព័ន្ធអនឡាញ ។ បទសម្ភាសន៍នេះ មានគោលបំណងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងក្របខ័ណ្ឌការគ្រប់គ្រងទ្រព្យឌីជីថលក្នុងវិស័យមូលបត្រនៅកម្ពុជា ក្នុងទម្រង់ជាខ្សែអាទិ៍សម្លេង ដែលនឹងផ្សព្វផ្សាយនៅលើបណ្តាញ Spotify និង Apple Podcast ដោយមានទស្សនិកជនជាសហគមន៍បុគ្គលិកជំនាញផ្នែកច្បាប់ និងនិយ័តករនៅទូទាំងពិភពលោក។ បទសម្ភាសន៍នេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/1EG4V5MAV4/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំ ជាមួយអ្នកជំន
+4
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំ ជាមួយអ្នកជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើផែនការជំរុញប្រទេសកម្ពុជា ឱ្យចូលរួមនៅក្នុងការវាយតម្លៃអភិបាលកិច្ចសាជីវកម្មអាស៊ាន។ ============== នាព្រឹកថ្ងៃអង្គារ ៨ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំជាមួយអ្នកជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើផែនការជំរុញប្រទេសកម្ពុជា ឱ្យចូលរួមនៅក្នុងការវាយតម្លៃអភិបាលកិច្ចសាជីវកម្មអាស៊ាន តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីទីផ្សារមូលបត្រកម្ពុជា គម្លាតនៃបទប្បញ្ញត្តិពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការវាយតម្លៃអភិបាលកិច្ចសាជីវកម្មអាស៊ាន និងការផ្តល់អនុសាសន៍លើគោលការណ៍ស្តីពីអភិបាលកិច្ចសាជីវកម្ម និងការចូលរួមនៅក្នុងការវាយតម្លៃអភិបាលកិច្ចសាជីវកម្មអាស៊ាន។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/1coefXw6jg/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមការធ្វើបទបង្
+8
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមការធ្វើបទបង្ហាញរបស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ តាមប្រព័ន្ធអនឡាញ។ ================ នារសៀលថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីចូលរួមការធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញរបស់លោកស្រី Ke Chen អ្នកជំនាញការជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃនាយកដ្ឋានគតិយុត្ត របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក Maksym Markevych អ្នកជំនាញការផ្នែកហិរញ្ញវត្ថុ របស់ IMF  ពាក់ព័ន្ធនឹងសេចក្ដីសង្ខេបលទ្ធផលសំខាន់ៗនៃបញ្ហាសុចរិតភាពហិរញ្ញវត្ថុ ក្រោមក្របខ័ណ្ឌបេសកកម្មនៃកិច្ចពិគ្រោះយោបល់ Article IV ឆ្នាំ២០២៦ របស់ IMF។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕ https://www.facebook.com/share/p/1Dxhqe6kNE/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំខែមិថុនា ឆ្
+7
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ។ =================== នាព្រឹកថ្ងៃចន្ទ ៧ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំខៃមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ ដោយមានការចូលរួមពីលោកជំទាវប្រធាននាយកដ្ឋាន, លោក/លោកស្រីអនុប្រធាននាយកដ្ឋាន, លោកស្រីប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្រ្តីជំនាញនៃនាយកដា្ឋនស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានផ្ដល់អនុសាសន៍ឱ្យមន្រ្តីទាំងអស់បន្តខិតខំបំពេញការងារដោយមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពខ្លួន និងពង្រឹងជំនាញឌីជីថល ដោយប្រកាន់ខ្ជាប់វិន័យផ្ទាល់ខ្លួន និងមានភាពសកម្មក្នុងការច្នៃប្រឌិត ព្រមទាំងផ្តល់គំនិតផ្តួចផ្តើម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថាប័ននិងវិស័យមូលបត្រនៅកម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/1BV4TLdHAe/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយ
+8
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីស្ដីការ ន.ម.ក. [English Below] ==================== នារសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីទទួលជួបប្រជុំជាមួយក្រុមការងារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោកស្រី Sylwia Nowak សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៅនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក និងជាសេដ្ឋកិច្ចវិទូសម្រាប់ប្រទេសកម្ពុជារបស់ IMF នៅទីស្ដីការ ន.ម.ក.។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាពីដំណើរការនៃការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា និងការសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងវឌ្ឍនភាពជំនួយបច្ចេកទេសរបស់ IMF ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ក្រោមក្របខ័ណ្ឌបេសកកម្មពិគ្រោះយោបល់ Article IV ឆ្នាំ២០២៦ របស់ IMF។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕ https://www.facebook.com/share/p/1B957XEkfw/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ប
+9
នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តនូវប្រកាសស្តីពី "ការផ្តល់ការអនុញ្ញាត និងការគ្រប់​គ្រង​ភ្នាក់ងារណែនាំក្នុងវិស័យមូលបត្រ” នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.។ On Friday morning, July 3, 2026, the Securities and Exchange Regulator of Cambodia (SERC) organized a seminar on the “Authorization and Supervision of Introducing Agent in Securities Sector” at Non-Bank Financial Services Authority building, which was presided over by H.E. SOU Socheat, Delegate of the Royal Government in Charge as Director General of the SERC. https://www.facebook.com/share/p/1D2s5Gqoy7/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

និយ័តករមូលបត្រកម្ពុជា សូមផ្សព្វផ្សាយរបាយការណ៍ស្ថិតិទីផ្សារមូលបត្រ ត្រីមាសទី១ ឆ្នាំ២០២៦។ ដើម្បីទាញយករបាយការណ៍ស្ថិតិទីផ្សារមូលប
+5
និយ័តករមូលបត្រកម្ពុជា សូមផ្សព្វផ្សាយរបាយការណ៍ស្ថិតិទីផ្សារមូលបត្រ ត្រីមាសទី១ ឆ្នាំ២០២៦។ ដើម្បីទាញយករបាយការណ៍ស្ថិតិទីផ្សារមូលបត្រ ត្រីមាសទី១ ឆ្នាំ២០២៦ សូមចុចតំណភ្ជាប់ដូចខាងក្រោម៖ https://www.serc.gov.kh/khmer/m89.php?pn=8&no=26 --------------------------- The Securities and Exchange Regulator of Cambodia is pleased to disseminate the Securities Market Statistics Report for the First quarter of 2026. To download the Securities Market Statistics Report for the First quarter of 2026, please click the link below: https://www.serc.gov.kh/khmer/m89.php?pn=8&no=26 https://www.facebook.com/share/p/1EcUFbdahL/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយអ្នក
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយអ្នកជំនាញរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅទីស្ដីការ ន.ម.ក.។   [English Below] ====================   នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយលោកស្រី Ke Chen អ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃនាយកដ្ឋានគតិយុត្ត របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីស្ដីការ ន.ម.ក.។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីសិក្សាស្វែងយល់ពីក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារទ្រព្យឌីជីថល ក្នុងវិស័យមូលបត្រនៅកម្ពុជា ក្រោមក្របខ័ណ្ឌបេសកកម្មនៃកិច្ចពិគ្រោះយោបល់ Article IV ឆ្នាំ២០២៦ របស់ IMF។   កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕   https://www.facebook.com/share/p/1AdZkw4iLo/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំជាមួយតំណាង
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងក្រុមការងាររបស់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ============= នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីមកពីនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ បានចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងក្រុមការងាររបស់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីពិភាក្សាអំពីការគាំទ្រក្នុងការផ្តល់ជាជំនួយបច្ចេកទេស តាមរយៈការបណ្តុះបណ្តាលសមត្ថភាពជូនមន្ត្រី ន.ម.ក.។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/18uUfVaiAp/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីរ៉ូដសូសម្រ
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីរ៉ូដសូសម្រាប់ “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក” នៅផ្សារមូលបត្រកម្ពុជា។ ============= នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីរ៉ូដសូសម្រាប់ “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក” នៅផ្សារមូលបត្រកម្ពុជា ដែលកម្មវិធីនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីការបោះផ្សាយលក់ និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ទទួលបានការអនុញ្ញាតឱ្យធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី ន.ម.ក. កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ https://www.facebook.com/share/p/1BeHEw9ve3/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាសមាជិកក
+7
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាសមាជិកក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដឹកនាំសហការីចូលរួមកិច្ចប្រជុំលើការងារអភិវឌ្ឍសេវាពាក់ព័ន្ធធុរកិច្ចរបស់និយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តាមប្រព័ន្ធអនឡាញ។ ============== ​​នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. និងជាសមាជិកក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដឹកនាំសហការីចូលរួមកិច្ចប្រជុំលើការងារអភិវឌ្ឍសេវាពាក់ព័ន្ធធុរកិច្ចរបស់និយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/serc.gov.kh/posts/pfbid0aimKt4x3bco5ccEY2tfUKyEWXbHX7rEU8NVCop95gsfFLgRmn1EA3z7iUPLXBeatl ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) មានកិត្តិយសដោយបានបន្តរាយការណ៍វឌ្ឍនភាពការងារជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម
+9
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) មានកិត្តិយសដោយបានបន្តរាយការណ៍វឌ្ឍនភាពការងារជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ ========================= តាមកិច្ចជំនួបពិភាក្សារវាង ន.ម.ក. និងប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមីនា គ.ស.២០២៦ នៅទីស្តីការ ន.ម.ក. នៅមានការងារមួយចំនួនដែល ន.ម.ក. ត្រូវរាយការណ៍វឌ្ឍនភាពជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា។ នាព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយសហការី បានអញ្ជើញបន្តរាយការណ៍វឌ្ឍនភាពការងារជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ https://www.facebook.com/share/p/18py9vM8bY/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេភាគីល
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី៤ និងសិក្ខាសាលាចែករំលែកចំណេះដឹង ជាមួយគណៈកម្មការមូលបត្រឡាវ នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ======================= នាថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា គ.ស.២០២៦  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី៤ និងសិក្ខាសាលាចែករំលែកចំណេះដឹង ជាមួយគណៈកម្មការមូលបត្រឡាវ (LSCO) ដែលដឹកនាំដោយលោកស្រី Phengsy Phengmuong អគ្គលេខាធិការ​នៃ LSCO នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ https://www.facebook.com/share/p/1dTrw5U2Fx/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចទទួលប
+7
ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល នៅទីស្ដីការ ធនាគារជាតិនៃកម្ពុជា។ ================== នារសៀលថ្ងៃចន្ទ ១៥ កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃ ន.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាសមាជិកនៃក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល (ហៅកាត់ថា ក្រុមការងារចំពោះកិច្ច) ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច ប្រចាំ ក.ស.ហ.វ. និង អ.ស.ហ. និងឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា នៅទីស្ដីការធនាគារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះ បានផ្ដោតសំខាន់ទៅលើ៖ ១.វឌ្ឍនភាពរបស់គណៈកម្មាធិការអន្តរក្រសួងលើការលើកកម្ពស់ប្រាក់រៀល, ២.ការរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយស្តីពីប្រាក់រៀល, ៣.ការលើកកម្ពស់ការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល និង ៤.ប្រតិបត្តិការសារពើពន្ធរបស់រាជរដ្ឋាភិបាលជាប្រាក់រៀល ព្រមទាំងការកំណត់ទិសដៅការងារបន្តសម្រាប់ក្រុមការងារចំពោះកិច្ច។ កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក, តំណាងជាន់ខ្ពស់ និងមន្រ្តីជំនាញមកពី ធនាគារជាតិនៃកម្ពុជា, ក.ស.ហ.វ. និង អ.ស.ហ.។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រតិសកម្ម និងផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/1BCfu7aUt7/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ Bulletin on Investors and Investment in Quarter 1 of 2026. htt
ព្រឹត្តិបត្រវិនិយោគិន និងការវិនិយោគ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ Bulletin on Investors and Investment in Quarter 1 of 2026. https://www.serc.gov.kh/khmer/m78.php?pn=8&no=83 https://www.facebook.com/share/p/14fG4WV4mWC/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ
+9
ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមត្ថកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ (Zoom)។ ============= នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តម លេខា វិចិត្រ អគ្គនាយករងនៃ ន.ម.ក. អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមត្ថកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និង អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធអនឡាញ (Zoom)។ https://www.facebook.com/share/p/1F9K2uQ9aW/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

សិក្ខាសាលា ស្ដីពី "ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ" ================ និយ័តករមូលបត្រកម្ពុជា (
សិក្ខាសាលា ស្ដីពី "ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ" ================ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដោយមានកិច្ចសហការជាមួយសមាគមសិល្បករខ្មែរ (ស.ស.ខ.) និងមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និង ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក នឹងរៀបចំសិក្ខាសាលា ស្ដីពី "ការឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ" សម្រាប់សិល្បករ និងសិល្បការិនី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ https://www.facebook.com/share/p/1a19xqB21Q/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

[English Below] ============= តេស្តមូលបត្រប្រចាំសប្តាហ៍ លេខ៨៖ តើភាគហ៊ុនិកមានសិទ្ធិ និងអត្ថប្រយោជន៍អ្វីខ្លះ? សូមចូលរួមសាកល្បងធ្វើតេស្ត និងវាស់ស្ទង់ចំណេះដឹងរបស់អ្នកពាក់ព័ន្ធនឹងវិស័យមូលបត្រទាំងអស់គ្នា! 🔗តាមរយៈតំណភ្ជាប់៖ https://canva.link/9aawhv4aiegm8dz 💬សូមបញ្ចេញមតិខាងក្រោម Weekly Securities Quiz No. 8:​ What Are the Rights and Benefits of Shareholders? Join us and test your knowledge of the securities sector! 🔗Click this link to take the quiz: https://canva.link/9aawhv4aiegm8dz 💬Please comment below!