uk
Feedback
មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

មជ្ឈមណ្ឌលបុប្ផាណា-Bophana Center

Відкрити в Telegram

មជ្ឈមណ្ឌលបុប្ផាណា​ប្រមូល​ឯកសារ​មក​ពី​គ្រប់​ទិស​ទី​ទាំង​អស់​នៅ​ក្នុង​ពិភព​លោកនូវ​បណ្ណសារ​ភាព​យន្ត ទូរ​ទស្សន៍ រូបថត និង​សំឡេងស្ដី​ពី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សាធារណ​ជន​អាច​ចូល​មក​ទស្សនា​ដោយ​សេរី​ចំពោះ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​នេះ។

Показати більше
2 339
Підписники
-124 години
+87 днів
-1130 днів

Триває завантаження даних...

Хмара тегів
Немає даних
Виникли проблеми? Будь ласка, оновіть сторінку або зверніться до нашого support-менеджера.
Вхідні та вихідні згадування
---
---
---
---
---
---
Залучення підписників
вересень '26
вересень '26
+9
в 0 каналах
серпень '26
+24
в 0 каналах
Get PRO
липень '26
+42
в 1 каналах
Get PRO
червень '26
+29
в 0 каналах
Get PRO
травень '26
+18
в 0 каналах
Get PRO
квітень '26
+24
в 2 каналах
Get PRO
березень '26
+18
в 0 каналах
Get PRO
лютий '26
+61
в 0 каналах
Get PRO
січень '26
+79
в 0 каналах
Get PRO
грудень '25
+18
в 0 каналах
Get PRO
листопад '25
+43
в 0 каналах
Get PRO
жовтень '25
+43
в 1 каналах
Get PRO
вересень '25
+32
в 1 каналах
Get PRO
серпень '25
+45
в 1 каналах
Get PRO
липень '25
+105
в 2 каналах
Get PRO
червень '25
+55
в 0 каналах
Get PRO
травень '25
+272
в 3 каналах
Get PRO
квітень '25
+30
в 0 каналах
Get PRO
березень '25
+28
в 1 каналах
Get PRO
лютий '25
+40
в 1 каналах
Get PRO
січень '25
+58
в 0 каналах
Get PRO
грудень '24
+122
в 2 каналах
Get PRO
листопад '24
+130
в 2 каналах
Get PRO
жовтень '24
+28
в 0 каналах
Get PRO
вересень '24
+63
в 1 каналах
Get PRO
серпень '24
+112
в 1 каналах
Get PRO
липень '24
+109
в 1 каналах
Get PRO
червень '24
+46
в 0 каналах
Get PRO
травень '24
+264
в 1 каналах
Get PRO
квітень '24
+58
в 3 каналах
Get PRO
березень '24
+1 168
в 3 каналах
Дата
Залучення підписників
Згадування
Канали
04 вересня0
03 вересня0
02 вересня+3
01 вересня+6
Дописи каналу
📚 «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធ
📚 «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជន មកចូលរួមស្វែងយល់ពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃភាពយន្តខ្មែរក្នុងទសវត្សរ៍ ១៩៦០-១៩៧៥ តាមរយៈសៀវភៅ «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ជាស្នាដៃស្រាវជ្រាវដោយ លោកស្រីបណ្ឌិត លីនដា សាផាន។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមប្រើប្រាស់សៀវភៅ និងធនធានសិក្សាដែលមាននៅក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលបុប្ផាណា។ លោកអ្នកអាចចំណាយពេលអាន ស្វែងយល់ និងស្រាវជ្រាវនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងរីករាយ។ ជាពិសេស មជ្ឈមណ្ឌលបុប្ផាណា ក៏បានបើកដំណើរការ បណ្ណាល័យថ្មីមួយទៀតនៅជាន់ផ្ទាល់ដី ដែលបើកស្វាគមន៍សាធារណជនឱ្យមកអាន និងប្រើប្រាស់ដោយសេរី។ 📖 សូមអញ្ជើញមកអាន ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹងជាមួយគ្នានៅមជ្ឈមណ្ឌលបុប្ផាណា។​ អានថ្ងៃនេះ ដើម្បីយល់ដឹងកាន់តែច្រើនសម្រាប់ថ្ងៃស្អែក។ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា​ ជាន់ទី ១

2
[ពិព័រណ៍គំនូរ | Art Exhibition] ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជនមកទស្សនាពិព័រណ៍ ដើម្បីរំឭកខួប
[ពិព័រណ៍គំនូរ | Art Exhibition] ✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជនមកទស្សនាពិព័រណ៍ ដើម្បីរំឭកខួប ១៥ ឆ្នាំនៃការទទួលមរណភាពរបស់ លោក វ៉ាន់ ណាត (១៩៤៦–២០១១) និងអបអរខួប ២០ ឆ្នាំនៃ មជ្ឈមណ្ឌលបុប្ផាណា ដែលបានសហការជាមួយ ក្រុមគ្រួសាររបស់លោក វ៉ាន់ ណាត រៀបចំពិព័រណ៍ «វ៉ាន់ ណាត: គំនូរនៃការចងចាំ»។ សូមអញ្ជើញមកទស្សនាពិព័រណ៍ និងចូលរួមស្វែងយល់អំពីស្នាដៃ និងកេរដំណែលរបស់លោក វ៉ាន់ ណាត។ 📅 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា​ ជាន់ផ្ទាល់ដី 🤝​ រៀបចំដោយ៖​​ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា​ និង ក្រុមគ្រួសាររបស់លោកវ៉ាន់ ណាត 🎟 ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន
320
3
【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 មេឃពណ៌ក្រហម 📽 ដឹកនាំដោយ អ៊ីវ៉ុង ហែម ផល្លា ឆ្នាំ២០០៨ រយៈពេល ៤៨ នាទី ភាសាខ្មែ
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 មេឃពណ៌ក្រហម 📽 ដឹកនាំដោយ អ៊ីវ៉ុង ហែម ផល្លា ឆ្នាំ២០០៨ រយៈពេល ៤៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម នៅពេលមេឃប្រែជាពណ៌ក្រហម ដែលជាសញ្ញានៃពេលល្ងាចកំពុងខិតចូលមកដល់ ម្ដាយម្នាក់កំពុងរង់ចាំកូនស្រីតែម្នាក់របស់គាត់ដោយក្តីបារម្ភ ឱ្យត្រឡប់មកពីសាលារៀន។ តាមរយៈរឿងរ៉ាវដ៏សោកសៅរបស់ រ៉ាវី ជាសិស្សវិទ្យាល័យម្នាក់ ភាពយន្តនេះបង្ហាញពីបញ្ហាប្រឈមរបស់យុវជនកម្ពុជា ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងសង្គម ដូចជា ការគេចសាលា ការប្រើប្រាស់គ្រឿងញៀន និងទំនាក់ទំនងផ្លូវភេទនៅវ័យក្មេង។ 🗓⏰​ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
312
4
✨ ដំណឹងល្អ! ការតាំងពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» ត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦! សូមអញ្ជើញមកទស្សនា ន+6
✨ ដំណឹងល្អ! ការតាំងពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» ត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦! សូមអញ្ជើញមកទស្សនា និងស្វែងយល់ពីស្នាដៃរូបថតដ៏គួរឱ្យចាប់អារម្មណ៍ មុនពេលពិព័រណ៍ត្រូវបញ្ចប់។ ពិព័រណ៍នេះផ្តល់នូវទស្សនៈពិសេសមួយលើទំនាក់ទំនងរវាងមនុស្ស បេតិកភណ្ឌវប្បធម៌ និងសហគមន៍ ដោយចាប់យកទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងទីកន្លែងពិសិដ្ឋ និងជីវិតប្រចាំថ្ងៃ។ 📅 រយៈពេលពិព័រណ៍៖ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ 🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ទី២ ✨ ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន យើងខ្ញុំនឹងទន្ទឹងរង់ចាំស្វាគមន៍លោកអ្នក!
352
5
កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២៦៖ 🗓ថ្ងៃទី៥ ៖ រឿង «មេឃពណ៌ក្រហម» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោ
កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២៦៖ 🗓ថ្ងៃទី៥ ៖ រឿង «មេឃពណ៌ក្រហម» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម 🗓ថ្ងៃទី១២ ៖ រឿង «ព្រៃឈើ ទឹក និងអនាគតរបស់យើង» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម 🗓ថ្ងៃទី១៩​ ៖ រឿង «ឆ្មាំព្រៃ និង ការអភិរក្ស និង​រៀប​ចំ​ព្រៃ​ឡង់​» ភាសាខ្មែរ និងភាសាអង់គ្លេស មានអក្សរអង់គ្លេសរត់ពីក្រោម 🗓ថ្ងៃទី២៦ ៖ រឿង «បេតិកភណ្ឌវប្បធម៌កម្ពុជា៖ អង្គរ របាំ និងព្រះរាជបវេណី» ភាសាបារាំង និងភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ - - - - - - - - - - - September Film Screening Program: 🗓September 5 : 'The Red Sky' _ Khmer version with English subtitle 🗓September 12 : 'Forests, Water, and Our Future'_ Khmer version with English subtitle 🗓September 19 : 'Jungle Guard & REDD in Prey Long' _ Khmer & English version with English subtitles 🗓September 26 : 'Cambodia's Cultural Heritage: Angkor, Dance and Royal Traditions' _ French & Khmer version with English subtitle Venue: Bophana Center Free entry!
386
6
✨ មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា គុំ សុម៉ាលី ដែលបានបរិច្ចាគសៀវភៅចំនួន ២៥០ក្បាល ជូនមជ្ឈមណ្ឌលបុប្ផាណ+7
✨ មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា គុំ សុម៉ាលី ដែលបានបរិច្ចាគសៀវភៅចំនួន ២៥០ក្បាល ជូនមជ្ឈមណ្ឌលបុប្ផាណា សម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវ និងការអានរបស់សាធារណជន ព្រមទាំងរួមចំណែកដល់ការចែករំលែកចំណេះដឹង និងជាប្រយោជន៍រួម។ 📚 ក្នុងឱកាសនេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមប្រើប្រាស់សៀវភៅ និងធនធានសិក្សាដែលមាននៅក្នុងបណ្ណាល័យរបស់យើង។ លោកអ្នកអាចចំណាយពេលអាន ស្វែងយល់ និងស្រាវជ្រាវនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងរីករាយ។ ជាពិសេស មជ្ឈមណ្ឌលបុប្ផាណា ក៏បានបើកដំណើរការ បណ្ណាល័យថ្មីមួយទៀតនៅជាន់ផ្ទាល់ដី ដែលបើកស្វាគមន៍សាធារណជនឱ្យមកអាន និងប្រើប្រាស់ដោយសេរី។ 📖 សូមអញ្ជើញមកអាន ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹងជាមួយគ្នានៅមជ្ឈមណ្ឌលបុប្ផាណា។​ អានថ្ងៃនេះ ដើម្បីយល់ដឹងកាន់តែច្រើនសម្រាប់ថ្ងៃស្អែក។
430
7
【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 តន្ត្រីសម្រាប់ជីវិត៖ ទំនៀមទម្លាប់ប្រពៃណីខ្មែរ 📽 ផលិតដោយសិល្បៈខ្មែរអមតៈ (CLA
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 តន្ត្រីសម្រាប់ជីវិត៖ ទំនៀមទម្លាប់ប្រពៃណីខ្មែរ 📽 ផលិតដោយសិល្បៈខ្មែរអមតៈ (CLA), ២០១៣, ៦២ នាទី, ភាសាខ្មែរ​,​ មានអង់គ្លេសររត់ពីក្រោម សំណុំភាពយន្តឯកសារទាំង ៣ នេះ ស្វែងយល់ពីតួនាទីដ៏សំខាន់របស់តន្ត្រីក្នុងពិធីប្រពៃណី និងវប្បធម៌ខ្មែរ។ ចាប់ពីបទភ្លេងក្នុងពិធីបុណ្យសព និងពិធីមង្គលការ រហូតដល់សិល្បៈនៃអ្នកភ្លេងបុរាណ ភាពយន្តទាំងនេះបង្ហាញពីរបៀបដែលតន្ត្រីអមដំណើរជីវិតមនុស្ស និងរួមចំណែកអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។ រួមគ្នា វាអបអរសាទរចំណេះដឹង ជំនាញ និងការលះបង់របស់សិល្បករ ដែលបន្តថែរក្សា និងបន្តមរតកតន្ត្រីប្រពៃណីទៅកាន់មនុស្សជំនាន់ក្រោយ។ 🗓⏰​ ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
351
8
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Nara Keo Kosal អ្នកដឹកនាំភាពយន្តឯកសារ Au pays des sen+7
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Nara Keo Kosal អ្នកដឹកនាំភាពយន្តឯកសារ Au pays des sentinelles éternelles ដែលបានចែករំលែកស្នាដៃភាពយន្តរបស់លោកជាមួយមជ្ឈមណ្ឌលបុប្ផាណា ក្នុងឱកាស កម្មវិធីបញ្ចាំងភាពយន្តពិសេស កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងបានចំណាយពេលវេលាចែករំលែក បទពិសោធន៍ អនុស្សាវរីយ៍ និងទស្សនៈរបស់លោកអំពីដំណើរការផលិតភាពយន្តនេះ ក្នុងអំឡុងពេលពិភាក្សា និងឆ្លើយសំណួរជាមួយទស្សនិកជន។ ការចែករំលែករបស់លោកបានផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការស្វែងយល់កាន់តែច្បាស់អំពីភាពយន្ត និងបទពិសោធន៍នៅពីក្រោយការបង្កើតស្នាដៃនេះ។ 🎞 ការបញ្ចាំងពិសេសនេះ ក៏ជាឱកាសដ៏មានអត្ថន័យមួយក្នុងការនាំយក អ្នកដឹកនាំរឿង ទស្សនិកជន​ ដែលមានទាំងលោកគ្រូ អ្នកគ្រូ​ និស្សិត និងអ្នកផលិតភាពយន្តកម្ពុជាជំនាន់ក្រោយ មកជួបជុំគ្នាតាមរយៈភាពយន្តឯកសារ ដោយបានបង្កើតជាកន្លែងដ៏មានអត្ថន័យសម្រាប់ការសិក្សាស្វែងយល់ ការផ្លាស់ប្តូរគំនិត និងការចែករំលែកបទពិសោធន៍តាមរយៈភាពយន្តឯកសារ។
334
9
✨​ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនទាំងអស់ ដែលបានចូលរួមកម្មវិធី ភាពយន្តថ្ងៃសៅរ៍ ជាម+8
✨​ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនទាំងអស់ ដែលបានចូលរួមកម្មវិធី ភាពយន្តថ្ងៃសៅរ៍ ជាមួយការចាក់បញ្ចាំង Elvis of Cambodia កាលពីថ្ងៃ សៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។​ គឺជារសៀលដ៏មានអត្ថន័យមួយ ដែលបាននាំទស្សនិកជនទាំងអស់ មកជួបជុំតាមរយៈភាពយន្ត តន្ត្រីអនុស្សាវរីយ៍ និងការពិភាក្សា ដើម្បីរំលឹក និងអបអរសាទរដល់កេរដំណែលរបស់ លោកតា ស៊ីន ស៊ីសាមុត ដែលជាសិល្បករតន្ត្រីដ៏ឆ្នើម និងជាទីស្រឡាញ់របស់ប្រជាជនកម្ពុជា។ យើងខ្ញុំសូមអរគុណ លោក Chris G. Parkhurst អ្នកដឹកនាំរឿង Elvis of Cambodia ដែលបានចែករំលែកភាពយន្តរបស់លោកជាមួយមជ្ឈមណ្ឌលបុប្ផាណា និងទស្សនិកជន។ ភាពយន្តនេះបានផ្តល់ឱកាសដ៏ល្អមួយក្នុងការរំលឹកឡើងវិញនូវតន្ត្រី អនុស្សាវរីយ៍ និងកេរដំណែលវប្បធម៌របស់បុគ្គលដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ត្រតន្ត្រីកម្ពុជា។ យើងខ្ញុំក៏មានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ កញ្ញា សុីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់លោកតា ស៊ីន ស៊ីសាមុត ដែលបានចូលរួមណែនាំអំពីភាពយន្ត និងក្នុងវគ្គ សំណួរ-ចម្លើយ បានធ្វើឱ្យការពិភាក្សាកាន់តែមានអត្ថន័យ និងជួយឱ្យទស្សនិកជនមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយរឿងរ៉ាវ និងកេដំណែលរបស់លោកតា។
354
10
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា កំពុងបណ្តុះបណ្តាលសិក្ខាកាមវ័យក្មេងកម្ពុជាចំនួន ៦ នាក់ លើជំនាញចាំបាច់សម្រាប់ការថែរក្សា ការធ្
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា កំពុងបណ្តុះបណ្តាលសិក្ខាកាមវ័យក្មេងកម្ពុជាចំនួន ៦ នាក់ លើជំនាញចាំបាច់សម្រាប់ការថែរក្សា ការធ្វើឌីជីថលនីយកម្ម និងការគ្រប់គ្រងបណ្ណសារសោតទស្សន៍។ ក្នុងបទសម្ភាសន៍នេះ យើងជួបជាមួយ CHOUT Mai មកពីខេត្តបាត់ដំបង​ សព្វថ្ងៃជានិស្សិតឆ្នាំទី៤ ផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលអស់រយៈពេលមួយខែ ម៉ៃបានចែករំលែកអំពីបទពិសោធន៍របស់គាត់ អ្វីដែលគាត់បានរៀនកន្លងមក និងរបៀបដែលការបណ្តុះបណ្តាលនេះបានជួយពង្រឹងការយល់ដឹងរបស់គាត់អំពីបណ្ណសារសោតទស្សន៍ និងការថែរក្សាបណ្ណសារទាំងនេះ។ គាត់ក៏បានចែករំលែកអំពីអ្វីដែលគាត់បានរៀន ទាក់ទងនឹងការថែរក្សាហ្វីល និងសម្ភារៈបណ្ណសារផ្សេងៗឱ្យបានត្រឹមត្រូវ ព្រមទាំងទស្សនៈរបស់គាត់អំពីសារៈសំខាន់នៃការថែរក្សាបណ្ណសារសោតទស្សន៍ មិនត្រឹមតែដើម្បីការពារសម្ភារៈដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរក្សាប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជាឱ្យបន្តមានសម្រាប់មនុស្សជំនាន់ក្រោយ។ 🎥 សូមទស្សនាបទសម្ភាសន៍ ដើម្បីស្តាប់អំពីបទពិសោធន៍របស់ ម៉ៃ និងស្វែងយល់ពីអ្វីដែលគាត់រៀនក្នុងអំឡុងពេលមួយខែដំបូងនៃការបណ្តុះបណ្តាល។
482
11
📸 ពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» តើប្រាសាទអង្គរ និងប្រាសាទបុរាណដទៃទៀត គ្រាន់តែជាសំណង់បុរាណ និងស្នាដៃស្ថាបត្យកម្មដ៏អស+8
📸 ពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» តើប្រាសាទអង្គរ និងប្រាសាទបុរាណដទៃទៀត គ្រាន់តែជាសំណង់បុរាណ និងស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះឬ? ឬក៏ធ្លាប់ជាផ្នែកមួយនៃជីវិត និងជា «ផ្ទះ» របស់មនុស្សជំនាន់មុន? តាមរយៈរូបថតឯកសាររបស់ លោក ហ្សង់ ប៊ុលបេ ដែលជាអ្នកជាតិពន្ធុវិទ្យា អ្នកភូមិសាស្ត្រ និងជាអ្នកគូសផែនទីជនជាតិបារាំង នាំលោកអ្នកឱ្យមើលឃើញប្រាសាទបុរាណពីទស្សនវិស័យមួយផ្សេងទៀត—ទស្សនវិស័យដែលផ្តោតលើមនុស្ស និងជីវិតប្រចាំថ្ងៃនៅជុំវិញប្រាសាទ។ រូបថតទាំងនេះបង្ហាញពីជីវិតគ្រួសារ សហគមន៍ ការងារ ការរស់នៅ និងស្នាមញញឹមរបស់អ្នកស្រុក ដែលធ្លាប់រស់នៅជុំវិញទីធ្លាប្រាសាទ។ ប្រាសាទមិនត្រឹមតែជាសំណង់បុរាណនោះទេ ប៉ុន្តែជាកន្លែងដែលមានដង្ហើមជីវិត ការចងចាំ និងសាច់រឿងរបស់មនុស្ស។ «ទីដែលប្រាសាទក្លាយជាផ្ទះ» មិនមែនត្រឹមតែជាពិព័រណ៍រូបថតទេ ប៉ុន្តែប្រៀបដូចជាការធ្វើដំណើរត្រឡប់ទៅកាន់អតីតកាល ដើម្បីស្វែងយល់ថា​ តើមនុស្សជំនាន់មុនរស់នៅជាមួយទីកន្លែងសក្ការៈទាំងនេះយ៉ាងដូចម្តេច? តើប្រាសាទបានក្លាយជាផ្នែកមួយនៃជីវិតរបស់ប្រជាជនខ្មែរយ៉ាងដូចម្តេច?
479
12
【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎬 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមអញ្ជើញលោកអ្នកមកទស្សនាភាពយន្តឯកសារពិសេសមួយ
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎬 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមអញ្ជើញលោកអ្នកមកទស្សនាភាពយន្តឯកសារពិសេសមួយ៖ 🎞 Elvis of Cambodia: The Legacy of Sinn Sisamouth «អេលវីស នៃកម្ពុជា៖ មរតក ស៊ីន ស៊ីសាមុត» 📽 ដឹកនាំដោយ Chris G. Parkhurst ,​ ឆ្នាំ២០២៣ ,​ រយៈពេល ៧៣ នាទី , ជាភាសាអង់គ្លេស វីដេអូនេះ គឺជាឈុតខ្លីនៃភាពយន្តឯកសារ​ «អេលវីស នៃកម្ពុជា៖ មរតក ស៊ីន ស៊ីសាមុត»។ ក្រៅពីបទចម្រៀងដ៏ពិរោះរណ្តំ ដែលនៅតែដក់ជាប់ក្នុងបេះដូងអ្នកស្តាប់ តើលោកតា ស៊ីន ស៊ីសាមុត មានជីវិត និងដំណើរឆ្លងកាត់សម័យកាលយ៉ាងដូចម្តេច? នៅពីក្រោយសំឡេង និងបទចម្រៀងដ៏ល្បីល្បាញ មានរឿងរ៉ាវជីវិតមួយ ដែលមនុស្សជាច្រើនប្រហែលជាមិនធ្លាប់បានដឹង។ ភាពយន្តឯកសារនេះ នឹងនាំលោកអ្នកត្រឡប់ទៅស្វែងយល់ពីជីវិត ការតស៊ូ និងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកតា ដែលបានបន្សល់ទុកជាកេរដំណែលអមតៈសម្រាប់អ្នកស្តាប់ ​និងកូនចៅជំនាន់ក្រោយ។ 📅 កាលបរិច្ឆេទចាក់បញ្ចាំង៖ ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ 🕕 ពេលវេលា៖ ម៉ោង ៥:០០ ល្ងាច 📍 ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (ភ្នំពេញ) 🎟 ចូលទស្សនាដោយឥតគិតថ្លៃ
496
13
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ AVSE-TESOL មកទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌសោតទ+7
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ AVSE-TESOL មកទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌសោតទស្សន៍ និងធនធានបណ្ណសាររបស់កម្ពុជា។ ក្នុងអំឡុងពេលទស្សនា សមាជិក AVSE-TESOL បានទស្សនា សម្ភារៈបណ្ណសារមួយចំនួន ស្វែងយល់អំពីបណ្ណាល័យ និងកន្លែងស្រាវជ្រាវរបស់មជ្ឈមណ្ឌល ព្រមទាំងស្វែងយល់បន្ថែមអំពី មូលដ្ឋានទិន្នន័យបណ្ណសារសោតទស្សន៍ និងធនធានផ្សេងៗដែលអាចប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ និងការសិក្សា។ សមាជិក AVSE-TESOL ក៏បានទស្សនាពិព័រណ៍រូបថត «ប្រាសាទក្លាយជាផ្ទះ» (Where Temples Become Home) នៅជាន់ទី២ ដែលដាក់តាំងបណ្តុំរូបថតដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកជំនាញជនជាតិបារាំងលោក ហ្សង់ ប៊ុលបេ ដែលជាអ្នកជាតិពន្ធុវិទ្យា អ្នកភូមិសាស្ត្រ និងជាអ្នកគូសផែនទី ដែលបង្ហាញពីរឿងរ៉ាវ ការចងចាំ និងជីវិតប្រចាំថ្ងៃដែលមាននៅក្នុងរូបថតនៃទីធ្លាប្រាសាទរបស់ប្រទេសកម្ពុជា។
429
14
【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 Elvis of Cambodia 📽 ដឹកនាំដោយ Chris G. Parkhurst ,​ ឆ្នាំ២០២៣ ,​ រយៈពេល ៧៣
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 Elvis of Cambodia 📽 ដឹកនាំដោយ Chris G. Parkhurst ,​ ឆ្នាំ២០២៣ ,​ រយៈពេល ៧៣ នាទី , ជាភាសាអង់គ្លេស Elvis of Cambodia គឺជាភាពយន្តឯកសារដែលអបអរសាទរជីវិត និងកេរ្តិ៍ដំណែលរបស់លោក ស៊ីន ស៊ីសាមុត អធិរាជចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជា។ តាមរយៈឯកសារបណ្ណសារ បទសម្ភាសន៍ និងរឿងរ៉ាវផ្ទាល់ខ្លួន ភាពយន្តបង្ហាញពីស្នាដៃតន្ត្រីដ៏ឆ្នើមរបស់លោក ព្រមទាំងឥទ្ធិពលដ៏យូរអង្វែងនៃបទចម្រៀងរបស់លោកលើសង្គមកម្ពុជា។ ភាពយន្តក៏រំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារក្នុងការអភិរក្សកេរ្តិ៍ដំណែលរបស់លោក និងតួនាទីរបស់តន្ត្រីក្នុងការពង្រឹងអត្តសញ្ញាណវប្បធម៌ ការចងចាំ និងការផ្សះផ្សាផ្លូវចិត្តរបស់ប្រជាជនកម្ពុជា។ 🗓⏰​ ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
396
15
🎞 ភាពយន្តឯកសារ «ប្រទេសនៃឆ្មាំអមតៈ» ផលិតឡើងនៅក្នុងឆ្នាំ២០០៣ ដែលមានរយៈពេល១ម៉ោង១៥នាទី ដឹកនាំរឿងដោយលោក កែវ កុសល ណារ៉ា ដែលបច្ចុប្
🎞 ភាពយន្តឯកសារ «ប្រទេសនៃឆ្មាំអមតៈ» ផលិតឡើងនៅក្នុងឆ្នាំ២០០៣ ដែលមានរយៈពេល១ម៉ោង១៥នាទី ដឹកនាំរឿងដោយលោក កែវ កុសល ណារ៉ា ដែលបច្ចុប្បន្នលោកជាអ្នករៀបចំកម្មវិធីភាពយន្តនៃមហោស្រពភាពយន្ត កាន់តែឆ្ងាយ កាន់តែជិត (Festival Si loin, si proche) ដែលជាកម្មវិធីបង្ហាញភាពយន្តនិយាយអំពីប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅក្នុងប្រទេសបារាំង។ ភាពយន្តនេះ ជារឿងរ៉ាវនៃជំនួបគ្នារវាងប្រទេសកម្ពុជា និងអ្នកដឹកនាំរឿង Bertrand Tavernier ដែលបានមកទីនេះ ដើម្បីផលិតភាពយន្ត Holly Lola។ ភាពយន្តនេះ ក៏បង្ហាញពីរឿងរ៉ាវនៃជំនួបរបស់សិល្បករ និងអ្នកបច្ចេកទេសផ្នែកភាពយន្តកម្ពុជានិងបារាំង ក្នុងកំលុងពេលផលិតភាពយន្តនេះ(Holly Lola)ផងដែរ។ ប៉ុន្តែលើសពីនេះទៅទៀត វាគឺជារឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក កែវ កុសល ណារ៉ា ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់គាត់វិញ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងឫសគល់របស់គាត់ និងរៀនភាសាខ្មែរឡើងវិញ។ បន្ទាប់ពីការចាក់បញ្ចាំងភាពយន្តនេះ យើងនឹងមានកម្មវិធីជជែកពិភាក្សាជាមួយវាគ្មិន អំពីដំណើរការនៃការផលិតភាពយន្តនេះ ក៏ដូចជាដំណើរការនៃការជ្រើសរើសភាពយន្តនានាមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅក្នុងមហោស្រពភាពយន្តកាន់តែឆ្ងាយ កាន់តែជិត (Festival Si loin, Si proche)។
420
16
🙏 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត Catherine Scheer ដែលបានសហការរៀបចំបាឋកថាមួយ+9
🙏 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត Catherine Scheer ដែលបានសហការរៀបចំបាឋកថាមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលបុប្ផាណា ក្រោមប្រធានបទ «ក្នុងការការពារមាតុភូមិ៖ ទាហានជនជាតិដើមភាគតិចឞូន៝ង(ព្នង)ក្នុងសាធារណរដ្ឋខ្មែរ(ឆ្នាំ១៩៧០-១៩៧៥) »។ មជ្ឈមណ្ឌលបុប្ផាណា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលបានចំណាយពេលវេលាចូលរួមបាឋកថានាអំឡុងពេលនោះផងដែរ ។
391
17
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ព្រះតេជគុណ និងក្រុមនិស្សិត​ ក្រោមការដឹកនាំដោយ Pro+7
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ព្រះតេជគុណ និងក្រុមនិស្សិត​ ក្រោមការដឹកនាំដោយ Pro Peace - Cambodia។ ក្នុងអំឡុងពេលទស្សនា ព្រះតេជគុណ និងក្រុមនិស្សិត បានស្វែងយល់អំពីបណ្ណសារសោតទស្សន៍របស់មជ្ឈមណ្ឌលបុប្ផាណា និងទស្សនាពិព័រណ៍រូបថត «ប្រាសាទក្លាយជាផ្ទះ» ដែលបង្ហាញនូវបណ្តុំរូបថតដ៏កម្ររបស់ប្រាសាទនានានៅកម្ពុជា ដែលថតដោយលោក Jean Boulbet អ្នកជំនាញជនជាតិបារាំងផ្នែកជនជាតិវិទ្យា ភូមិសាស្ត្រ និងការគូរផែនទី។ មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណដល់ Pro Peace-Cambodia ដែលបានចំណាយពេលមកទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា ព្រមទាំងរឿងរ៉ាវ និងការចងចាំដែលត្រូវបានរក្សាទុកតាមរយៈបណ្ណសារ និងពិព័រណ៍របស់យើងខ្ញុំ។
360
18
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាមានសេចក្តីសោមនស្សរីករាយស្វាគមន៍ក្រុមនិស្សិតមកពី សាកលវិទ្យាល័យន័រតុន ដែលបានអញ្ជើញមកទស្សនា និងស+6
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាមានសេចក្តីសោមនស្សរីករាយស្វាគមន៍ក្រុមនិស្សិតមកពី សាកលវិទ្យាល័យន័រតុន ដែលបានអញ្ជើញមកទស្សនា និងស្វែងយល់ពីពិព័រណ៍ «ទីដែលប្រាសាទក្លាយជាផ្ទះ» (Where Temples Become Home)។ ពិព័រណ៍នេះបង្ហាញ​ពីរឿងរ៉ាវ ការចងចាំ និងជីវិតប្រចាំថ្ងៃដែលមាននៅក្នុងរូបថតនៃទីធ្លាប្រាសាទរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលមានសង្គ្រាមឆ្នាំ ១៩៧២–១៩៧៣ ព្រមទាំងតួនាទីរបស់ប្រាសាទ និងទីសក្ការៈនានា ដែលបានក្លាយជាទីជម្រកសុវត្ថិភាពរបស់ប្រជាជន។ ពិព័រណ៍នេះក៏ផ្តល់នូវទស្សនៈពិសេសមួយលើទំនាក់ទំនងរវាងមនុស្ស បេតិកភណ្ឌវប្បធម៌ និងសហគមន៍ ដោយចាប់យកទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងទីកន្លែងពិសិដ្ឋ និងជីវិតប្រចាំថ្ងៃ។ 🗓 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ 🕗 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច 🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច 📍ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា​ ជាន់ទី២
417
19
A heartfelt thank you to everyone who joined us last Saturday, August 7, for this special and creative event organized by the+9
A heartfelt thank you to everyone who joined us last Saturday, August 7, for this special and creative event organized by the Krahaam Podcast team at Bophana Center. We were delighted to welcome so many visitors and see the space filled with meaningful conversations, creativity, and positive energy. Your presence and support helped make the event truly memorable. Congratulations to the Krahaam Podcast team on a creative and successful event! Your passion, ideas, and dedication continue to create meaningful spaces for young people, artists, and communities to connect and share their voices. The podcast aims to make complex historical experiences accessible and engaging for younger generations, encouraging them to listen, reflect, and connect the past with contemporary discussions on justice and memory.
410
20
【 ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 ព្នង៖ មនុស្ស ព្រៃ និងដំរី 📽 ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា, ឆ្នាំ២០២០, រយៈពេល ៥៣
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】 🎞 ព្នង៖ មនុស្ស ព្រៃ និងដំរី 📽 ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា, ឆ្នាំ២០២០, រយៈពេល ៥៣ នាទី, ភាសាព្នង និង​ ភាសាខ្មែរ, មានអក្សរអង់គ្លេសរត់ពីក្រោម សំណុំភាពយន្តឯកសារទាំង ៣ នេះ បង្ហាញពីជីវិតរបស់សហគមន៍ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេជាមួយដំរី ព្រៃឈើ និងប្រពៃណីដូនតា។ តាមរយៈរឿងរ៉ាវអំពីការថែរក្សាមរតកវប្បធម៌ អ្នកថែដំរី និងបញ្ហាប្រឈមដែលបង្កឡើងដោយការកាប់បំផ្លាញព្រៃឈើ ភាពយន្តទាំងនេះបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងអត្តសញ្ញាណជនជាតិដើមភាគតិច ធម្មជាតិ និងសហគមន៍។ រួមគ្នា វាអបអរសាទរភាពរឹងមាំរបស់ជនជាតិព្នង និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការថែរក្សាវប្បធម៌ ចំណេះដឹងប្រពៃណី និងរបៀបរស់នៅរបស់ខ្លួន។ 🗓⏰​ ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។ 👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
362
មជ្ឈមណ្ឌលបុប្ផាណា-Bophana Center - Статистика та аналітика Telegram каналу @bophanacenter