មជ្ឈមណ្ឌលបុប្ផាណា-Bophana Center
Відкрити в Telegram
មជ្ឈមណ្ឌលបុប្ផាណាប្រមូលឯកសារមកពីគ្រប់ទិសទីទាំងអស់នៅក្នុងពិភពលោកនូវបណ្ណសារភាពយន្ត ទូរទស្សន៍ រូបថត និងសំឡេងស្ដីពីប្រទេសកម្ពុជា ដើម្បីឱ្យសាធារណជនអាចចូលមកទស្សនាដោយសេរីចំពោះបេតិកភណ្ឌដ៏មានតម្លៃនេះ។
Показати більше2 334
Підписники
-224 години
-87 днів
-2530 день
Архів дописів
+7
✨ មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា គុំ សុម៉ាលី ដែលបានបរិច្ចាគសៀវភៅចំនួន ២៥០ក្បាល ជូនមជ្ឈមណ្ឌលបុប្ផាណា សម្រាប់បម្រើដល់ការសិក្សា ស្រាវជ្រាវ និងការអានរបស់សាធារណជន ព្រមទាំងរួមចំណែកដល់ការចែករំលែកចំណេះដឹង និងជាប្រយោជន៍រួម។
📚 ក្នុងឱកាសនេះ មជ្ឈមណ្ឌលបុប្ផាណា សូមអញ្ជើញសាធារណជនទាំងអស់ មកចូលរួមប្រើប្រាស់សៀវភៅ និងធនធានសិក្សាដែលមាននៅក្នុងបណ្ណាល័យរបស់យើង។ លោកអ្នកអាចចំណាយពេលអាន ស្វែងយល់ និងស្រាវជ្រាវនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងរីករាយ។ ជាពិសេស មជ្ឈមណ្ឌលបុប្ផាណា ក៏បានបើកដំណើរការ បណ្ណាល័យថ្មីមួយទៀតនៅជាន់ផ្ទាល់ដី ដែលបើកស្វាគមន៍សាធារណជនឱ្យមកអាន និងប្រើប្រាស់ដោយសេរី។
📖 សូមអញ្ជើញមកអាន ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹងជាមួយគ្នានៅមជ្ឈមណ្ឌលបុប្ផាណា។ អានថ្ងៃនេះ ដើម្បីយល់ដឹងកាន់តែច្រើនសម្រាប់ថ្ងៃស្អែក។
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 តន្ត្រីសម្រាប់ជីវិត៖ ទំនៀមទម្លាប់ប្រពៃណីខ្មែរ
📽 ផលិតដោយសិល្បៈខ្មែរអមតៈ (CLA), ២០១៣, ៦២ នាទី, ភាសាខ្មែរ, មានអង់គ្លេសររត់ពីក្រោម
សំណុំភាពយន្តឯកសារទាំង ៣ នេះ ស្វែងយល់ពីតួនាទីដ៏សំខាន់របស់តន្ត្រីក្នុងពិធីប្រពៃណី និងវប្បធម៌ខ្មែរ។ ចាប់ពីបទភ្លេងក្នុងពិធីបុណ្យសព និងពិធីមង្គលការ រហូតដល់សិល្បៈនៃអ្នកភ្លេងបុរាណ ភាពយន្តទាំងនេះបង្ហាញពីរបៀបដែលតន្ត្រីអមដំណើរជីវិតមនុស្ស និងរួមចំណែកអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។ រួមគ្នា វាអបអរសាទរចំណេះដឹង ជំនាញ និងការលះបង់របស់សិល្បករ ដែលបន្តថែរក្សា និងបន្តមរតកតន្ត្រីប្រពៃណីទៅកាន់មនុស្សជំនាន់ក្រោយ។
🗓⏰ ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
+7
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Nara Keo Kosal អ្នកដឹកនាំភាពយន្តឯកសារ Au pays des sentinelles éternelles ដែលបានចែករំលែកស្នាដៃភាពយន្តរបស់លោកជាមួយមជ្ឈមណ្ឌលបុប្ផាណា ក្នុងឱកាស កម្មវិធីបញ្ចាំងភាពយន្តពិសេស កាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងបានចំណាយពេលវេលាចែករំលែក បទពិសោធន៍ អនុស្សាវរីយ៍ និងទស្សនៈរបស់លោកអំពីដំណើរការផលិតភាពយន្តនេះ ក្នុងអំឡុងពេលពិភាក្សា និងឆ្លើយសំណួរជាមួយទស្សនិកជន។ ការចែករំលែករបស់លោកបានផ្តល់ឱកាសដ៏មានតម្លៃ ក្នុងការស្វែងយល់កាន់តែច្បាស់អំពីភាពយន្ត និងបទពិសោធន៍នៅពីក្រោយការបង្កើតស្នាដៃនេះ។
🎞 ការបញ្ចាំងពិសេសនេះ ក៏ជាឱកាសដ៏មានអត្ថន័យមួយក្នុងការនាំយក អ្នកដឹកនាំរឿង ទស្សនិកជន ដែលមានទាំងលោកគ្រូ អ្នកគ្រូ និស្សិត និងអ្នកផលិតភាពយន្តកម្ពុជាជំនាន់ក្រោយ មកជួបជុំគ្នាតាមរយៈភាពយន្តឯកសារ ដោយបានបង្កើតជាកន្លែងដ៏មានអត្ថន័យសម្រាប់ការសិក្សាស្វែងយល់ ការផ្លាស់ប្តូរគំនិត និងការចែករំលែកបទពិសោធន៍តាមរយៈភាពយន្តឯកសារ។
+8
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនទាំងអស់ ដែលបានចូលរួមកម្មវិធី ភាពយន្តថ្ងៃសៅរ៍ ជាមួយការចាក់បញ្ចាំង Elvis of Cambodia កាលពីថ្ងៃ សៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦។ គឺជារសៀលដ៏មានអត្ថន័យមួយ ដែលបាននាំទស្សនិកជនទាំងអស់ មកជួបជុំតាមរយៈភាពយន្ត តន្ត្រីអនុស្សាវរីយ៍ និងការពិភាក្សា ដើម្បីរំលឹក និងអបអរសាទរដល់កេរដំណែលរបស់ លោកតា ស៊ីន ស៊ីសាមុត ដែលជាសិល្បករតន្ត្រីដ៏ឆ្នើម និងជាទីស្រឡាញ់របស់ប្រជាជនកម្ពុជា។
យើងខ្ញុំសូមអរគុណ លោក Chris G. Parkhurst អ្នកដឹកនាំរឿង Elvis of Cambodia ដែលបានចែករំលែកភាពយន្តរបស់លោកជាមួយមជ្ឈមណ្ឌលបុប្ផាណា និងទស្សនិកជន។ ភាពយន្តនេះបានផ្តល់ឱកាសដ៏ល្អមួយក្នុងការរំលឹកឡើងវិញនូវតន្ត្រី អនុស្សាវរីយ៍ និងកេរដំណែលវប្បធម៌របស់បុគ្គលដ៏សំខាន់មួយរូបក្នុងប្រវត្តិសាស្ត្រតន្ត្រីកម្ពុជា។
យើងខ្ញុំក៏មានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ កញ្ញា សុីន សេដ្ឋសុជ្ឈតា ចៅស្រីរបស់លោកតា ស៊ីន ស៊ីសាមុត ដែលបានចូលរួមណែនាំអំពីភាពយន្ត និងក្នុងវគ្គ សំណួរ-ចម្លើយ បានធ្វើឱ្យការពិភាក្សាកាន់តែមានអត្ថន័យ និងជួយឱ្យទស្សនិកជនមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយរឿងរ៉ាវ និងកេដំណែលរបស់លោកតា។
✨ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា កំពុងបណ្តុះបណ្តាលសិក្ខាកាមវ័យក្មេងកម្ពុជាចំនួន ៦ នាក់ លើជំនាញចាំបាច់សម្រាប់ការថែរក្សា ការធ្វើឌីជីថលនីយកម្ម និងការគ្រប់គ្រងបណ្ណសារសោតទស្សន៍។
ក្នុងបទសម្ភាសន៍នេះ យើងជួបជាមួយ CHOUT Mai មកពីខេត្តបាត់ដំបង សព្វថ្ងៃជានិស្សិតឆ្នាំទី៤ ផ្នែកប្រវត្តិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលអស់រយៈពេលមួយខែ ម៉ៃបានចែករំលែកអំពីបទពិសោធន៍របស់គាត់ អ្វីដែលគាត់បានរៀនកន្លងមក និងរបៀបដែលការបណ្តុះបណ្តាលនេះបានជួយពង្រឹងការយល់ដឹងរបស់គាត់អំពីបណ្ណសារសោតទស្សន៍ និងការថែរក្សាបណ្ណសារទាំងនេះ។ គាត់ក៏បានចែករំលែកអំពីអ្វីដែលគាត់បានរៀន ទាក់ទងនឹងការថែរក្សាហ្វីល និងសម្ភារៈបណ្ណសារផ្សេងៗឱ្យបានត្រឹមត្រូវ ព្រមទាំងទស្សនៈរបស់គាត់អំពីសារៈសំខាន់នៃការថែរក្សាបណ្ណសារសោតទស្សន៍ មិនត្រឹមតែដើម្បីការពារសម្ភារៈដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីរក្សាប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ និងរឿងរ៉ាវរបស់កម្ពុជាឱ្យបន្តមានសម្រាប់មនុស្សជំនាន់ក្រោយ។
🎥 សូមទស្សនាបទសម្ភាសន៍ ដើម្បីស្តាប់អំពីបទពិសោធន៍របស់ ម៉ៃ និងស្វែងយល់ពីអ្វីដែលគាត់រៀនក្នុងអំឡុងពេលមួយខែដំបូងនៃការបណ្តុះបណ្តាល។
+8
📸 ពិព័រណ៍រូបថត «ទីដែលប្រាសាទក្លាយជាផ្ទះ»
តើប្រាសាទអង្គរ និងប្រាសាទបុរាណដទៃទៀត គ្រាន់តែជាសំណង់បុរាណ និងស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យប៉ុណ្ណោះឬ? ឬក៏ធ្លាប់ជាផ្នែកមួយនៃជីវិត និងជា «ផ្ទះ» របស់មនុស្សជំនាន់មុន?
តាមរយៈរូបថតឯកសាររបស់ លោក ហ្សង់ ប៊ុលបេ ដែលជាអ្នកជាតិពន្ធុវិទ្យា អ្នកភូមិសាស្ត្រ និងជាអ្នកគូសផែនទីជនជាតិបារាំង នាំលោកអ្នកឱ្យមើលឃើញប្រាសាទបុរាណពីទស្សនវិស័យមួយផ្សេងទៀត—ទស្សនវិស័យដែលផ្តោតលើមនុស្ស និងជីវិតប្រចាំថ្ងៃនៅជុំវិញប្រាសាទ។ រូបថតទាំងនេះបង្ហាញពីជីវិតគ្រួសារ សហគមន៍ ការងារ ការរស់នៅ និងស្នាមញញឹមរបស់អ្នកស្រុក ដែលធ្លាប់រស់នៅជុំវិញទីធ្លាប្រាសាទ។ ប្រាសាទមិនត្រឹមតែជាសំណង់បុរាណនោះទេ ប៉ុន្តែជាកន្លែងដែលមានដង្ហើមជីវិត ការចងចាំ និងសាច់រឿងរបស់មនុស្ស។
«ទីដែលប្រាសាទក្លាយជាផ្ទះ» មិនមែនត្រឹមតែជាពិព័រណ៍រូបថតទេ ប៉ុន្តែប្រៀបដូចជាការធ្វើដំណើរត្រឡប់ទៅកាន់អតីតកាល ដើម្បីស្វែងយល់ថា តើមនុស្សជំនាន់មុនរស់នៅជាមួយទីកន្លែងសក្ការៈទាំងនេះយ៉ាងដូចម្តេច? តើប្រាសាទបានក្លាយជាផ្នែកមួយនៃជីវិតរបស់ប្រជាជនខ្មែរយ៉ាងដូចម្តេច?
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎬 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមអញ្ជើញលោកអ្នកមកទស្សនាភាពយន្តឯកសារពិសេសមួយ៖
🎞 Elvis of Cambodia: The Legacy of Sinn Sisamouth
«អេលវីស នៃកម្ពុជា៖ មរតក ស៊ីន ស៊ីសាមុត»
📽 ដឹកនាំដោយ Chris G. Parkhurst , ឆ្នាំ២០២៣ , រយៈពេល ៧៣ នាទី , ជាភាសាអង់គ្លេស
វីដេអូនេះ គឺជាឈុតខ្លីនៃភាពយន្តឯកសារ «អេលវីស នៃកម្ពុជា៖ មរតក ស៊ីន ស៊ីសាមុត»។ ក្រៅពីបទចម្រៀងដ៏ពិរោះរណ្តំ ដែលនៅតែដក់ជាប់ក្នុងបេះដូងអ្នកស្តាប់ តើលោកតា ស៊ីន ស៊ីសាមុត មានជីវិត និងដំណើរឆ្លងកាត់សម័យកាលយ៉ាងដូចម្តេច?
នៅពីក្រោយសំឡេង និងបទចម្រៀងដ៏ល្បីល្បាញ មានរឿងរ៉ាវជីវិតមួយ ដែលមនុស្សជាច្រើនប្រហែលជាមិនធ្លាប់បានដឹង។
ភាពយន្តឯកសារនេះ នឹងនាំលោកអ្នកត្រឡប់ទៅស្វែងយល់ពីជីវិត ការតស៊ូ និងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកតា ដែលបានបន្សល់ទុកជាកេរដំណែលអមតៈសម្រាប់អ្នកស្តាប់ និងកូនចៅជំនាន់ក្រោយ។
📅 កាលបរិច្ឆេទចាក់បញ្ចាំង៖ ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦
🕕 ពេលវេលា៖ ម៉ោង ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (ភ្នំពេញ)
🎟 ចូលទស្សនាដោយឥតគិតថ្លៃ
+7
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ AVSE-TESOL មកទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌសោតទស្សន៍ និងធនធានបណ្ណសាររបស់កម្ពុជា។
ក្នុងអំឡុងពេលទស្សនា សមាជិក AVSE-TESOL បានទស្សនា សម្ភារៈបណ្ណសារមួយចំនួន ស្វែងយល់អំពីបណ្ណាល័យ និងកន្លែងស្រាវជ្រាវរបស់មជ្ឈមណ្ឌល ព្រមទាំងស្វែងយល់បន្ថែមអំពី មូលដ្ឋានទិន្នន័យបណ្ណសារសោតទស្សន៍ និងធនធានផ្សេងៗដែលអាចប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ និងការសិក្សា។
សមាជិក AVSE-TESOL ក៏បានទស្សនាពិព័រណ៍រូបថត «ប្រាសាទក្លាយជាផ្ទះ» (Where Temples Become Home) នៅជាន់ទី២ ដែលដាក់តាំងបណ្តុំរូបថតដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកជំនាញជនជាតិបារាំងលោក ហ្សង់ ប៊ុលបេ ដែលជាអ្នកជាតិពន្ធុវិទ្យា អ្នកភូមិសាស្ត្រ និងជាអ្នកគូសផែនទី ដែលបង្ហាញពីរឿងរ៉ាវ ការចងចាំ និងជីវិតប្រចាំថ្ងៃដែលមាននៅក្នុងរូបថតនៃទីធ្លាប្រាសាទរបស់ប្រទេសកម្ពុជា។
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 Elvis of Cambodia
📽 ដឹកនាំដោយ Chris G. Parkhurst , ឆ្នាំ២០២៣ , រយៈពេល ៧៣ នាទី , ជាភាសាអង់គ្លេស
Elvis of Cambodia គឺជាភាពយន្តឯកសារដែលអបអរសាទរជីវិត និងកេរ្តិ៍ដំណែលរបស់លោក ស៊ីន ស៊ីសាមុត អធិរាជចម្រៀងដ៏ល្បីល្បាញរបស់កម្ពុជា។ តាមរយៈឯកសារបណ្ណសារ បទសម្ភាសន៍ និងរឿងរ៉ាវផ្ទាល់ខ្លួន ភាពយន្តបង្ហាញពីស្នាដៃតន្ត្រីដ៏ឆ្នើមរបស់លោក ព្រមទាំងឥទ្ធិពលដ៏យូរអង្វែងនៃបទចម្រៀងរបស់លោកលើសង្គមកម្ពុជា។ ភាពយន្តក៏រំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារក្នុងការអភិរក្សកេរ្តិ៍ដំណែលរបស់លោក និងតួនាទីរបស់តន្ត្រីក្នុងការពង្រឹងអត្តសញ្ញាណវប្បធម៌ ការចងចាំ និងការផ្សះផ្សាផ្លូវចិត្តរបស់ប្រជាជនកម្ពុជា។
🗓⏰ ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
🎞 ភាពយន្តឯកសារ «ប្រទេសនៃឆ្មាំអមតៈ» ផលិតឡើងនៅក្នុងឆ្នាំ២០០៣ ដែលមានរយៈពេល១ម៉ោង១៥នាទី ដឹកនាំរឿងដោយលោក កែវ កុសល ណារ៉ា ដែលបច្ចុប្បន្នលោកជាអ្នករៀបចំកម្មវិធីភាពយន្តនៃមហោស្រពភាពយន្ត កាន់តែឆ្ងាយ កាន់តែជិត (Festival Si loin, si proche) ដែលជាកម្មវិធីបង្ហាញភាពយន្តនិយាយអំពីប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅក្នុងប្រទេសបារាំង។
ភាពយន្តនេះ ជារឿងរ៉ាវនៃជំនួបគ្នារវាងប្រទេសកម្ពុជា និងអ្នកដឹកនាំរឿង Bertrand Tavernier ដែលបានមកទីនេះ ដើម្បីផលិតភាពយន្ត Holly Lola។ ភាពយន្តនេះ ក៏បង្ហាញពីរឿងរ៉ាវនៃជំនួបរបស់សិល្បករ និងអ្នកបច្ចេកទេសផ្នែកភាពយន្តកម្ពុជានិងបារាំង ក្នុងកំលុងពេលផលិតភាពយន្តនេះ(Holly Lola)ផងដែរ។ ប៉ុន្តែលើសពីនេះទៅទៀត វាគឺជារឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក កែវ កុសល ណារ៉ា ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់គាត់វិញ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងឫសគល់របស់គាត់ និងរៀនភាសាខ្មែរឡើងវិញ។
បន្ទាប់ពីការចាក់បញ្ចាំងភាពយន្តនេះ យើងនឹងមានកម្មវិធីជជែកពិភាក្សាជាមួយវាគ្មិន អំពីដំណើរការនៃការផលិតភាពយន្តនេះ ក៏ដូចជាដំណើរការនៃការជ្រើសរើសភាពយន្តនានាមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅក្នុងមហោស្រពភាពយន្តកាន់តែឆ្ងាយ កាន់តែជិត (Festival Si loin, Si proche)។
+9
🙏 មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត Catherine Scheer ដែលបានសហការរៀបចំបាឋកថាមួយ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលបុប្ផាណា ក្រោមប្រធានបទ «ក្នុងការការពារមាតុភូមិ៖ ទាហានជនជាតិដើមភាគតិចឞូន៝ង(ព្នង)ក្នុងសាធារណរដ្ឋខ្មែរ(ឆ្នាំ១៩៧០-១៩៧៥) »។
មជ្ឈមណ្ឌលបុប្ផាណា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលបានចំណាយពេលវេលាចូលរួមបាឋកថានាអំឡុងពេលនោះផងដែរ ។
+7
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ព្រះតេជគុណ និងក្រុមនិស្សិត ក្រោមការដឹកនាំដោយ Pro Peace - Cambodia។
ក្នុងអំឡុងពេលទស្សនា ព្រះតេជគុណ និងក្រុមនិស្សិត បានស្វែងយល់អំពីបណ្ណសារសោតទស្សន៍របស់មជ្ឈមណ្ឌលបុប្ផាណា និងទស្សនាពិព័រណ៍រូបថត «ប្រាសាទក្លាយជាផ្ទះ» ដែលបង្ហាញនូវបណ្តុំរូបថតដ៏កម្ររបស់ប្រាសាទនានានៅកម្ពុជា ដែលថតដោយលោក Jean Boulbet អ្នកជំនាញជនជាតិបារាំងផ្នែកជនជាតិវិទ្យា ភូមិសាស្ត្រ និងការគូរផែនទី។
មជ្ឈមណ្ឌលបុប្ផាណា សូមថ្លែងអំណរគុណដល់ Pro Peace-Cambodia ដែលបានចំណាយពេលមកទស្សនា និងស្វែងយល់អំពីបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា ព្រមទាំងរឿងរ៉ាវ និងការចងចាំដែលត្រូវបានរក្សាទុកតាមរយៈបណ្ណសារ និងពិព័រណ៍របស់យើងខ្ញុំ។
+6
✨មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណាមានសេចក្តីសោមនស្សរីករាយស្វាគមន៍ក្រុមនិស្សិតមកពី សាកលវិទ្យាល័យន័រតុន ដែលបានអញ្ជើញមកទស្សនា និងស្វែងយល់ពីពិព័រណ៍ «ទីដែលប្រាសាទក្លាយជាផ្ទះ» (Where Temples Become Home)។
ពិព័រណ៍នេះបង្ហាញពីរឿងរ៉ាវ ការចងចាំ និងជីវិតប្រចាំថ្ងៃដែលមាននៅក្នុងរូបថតនៃទីធ្លាប្រាសាទរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលមានសង្គ្រាមឆ្នាំ ១៩៧២–១៩៧៣ ព្រមទាំងតួនាទីរបស់ប្រាសាទ និងទីសក្ការៈនានា ដែលបានក្លាយជាទីជម្រកសុវត្ថិភាពរបស់ប្រជាជន។
ពិព័រណ៍នេះក៏ផ្តល់នូវទស្សនៈពិសេសមួយលើទំនាក់ទំនងរវាងមនុស្ស បេតិកភណ្ឌវប្បធម៌ និងសហគមន៍ ដោយចាប់យកទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងទីកន្លែងពិសិដ្ឋ និងជីវិតប្រចាំថ្ងៃ។
🗓 រយៈពេលពិព័រណ៍៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
🕗 ម៉ោងបើក៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ | ម៉ោង ៨:០០ ព្រឹក – ៦:០០ ល្ងាច
🕑 ថ្ងៃសៅរ៍៖ ម៉ោង ២:០០ រសៀល – ៥:០០ ល្ងាច
📍ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ផាណា ជាន់ទី២
+9
A heartfelt thank you to everyone who joined us last Saturday, August 7, for this special and creative event organized by the Krahaam Podcast team at Bophana Center.
We were delighted to welcome so many visitors and see the space filled with meaningful conversations, creativity, and positive energy. Your presence and support helped make the event truly memorable.
Congratulations to the Krahaam Podcast team on a creative and successful event! Your passion, ideas, and dedication continue to create meaningful spaces for young people, artists, and communities to connect and share their voices.
The podcast aims to make complex historical experiences accessible and engaging for younger generations, encouraging them to listen, reflect, and connect the past with contemporary discussions on justice and memory.
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 ព្នង៖ មនុស្ស ព្រៃ និងដំរី
📽 ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា, ឆ្នាំ២០២០, រយៈពេល ៥៣ នាទី, ភាសាព្នង និង ភាសាខ្មែរ, មានអក្សរអង់គ្លេសរត់ពីក្រោម
សំណុំភាពយន្តឯកសារទាំង ៣ នេះ បង្ហាញពីជីវិតរបស់សហគមន៍ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេជាមួយដំរី ព្រៃឈើ និងប្រពៃណីដូនតា។ តាមរយៈរឿងរ៉ាវអំពីការថែរក្សាមរតកវប្បធម៌ អ្នកថែដំរី និងបញ្ហាប្រឈមដែលបង្កឡើងដោយការកាប់បំផ្លាញព្រៃឈើ ភាពយន្តទាំងនេះបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងអត្តសញ្ញាណជនជាតិដើមភាគតិច ធម្មជាតិ និងសហគមន៍។ រួមគ្នា វាអបអរសាទរភាពរឹងមាំរបស់ជនជាតិព្នង និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការថែរក្សាវប្បធម៌ ចំណេះដឹងប្រពៃណី និងរបៀបរស់នៅរបស់ខ្លួន។
🗓⏰ ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
+5
🎞 បន្ទាប់ពីបានសិក្សាទ្រឹស្តីជាមូលដ្ឋាន សិក្ខាកាមដែលកំពុងទទួលបានការបណ្តុះបណ្តាលជំនាញឌីជីថលនីយកម្មនិងការគ្រប់គ្រងបណ្ណសារ ក្រោមគម្រោង«លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» បានចាប់ផ្តើមអនុវត្តផ្ទាល់លើដំណើរការអភិរក្សហ្វីលរូបភាព មកជាឯកសារឌីជីថល។
ក្នុងវគ្គអនុវត្តនេះ សិក្ខាកាមបានស្វែងយល់ពីប្រភេទហ្វីល Positive និង Negative ព្រមទាំងរៀនពីវិធីសាស្ត្រត្រួតពិនិត្យ ការថែទាំ និងការរៀបចំហ្វីល មុននឹងឈានទៅដល់ការប្រើប្រាស់ម៉ាស៊ីនស្កេន ដើម្បីបម្លែងហ្វីលទៅជាឯកសារឌីជីថលប្រកបដោយគុណភាព។
ការអនុវត្តជាក់ស្តែងទាំងនេះ មិនត្រឹមតែជួយពង្រឹងជំនាញបច្ចេកទេសរបស់សិក្ខាកាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិរក្ស និងធានាថា បេតិកភណ្ឌសោតទស្សន៍ដ៏មានតម្លៃរបស់កម្ពុជា នឹងត្រូវបានរក្សាទុក និងបន្តចែករំលែកទៅកាន់មនុស្សជំនាន់ក្រោយ។
#BophanaCenter
#digitalarchive
#digitization
#CambodiaFilm
#PreservingCulture
Little is known about Cambodia’s highland minorities during the late 1960s and early 1970s, when their homelands were afflicted by the Khmer Rouge and the spillover of the war in Vietnam, notably the American bombings. Stories heard in Mondulkiri bring forth the journeys of Bunong men who were flown to Phnom Penh with their families to join the Khmer Republic’s Army.
This talk will draw on narratives of the few Bunong who survived the mission and the more numerous ones who lost relatives to it. It sheds light on these Cambodian highlanders’ previously unmentioned military involvement.
Event Details:
📅 Date: Wednesday, 12 August 2026
🕔 Time: 6:30 PM
📍 Venue: Ground Floor, Bophana Center
📝 Presented in English with free entry
មានព័ត៌មានតិចតួចណាស់អំពីជនជាតិដើមភាគតិចនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា ក្នុងអំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ នៅពេលដែលទឹកដីកំណើតរបស់ពួកគាត់ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារពួកខ្មែរក្រហម និងការរីករាលដាលនៃសង្គ្រាមនៅវៀតណាម ជាពិសេសការទម្លាក់គ្រាប់បែករបស់អាម៉េរិក។ រឿងរ៉ាវដែលបានដឹងឮនៅខេត្តមណ្ឌលគីរី បានបង្ហាញពីដំណើររបស់បុរសជនជាតិដើមភាគតិចឞូន៝ង(ព្នង)ជាច្រើននាក់ ដែលបានចាកចេញទៅទីក្រុងភ្នំពេញ ជាមួយក្រុមគ្រួសាររបស់ពួកគាត់ ដើម្បីចូលរួមជាមួយកងទ័ពសាធារណរដ្ឋខ្មែរ។
បទបង្ហាញនេះ នឹងផ្អែកលើរឿងរ៉ាវរបស់ជនជាតិដើមភាគតិចឞូន៝ង(ព្នង)មួយចំនួន ដែលបានរស់រានពីបេសកកម្ម ព្រមទាំងរឿងរ៉ាវរបស់មនុស្សជាច្រើនទៀតដែលបានបាត់បង់សាច់ញាតិរបស់ខ្លួននៅក្នុងបេសកកម្មនេះ។ ជាងនេះទៅទៀត បទបង្ហាញនេះ នឹងបង្ហាញពីការចូលរួមផ្នែកយោធារបស់ជនជាតិដើមភាគតិចនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដែលមិនធ្លាប់លើកឡើងពីមុនមក។
ព័ត៌មានលម្អិតនៃកម្មវិធី
📅 កាលបរិច្ឆេទ៖ ល្ងាចថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦
🕔 ពេលវេលា៖ ចាប់ពីម៉ោង ៦:៣០ ល្ងាច
📍 ទីតាំង៖ ជាន់ផ្ទាល់ដី មជ្ឈមណ្ឌលបុប្ផាណា
📝 បទបង្ហាញជាភាសាអង់គ្លេស ចូលរួមដោយសេរី
🎙«សន្ទនាឆ្លងជំនាន់ បន្តការចងចាំអំពីខ្មែរក្រហម»🎙
សូមអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាដេញដោលដ៏សំខាន់ជាមួយផលិតករ«ក្រហមផតខាស» និងអ្នកតំណាងនៃគម្រោង«ទីចងចាំ ឬ Mapping Memories Cambodia(MMC)» ដើម្បីស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាឌីជីថលអាចធ្វើឱ្យប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជារឿងដែលងាយយល់ ដល់សាធារណជនជាពិសេសយុវជនជំនាន់ក្រោយ នៅក្នុងកម្មវិធីផ្សព្វផ្សាយ និងកិច្ចសន្ទនារបស់ក្រហមផតខាស។
ក្នុងឱកាសនេះផងដែរ លោកអ្នកអាចស្កេន QR Code នៅលើផ្ទាំងបង្ហាញនៃភាគនីមួយៗ ដើម្បីស្តាប់ KRAHAAM Podcast ទាំង ១២ ភាគ ហើយចូលរួម ការចាក់ស្តាប់ផ្ទាល់ KRAHAAM Podcast លើកទី២ ជាមួយនឹង ភាគទី៨៖ «ដូចនាងបដាចារ»។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦
🕔 ម៉ោង៖ ៥:០០ ល្ងាច – ៨:០០ យប់
📍 ទីកន្លែង៖ ជាន់ផ្ទាល់ដី មជ្ឈមណ្ឌលបុប្ផាណា
📝 ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖
https://docs.google.com/forms/d/e/1FAIpQLSehohiAUSRbsBsHPe14WXqPBxlZkVYP5vxOySIMf_idZqmVYQ/viewform
【ភាពយន្ដថ្ងៃសៅរ៍- 𝗖𝗶𝗻𝗲-𝗦𝗮𝘁𝘂𝗿𝗱𝗮𝘆】
🎞 ព្រៃឈើ និងជីវិតជនជាតិដើមភាគតិច
📽 ផលិតដោយ Community Forests International (CFI), ឆ្នាំ ២០០៦, រយៈពេល ៥៧ នាទី, ភាសាខ្មែរ, ភាសាក្រឹង, មានភាសាអង់គ្លេសរត់ពីក្រោម
វីដេអូនេះបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសហគមន៍ជនជាតិដើមភាគតិច ព្រៃឈើ និងវប្បធម៌ប្រពៃណីនៅភាគឦសាននៃប្រទេសកម្ពុជា។ តាមរយៈរឿងរ៉ាវរបស់សហគមន៍តុងក្រពើ និងជនជាតិក្រឹង ភាពយន្តទាំងនេះរំលេចពីសារៈសំខាន់នៃការគ្រប់គ្រងព្រៃសហគមន៍ ចំណេះដឹងប្រពៃណី និងរបៀបរស់នៅដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ រួមគ្នា វាបង្ហាញពីតួនាទីសំខាន់របស់ជនជាតិដើមភាគតិចក្នុងការអភិរក្សទាំងវប្បធម៌ និងធនធានធម្មជាតិ។
🗓⏰ ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។
👉 ចូលរួមដោយសេរី និងឥតគិតថ្លៃ
