មជ្ឈមណ្ឌលបុប្ផាណា-Bophana Center
Ir al canal en Telegram
មជ្ឈមណ្ឌលបុប្ផាណាប្រមូលឯកសារមកពីគ្រប់ទិសទីទាំងអស់នៅក្នុងពិភពលោកនូវបណ្ណសារភាពយន្ត ទូរទស្សន៍ រូបថត និងសំឡេងស្ដីពីប្រទេសកម្ពុជា ដើម្បីឱ្យសាធារណជនអាចចូលមកទស្សនាដោយសេរីចំពោះបេតិកភណ្ឌដ៏មានតម្លៃនេះ។
Mostrar más2 335
Suscriptores
-524 horas
-47 días
-230 días
Carga de datos en curso...
Canales Similares
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
septiembre '26sep '26
septiembre '26
+30
en 1 canales
agosto '26
+24
en 0 canales
Get PRO
julio '26
+42
en 1 canales
Get PRO
junio '26
+29
en 0 canales
Get PRO
mayo '26
+18
en 0 canales
Get PRO
abril '26
+24
en 2 canales
Get PRO
marzo '26
+18
en 0 canales
Get PRO
febrero '26
+61
en 0 canales
Get PRO
enero '26
+79
en 0 canales
Get PRO
diciembre '25
+18
en 0 canales
Get PRO
noviembre '25
+43
en 0 canales
Get PRO
octubre '25
+43
en 1 canales
Get PRO
septiembre '25
+32
en 1 canales
Get PRO
agosto '25
+45
en 1 canales
Get PRO
julio '25
+105
en 2 canales
Get PRO
junio '25
+55
en 0 canales
Get PRO
mayo '25
+272
en 3 canales
Get PRO
abril '25
+30
en 0 canales
Get PRO
marzo '25
+28
en 1 canales
Get PRO
febrero '25
+40
en 1 canales
Get PRO
enero '25
+58
en 0 canales
Get PRO
diciembre '24
+122
en 2 canales
Get PRO
noviembre '24
+130
en 2 canales
Get PRO
octubre '24
+28
en 0 canales
Get PRO
septiembre '24
+63
en 1 canales
Get PRO
agosto '24
+112
en 1 canales
Get PRO
julio '24
+109
en 1 canales
Get PRO
junio '24
+46
en 0 canales
Get PRO
mayo '24
+264
en 1 canales
Get PRO
abril '24
+58
en 3 canales
Get PRO
marzo '24
+1 168
en 3 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 30 septiembre | +6 | |||
| 29 septiembre | 0 | |||
| 28 septiembre | 0 | |||
| 27 septiembre | 0 | |||
| 26 septiembre | 0 | |||
| 25 septiembre | 0 | |||
| 24 septiembre | 0 | |||
| 23 septiembre | +4 | |||
| 22 septiembre | +1 | |||
| 21 septiembre | +1 | |||
| 20 septiembre | +2 | |||
| 19 septiembre | 0 | |||
| 18 septiembre | +5 | |||
| 17 septiembre | 0 | |||
| 16 septiembre | 0 | |||
| 15 septiembre | +1 | |||
| 14 septiembre | 0 | |||
| 13 septiembre | 0 | |||
| 12 septiembre | 0 | |||
| 11 septiembre | 0 | |||
| 10 septiembre | 0 | |||
| 09 septiembre | 0 | |||
| 08 septiembre | 0 | |||
| 07 septiembre | +1 | |||
| 06 septiembre | 0 | |||
| 05 septiembre | 0 | |||
| 04 septiembre | 0 | |||
| 03 septiembre | 0 | |||
| 02 septiembre | +3 | |||
| 01 septiembre | +6 |
Publicaciones del Canal
🎥 កម្មវិធីភាពយន្តពិសេស
ការចាក់បញ្ចាំងភាពយន្តឯកសារខ្លី: ផលិតដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសិក្ខាកាមនៃមជ្ឈមណ្ឌលបុប្ផាណា។
កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារខ្លីៗចំនួន ៦ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី សហគមន៍ ជីវភាពរស់នៅ ប្រវត្តិសាស្ត្រ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ ការចងចាំ និងការយល់ដឹងពីសហគមន៍របស់យុវជនជំនាន់ក្រោយ។ គាត់ទាំងអស់គ្នាកំពុងក្លាយជាផ្នែកមួយនៃអ្នកផលិតភាពយន្តជំនាន់ថ្មី ដែលចូលរួមថែរក្សា និងចែករំលែកបេតិកភណ្ឌសោតទស្សន៍ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២៦
⏰ ម៉ោង៖ ចាប់ពីម៉ោង ៦:០០ ល្ងាច
📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា
🎟 ចូលទស្សនាដោយឥតគិតថ្លៃ
🎞 បញ្ជីខ្សែភាពយន្តភាគខ្លី៖
១. ដិតដាម
២. តំណតម្បាញ
៣. សំឡេងចុងក្រោយ
៤. ប្រវត្តសូត្រឥស្លាម
៥. ផតខាស ៥ទៀបភ្លឺ : "តន្រ្តីសម័យយុគមាស"
៦. កិន្នរចាំ
| 2 | ✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡឹប កើ ដែលបានសហការរៀបចំបាឋកថាមួយ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលបុប្ផាណា ក្រោមប្រធានបទ «ប្រវត្តិនំផ្កាចាម្ប៍កម្ពុជា»។
នំផ្កាចាម្ប៍នេះ មិនត្រឹមតែជាអាហារសម្រាប់បរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចំណេះដឹង ប្រពៃណី និងភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហាររបស់ជនជាតិចាមដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ ព្រមទាំងមានភាពខុសគ្នាទៅតាមតំបន់។ | 255 |
| 3 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 មន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម
📽 ដឹកនាំដោយ រិទ្ធី ប៉ាន់ ឆ្នាំ២០០២ រយៈពេល ១០១ នាទី ភាសាខ្មែរ និងអក្សរអង់គ្លេសរត់ពីក្រោម
ក្នុងភាពយន្ត ស-២១ រិទ្ធី ប៉ាន់ បាននាំអ្នករស់រានមានជីវិតពីរនាក់ និងអតីតសមាជិកខ្មែរក្រហម ត្រឡប់ទៅកាន់ពន្ធនាគារទួលស្លែង ដែលមានលេខកូដថា «ស-២១» ហើយបច្ចុប្បន្នត្រូវបានប្រែក្លាយជាសារមន្ទីរប្រល័យពូជសាសន៍។ វិចិត្រករ វ៉ាន់ ណាត បានជួបប្រឈមមុខជាមួយអតីតអ្នកចាប់ឃុំខ្លួនគាត់ នៅក្នុងអគារសាលារៀនចាស់ដែលគាត់ធ្លាប់ត្រូវបានឃុំ និងធ្វើទារុណកម្ម។ ដោយចៃដន្យ គាត់បានរួចផុតពីសេចក្តីស្លាប់ ខណៈដែលអ្នកជាប់ឃុំប្រមាណ ១៧,០០០ នាក់ ភាគច្រើនជាបុរស ស្ត្រី និងកុមារ មិនអាចរួចផុតពីទីនោះបានឡើយ។ «បទឧក្រិដ្ឋ» ដែលត្រូវបានចោទប្រកាន់លើអ្នកជាប់ឃុំ ត្រូវបានកត់ត្រាយ៉ាងលម្អិត ដើម្បីធ្វើជាហេតុផលសម្រាប់ការប្រហារជីវិត។
🗓⏰ ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ | 301 |
| 4 | កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ តុលា ឆ្នាំ២០២៦៖
🗓ថ្ងៃទី៣ ៖ រឿង «មន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី១៧ ៖ រឿង «សន្ធិប្រកាស» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី២៤ ៖ រឿង «ឌុច គ្រូលត់ដំនៅឋាននរក» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី៣១ ៖ រឿង «រឿងរ៉ាវយុវជន គ្រួសារ និងការផ្លាស់ប្តូរ» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ | 464 |
| 5 | អបអរសាទរខួបលើកទី៣៣
ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា! 🇰🇭
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមចូលរួមអបអរសាទរ និង សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា មជ្ឈមណ្ឌលបុប្ផាណាយើងខ្ញុំ នឹងឈប់សម្រាកចំនួន ១ ថ្ងៃ គឺនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦ នឹងបើកដំណើរការឡើងវិញជាធម្មតា នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦។ | 412 |
| 6 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 បេតិកភណ្ឌវប្បធម៌កម្ពុជា៖ អង្គរ របាំ និងព្រះរាជបវេណី
📽 ឆ្នាំ ១៩៦២–១៩៦៧ រយៈពេល ៧៩នាទី ភាសាខ្មែរ និងភាសាបារាំង មានអក្សរអង់គ្លេសរត់ពីក្រោម
បណ្ដុំនេះប្រមូលផ្តុំភាពយន្តបណ្ណសារចំនួនប្រាំ ដែលមកពី វិទ្យាស្ថានសោតទស្សន៍បារាំង (INA) និង បណ្ដុំឯកសារ ព្រះបាទនរោត្តម សីហនុ ដែលកត់ត្រាអំពីបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈប្រពៃណីរបស់កម្ពុជា។ ចាប់ពីប្រាសាទអង្គរ និងបេតិកភណ្ឌបុរាណវិទ្យា រហូតដល់របាំប្រពៃណីខ្មែរ និងព្រះរាជពិធី ភាពយន្តទាំងនេះផ្តល់នូវកំណត់ត្រារូបភាពដ៏មានតម្លៃអំពីប្រាសាទ អត្តសញ្ញាណវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ភាពយន្តទាំងនេះផលិតក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជាសម័យដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រវប្បធម៌ និងសង្គមរបស់កម្ពុជា ហើយផ្តល់នូវទិដ្ឋភាពប្រវត្តិសាស្ត្រអំពីប្រទេសកម្ពុជា ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការកត់ត្រា និងអភិរក្សបេតិកភណ្ឌសោតទស្សន៍សម្រាប់មនុស្សជំនាន់ក្រោយ។
🗓⏰ ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ | 428 |
| 7 | បាឋកថា «ប្រវត្តិនំផ្កាចាម្ប៍កម្ពុជា»
ធ្វើបទបង្ហាញដោយលោក ឡឹប កើ
ជនជាតិចាម្ប៍ ជាក្រុមមួយនៃជនជាតិអម្បូរអូស្ត្រូនេស៊ី ដែលបានមកជួបជាមួយក្រុម មន-ខ្មែរ តាំងពីជាងពីរពាន់ឆ្នាំមកហើយ។ ក្រោយពីរាជាណាចក្រចាម្ប៉ាបានដួលរលំទៅ ពួកគេបានចាកចេញពីទឹកដីដូនតា ហើយមកសុំជ្រកកោននៅជាមួយខ្មែរ ដែលជាជនជាតិសម្បូរទៅដោយមរតកវប្បធម៌ និងសិល្បៈឧត្តុង្គឧត្តម។
សិល្បៈចំណីអាហារនៃជនជាតិចាម្ប៍ដែលមានជាប់នឹងខ្លួនស្រាប់ បានបន្តរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ជាពិសេស «នំផ្កា នំប្រពៃណីចាម្ប៍» គឺជាអំណោយនៃសុខដុមនីយកម្មខ្មែរ-ចាម្ប៍។
តាមរយៈបាឋកថានេះ យើងនឹងសាកល្បងពិនិត្យពីប្រវត្តិដើម និងការរីកចម្រើននៃប្រពៃណីធ្វើនំផ្ការបស់ជនជាតិចាម្ប៍នៅកម្ពុជា។
ព័ត៌មានលម្អិតនៃកម្មវិធី
🗓 កាលបរិច្ឆេទ៖ ល្ងាចថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦
🕔 ពេលវេលា៖ ចាប់ពីម៉ោង ៦:៣០ ល្ងាច
📍 ទីតាំង៖ ជាន់ផ្ទាល់ដី មជ្ឈមណ្ឌលបុប្ផាណា
📝 បទបង្ហាញជាភាសាខ្មែរ ចូលរួមដោយសេរី | 1 722 |
| 8 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 ឆ្មាំព្រៃ និង ការអភិរក្ស និងរៀបចំព្រៃឡង់
📽 ដឹកនាំដោយ អ៊ុច មករា និង អាឡាន មីសូ (Allan Michaud) រយៈពេល ៨៦ នាទី ភាសាខ្មែរ និងភាសាអង់គ្លេស មានអក្សរអង់គ្លេសរត់ពីក្រោម
កម្មវិធីបញ្ចាំងភាពយន្តនេះ រួមបញ្ចូលនូវខ្សែភាពយន្តឯកសារដ៏មានអត្ថន័យចំនួន ២ រឿង ដែលបង្ហាញពីការលះបង់ និងការចូលរួមរបស់ព្រះសង្ឃ និងសហគមន៍មូលដ្ឋានក្នុងការការពារព្រៃឈើនៅកម្ពុជា៖
ឆ្មាំព្រៃ (៥៧ នាទី) – ដឹកនាំដោយលោក អ៊ុច មករា៖ តាមដានសកម្មភាពរបស់ព្រះសង្ឃ និងប្រជាសហគមន៍ក្នុងការចុះល្បាតការពារព្រៃសង្ឃរុក្ខាវ័នពីការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងការអភិរក្សធនធានធម្មជាតិ។
គម្រោងរេដបូកនៅព្រៃឡង់ (២៩ នាទី) – ដឹកនាំដោយលោក អាឡាន មីសូ (ឆ្នាំ២០០៩)៖ ស្វែងយល់ពីជីវចម្រុះដ៏សម្បូរបែបនៃដែនជម្រកព្រៃឡង់ និងការអនុវត្តគម្រោងរេដបូក (REDD) ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការពារការកាប់បំផ្លាញព្រៃឈើ និងលើកកម្ពស់ជីវភាពជនជាតិដើមភាគតិច។
🗓⏰ ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ | 558 |
| 9 | 📸 ពិព័រណ៍គំនូរ | Art Exhibition
✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញបរិយាកាសនៃពិធីបើកជាផ្លូវការនៃពិព័រណ៍គំនូរ ដែលមានចំណងជើងថា «វ៉ាន់ ណាត: គំនូរនៃការចងចាំ» បានប្រព្រឹត្តទៅយ៉ាងកក់ក្តៅ ក្រោមវត្តមានរបស់ភ្ញៀវកិត្តិយស ដៃគូសហការ អ្នកស្រាវជ្រាវ សិល្បករ និងអ្នកស្រឡាញ់វប្បធម៌ជាច្រើន ដើម្បីរំឭកខួប ១៥ ឆ្នាំនៃការទទួលមរណភាពរបស់ លោក វ៉ាន់ ណាត (១៩៤៦–២០១១) និងអបអរខួប ២០ ឆ្នាំនៃ មជ្ឈមណ្ឌលបុប្ផាណា។
សូមអញ្ជើញមកទស្សនាពិព័រណ៍ និងចូលរួមស្វែងយល់អំពីស្នាដៃ និងកេរដំណែលរបស់លោក វ៉ាន់ ណាត។
🙏 មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបើក និងចែករំលែកពេលវេលាដ៏មានអត្ថន័យនេះជាមួយយើងខ្ញុំ។
📅 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច
🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ផ្ទាល់ដី
🎟 ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន | 509 |
| 10 | ✨ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍និស្សិតមកពី មហាវិទ្យាល័យ Chicago ដែលដឹកនាំដោយ មជ្ឈមណ្ឌលខេមរសិក្សា Center for Khmer Studies (CKS) ក្នុងក្របខណ្ឌកម្មវិធីសិក្សានៅកម្ពុជា Cambodia: History, Tragedy, and Renewal។
ក្នុងអំឡុងពេលទស្សនា និស្សិតបានស្វែងយល់អំពីបណ្ណសារសោតទស្សន៍របស់មជ្ឈមណ្ឌលបុប្ផាណា និងតួនាទីរបស់ភាពយន្ត ព្រមទាំងការចងចាំតាមរយៈសោតទស្សន៍ ក្នុងការអភិរក្ស និងស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា។
យើងខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមចំណែកក្នុងដំណើរសិក្សារបស់ពួកគាត់នៅកម្ពុជា។
📍 មជ្ឈមណ្ឌលបុប្ផាណា
🕗 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច
🕒 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច | 448 |
| 11 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 ព្រៃឈើ ទឹក និងអនាគតរបស់យើង
📽 ផលិតដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឆ្នាំ២០០៣–២០០៨ រយៈពេល ៨៥ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
សំណុំភាពយន្តឯកសារទាំង ៤ នេះ ស្វែងយល់អំពីបរិស្ថានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ចាប់ពីប្រភពទឹកនៃបឹងទន្លេសាប ព្រៃឈើនៃជួរភ្នំក្រវាញ រហូតដល់តំបន់ទន្លេមេគង្គ។ ភាពយន្តទាំងនេះរំលេចពីសារៈសំខាន់នៃការការពារព្រៃឈើ ធនធានទឹក ជីវចម្រុះ និងសហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ រួមគ្នា ភាពយន្តទាំងនេះបង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ និងសារៈសំខាន់នៃការថែរក្សាបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
🗓⏰ ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ | 460 |
| 12 | ✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍លោក Jason Sanders អញ្ជើញមកពី Berkeley Art Museum & Pacific Film Archive (BAMPFA) សម្រាប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយក្រុមការងារបណ្ណសាររបស់មជ្ឈមណ្ឌលបុប្ផាណា។
វគ្គបណ្តុះបណ្តាលនេះបានផ្តល់ឱកាសដ៏សំខាន់ដល់ក្រុមការងាររបស់យើង ក្នុងការពង្រឹងចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងផ្នែកការរៀបចំ ថែរក្សា និងអភិរក្សបណ្ណសារសោតទស្សន៍ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងវិធីសាស្ត្រក្នុងការថែរក្សាសមុច្ច័យសោតទស្សន៍។
កិច្ចសហការបែបនេះមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបុប្ផាណា ក្នុងការលើកកម្ពស់សមត្ថភាពក្រុមការងារបណ្ណសារ ពង្រឹងការអនុវត្តការអភិរក្សតាមស្តង់ដារវិជ្ជាជីវៈ និងចូលរួមថែរក្សាមរតកសោតទស្សន៍របស់កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក Jason Sanders និង BAMPFA សម្រាប់មិត្តភាពដ៏ល្អ ការចែករំលែកចំណេះដឹង និងការគាំទ្រជាបន្តបន្ទាប់ចំពោះមជ្ឈមណ្ឌលបុប្ផាណា។ | 459 |
| 13 | 📚 «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥
✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជន មកចូលរួមស្វែងយល់ពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃភាពយន្តខ្មែរក្នុងទសវត្សរ៍ ១៩៦០-១៩៧៥ តាមរយៈសៀវភៅ «ដុំហ្វ៊ីលមរតក» ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប: ១៩៦០-១៩៧៥ ជាស្នាដៃស្រាវជ្រាវដោយ លោកស្រីបណ្ឌិត លីនដា សាផាន។
ក្នុងឱកាសនេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមប្រើប្រាស់សៀវភៅ និងធនធានសិក្សាដែលមាននៅក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលបុប្ផាណា។ លោកអ្នកអាចចំណាយពេលអាន ស្វែងយល់ និងស្រាវជ្រាវនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងរីករាយ។ ជាពិសេស មជ្ឈមណ្ឌលបុប្ផាណា ក៏បានបើកដំណើរការ បណ្ណាល័យថ្មីមួយទៀតនៅជាន់ផ្ទាល់ដី ដែលបើកស្វាគមន៍សាធារណជនឱ្យមកអាន និងប្រើប្រាស់ដោយសេរី។
📖 សូមអញ្ជើញមកអាន ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹងជាមួយគ្នានៅមជ្ឈមណ្ឌលបុប្ផាណា។ អានថ្ងៃនេះ ដើម្បីយល់ដឹងកាន់តែច្រើនសម្រាប់ថ្ងៃស្អែក។
🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច
🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ទី ១ | 463 |
| 14 | [ពិព័រណ៍គំនូរ | Art Exhibition]
✨មជ្ឈមណ្ឌលបុប្ផាណាមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញសាធារណជនមកទស្សនាពិព័រណ៍ ដើម្បីរំឭកខួប ១៥ ឆ្នាំនៃការទទួលមរណភាពរបស់ លោក វ៉ាន់ ណាត (១៩៤៦–២០១១) និងអបអរខួប ២០ ឆ្នាំនៃ មជ្ឈមណ្ឌលបុប្ផាណា ដែលបានសហការជាមួយ ក្រុមគ្រួសាររបស់លោក វ៉ាន់ ណាត រៀបចំពិព័រណ៍ «វ៉ាន់ ណាត: គំនូរនៃការចងចាំ»។
សូមអញ្ជើញមកទស្សនាពិព័រណ៍ និងចូលរួមស្វែងយល់អំពីស្នាដៃ និងកេរដំណែលរបស់លោក វ៉ាន់ ណាត។
📅 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច
🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ផ្ទាល់ដី
🤝 រៀបចំដោយ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង ក្រុមគ្រួសាររបស់លោកវ៉ាន់ ណាត
🎟 ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន | 496 |
| 15 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 មេឃពណ៌ក្រហម
📽 ដឹកនាំដោយ អ៊ីវ៉ុង ហែម ផល្លា ឆ្នាំ២០០៨ រយៈពេល ៤៨ នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
នៅពេលមេឃប្រែជាពណ៌ក្រហម ដែលជាសញ្ញានៃពេលល្ងាចកំពុងខិតចូលមកដល់ ម្ដាយម្នាក់កំពុងរង់ចាំកូនស្រីតែម្នាក់របស់គាត់ដោយក្តីបារម្ភ ឱ្យត្រឡប់មកពីសាលារៀន។ តាមរយៈរឿងរ៉ាវដ៏សោកសៅរបស់ រ៉ាវី ជាសិស្សវិទ្យាល័យម្នាក់
ភាពយន្តនេះបង្ហាញពីបញ្ហាប្រឈមរបស់យុវជនកម្ពុជា ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងសង្គម ដូចជា ការគេចសាលា ការប្រើប្រាស់គ្រឿងញៀន និងទំនាក់ទំនងផ្លូវភេទនៅវ័យក្មេង។
🗓⏰ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ | 433 |
| 16 | ✨ ដំណឹងល្អ!
ការតាំងពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ» ត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦!
សូមអញ្ជើញមកទស្សនា និងស្វែងយល់ពីស្នាដៃរូបថតដ៏គួរឱ្យចាប់អារម្មណ៍ មុនពេលពិព័រណ៍ត្រូវបញ្ចប់។
ពិព័រណ៍នេះផ្តល់នូវទស្សនៈពិសេសមួយលើទំនាក់ទំនងរវាងមនុស្ស បេតិកភណ្ឌវប្បធម៌ និងសហគមន៍ ដោយចាប់យកទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងទីកន្លែងពិសិដ្ឋ និងជីវិតប្រចាំថ្ងៃ។
📅 រយៈពេលពិព័រណ៍៖ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
🕘 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច
🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ទី២
✨ ចូលទស្សនាដោយឥតគិតថ្លៃ | បើកសម្រាប់សាធារណជន
យើងខ្ញុំនឹងទន្ទឹងរង់ចាំស្វាគមន៍លោកអ្នក! | 429 |
| 17 | កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២៦៖
🗓ថ្ងៃទី៥ ៖ រឿង «មេឃពណ៌ក្រហម» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី១២ ៖ រឿង «ព្រៃឈើ ទឹក និងអនាគតរបស់យើង» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី១៩ ៖ រឿង «ឆ្មាំព្រៃ និង ការអភិរក្ស និងរៀបចំព្រៃឡង់» ភាសាខ្មែរ និងភាសាអង់គ្លេស មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី២៦ ៖ រឿង «បេតិកភណ្ឌវប្បធម៌កម្ពុជា៖ អង្គរ របាំ និងព្រះរាជបវេណី» ភាសាបារាំង និងភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ
- - - - - - - - - - -
September Film Screening Program:
🗓September 5 : 'The Red Sky' _ Khmer version with English subtitle
🗓September 12 : 'Forests, Water, and Our Future'_ Khmer version with English subtitle
🗓September 19 : 'Jungle Guard & REDD in Prey Long' _ Khmer & English version with English subtitles
🗓September 26 : 'Cambodia's Cultural Heritage: Angkor, Dance and Royal Traditions' _ French & Khmer version with English subtitle
Venue: Bophana Center
Free entry! | 478 |
| 18 | ✨ មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា គុំ សុម៉ាលី ដែលបានបរិច្ចាគសៀវភៅចំនួន ២៥០ក្បាល ជូនមជ្ឈមណ្ឌលបុប្ផាណា សម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវ និងការអានរបស់សាធារណជន ព្រមទាំងរួមចំណែកដល់ការចែករំលែកចំណេះដឹង និងជាប្រយោជន៍រួម។
📚 ក្នុងឱកាសនេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមប្រើប្រាស់សៀវភៅ និងធនធានសិក្សាដែលមាននៅក្នុងបណ្ណាល័យរបស់យើង។ លោកអ្នកអាចចំណាយពេលអាន ស្វែងយល់ និងស្រាវជ្រាវនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងរីករាយ។ ជាពិសេស មជ្ឈមណ្ឌលបុប្ផាណា ក៏បានបើកដំណើរការ បណ្ណាល័យថ្មីមួយទៀតនៅជាន់ផ្ទាល់ដី ដែលបើកស្វាគមន៍សាធារណជនឱ្យមកអាន និងប្រើប្រាស់ដោយសេរី។
📖 សូមអញ្ជើញមកអាន ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹងជាមួយគ្នានៅមជ្ឈមណ្ឌលបុប្ផាណា។ អានថ្ងៃនេះ ដើម្បីយល់ដឹងកាន់តែច្រើនសម្រាប់ថ្ងៃស្អែក។ | 492 |
| 19 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 តន្ត្រីសម្រាប់ជីវិត៖ ទំនៀមទម្លាប់ប្រពៃណីខ្មែរ
📽 ផលិតដោយសិល្បៈខ្មែរអមតៈ (CLA), ២០១៣, ៦២ នាទី, ភាសាខ្មែរ, មានអង់គ្លេសររត់ពីក្រោម
សំណុំភាពយន្តឯកសារទាំង ៣ នេះ ស្វែងយល់ពីតួនាទីដ៏សំខាន់របស់តន្ត្រីក្នុងពិធីប្រពៃណី និងវប្បធម៌ខ្មែរ។ ចាប់ពីបទភ្លេងក្នុងពិធីបុណ្យសព និងពិធីមង្គលការ រហូតដល់សិល្បៈនៃអ្នកភ្លេងបុរាណ ភាពយន្តទាំងនេះបង្ហាញពីរបៀបដែលតន្ត្រីអមដំណើរជីវិតមនុស្ស និងរួមចំណែកអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។ រួមគ្នា វាអបអរសាទរចំណេះដឹង ជំនាញ និងការលះបង់របស់សិល្បករ ដែលបន្តថែរក្សា និងបន្តមរតកតន្ត្រីប្រពៃណីទៅកាន់មនុស្សជំនាន់ក្រោយ។
🗓⏰ ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ | 377 |
| 20 | ✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Nara Keo Kosal អ្នកដឹកនាំភាពយន្តឯកសារ Au pays des sentinelles éternelles ដែលបានចែករំលែកស្នាដៃភាពយន្តរបស់លោកជាមួយមជ្ឈមណ្ឌលបុប្ផាណា ក្នុងឱកាស កម្មវិធីបញ្ចាំងភាពយន្តពិសេស កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងបានចំណាយពេលវេលាចែករំលែក បទពិសោធន៍ អនុស្សាវរីយ៍ និងទស្សនៈរបស់លោកអំពីដំណើរការផលិតភាពយន្តនេះ ក្នុងអំឡុងពេលពិភាក្សា និងឆ្លើយសំណួរជាមួយទស្សនិកជន។ ការចែករំលែករបស់លោកបានផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការស្វែងយល់កាន់តែច្បាស់អំពីភាពយន្ត និងបទពិសោធន៍នៅពីក្រោយការបង្កើតស្នាដៃនេះ។
🎞 ការបញ្ចាំងពិសេសនេះ ក៏ជាឱកាសដ៏មានអត្ថន័យមួយក្នុងការនាំយក អ្នកដឹកនាំរឿង ទស្សនិកជន ដែលមានទាំងលោកគ្រូ អ្នកគ្រូ និស្សិត និងអ្នកផលិតភាពយន្តកម្ពុជាជំនាន់ក្រោយ មកជួបជុំគ្នាតាមរយៈភាពយន្តឯកសារ ដោយបានបង្កើតជាកន្លែងដ៏មានអត្ថន័យសម្រាប់ការសិក្សាស្វែងយល់ ការផ្លាស់ប្តូរគំនិត និងការចែករំលែកបទពិសោធន៍តាមរយៈភាពយន្តឯកសារ។ | 365 |
