មជ្ឈមណ្ឌលបុប្ផាណា-Bophana Center
الذهاب إلى القناة على Telegram
មជ្ឈមណ្ឌលបុប្ផាណាប្រមូលឯកសារមកពីគ្រប់ទិសទីទាំងអស់នៅក្នុងពិភពលោកនូវបណ្ណសារភាពយន្ត ទូរទស្សន៍ រូបថត និងសំឡេងស្ដីពីប្រទេសកម្ពុជា ដើម្បីឱ្យសាធារណជនអាចចូលមកទស្សនាដោយសេរីចំពោះបេតិកភណ្ឌដ៏មានតម្លៃនេះ។
إظهار المزيد2 352
المشتركون
لا توجد بيانات24 ساعات
+17 أيام
-130 أيام
جاري تحميل البيانات...
القنوات المماثلة
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
يونيو '26
يونيو '26
+18
في 0 قنوات
مايو '26
+18
في 0 قنوات
Get PRO
أبريل '26
+24
في 2 قنوات
Get PRO
مارس '26
+18
في 0 قنوات
Get PRO
فبراير '26
+61
في 0 قنوات
Get PRO
يناير '26
+79
في 0 قنوات
Get PRO
ديسمبر '25
+18
في 0 قنوات
Get PRO
نوفمبر '25
+43
في 0 قنوات
Get PRO
أكتوبر '25
+43
في 1 قنوات
Get PRO
سبتمبر '25
+32
في 1 قنوات
Get PRO
أغسطس '25
+45
في 1 قنوات
Get PRO
يوليو '25
+105
في 2 قنوات
Get PRO
يونيو '25
+55
في 0 قنوات
Get PRO
مايو '25
+272
في 3 قنوات
Get PRO
أبريل '25
+30
في 0 قنوات
Get PRO
مارس '25
+28
في 1 قنوات
Get PRO
فبراير '25
+40
في 1 قنوات
Get PRO
يناير '25
+58
في 0 قنوات
Get PRO
ديسمبر '24
+122
في 2 قنوات
Get PRO
نوفمبر '24
+130
في 2 قنوات
Get PRO
أكتوبر '24
+28
في 0 قنوات
Get PRO
سبتمبر '24
+63
في 1 قنوات
Get PRO
أغسطس '24
+112
في 1 قنوات
Get PRO
يوليو '24
+109
في 1 قنوات
Get PRO
يونيو '24
+46
في 0 قنوات
Get PRO
مايو '24
+264
في 1 قنوات
Get PRO
أبريل '24
+58
في 3 قنوات
Get PRO
مارس '24
+1 168
في 3 قنوات
| التاريخ | نمو المشتركين | الإشارات | القنوات | |
| 23 يونيو | +3 | |||
| 22 يونيو | 0 | |||
| 21 يونيو | 0 | |||
| 20 يونيو | +2 | |||
| 19 يونيو | +1 | |||
| 18 يونيو | 0 | |||
| 17 يونيو | +1 | |||
| 16 يونيو | +3 | |||
| 15 يونيو | 0 | |||
| 14 يونيو | +1 | |||
| 13 يونيو | 0 | |||
| 12 يونيو | 0 | |||
| 11 يونيو | 0 | |||
| 10 يونيو | 0 | |||
| 09 يونيو | +1 | |||
| 08 يونيو | 0 | |||
| 07 يونيو | +1 | |||
| 06 يونيو | 0 | |||
| 05 يونيو | 0 | |||
| 04 يونيو | +1 | |||
| 03 يونيو | +4 | |||
| 02 يونيو | 0 | |||
| 01 يونيو | 0 |
منشورات القناة
🙏ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល៩១ព្រះវស្សា របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាភិបាល ស្ថាបនិក គណៈកម្មការប្រតិបត្តិ បុគ្គលិក និងសិក្ខាកាមទាំងអស់នៃ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍។
| 2 | لا يوجد نص... | 411 |
| 3 | 👉មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាជ្រើសរើសសិស្សចូលរៀនវគ្គបណ្តុះបណ្តាលជំនាញឌីជីថលនីយកម្ម និងការគ្រប់គ្រងបណ្ណសារ
🔗តំណរភា្ជប់សម្រាប់ព័ត៌មានលម្អិត [ Link ]
🔗តំណរភ្ជាប់សម្រាប់បំពេញពាក្យ [ Link ] | 741 |
| 4 | ✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាមានកិត្តិយសក្នុងការរៀបចំកម្មវិធីសម្ពោធសៀវភៅមានចំណងជើងជាភាសាអង់គ្លេសថា« The Quiet Native» ដែលជាសៀវភៅចងក្រងកំណត់ត្រាខ្លីឆ្លុះបញ្ចាំងពីមាតុភូមិកម្ពុជា។
សៀវភៅនេះត្រូវបានចងក្រងក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ យកចិត្តទុកដាក់ និងរួមគ្នាការពារមរតកជាតិខ្មែរដ៏មានតម្លៃ។ ជាមួយគ្នានេះដែរ សៀវភៅនេះក៏ចង់ឱ្យអ្នកអាន បានយល់ដឹងពីសាច់រឿង និងតម្លៃពិតនៃប្រជាជន ក៏ដូចជាប្រទេសកម្ពុជា តាមរយៈទស្សនផ្ទាល់របស់អ្នកនិពន្ធដែលជាជនជាតិខ្មែរ។
ទន្ទឹមនឹងពិធីសម្ពោធសៀវភៅនេះ ក៏មានបទបង្ហាញខ្លីៗ និងការតាំងពិព័រណ៍វត្ថុខ្នាតតូចមួយដែលទាក់ទងនឹងវប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងប្រពៃណីខ្មែរ ដោយបន្ថែមរសជាតិបន្ថែមសម្រាប់អ្នកទស្សនាដើម្បីស្វែងយល់ពីភាពសម្បូរបែប និងសម្រស់នៃអតីតកាលរបស់ប្រទេសកម្ពុជា។
មជ្ឈមណ្ឌលបុប្ផាណា សូមគោរពអញ្ជើញសាធារណជន ជាពិសេសអ្នកស្រឡាញ់វិស័យអំណាន ចូលរួមក្នុងកម្មវិធីនេះដោយសេរី និង ឥតគិតថ្លៃ។
ព័ត៌មានលម្អិតនៃកម្មវិធី
📍ទីតាំង៖ មជ្ឈមណ្ឌលបុប្ផាណា
🗒កាលបរិច្ឆេទ ៖ ល្ងាចថ្ងៃសុក្រ ទី ១២ ខែ មិថុនា ឆ្នាំ ២០២៦
⏰ពេលវេលា៖ ចាប់ពីម៉ោង ៦ ល្ងាចតទៅ រហូតដល់ម៉ោង ៨ យប់ | 553 |
| 5 | 🙏មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិត ឆោម គន្ធា និងអាជ្ញាធរជាតិអប្សរា ដែលបានសហការរៀបចំបាឋកថាមួយ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦នៅមជ្ឈមណ្ឌលបុប្ផាណា ក្រោមប្រធានបទ«សាកល្បងសិក្សាអំពីលេខនិងចំនួនក្នុងភាសាខ្មែរតាមសិលាចារឹក»។
បាឋកថានេះ បានផ្ដល់នូវការយល់ដឹងដ៏មានតម្លៃអំពីការប្រើប្រាស់លេខនៅលើសិលាចារឹកខ្មែរចាប់ពីរវាងសតវត្សទី៦មក ដែលជួយឱ្យយល់កាន់តែច្បាស់អំពីព័ត៌មានសំខាន់ៗដែលបានកត់ត្រានៅក្នុងសិលាចារឹក ដូចជាកាលបរិច្ឆេទនៃពិធីបុណ្យសាសនា ចំនួនខ្ញុំបម្រើ ឬវត្ថុដែលជាដង្វាយព្រះតាមប្រាសាទទៅតាមសម័យកាល។ បទបង្ហាញនេះក៍បានគូសបញ្ជាក់អំពីពាក្យប្រាប់ចំនួននៅក្នុងបរិបទដទៃទៀត ដូចជាការឲ្យពរនិងបណ្ដាសា ការគ្រប់គ្រងដីធ្លី និងឋានន្តរសក្តិអ្នករាជការជាដើម។
មជ្ឈមណ្ឌលបុប្ផាណា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលបានចំណាយពេលវេលាចូលរួមបាឋកថានាអំឡុងពេលនោះផងដែរ ។
ជាមួយគ្នានេះ សម្រាប់សាធារណជនទាំងឡាយដែលមិនបានចូលរួមបាឋកថាផ្ទាល់នាពេលនោះ លោកអ្នកនៅតែអាចតាមដានបាឋកថារបស់យើងឡើងវិញបាន តាមរយៈតំណភ្ជាប់ខាងក្រោមនេះ ។
🔗https://youtu.be/WaZQdLm90CM?si=xvYGdDVVhBUr92TD | 494 |
| 6 | មជ្ឈមណ្ឌលបុប្ផាណា មានកិត្ដិយសសហការជាមួយអង្គការយូនីសេហ្វកម្ពុជា ក្នុងការរៀបចំពិព័រណ៍រូបថត«១០-មួយទសវត្សរ៍ជាមួយអង្គការយូនីសេហ្វ-កំណត់ត្រានៃរូបថតពីប្រទេសកម្ពុជា» ជាស្នាដៃលោកAntoine Raab ដែលនឹងបើកបង្ហាញចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ពិព័រណ៍នេះនឹងនាំយកផ្ទាំងទស្សនីយភាពដ៏មានអត្ថន័យ អំពីដំណើរការអភិវឌ្ឍន៍ក្នុងរយៈពេលមួយទសវត្សរ៍ នៃសកម្មភាពការងាររបស់យូនីសេហ្វនៅកម្ពុជា។
រយៈពេលមួយទសវត្សរ៍មកហើយដែលលោក Antoine Raab បានថត និងផ្តិតយកទិដ្ឋភាពជាក់ស្តែង និងការវិវត្តជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា តាមរយៈការរួមការងារជាមួយយូនីសេហ្វ ជាអ្នកថតរូបម្នាក់។ លោកបានរក្សាទុកនូវរូបថតឯកសារនៃថ្នាក់រៀន មណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាត អនាម័យ និងសេវាការពារកុមារ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយ។
ទន្ទឹមនឹងនោះដែរ ឯកសារទាំងនេះក៏បានចងក្រងអំពីអ្នកដែលនៅពីក្រោយកិច្ចការងារដើម្បីកុមារ រួមមាន លោកគ្រូ អ្នកគ្រូ បុគ្គលិកសុខាភិបាល និងអ្នកដែលរួមចំណែកអភិវឌ្ឍសហគមន៍ ដែលការលះបង់របស់ពួកគាត់ ពិតជាមានតម្លៃ។
យើងខ្ញុំសូមគោរពអញ្ជើញសាធារណជនចូលរួមកម្មវិធីបើកសម្ពោធនៅមជ្ឈមណ្ឌលបុប្ផាណា
🗓ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា វេលាម៉ោង ៦:០០ ល្ងាច ។ | 494 |
| 7 | នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណា បានធ្វើបទបង្ហាញស្តីពីគម្រោងទីចងចាំ ដល់យុវជនចំនួន២៣នាក់និងអង្គ នៅការិយាល័យអង្គការយុវសន្តិភាព នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បទបង្ហាញនេះ បានផ្តោតលើគោលបំណងរបស់គម្រោង និងលើកទឹកចិត្តឱ្យអ្នកចូលរួមស្វែងយល់ពីតួនាទីនៃការចងចាំ ការចែករំលែកប្រវត្តិសាស្រ្តផ្ទាល់មាត់ និងជាពិសេសការយល់ដឹងអំពីទីតាំងប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម ។
សកម្មភាពនេះ ក៏បានជួយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សនូវទីតាំងប្រវត្តិសហគមន៍ សម្រាប់មនុស្សជំនាន់ក្រោយផងដែរក្នុងការលើកកម្ពស់សន្តិភាព ការផ្សះផ្សា និងសាមគ្គីភាពក្នុងសង្គម។
🤝គម្រោងទីចងចាំ អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយហិរញ្ញវត្ថុរបស់គម្រោងសេវាសន្តិភាពស៊ីវិល របស់អង្គការGIZ ប្រចាំនៅកម្ពុជា។
លោកអ្នកក៍អាចសិក្សាអំពីទីតាំងសំខាន់ក្នុងប្រវត្ដិសាស្រ្ដខ្មែរក្រហមតាមរយៈកម្មវិធី «ទីចងចាំ-Mapping Memories Cambodia» | 587 |
| 8 | កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ មិថុនា ឆ្នាំ២០២៦៖ (https://bophana.org/event/cine-saturday/)
🗓ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ៖ រឿង «អង្គរ៖ អតីតកាល និងភាពរុងរឿង» មានអក្សរអង់គ្លេសរត់ពីក្រោម
🗓ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ៖ រឿង «អង្គរ៖ ការការពារស្ថានីយ៍បុរាណវិទ្យាមួយ» ភាសាខ្មែរ
🗓ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ៖ រឿង «អ្នកអង្គរ» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ៖ រឿង «ក្បាលអ្នកតា» ភាសាខ្មែរ
ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ
- - - - - - - - - - -
June Film Screening Program:
(https://bophana.org/event/cine-saturday/)
🗓June 6, 2026 : 'Angkor: Memory and Majesty' _ English subtitle
🗓June 13, 2026 : 'Angkor preservation of one site'_ Khmer version
🗓June 20, 2026 : 'The people of Angkor' _ English subtitle
🗓June 27, 2026 : 'Kbal Neakta, the Head of our Ancestors' _ Khmer version
Venue: Bophana Center
Free entry! | 549 |
| 9 | មជ្ឈមណ្ឌលបុប្ផាណា សូមគោរពអញ្ជើញលោក អ្នក ទស្សនានិងស្តាប់ការផ្សាយផ្ទាល់នៃបាឋកថា «សាកល្បងសិក្សាអំពីលេខនិងចំនួនក្នុងភាសាខ្មែរតាមសិលាចារឹក» របស់បណ្ឌិត ឆោម គន្ធា ដោយមេត្រី។
Bophana Center respectfully invites you to watch and listen to the live broadcast of the lecture, “Learning About Numbers and Quantities in Khmer Through Inscriptions”, by Dr. Kunthea Chhom.
- - - - - - - - - - -
បាឋកថានេះ ជាផ្នែកមួយនៃគម្រោង«លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» អនុវត្ដដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) មូលនិធិហេនរីលូស៍ មូលនិធិរៃ និងមិត្តរបស់មជ្ឈមណ្ឌបុប្ផាណា តាមរយៈម៉ាយរៀដយូអេសអេ។
This lecture program is part of the project ‘Enhancing the Preservation of Audiovisual Memory and Youth Empowerment,’ implemented by the Bophana Center (ARPAA) with financial support from France through the AFD - Agence Française de Développement, the Henry Luce Foundation, the Rei Foundation Limited, and Friends of Bophana through Myriad USA.
https://youtu.be/WaZQdLm90CM?si=e7P3nc8JxpzB5XLr | 629 |
| 10 | ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា មជ្ឈមណ្ឌលបុប្ផាណាសូមជូនភាពយន្ដឯកសារដែលមានចំណងជើងថា «ព្រីងចុងមែក» ជាខ្សែភាពយន្ដឯកសាររៀបរាប់អំពីរឿងរ៉ាវសោកនាដកម្មស្នេហាដ៏ជូរចត់នៃក្រុមគ្រួសារកម្ពុជា-វៀតណាមមួយគ្រួសារ បានជួបប្រទះការគំរាមកំហែងជីវិតក្នុងសម័យខ្មែរក្រហម។ ឪពុកដែលជាមេគ្រួសារបានធ្វើអត្តឃាតខ្លួនឯង ដើម្បីសង្រ្គោះប្រពន្ធ និងកូនឲ្យរួចផុតពីការកាប់សម្លាប់ទាំងគ្រួសារ។
ភាពយន្ដឯកសារ «ព្រីងចុងមែក» ដឹកនាំរឿងដោយ លោក រឿន ណារិទ្ធ ឆ្នាំ២០១៧ មានរយៈពេល ៣៧នាទី និយាយភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
https://youtu.be/VMHkjSQeoBI?si=M1pesqNQHfDkbgSt | 660 |
| 11 | ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា មជ្ឈមណ្ឌលបុប្ផាណាសូមជូនភាពយន្ដឯកសារដែលមានចំណងជើងថា «ព្រីងចុងមែក» ជាខ្សែភាពយន្ដឯកសាររៀបរាប់អំពីរឿងរ៉ាវសោកនាដកម្មស្នេហាដ៏ជូរចត់នៃក្រុមគ្រួសារកម្ពុជា-វៀតណាមមួយគ្រួសារ បានជួបប្រទះការគំរាមកំហែងជីវិតក្នុងសម័យខ្មែរក្រហម។ ឪពុកដែលជាមេគ្រួសារបានធ្វើអត្តឃាតខ្លួនឯង ដើម្បីសង្រ្គោះប្រពន្ធ និងកូនឲ្យរួចផុតពីការកាប់សម្លាប់ទាំងគ្រួសារ។
ភាពយន្ដឯកសារ «ព្រីងចុងមែក» ដឹកនាំរឿងដោយ លោក រឿន ណារិទ្ធ ឆ្នាំ២០១៧ មានរយៈពេល ៣៧នាទី និយាយភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
លោកអ្នកអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីប្រវតិ្ដសាស្រ្ដសម័យខ្មែរក្រហមគ្រប់ពេលវេលា គ្រប់ទីកន្លែងតាមរយៈ «អេប-ប្រវត្ដិសាស្រ្ដខ្មែរក្រហម»
📲 សម្រាប់ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធ iOS សូមចុច https://goo.gl/uWDF96
📲សម្រាប់ទូរសព្ទដែលប្រើប្រាស់ប្រព័ន្ធAndroid សូមចុច https://goo.gl/sFH4xR
លោកអ្នកក៍អាចសិក្សាអំពីទីតាំងសំខាន់ក្នុងប្រវត្ដិសាស្រ្ដខ្មែរក្រហមតាមរយៈកម្មវិធី «ទីចងចាំ-Mapping Memories Cambodia»
🔗https://mappingmemoriescambodia.com/kh
https://youtu.be/VMHkjSQeoBI?si=M1pesqNQHfDkbgSt | 0 |
| 12 | [ស៊ីណេក្លឹប-CineClub ]
👉តើអ្នកមានគំនិតផលិតភាពយន្ត ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណាមែនទេ? ចង់ដឹងពីរបៀបដែលភាពយន្តត្រូវបានផលិត និងផ្ដល់ហិរញ្ញប្បទានមែនទេ?
ចូលរួមជាមួយពួកយើងក្នុងកម្មវិធីស៊ីណេក្លឹបក្រោមប្រធានបទ «ផែនការភាពយន្ត ៖ ការផលិត និងការផ្តល់ហិរញ្ញប្បទានដល់ភាពយន្តនៅកម្ពុជា» ដែលមានការចូលរួមចែករំលែកពីភ្ញៀវពិសេសជាផលិតករ និងសមិទ្ធករភាពយន្ត គឺលោក សេង ធី អំពីការពិតនៃការនាំយកគម្រោងភាពយន្តមកអនុវត្ត។
វគ្គនេះនឹងស្វែងយល់ពីដំណើរការនៃការបង្កើតគម្រោងភាពយន្ត យុទ្ធសាស្ត្រហិរញ្ញប្បទាន និងការចែកចាយ ដោយផ្តល់ជូននូវបទពិសោធន៍ដោយផ្ទាល់ និងការយល់ដឹងជាក់ស្តែងអំពីឧស្សាហកម្មភាពយន្ដនៅប្រទេសកម្ពុជា។ មិនថាអ្នកជាអ្នកផលិតភាពយន្ត និស្សិត ឬអ្នកចូលចិត្តភាពយន្តនោះទេ នេះគឺជាឱកាសរបស់អ្នកក្នុងការរៀន សួរសំណួរ និងផ្លាស់ប្តូរគំនិតដោយផ្ទាល់ជាមួយអ្នកជំនាញក្នុងវិស័យនេះ។
✨នាំយកគំនិតរបស់អ្នក បង្ហាញគំនិតរបស់អ្នក និងស្វែងយល់ពីអ្វីដែលត្រូវការដើម្បីប្រែក្លាយរឿងរ៉ាវទៅជាភាពយន្ត!
📍ទីតាំង៖ មជ្ឈមណ្ឌលបុប្ផាណា
🗓កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
🎤ភាសាខ្មែរ
⏰ម៉ោង ១៨:០០
ចូលរួមដោយសេរី និងឥតគិតថ្លៃ | 613 |
| 13 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞ការតស៊ូ និងភាពធន់
📽ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៥ រយៈពេល៥៧នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)។
ខ្សែភាពយន្តទាំងនេះឆ្លុះបញ្ចាំងយ៉ាងមានអត្ថន័យអំពីភាពធន់របស់មនុស្សដែលប្រឈមមុខនឹងភាពក្រីក្រ ការផ្លាស់ទីលំនៅ និងពិការភាព ដោយបង្ហាញពីកម្លាំងចិត្ត ការតាំងចិត្ត និងការតស៊ូរបស់ពួកគេ។
🗓⏰ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមទស្សនាដោយសេរី និងឥតគិថ្លៃ | 583 |
| 14 | ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៧៣ យាងចូល ៧៤ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់ ជាសមាជិកក្រុមប្រឹក្សាភិបាល ស្ថាបនិក គណៈកម្មការប្រតិបត្តិ បុគ្គលិក និងសិក្ខាកាមទាំងអស់នៃ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូន ចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។
សូម «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។ | 538 |
| 15 | [Click here for English & French]
បាឋកថា«សាកល្បងសិក្សាអំពីលេខនិងចំនួនក្នុងភាសាខ្មែរតាមសិលាចារឹក»
🎤ធ្វើបទបង្ហាញដោយបណ្ឌិត ឆោម គន្ធា ជាភាសាខ្មែរ
🗓⏰ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នៅមជ្ឈមណ្ឌលបុប្ផាណា
សិលាចារឹកខ្មែរមានកត់ត្រាអំពីលេខចាប់ពីរវាងសតវត្សទី ៦ មក ដើម្បីប្រាប់ពេលវេលាគេធ្វើបុណ្យណាមួយនៅប្រាសាទ និងចំនួនខ្ញុំបម្រើនិងវត្ថុដែលជាដង្វាយព្រះតាមប្រាសាទ ។ បទបង្ហាញរបស់លោកស្រីឆោម គន្ធា នឹងពន្យល់លេខដែលគេសរសេរផង និងពាក្យគេរាប់ឬអានលេខទាំងនោះផង ទៅតាមលំដាប់សម័យកាល ។ បទបង្ហាញនេះក៏នឹងគូសបញ្ជាក់អំពីពាក្យប្រាប់ចំនួននៅក្នុងបរិបទដទៃទៀត ដូចជាការឲ្យពរនិងបណ្ដាសា , ការគ្រប់គ្រងដីធ្លី និងឋានន្តរសក្តិអ្នករាជការ ។
សូមអញ្ជើញចូលរួមដោយសេរី និងឥតគិតថ្លៃ | 568 |
| 16 | لا يوجد نص... | 570 |
| 17 | 【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞ជីវិត ការចងចាំ និងការផ្លាស់ប្ដូរ
📽ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២៤ រយៈពេល៧៧នាទី ភាសាខ្មែរមានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» អនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)។
ខ្សែភាពយន្តទាំងនេះស្វែងយល់ពីដំណើរផ្ទាល់ខ្លួនដែលបង្កើតឡើងដោយការចងចាំ ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរសង្គម ដោយឆ្លុះបញ្ចាំងពីរបៀបដែលមនុស្សរុករកអតីតកាល បច្ចុប្បន្នកាល និងអនាគតតាមរយៈសិល្បៈនៃការនិទានរឿង។
🗓⏰ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
ចូលរួមដោយសេរី និងឥតគិថ្លៃ | 679 |
| 18 | لا يوجد نص... | 891 |
| 19 | لا يوجد نص... | 1 112 |
| 20 | កាលវិភាគចាក់បញ្ចាំងភាពយន្ដថ្ងៃសៅរ៍ប្រចាំខែ ឧសភា ឆ្នាំ២០២៦៖
🎞ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ៖ រឿង «ជីវិត និងការងារ» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🎞ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ៖ រឿង «ការរស់នៅ និងប្រពៃណី» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🎞ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ៖ រឿង «ជីវិត, ការចងចាំ និងការផ្លាស់ប្ដូរ» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🎞ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ៖ រឿង «ការតស៊ូ និងភាពធន់» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
🎞ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ៖ រឿង «ការងារ អាហារ និងការរស់រានមានជីវិត» ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម
ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ
- - - - - - - - - - -
May Film Screening Program:
🎞May 2, 2026 : 'Life and Works' _ English subtitle
🎞May 9, 2026 : 'Living and Traditions'_ English subtitle
🎞May 16, 2026 : 'Life, Memory and Change' _ English subtitle
🎞May 23, 2026 : 'Struggle and Resilience' _ English subtitle
🎞May 30, 2026 : 'Work, Food, and Survival' _ English subtitle
Venue: Bophana Center
Free entry! | 0 |
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
