cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

Securities and Exchange Regulator of Cambodia

Ko'proq ko'rsatish
Reklama postlari
13 368
Obunachilar
+3224 soatlar
+1657 kunlar
+95830 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

សេចក្តីអំពាវនាវ៖ សូមសាធារណជនដែលមានគណនីតេឡេក្រាមពិតប្រាកដ​របស់ខ្លួននៅក្នុងក្រុមតេឡេក្រាមទាំងឡាយណាដែលផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគដែលមិនមែនជាការវិនិយោគស្របច្បាប់​និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ​ ឬសន្យាផ្តល់ប្រាក់ចំណេញត្រឡប់មកវិញច្រើនខុសពីធម្មតា​ សូមរួសរាន់ចាកចេញ​ (Leave) ពីសមាជិកក្រុមតេឡេក្រាមទាំងនោះជាបន្ទាន់​ ដើម្បីចៀសវាងការចាញ់បោក​ ឬមានការពាក់ព័ន្ធ​។ ក្នុងករណីចាំបាច់​ អាជ្ញាធរនឹងចាត់វិធានការ​ផ្សព្វផ្សាយបញ្ជីឈ្មោះគណនីតេឡេក្រាមដែលនៅបន្តជាសមាជិកមិនបានចាកចេញពីក្រុមតេឡេក្រាមទុច្ចរិតទាំងនោះ។ សូមបញ្ជាក់ថា​ គ្មានលុយណាធ្លាក់ពីលើមេឃមកស្រួលៗដូច្នេះ​ទេ​! ដាក់លុយបានលុយ​ តែលុយដែលដាក់ចូលដល់ដៃក្រុមទុច្ចរិត​ មិនបានលុយត្រឡប់មកវិញទេ។ សូមរួមគ្នាចាកចេញពីក្រុមទុច្ចរិតទាំងនេះ​​ ក្រុមទុច្ចរិតនឹងរលាយបាត់ដោយខ្លួនឯង។ https://www.facebook.com/share/p/FKXy4qkPLSdVW4u7/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
សេចក្តីអំពាវនាវ៖ សូមសាធារណជនដែលមានគណនីតេឡេក្រាមពិតប្រាកដ​របស់ខ្លួននៅក្នុងក្រុមតេឡេក្រាមទាំងឡាយណាដែលផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគដែលមិនមែនជាការវិនិយោគស្របច្បាប់​និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ​ ឬសន្យាផ្តល់ប្រាក់ចំណេញត្រឡប់មកវិញច្រើនខុសពីធម្មតា​ សូមរួសរាន់ចាកចេញ​ (Leave) ពីសមាជិកក្រុមតេឡេក្រាមទាំងនោះជាបន្ទាន់​ ដើម្បីចៀសវាងការចាញ់បោក​ ឬមានការពាក់ព័ន្ធ​។ ក្នុងករណីចាំបាច់​ អាជ្ញាធរនឹងចាត់វិធានការ​ផ្សព្វផ្សាយបញ្ជីឈ្មោះគណនីតេឡេក្រាមដែលនៅបន្តជាសមាជិកមិនបានចាកចេញពីក្រុមតេឡេក្រាមទុច្ចរិតទាំងនោះ។ សូមបញ្ជាក់ថា​ គ្មានលុយណាធ្លាក់ពីលើមេឃមកស្រួលៗដូច្នេះ​ទេ​! ដាក់លុយបានលុយ​ តែលុយដែលដាក់ចូលដល់ដៃក្រុមទុច្ចរិត​ មិនបានលុយត្រឡប់មកវិញទេ។ សូមរួមគ្នាចាកចេញពីក្រុមទុច្ចរិតទាំងនេះ​​ ក្រុមទុច្ចរិតនឹងរលាយបាត់ដោយខ្លួនឯង។ https://www.facebook.com/share/p/FKXy4qkPLSdVW4u7/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុន មេគង្គ ស្ទ្រេធីជីក អ៊ែសេត មេនេចម៉ិន ឯ.ក ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណក្រុមហ៊ុមគ្រប់គ្រងមូលនិធិពី ន.ម.ក.។ ============== នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. អមដោយលោក ឃុន គីមលៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ បានដឹកនាំសហការីចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុន មេគង្គ ស្ទ្រេធីជីក អ៊ែសេត មេនេចម៉ិន ឯ.ក ដើម្បីពិនិត្យការរៀបចំដំឡើងប្រព័ន្ធបច្ចេក​វិទ្យាព័ត៌មាន និងប្រព័ន្ធទ្រទ្រង់សម្រាប់ប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ https://www.facebook.com/share/p/2WgZzqDZ3iT1tzua/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
2
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញបានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសលើប្រធានបទ ស្ដីពី “ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណសាជីវកម្ម និងសញ្ញាបណ្ណនិរន្តរភាព” នៅក្នុងកិច្ចប្រជុំវេទិកាទីផ្សារសញ្ញាបណ្ណអាស៊ានបូកបី (ABMF) លើកទី ៤០ នៅទីក្រុង Kumamoto ប្រទេសជប៉ុន ================ នាថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសលើប្រធានបទ ស្ដីពី “ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណសាជីវកម្ម និងសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា” នៅក្នុងកិច្ចប្រជុំ ABMF លើកទី៤០ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kumamoto ប្រទេសជប៉ុន............ https://www.facebook.com/share/p/mQtGfJaT12ycxxwk/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
2
និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានខេមអេដ នឹងរៀបចំសិក្ខាសាលាស្ដីពី "បទប្បញ្ញត្តិមូលបត្រនៅសហរដ្ឋអាមេរិក៖ បញ្ហាប្រឈម និងការរៀនពីបទពិសោធន៍នេះ" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ នៅក្នុងសិក្ខាសាលាខាងលើនេះផងដែរ មានការគាំទ្រពីក្រុមហ៊ុនមេធាវី អេច ប៊ី អេស។ https://www.facebook.com/share/p/63uQ1vj3K4ptDowS/?mibextid=oFDknk * ៏៏*** * ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ និងទិសដៅការងារបន្តក្នុងខែកក្កដា ឆ្នាំ២០២៤។ ============== នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានដឹកនាំប្រជុំដោយផ្ទាល់ ដែលមានការចូលរួមពីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ ដើម្បីធ្វើការបូកសរុបការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងតាមដានពីវឌ្ឍនភាពការងារដែលបានអនុវត្ត ការដោះស្រាយបញ្ហាប្រឈម និងផ្តល់ការណែនាំបន្ថែមលើទិសដៅការងារដែលត្រូវអនុវត្តបន្តក្នុងខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយស្មារតីទទួលខុសត្រូវ និងកិច្ចសហការ។ https://www.facebook.com/share/p/mpFDqqDrPSUKxUek/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
4👍 1🤩 1
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ឯ.ក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រាស់ធី ឯ.ក ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ម.ក.។ នារសៀល ថ្ងៃពុធ ៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក., ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. អមដោយលោក ឃុន គីមលៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ បានដឹកនាំសហការីចុះត្រួតពិនិត្យដល់ទីកន្លែងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ឯ.ក និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រាស់ធី ឯ.ក ដើម្បីពិនិត្យការរៀបចំដំឡើងប្រព័ន្ធបច្ចេក​វិទ្យាព័ត៌មាននិងប្រព័ន្ធទ្រទ្រង់សម្រាប់ប្រតិបត្តិការអាជីវកម្មក្រុមហ៊ុនជាគ្រប់គ្រងមូលនិធិ, អាជីវកម្មជាក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស, អាជីវកម្មជាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងអាជីវកម្មជាក្រុមហ៊ុនអភិបាលមូលនិធិ។ https://www.facebook.com/share/p/RRH63bFHH6ovqvxz/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Hammasini ko'rsatish...
3👍 2
Po'stilar arxiv
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.