ar
Feedback
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

الذهاب إلى القناة على Telegram

Securities and Exchange Regulator of Cambodia

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

تُعد قناة និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) (@sercambodia) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 15 721 مشتركاً، محتلاً المرتبة 7 628 في فئة الاقتصاد والمالية والمرتبة 302 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 15 721 مشتركاً.

بحسب آخر البيانات بتاريخ 02 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار 51، وفي آخر 24 ساعة بمقدار 13، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 8.31‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 6.43‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 306 مشاهدة. وخلال اليوم الأول يجمع عادةً 1 011 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 2.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
“Securities and Exchange Regulator of Cambodia”

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 03 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الاقتصاد والمالية.

15 721
المشتركون
+1324 ساعات
+457 أيام
+5130 أيام
أرشيف المشاركات
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលវិនិយោគិន ស្តីពី “ការវិនិយោគឆ្លាតវ
+9
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលវិនិយោគិន ស្តីពី “ការវិនិយោគឆ្លាតវៃ”។ ============== នៅរសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.២០២៦, ន.ម.ក. សហការជាមួយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក រៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិន ស្តីពី “ការវិនិយោគឆ្លាតវៃ” ក្រោមអធិបតីភាពរបស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា, ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រនៃ ន.ម.ក., លោកបណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងលោក ERIC Loo អភិបាលប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក។ វគ្គបណ្តុះបណ្តាលវិនិយោគិននេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលដ្ឋានគ្រឹះ និងឱកាសនៃការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ជាមួយនឹងការបើកគណនីជួញដូរមូលបត្រជូនថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាជីវកម្មធានាឥណទានកម្ពុជា នៅទីតាំងផ្ទាល់របស់សាជីវកម្មធានាឥណទានកម្ពុជា។ https://www.facebook.com/share/p/1Ly7KxZooB/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច
+9
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងរំហូរឯកសារឌីជីថល (E-Flow) ជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុន ភ្នំពេញ ហ្វីនថេក អ៊ិនវេសម៉ិក ឯ.ក ដើម្បីតាមដានវឌ្ឍនភាព និងពិភាក្សាអំពីតម្រូវការនៃមុខងារប្រើប្រាស់ប្រព័ន្ធរបស់ ន.ម.ក. ============== នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាប្រធានក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធ E-Flow ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង ប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. និងជាអនុប្រធានក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធ E-Flow បានដឹកនាំកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងរំហូរឯកសារឌីជីថល (E-Flow) ជាមួយក្រុមការងារបច្ចេកទេសក្រុមហ៊ុន ភ្នំពេញ ហ្វីនថេក អុិនវេសមុិក ឯ.ក. ដើម្បីតាមដានវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធ E-flow។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានផ្តល់ធាតុចូល និងអនុសាសន៍ដល់ក្រុមហ៊ុន ពាក់ព័ន្ធនឹងតម្រូវការនៃមុខងារប្រើប្រាស់ប្រព័ន្ធរបស់ ន.ម.ក. និងការបន្តអភិវឌ្ឍប្រព័ន្ធឱ្យស្របតាមការតម្រូវនេះ។ https://www.facebook.com/share/p/1CPZ33n4cm/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

នាថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមាន
+9
នាថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅសណ្ឋាគារ សុខា ភ្នំពេញ និងមានការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ ន.ម.ក., អគ្គលេខាធិការ អ.ស.ហ. និងក្រុមហ៊ុនស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក.។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី១ និងទិសដៅអាទិភាពក្នុងអាណត្តិទី២ នៃ អ.ស.ហ., បង្កើតជាវេទិកាជួបជុំ និងពិភាក្សាផ្លាស់ប្តូរយោបល់រវាងតួអង្គពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យមូលបត្រ ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗលើធាតុគន្លឹះក្នុងអេកូឡូស៊ីប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាសម្រាប់វិស័យមូលបត្រ ដូចជា៖ ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាក្រោមបរិវត្តកម្មឌីជីថលហិរញ្ញវត្ថុ, ការអភិវឌ្ឍ និងការត្រួតពិនិត្យទ្រព្យឌីជីថលនៅកម្ពុជា, វឌ្ឍនភាពនៃការចូលរួមបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ, សន្ទុះនៃការរីកចម្រើនរបស់ក្រុមហ៊ុនតាមរយៈទីផ្សារភាគហ៊ុននៅកម្ពុជា, ទីផ្សារសញ្ញាបណ្ណកម្ពុជាជាកម្លាំងជំរុញការវិនិយោគ និងហិរញ្ញប្បទានរយៈពេលវែង, ការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការ ដើម្បីការពង្រឹងការអនុវត្តច្បាប់, ការលើកកម្ពស់ទំនុកចិត្ត និងកិច្ចការពារវិនិយោគិននៅក្នុងទីផ្សារមូលបត្រ ជាដើម។ ថ្លែងក្នុងពិធីបើក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សម្តែងនូវអារម្មណ៍មោទនភាពចំពោះសមិទ្ធផល ក្នុងកិច្ចដំណើរការរយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី១ នេះ ដែលវិស័យហិរញ្ញវត្ថុមិនមែនធនាគារបានវិវត្តទាំងទំហំវិសាលភាព និងបាននិងកំពុងប្រែក្លាយវិស័យនេះជាសមាសភាគមួយ ដែលមានតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ការរីកចម្រើននេះ មិនត្រឹមតែត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនជាបរិមាណប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបានបង្កើតគុណប្រយោជន៍ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងទិដ្ឋភាពសំខាន់ៗ។ https://www.facebook.com/share/p/1Ev6VKPJaP/?mibextid=wwXIfr ******* ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐​ | Website 🌐 | Telegram (SERC Alert​ ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមសន្និសីទអន្ត
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមសន្និសីទអន្តរជាតិវេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីកណ្ដាល នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ ============== នាថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមសន្និសីទអន្តរជាតិវេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីកណ្ដាល (CAREC) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ សន្និសីទអន្តរជាតិនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការអភិវឌ្ឍទីផ្សារមូលបត្រ តាមរយៈកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ ការចែករំលែកចំណេះដឹង និងបទពិសោធ ព្រមទាំងការកំណត់កាលានុវត្តភាពជាក់ស្ដែងសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកបទប្បញ្ញត្តិ ការកសាងសមត្ថភាព និងការអភិវឌ្ឍទីផ្សារមូលធនប្រកបដោយចីរភាពទូទាំងតំបន់ CAREC។ នៅក្នុងសន្និសីទអន្តរជាតិនេះ ឯកឧត្តមប្រតិភូ បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាស្ដីពី “បរិវត្តកម្មឌីជីថលរបស់ទីផ្សារមូលបត្រ” ដើម្បីពិភាក្សា និងចែករំលែកអំពីប្រព័ន្ធបច្ចេកវិទ្យាដែលបាន និងកំពុងកើតមានឡើង និងគោលនយោបាយរបស់ប្រទេសកម្ពុជានៅក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាធាតុចូលដ៏សំខាន់ដល់ទំនើបកម្មទីផ្សារមូលបត្រនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ សន្និសីទអន្តរជាតិខាងលើ បានប្រារព្ធខួបលើកទី២០ នៃការបង្កើតគណៈកម្មការនិយ័តកម្មហិរញ្ញវត្ថុនៃប្រទេសម៉ុងហ្គោលី (FRC) និងអបអរសាទរ FRC ក្នុងនាមជាប្រធានដំបូងនៃវេទិកាអភិវឌ្ឍន៍ទីផ្សារមូលបត្រ CAREC ដែលឯកឧត្តមប្រតិភូ ក៏បានចូលរួមថ្លែងសុន្ទរកថាអបអរសាទរ FRC ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យហិរញ្ញវត្ថុ ជាពិសេសទីផ្សារមូលបត្ររបស់ប្រទេសម៉ុងហ្គោលី តាមរយៈការពង្រឹងសុចរិតភាពទីផ្សារ និងកសាងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមានភាពជឿទុកចិត្ត និងធន់។ កម្មវិធីនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ https://www.facebook.com/share/p/18UYKFHy7Q/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងប្រកាសស្តី
+9
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងប្រកាសស្តីពី “ការផ្តល់ការអនុញ្ញាត និងការគ្រប់គ្រងប្រតិបត្តិការក្នុងទីផ្សារមូលបត្រអនាគត”នៅស្ដីការ ន.ម.ក។ =============== នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា គ.ស.២០២៦ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក.តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ និងសហការី បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធលើសេចក្តីព្រាងប្រកាសស្តីពី “ការផ្តល់ការអនុញ្ញាត និងការគ្រប់គ្រងប្រតិបត្តិការក្នុងទីផ្សារមូលបត្រអនាគត”។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពី ផ្សារមូលបត្រកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រុមហ៊ុន អាល់ហ្វា គ្រុប ឯ.ក ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ភ្នាក់ងារទូទាត់សាច់ប្រាក់ទាក់ទងនឹងមូលបត្រ ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ កិច្ចប្រជុំនេះមានការចូលរួមពិភាក្សាគ្នាយ៉ាងផុសផុល និងបញ្ចប់ទៅប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/19iyNew6vA/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំទ្វេភាគីជ
+4
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំទ្វេភាគីជាមួយគណៈកម្មការនិយ័តកម្មហិរញ្ញវត្ថុនៃប្រទេសម៉ុងហ្គោលី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ ============== នារសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ( អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំទ្វេភាគីជាមួយលោក Jambaajamts Tundev ប្រធានគណៈកម្មការនិយ័តកម្មហិរញ្ញវត្ថុនៃប្រទេសម៉ុងហ្គោលី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ កិច្ចប្រជុំនេះ មានគោលបំណងស្វែងយល់ពីវឌ្ឍនភាពនៃទីផ្សារមូលបត្ររបស់កម្ពុជា និងម៉ុងហ្គោលី ហើយបានចែករំលែកឧត្តមានុវត្តន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារមូលបត្រ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្ររបស់ប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/1KzAxovqFv/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅ
+9
កម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា” ======================= នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា គ.ស. ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ន.ម.ក. និងខបភើរ៉េត ខននេកសិន កម្ពុជា តំណាងដោយ លោក ស៊ឺ សុភក្តិ នាយកថ្នាក់ជាតិ នៃខបភើរ៉េត ខននេកសិន កម្ពុជា (CCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា” ក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ការចុះ MOU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បណ្តាញធុរកិច្ច និងទំនាក់ទំនង ដើម្បីផ្សព្វផ្សាយពីសក្តានុពល ឱកាសវិនិយោគ និងការកៀរគរទុនតាមរយៈទីផ្សារមូលបត្រទៅកាន់វិនិយោគិន និងសហគ្រាសអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក។ https://www.facebook.com/share/p/19QdfgGnAq/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការី ជួបប្រជុំពិភាក្សាជ
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានដឹកនាំសហការី ជួបប្រជុំពិភាក្សាជាមួយលោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការវាយតម្លៃភាពចាស់ទុំសន្តិសុខសាយប័រក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមគម្រោងជំនួយបច្ចេកទេសរបស់ ADB។ ============= នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំជាមួយលោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង អ្នកជំនាញការនៃ ADB មកពីក្រុមហ៊ុន Grant Thornton ដើម្បីពិភាក្សាការងារលើការវាយតម្លៃភាពចាស់ទុំសន្តិសុខសាយប័រក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមគម្រោងជំនួយបច្ចេកទេសរបស់ ADB ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូ បានពន្យល់អំពីយន្តការអនុវត្តរបស់ ន.ម.ក. ព្រមទាំងបានបញ្ជាក់ជូនអ្នកជំនាញការ ADB អំពីការរៀបចំរួចរាល់នូវសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសន្តិសុខសាយប័រក្នុងវិស័យមូលបត្រ របស់ ន.ម.ក. និងបានផ្តល់អនុសាសន៍មួយចំនួនដល់អ្នកជំនាញការ ADB ពាក់ព័ន្ធនឹងការវាយតម្លៃភាពចាស់ទុំសន្តិសុខសាយប័រក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ជាលទ្ធផល អ្នកជំនាញការ ADB បានទទួលយកនូវអនុសាសន៍របស់ ឯកឧត្តមប្រតិភូ ព្រមទាំងបានឯកភាពលើការជួយពិនិត្យទៅលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងសន្តិសុខសាយប័រក្នុងវិស័យមូលបត្រ របស់ ន.ម.ក.។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយធនាគ
+6
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយធនាគារជាតិហ្សកហ្ស៊ី និងក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍចីរភាពហ្សកហ្ស៊ី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ [English Below] ============== ​​នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (​អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំជាមួយលោកស្រី Ekaterine Mikabadze ទេសាភិបាលរងទី១ នៃធនាគារជាតិហ្សកហ្ស៊ី និងលោក Giorgi Khachidze អ្នកជំនាញជាន់ខ្ពស់ ផ្នែកអភិវឌ្ឍទីផ្សារមូលធន នៃនាយកដ្ឋានគោលនយោបាយធានារ៉ាប់រង និងកំណែទម្រង់សោធន នៃក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍចីរភាពហ្សកហ្ស៊ី នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រងទីផ្សារមូលបត្រនៃប្រទេសទាំងពីរ និងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុថ្មីៗដើម្បីបំពេញតាមតម្រូវការទីផ្សារពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការទាក់ទាញការវិនិយោគ។ ទន្ទឹមនឹងនេះ ភាគីហ្សកហ្ស៊ី បានបង្ហាញពីឆន្ទៈក្នុងការបង្កើតទំនាក់ទំនងផ្លូវការក្នុងវិស័យមូលបត្រជាមួយកម្ពុជាផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ In the afternoon of October 1, 2026, with the honor permission from H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance and Chairman of the Non-Bank Financial Services Authority (FSA), H.E. SOU Socheat, Delegate of the Royal Government in charge as Director General of Securities and Exchange Regulator of Cambodia (SERC), led colleagues to meet with Ms. Ekaterine Mikabadze, First Vice-Governor of National Bank of Georgia and Mr. Giorgi Khachidze, Senior Specialist, Capital Market Development, Insurance Policy and Pension Reform Department of Ministry of Economy and Sustainable Development of Georgia at Ulaanbaatar, Mongolia. This meeting aimed to discuss and share experiences about the securities market regulation of the two countries and developing new financial instruments to meet market needs, particularly in relation to financial technology and attracting investment. The Georgian side also expressed their interest in establishing formal cooperation in the area of securities sector with Cambodia. This meeting went smoothly and fruitfully. 🔗​ https://www.facebook.com/share/p/1F3Syxae9t/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំទ្វេភាគីជ
+6
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំទ្វេភាគីជាមួយភ្នាក់ងារត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ [English Below] ============== ​​នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (​អ.ស.ហ.) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំទ្វេភាគីជាមួយលោក Ivan Moisov ប្រធានត្រួតពិនិត្យទីផ្សារមូលធន នៃភ្នាក់ងារត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។ កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងចែករំលែកបទពិសោធនៃការគ្រប់គ្រងទីផ្សារនៃប្រទេសទាំងពីរ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យមូលបត្ររបស់កម្ពុជា និងកាហ្សាក់ស្ថាន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ In the afternoon of October 1, 2026, with the honor permission from H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance and Chairman of the Non-Bank Financial Services Authority (FSA), H.E. SOU Socheat, Delegate of the Royal Government in charge as Director General of Securities and Exchange Regulator of Cambodia (SERC), led colleagues to have bilateral meeting with Mr. Ivan Moisov, Head of Capital Market Supervision of the Agency of the Republic of Kazakhstan for Regulation and Development of Financial Market at Ulaanbaatar, Mongolia. This meeting aimed to discuss and share experiences regarding market regulation in both countries, as well as explore the feasibility of establishment the cooperation in the securities sector between Cambodia and Kazakhstan. This meeting went smoothly and fruitfully. 🔗​ https://www.facebook.com/share/p/14vPp43VeGH/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

សេចក្តីប្រកាសព័ត៌មានស្តីពី ការជួញដូរឧបករណ៍និស្សន្ទប្រចាំខែសីហា ឆ្នាំ២០២៦ ជាមួយនឹងលំដាប់ថ្នាក់នៃឈ្មួញជើងសាឧបករណ៍និស្សន្ទតាមលំដ
+3
សេចក្តីប្រកាសព័ត៌មានស្តីពី ការជួញដូរឧបករណ៍និស្សន្ទប្រចាំខែសីហា ឆ្នាំ២០២៦ ជាមួយនឹងលំដាប់ថ្នាក់នៃឈ្មួញជើងសាឧបករណ៍និស្សន្ទតាមលំដាប់រៀងទំហំជួញដូរ។  Press release on derivatives trading for August 2026 🔗​ https://www.facebook.com/share/p/1DyxT1QRAP/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងសិ
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងសិក្ខាសាលា Cambodia’s Investment Horizon Seminar:​ Seizing Investment Opportunities and Unlocking Capital through the Bond Markets។ [English Below] =============== នាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានសហការជាមួយស្ថាប័នមូលនិធិឥណទាន និងការវិនិយោគ (CGIF) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានរៀបចំសិក្ខាសាលាស្ដីពី “Cambodia’s Investment Horizon Seminar: Seizing Investment Opportunities and Unlocking Capital through the Bond Markets” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកស្រី Noriko Nasu នាយកប្រតិបត្តិនៃ CGIF។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វាគ្មិនមកពីធនាគារជាតិនៃកម្ពុជា និងវាគ្មិនមកពីក្រសួងសេដ្ឋកិច្ច។ កម្មវិធីសិក្ខាសាលានេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា។ =============== In the morning of March 30, 2026, The Securities and Exchange Regulator of Cambodia (SERC) in collaboration with the Credit Guarantee and Investment Facility (CGIF), the Credit Guarantee Corporation of Cambodia (CGCC), and the Cambodia Chamber of Commerce (CCC), organized a seminar entitled “Cambodia’s Investment Horizon Seminar: Seizing Investment Opportunities and Unlocking Capital through the Bond Markets”, under the distinguished presidency of H.E. Sou Socheat, Delegate of the Royal Government in Charge as Director General of the Securities and Exchange Regulator of Cambodia (SERC), Neak Oknha Kith Meng, President of Cambodia Chamber of Commerce and Chair of ASEAN Business Advisory Council Cambodia; and Ms. Noriko Nasu, CEO of CGIF. The Seminar was attended by speakers from the National Bank of Cambodia, and Ministry of Economy and Finance. The seminar was conducted smoothly and successfully, with fruitful discussions and exchanges among the participants. 🔗​ https://www.facebook.com/share/p/1DmxuBBtGZ/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

🙏 សារលិខិតជូនពរ គោរពជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិ
🙏 សារលិខិតជូនពរ គោរពជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (​អ.ស.ហ.) ក្នុងឱកាសចម្រើនជន្មាយុ 🙏 🔗​ https://www.facebook.com/share/p/1EC1NLERbQ/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងអញ្ជើញបើកវគ្គបណ្តុះបណ្តាលវិនិយោគិន ស្តីពី “ការវិនិយោគឆ្លាតវ
+4
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងអញ្ជើញបើកវគ្គបណ្តុះបណ្តាលវិនិយោគិន ស្តីពី “ការវិនិយោគឆ្លាតវៃ”។ [English Below] ============== នៅរសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.២០២៦, ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. នឹងអញ្ជើញបើកវគ្គបណ្តុះបណ្តាលវិនិយោគិន ស្តីពី “ការវិនិយោគឆ្លាតវៃ” ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃសាជីវកម្មធានាឥណទានកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលដ្ឋានគ្រឹះ និងឱកាសនៃការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា។ ============== In the Afternoon of Friday, October 2, 2026, H.E. SEANG Thirith, Deputy Director General of the Securities and Exchange Regulator of Cambodia (SERC), high representative of H.E. SOU Socheat, Delegate of the Royal Government in Charge as Director General of the SERC, will preside over the opening of investors training program on "Intelligence Investment" for managements and employees of Credit Guarantee Corporation of Cambodia, in the purpose of disseminating knowledge of the foundation and investment opportunities in Cambodia securities market. 🔗https://www.facebook.com/share/p/1C7b1FksdW/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំ
+8
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ លើកទី២ នៅទីស្ដីការ ធនាគារជាតិនៃកម្ពុជា។ [English Below] ============== នាព្រឹកថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃ ន.ម.ក. បានចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (អ.គ.ជ.ស.) លើកទី២ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (​អ.ស.ហ.) និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលជាសហប្រធាននៃ អ.គ.ជ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទស្សនវិស័យឆ្នាំ២០២៦ ព្រមទាំងផ្លាស់ប្តូរមតិយោបល់លើស្ថានភាព និងនិន្នាការនានាដែលអាចមានផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា នៅទីស្ដីការ ធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា និង អ.ស.ហ.។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ On the morning of September 28, 2026, H.E. SOU Socheat, Delegate of the Royal Government in charge as Director General of the Securities and Exchange Regulator of Cambodia (SERC), accompanied by H.E. Dr. VIN Pheakdey, Deputy Director General of the SERC, participated in the 2nd Meeting of the National Sub-Committee of Financial Stability (NCFS), co-chaired by H.E. Dr. AUN Pornmoniroth, Deputy Prime Minister, Minister of Economy and Finance (MEF), and Chairman of the Council of the Non-Bank Financial Services Authority (FSA), and H.E. Dr. CHEA Serey, Governor of the National Bank of Cambodia. The purpose of the meeting was to review and discuss on the Financial Stability Report in First Semester of 2026 and the Outlook for 2026, as well as to exchange views on financial conditions and emerging trends that may affect Cambodia’s financial stability, at the National Bank of Cambodia, Sen Sok Building. The meeting was attended by H.E. senior leaders and representatives from the MEF, the National Bank of Cambodia, and the FSA. The meeting proceeded smoothly and fruitfully. 🔗 https://www.facebook.com/share/p/19d4b5xi4h/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

វគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣២ [English Below] ==================== និយ័
+8
វគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣២ [English Below] ==================== និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជូនដំណឹងដល់បេក្ខជនទាំងអស់ឱ្យបានជ្រាបថា ន.ម.ក. នឹងរៀបចំវគ្គបណ្ដុះបណ្ដាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។ សូមចុចតំណភ្ជាប់នេះដើម្បីស្វែងរកទីតាំង÷ https://maps.app.goo.gl/cbSAhsbnF4g8fBKGA The Securities and Exchange Regulator of Cambodia (SERC) would like to inform all Candidates that SERC will organize the 32nd Training and Examination and Continuing Professional Education in Securities Sector from 7th to 27th and 30th October 2026, at 15th Floor of the Business Development Center Building. Please click this link to find the location: https://maps.app.goo.gl/cbSAhsbnF4g8fBKGA https://www.facebook.com/share/p/1Vm2tFDH8D/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ការទស្សនាស្ដង់ពិព័រណ៍នាពេលរសៀលក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូ
ការទស្សនាស្ដង់ពិព័រណ៍នាពេលរសៀលក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦   [English Below] ===================== សូមអញ្ជើញចូលទស្សនាស្ដង់ពិព័រណ៍ក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ⏰ វេលាម៉ោង៖ ១:០០ រសៀល ដល់ ៥:០០ ល្ងាច 📍 ទីតាំង៖ សណ្ឋាគារ សុខា ភ្នំពេញ   កុំភ្លេចអញ្ជើញចូលរួមទស្សនាដោយសេរីទាំងអស់គ្នាណា!!   ------------------------------------- Welcome to Exhibition Booths in the Dissemination Forum on Achievements of the Non-Bank Financial Services Authority in the First Mandate and Annual Securities Conference 2026 📅 Date: September 29, 2026 ⏰ Time: 1:00 PM – 5:00 PM 📍 Venue: Sokha Phnom Penh Hotel   Admission is free!!   https://www.facebook.com/share/p/1KCRDjLr1i/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

របៀបវារៈនៃវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ [Engl
+9
របៀបវារៈនៃវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ [English Below] ================ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមបង្ហាញអំពីរបៀបវារៈកម្មវិធីទាំងស្រុងរបស់ វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ ព្រឹក នៅសណ្ឋាគារ សុខា ភ្នំពេញ។ ដើម្បីទទួលបានព័ត៌មានលម្អិតនៃកម្មវិធីសូមចូលតាមរយៈតំណលីង ខាងក្រោម https://serc-fsa-conference-2026.vercel.app/ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងតាមដានការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុករបស់ ន.ម.ក., អ.ស.ហ. និងក្រុមហ៊ុនស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក. តាមកាលបរិច្ឆេទ និងម៉ោងខាងលើ។   The Securities and Exchange Regulator of Cambodia (SERC) is pleased to introduce agenda of the Dissemination Forum on Achievements of the Non-Bank Financial Services Authority in the First Mandate and Annual Securities Conference 2026, on September 29, 2026, at 8:00 am, at Sokha Phnom Penh Hotel.   For more information please visit to portal via this link https://serc-fsa-conference-2026.vercel.app/ Please be informed and join with us through watching the live broadcast of the event on the Facebook page of the SERC, the General Secretariat of the FSA and firms regulated by the SERC on the above schedule. https://www.facebook.com/share/p/1HXSyGL87y/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ [English Below
+1
វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ [English Below] ========================== ✨ ជួបគ្នាស្អែកណា! វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ⏰ វេលាម៉ោង៖ ៨:០០ នាទីព្រឹក 📍 ទីតាំង៖ សណ្ឋាគារ សុខា ភ្នំពេញ *** ✨ See You Tomorrow! Dissemination Forum on Achievements of the Non-Bank Financial Services Authority in the First Mandate and Annual Securities Conference 2026 📅 Date: September 29, 2026 ⏰ Time: 08:00 AM 📍 Venue: Sokha Phnom Penh Hotel https://www.facebook.com/share/p/1BnYiDcLX8/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ [English Below
+1
វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ [English Below] ========================== ✨ ជួបគ្នាស្អែកណា! វេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ⏰ វេលាម៉ោង៖ ៨:០០ នាទីព្រឹក 📍 ទីតាំង៖ សណ្ឋាគារ សុខា ភ្នំពេញ *** ✨ See You Tomorrow! Dissemination Forum on Achievements of the Non-Bank Financial Services Authority in the First Mandate and Annual Securities Conference 2026 📅 Date: September 29, 2026 ⏰ Time: 08:00 AM 📍 Venue: Sokha Phnom Penh Hotel https://www.facebook.com/share/p/1E6mtEKzs2/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន.ម.ក.) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)