uk
Feedback
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

Відкрити в Telegram

Securities and Exchange Regulator of Cambodia

Показати більше

📈 Аналітичний огляд Telegram-каналу និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

Канал និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) (@sercambodia) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 15 607 підписників, посідаючи 7 990 місце в категорії Економіка та фінанси та 317 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 15 607 підписників.

За останніми даними від 27 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 34, а за останні 24 години на 0, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.69%. Протягом перших 24 годин після публікації контент зазвичай збирає 6.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 198 переглядів. Протягом першої доби публікація в середньому набирає 983 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 2.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
Securities and Exchange Regulator of Cambodia

Завдяки високій частоті оновлень (останні дані отримано 29 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Економіка та фінанси.

15 607
Підписники
Немає даних24 години
+207 днів
+3430 день
Архів дописів
[Re-Post] និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក នឹងទទួលស្
+7
[Re-Post] និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានការគាំទ្រពីផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា ស្តីពី “ដំណើរការជួញដូរមូលបត្រនៅកម្ពុជា” របស់គណៈគ្រប់គ្រង និងនិស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ =============== The Securities and Exchange Regulator of Cambodia (SERC) under the support of Cambodia Securities Exchange and Royal Group Securities Plc is pleased to welcome the management and students of the Vanda University for a study visit on the topic “The Securities Trading Process in Cambodia” on July 30, 2026, at the Non-Bank Financial Services Authority Building. https://www.facebook.com/share/p/1PEnCFxJNR/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាអនុប្រធានក្រុមការងារបច្ចេកទេ
+7
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ (ក.ម.រ.) បានដឹកនាំសហការីជួបប្រជុំពិភាក្សាជាមួយ លោក Anindya Dutta ជំនាញការនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការ ន.ម.ក.។ [English Below] ============== នារសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងជាអនុប្រធាន ក.ម.រ. បានដឹកនាំសហការីជួបប្រជុំពិភាក្សាជាមួយ លោក Anindya Dutta ជំនាញការនៃ ADB នៅទីស្តីការ ន.ម.ក.។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការៀបចំបទប្បញ្ញត្តិសម្រាប់ទីផ្សារបន្ទាប់នៃមូលបត្ររដ្ឋ និងយុទ្ធសាស្ត្រនៃការធ្វើពិពិធកម្មមូលដ្ឋានវិនិយោគិន ដើម្បីឆ្ពោះទៅរកការបង្កើត និងអភិវឌ្ឍទីផ្សារបន្ទាប់នៃមូលបត្ររដ្ឋឱ្យមានលក្ខណៈពេញលេញ, សន្ទនីយភាពខ្ពស់ និងស្របតាមឧត្តមានុវត្តអន្តរជាតិ។   កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាខ្ពស់។   https://www.facebook.com/share/p/1d3gVVQRSM/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ដំណើរនៃការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា៖ កិច្ចគាំពារវិនិយោគិន, បរិយាបន្ន, នវានុវត្តន៍ និងចីរភាព”
+6
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ដំណើរនៃការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា៖ កិច្ចគាំពារវិនិយោគិន, បរិយាបន្ន, នវានុវត្តន៍ និងចីរភាព” សម្រាប់អង្គទូត នៃស្ថានទូត ប្រចាំប្រទេសកម្ពុជា។   [English Below] ================ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ដំណើរនៃការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា៖ កិច្ចគាំពារវិនិយោគិន, បរិយាបន្ន, នវានុវត្តន៍ និងចីរភាព” សម្រាប់អង្គទូត នៃស្ថានទូត ប្រចាំប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅអគារអាជ្ញាធរសេវាហិរញ្ញេវត្ថុមិនមែនធនាគារ។   The Securities and Exchange Regulator of Cambodia (SERC) will organize the Dissemination Workshop on “Cambodia Securities Sector Development Journey: Investor Protection, Inclusion, Innovation and Sustainability” for Diplomats of the Embassies in Cambodia, which will be held on August 13, 2026, at the Non-bank Financial Services Authority Building.  https://www.facebook.com/share/p/1JpGnMRkHM/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយក្រុ
+8
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីជួបប្រជុំជាមួយក្រុមហ៊ុនអាល់ហ្វា គ្រុប ឯ.ក។ ================ នារសៀលថ្ងៃអង្គារ ១៤ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំជាមួយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាល់ហ្វា គ្រុប ឯ.ក. ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍទីផ្សារមូលបត្រអនាគតនៅកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលបត្រអនាគតនៅកម្ពុជា។ 🔗 https://www.facebook.com/share/p/1E5UqHL7vh/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) រួមគ្នាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្
+8
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) រួមគ្នាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ៥ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ.ស.២០២៦ នៅខេត្តព្រះសីហនុ។ 🔗https://www.facebook.com/share/p/1BbzoW81pL/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែ
+4
ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនំាស្តីពីទម្រង់របាយការណ៍របស់អន្តរការីមូលបត្ររដ្ឋ។ ==================== នៅថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦ ឯកឧត្តមបណ្ឌិត វិន ភក្ដី អគ្គនាយករងនៃ ន.ម.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនំាស្តីពីទម្រង់របាយការណ៍របស់អន្តរការីមូលបត្ររដ្ឋ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ ហ៊ លីគា ប្រធានក្រុមការងារបច្ចេកទេសរៀបចំក្របខណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋក្នុងក្របខណ្ឌនិយ័តករមូលបត្រកម្ពុជា និងសមាជិកក្រុមការងារ និងបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ 🔗 https://www.facebook.com/share/p/1bkBb4ezPC/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិន ស្តីពី “កំណប់ក្ន
+9
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិន ស្តីពី “កំណប់ក្នុងផ្សារមូលបត្រ”។ ============== ព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦, និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក ដោយមានការចូលរួមពីផ្សារមូលបត្រកម្ពុជា (ផមក) និងក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន រៀបចំសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិន ស្តីពី “កំណប់ក្នុងផ្សារមូលបត្រ” ក្រោមអធិបតីភាពរបស់ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រនៃ ន.ម.ក., លោក ថៃ ញ៉ា អគ្គនាយក នៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក, លោក សេង សុខធា ប្រធាននាយកដ្ឋានធនធានមនុស្ស នៃក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជំរុញការជួញដូរមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលដ្ឋានគ្រឹះនៃការវិនិយោគ និងរបៀបចាប់ផ្តើមវិនិយោគភាគហ៊ុន តាមរយ:ការអនុវត្តផ្ទាល់លើការជួញដូរតាមកម្មវិធី CSX Trade ដែលមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងបុគ្គលិកប្រមាណ ៨០ នាក់។ 🔗 https://www.facebook.com/share/p/1G8ys87ZFC/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំជាមួយគណៈប្
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូមកពីទីក្រុងហុងកុង។ ============== នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ នៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំពិភាក្សាជាមួយគណៈប្រតិភូមកពីទីក្រុងហុងកុងពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ គណៈប្រតិភូមកពីទីក្រុងហុងកុងបានសម្តែងនូវចំណាប់អារម្មណ៍លើការចូលរួមជំរុញការអភិវឌ្ឍវិស័យមូលបត្រតាមរយៈការវិនិយោគផ្ទាល់ និងការបង្កើតនូវផលិតផលហិរញ្ញវត្ថុថ្មីៗប្រកបដោយសក្តានុពល។ កិច្ចប្រជុំបានបញ្ចប់ដោយរលូន និងប្រកបដោយផ្លែផ្កា។ 🔗 https://www.facebook.com/share/p/1BDosRitdr/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានអញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ី
+5
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានអញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៧) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល” នៅទីស្តីការក្រសួងមហាផ្ទៃ ============= នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានអញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៧) ប្រធានបទ “សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។ វេទិកានេះមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៥០០នាក់។ 🔗 https://www.facebook.com/share/p/1M5bF6grZY/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានទទួលជួបប្
+6
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានទទួលជួបប្រជុំជាមួួយនឹងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ============== ​​នារសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ ន.ម.ក. បានដឹកនាំសហការីទទួលជួបប្រជុំជាមួួយនឹងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការស្នើសុំមតិយោបល់លើការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសហការគ្នា។ 🔗 https://www.facebook.com/share/p/19c2z1kkZh/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងវិនិយោគិនសក្ដានុពល កម្រិត២ [English
+3
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងវិនិយោគិនសក្ដានុពល កម្រិត២ [English Below] ================ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) សហការជាមួយផ្សារមូលបត្រកម្ពុជា (ផមក) និងមានការគាំទ្រពីកំពង់ផែស្វយ័តភ្នំពេញ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក, ក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក និងក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងវិនិយោគិនសក្ដានុពល កម្រិត២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ អង្គរមីរ៉ាខល រីសត & ស្ប៉ា ខេត្តសៀមរាប។ The Securities and Exchange Regulator of Cambodia (SERC) in collaboration with Cambodia Securities Exchange (CSX) under the support of Phnom Penh Autonomous Port, Sihanoukville Autonomous Port, Phnom Penh Water Supply Authority, Acleda Bank Plc., Royal Group Phnom Penh SEZ Plc., Yuanta Securities (Cambodia) Plc. and RHB Securities (Cambodia) Plc., will organize the Dissemination Workshop on “Securities Sector in Cambodia” for Universities Professors and Lecturers and Potential Investors Level 2, which will held on August 13-14, 2026, at Siem Reap, Angkor Miracle Resort & Spa.  https://www.facebook.com/share/p/1BiMNAvX1m/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ខ្លីៗអំពីមូលបត្រ៖ ហានិភ័យក្នុងការអនុវត្តយុទ្ធសាស្ត្រ “Lump-Sum Investing” --------------------------- Securities Brief: Risks
+1
ខ្លីៗអំពីមូលបត្រ៖ ហានិភ័យក្នុងការអនុវត្តយុទ្ធសាស្ត្រ “Lump-Sum Investing” --------------------------- Securities Brief: Risks of implementing the “Lump-Sum Investing” Strategy https://www.facebook.com/share/p/1CRAD7gdW5/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំក
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមកិច្ចប្រជុំក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលបត្រ ប្រចាំត្រីមាសទី២ នៅលំនៅដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ [English Below] =============== នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលបត្រ ប្រចាំត្រីមាសទី២ ក្រោមអធិបតីភាពរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅលំនៅដ្ឋានរបស់ឯកឧត្តមផ្ទាល់។ ក្រុមការងារនេះ ត្រូវបានបង្កើតឡើងក្រោមក្របខ័ណ្ឌវេទិកាវិនិយោគ និងពាណិជ្ជកម្មរួមនៃចក្រភពអង់គ្លេស និងកម្ពុជា ដែលក្នុងនោះ ន.ម.ក. ក៏ជាសមាជិកនៃក្រុមការងារនេះផងដែរ។ នៅក្នងជំនួបនេះ ឯកឧត្តមបានចែករំលែកអំពីដំណើរវិវត្តនៃវិស័យមូលបត្រនៅកម្ពុជា ព្រមទាំងបង្ហាញអំពីការងារអាទិភាព និងចក្ខុវិស័យរបស់ ន.ម.ក. នៅក្នុងការអភិវឌ្ឍ គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ ជាពិសេសការលើកកម្ពស់អភិបាលកិច្ចសាជីវកម្ម ការការពារវិនិយោគិន និងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីបើកច្រកសក្តានុពលរបស់ទីផ្សារមូលបត្រកម្ពុជាទៅកាន់វិនិយោគិនអន្តរជាតិ។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។ https://www.facebook.com/share/p/1APDvQ1ojJ/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នឹងអញ្ជើញបើកវេទិកាវិនិយោគិនលើកទី៥ សម្រាប់ម
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នឹងអញ្ជើញបើកវេទិកាវិនិយោគិនលើកទី៥ សម្រាប់មន្រ្តីរាជការនៃក្រសួង-ស្ថាប័នសាធារណៈ ស្តីពី “ការសន្សំមូលបត្រ” ។ ============== ព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា គ.ស.២០២៦, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាវិនិយោគិនលើកទី៥ សម្រាប់មន្រ្តីរាជការនៃក្រសួង-ស្ថាប័នសាធារណៈ ស្តីពី “ការសន្សំមូលបត្រ” នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ វេទិកាវិនិយោគិននេះរៀបចំឡើងដើម្បីបង្ហាញពីមូលដ្ឋានគ្រឹះ និងកាលានុវត្តភាពនៃការវិនិយោគក្នុងទីផ្សារមូលបត្រ ព្រមទាំងការអនុវត្តជាក់ស្តែងលើការជួញដូរភាគហ៊ុនតាមរយៈកម្មវិធី CSX Trade។ វេទិកាវិនិយោគិននេះរៀបចំឡើងដោយ ន.ម.ក. ក្រោមកិច្ចសហការពីក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក និងផ្សារមូលបត្រកម្ពុជា ដោយមានការចូលរួមពីមន្រ្តីរាជការពីក្រសួង-ស្ថាប័នសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា។ 🔗 https://www.facebook.com/share/p/1Bd8VZhUAG/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញប្រគេនទៀន
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ========= ថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, វត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) និងវត្តទេពរង្សី (ហៅវត្តថ្មី) ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងពិធីដ៏អធិកអធមតាមគន្លងព្រះពុទ្ធសាសនានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនជាបន្តទៀត។ ជាពិសេស ឯកឧត្តម ក៏បានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខ ទទួលបាននូវសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី និងឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមឱ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះបានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី បានវេរប្រគេនទៀនព្រះវស្សាសរុប ៦គូ (២គូ ក្នុងមួយវត្ត) ព្រមទាំងទេយ្យទានរួមមាន អង្ករ មី ទឹកសុទ្ធ ត្រីខ ទឹកត្រី និងទឹកស៊ីអ៊ីវ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៣វត្ត។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានប្រគេនបច្ច័យមួយចំនួន ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា និងជាបុណ្យកុសលក្នុងរដូវចូលព្រះវស្សាផងដែរ។ https://www.facebook.com/share/p/1Ep4febFvV/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក
+9
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ស្រ៊ុន ប៉ោហួ ដែលត្រូវជាឪពុកបង្កើតរបស់ លោក ហួ វាសនា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាជីតារបស់ កញ្ញា ប៊ុន ស៊ុវធីង មន្រ្តីនៃប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ================= នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានអញ្ជើញដឹកនាំសហការីចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ស្រ៊ុន ប៉ោហួ ដែលត្រូវជាឪពុកបង្កើត លោក ហួ វាសនា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាជីតា កញ្ញា ប៊ុន ស៊ីវធីង មន្រ្តីនៃប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយរោគាពាធ។ យើងខ្ញុំទាំងអស់គ្នាសូមរំលែកទុក្ខដ៏ក្រៀមក្រុំបំផុតនេះផង។ 🔗 ​https://web.facebook.com/share/p/19And84TBs/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីរ៉ូដសូសម្រាប់ “ការបោះផ្សាយលក់មូលបត្រកម
+9
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីរ៉ូដសូសម្រាប់ “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក” នៅផ្សារមូលបត្រកម្ពុជា។ ============= នារសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា គ.ស.២០២៦ ឯកឧត្តមសៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ បានអញ្ជើញចូលរួមជាអធិបតីភាព និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីរ៉ូដសូសម្រាប់ “ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក” នៅផ្សារមូលបត្រកម្ពុជា ដែលកម្មវិធីនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីការបោះផ្សាយលក់ និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ទទួលបានការអនុញ្ញាតឱ្យធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី ន.ម.ក. កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ https://www.facebook.com/share/p/1Auo6Ydxrq/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា ស្តីពី “ដំណើរការជួញដូរមូលបត្រនៅកម្ពុជា” របស់គណៈគ្រប់គ្រង
+7
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា ស្តីពី “ដំណើរការជួញដូរមូលបត្រនៅកម្ពុជា” របស់គណៈគ្រប់គ្រង និងនិស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ =============== The Securities and Exchange Regulator of Cambodia (SERC) is pleased to welcome the management and students of the Vanda University for a study visit on the topic “The Securities Trading Process in Cambodia” on July 30, 2026, at the Non-Bank Financial Services Authority Building. https://www.facebook.com/share/p/1HCkCW8qE3/?mibextid=wwXIfr ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន... 🌐 | Website 🌐 | Telegram (SERC Alert ⚠️) 🌐 | Facebook (ន...) 🌐 | Facebook (ព្រឹត្តិការណ៍នានា) 🌐 | LinkedIn 🌐 | YouTube 🌐 | X(Twitter)

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា នឹងអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិន ស្តីពី “កំណប់ក្នុងផ្សារមូលប
+4
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា នឹងអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិន ស្តីពី “កំណប់ក្នុងផ្សារមូលបត្រ”។ ============== ព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦, ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. នឹងអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាបណ្តុះបណ្តាលវិនិយោគិន ស្តីពី “កំណប់ក្នុងផ្សារមូលបត្រ” ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន មេហ្គា អាសិត មេនេចមេន។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលដៅជំរុញការជួញដូរមូលបត្រឱ្យកាន់តែសកម្ម តាមរយៈការលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលដ្ឋានគ្រឹះនៃការវិនិយោគ និងរបៀបចាប់ផ្តើមវិនិយោគភាគហ៊ុន តាមរយ:ការអនុវត្តផ្ទាល់លើការជួញដូរតាមកម្មវិធី CSX Trade។ 🔗 https://www.facebook.com/share/p/1BrHEKGvRD/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាអន្ដរនាយកដ្ឋានលើសេចក្តីព្រាងប្
+9
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាអន្ដរនាយកដ្ឋានលើសេចក្តីព្រាងប្រកាសស្តីពីទីផ្សារមូលបត្រអនាគត។ =============== នាថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស.២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. អមដោយ ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរនាយកដ្ឋានដែលមានការចូលរួមពីតំណាងនាយកដ្ឋានទាំងអស់នៃ ន.ម.ក. ដើម្បីពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីទីផ្សារមូលបត្រអនាគត ។ កិច្ចប្រជុំបានបញ្ចប់ដោយរលូន និងប្រកបដោយផ្លែផ្កា។ 🔗 https://www.facebook.com/share/p/1BHkJE5yH4/ ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 📱​ Website 📱 Telegram (SERC Alert​ ⚠️) 📱 Facebook (ន.ម.ក.) 📱 Facebook (ព្រឹត្តិការណ៍នានា) 📱 LinkedIn 📱 YouTube 📱 X