កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Відкрити в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Показати більше6 422
Підписники
-124 години
+87 днів
+5630 день
Архів дописів
+6
នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីណែនាំ និងបំពេញបែបបទ ដើម្បីត្រៀមលក្ខណសម្បត្តិទទួលការបណ្តុះបណ្តាល សម្រាប់សិស្សសារការី ជំនាន់ទី៥ និងសិស្សក្រឡាបញ្ជី ជំនាន់ទី១០ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
ប្រកាសលេខ ៣៤៣ សហវ.ប្រក.អទច ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (៣៤៣/០៥២៦)
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
អត្ថបទស្រាវជ្រាវនិងវិភាគ ដកស្រង់ពីព្រឹត្តិបត្រ ច្បាប់និងយុត្តិធម៌ ស្តីពី
«ការចាត់ចែងជាបណ្តោះអាសន្ននូវត្ថុចាប់យក»
រៀបចំដោយឯកឧត្តម ខាត់ ឆវ័ន្ត ជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យឧបនាយកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
Repost from ព្រះខ័ន
នាយករដ្ឋមន្ត្រីថៃ ពន្យល់ប្រាប់លោក ម៉ាក្រុង ពាក់ព័ន្ធនឹងការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១ជាមួយកម្ពុជា
—-
ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារំាង នៅឯទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែឧសភា, នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន បានពន្យល់ប្រាប់លោក អេម៉ានុយអែល ម៉ាក្រុង អំពីមូលហេតុដែលថៃ លុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១ ជាមួយកម្ពុជា។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានថៃ TNA។
ពាក់ព័ន្ធនឹងការសម្រេចចិត្តបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 44) លោក អនុធីន បានពន្យល់ថា ដោយសារតែគ្មានវឌ្ឍនភាពសោះក្នុងរយៈពេលជិត ២៥ឆ្នាំកន្លងមកនេះ។ ប្រទេសថៃក៏បានសម្រេចចិត្តពឹងផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) នៅក្រោមការចរចាទ្វេភាគី។ នេះបើតាមលោកស្រី រាចាដា ឋាណាឌីរ៉ែក (Ratchada Thanadirek) អ្នកនាំពាក្យនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ។
លោក អនុធីន ក៏បានប្រាប់ប្រធានាធិបតីបារាំងទៀតថា ចំពោះបញ្ហាព្រំដែនគោក ប្រទេសទាំងពីរ នឹងបន្តប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខា កាលពីចុងឆ្នាំ២០២៥។
គួរជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ បានចេញសេចក្តីប្រកាសរួមមួយ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន(GBC) ដែលនាំទៅដល់ការដាក់ចេញវិធានការបន្ធូរបន្ថយភាពតឹងតាមព្រំដែន ក៏ដូចជាការអនុវត្តបទឈប់បាញ់រវាងប្រទេសទំាងពីរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីដើមខែឧសភា បានសម្តែងការសោកស្តាយ ដែលភាគីថៃ បានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។
សម្តេចធិបតី បានសរសេរលើបណ្តាញសង្គមថា "សម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ"។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរបន្តថា "ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ"៕
ប្រភព៖ TNA
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from PR Cambodian Government
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជូនដំណឹងពីការរៀបចំកម្មវិធី «ដាស់ស្មារតីជាតិ (Day of Reckoning)» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
Repost from PR Cambodian Government
+1
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាស ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញលេីវិស័យចំនួន៩..
Repost from Cam-Edu
1000 សំណួរចម្លើយ សម្រាប់សន្ទនាអង់គ្លេស
💥ប្រូម៉ូសិនចុងខែ ផ្ដល់ជូនវគ្គសិក្សាដោយឥតគិតថ្លៃ🆓 https://t.me/cam_edu/4049
Repost from Samdech Hun Sen of Cambodia
ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI "អ.ណ" ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
+6
ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ឡេង ប៊ុនហេង - LENG Bunheng
តារាងតម្លៃសេវារដ្ឋបាលថ្មី នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលនឹងចាប់អនុវត្តពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦
Repost from នាយកដ្ឋានផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់
+2
១.សារបាននៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
ដកស្រង់ចេញពីព្រឹត្តបត្រច្បាប់ និងយុត្តិធម៌ លេខ១
Facebook : https://www.facebook.com/dldt.moj
Instagram : https://www.instagram.com/dldt.moj
TikTok : https://www.tiktok.com/@dldt_moj
YouTube : https://www.youtube.com/@dldt_moj
Telegram : https://t.me/dldt_moj
#ក្រសួងយុត្តិធម៌ #នាយកដ្ឋានផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់ #យុត្តិធម៌សង្គម #យុត្តិធម៌ #ពាក្យច្បាប់
Repost from សង្គម និង ច្បាប់ - Social and law
+1
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
មេរៀនស្តីពីការលែងលះ រៀបចំដោយក្រុមការងារបច្ចេកទេសដើម្បីអនុវត្តផែនការប្រតិបត្តិការ និងតារាងផែនការសកម្មភាពនៃកម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦
បោះពុម្ពលើកទី១ ឆ្នាំ២០២៦
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
មេរៀនស្តីពីការលែងលះ រៀបចំដោយក្រុមការងារបច្ចេកទេសដើម្បីអនុវត្តផែនការប្រតិបត្តិការ និងតារាងផែនការសកម្មភាពនៃកម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦
បោះពុម្ពលើកទី១ ឆ្នាំ២០២៦
https://t.me/mojcambodianews/83496
-----------------------------
https://moj.gov.kh/kh/download-book/?key=VUV5UmpZc0o2S0l6U1ZvZW1qMy9QUT09
Repost from N/a
+3
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: សេចក្ដី.កាតព្វកិច្ច.រៀន: 6/6/26
កិច្ចសន្យាសំខាន់ៗ.រៀន: 3/6/26
សេចក្តី.សិទ្ធិប្រត្សក្យ. រៀន: 1/6/26
នីតិព្រហ្មទណ្ឌ .ចូលរៀន:6/6/26
(ទទួលចុះឈ្មោះតែតាមឈ្មោះតេឡេក្រាម @VISAL_MAO និង ឈ្មោះ ម៉ៅ វិសាល និងទទួលបង់តាមឈ្មោះ MAO VISAL)
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។
ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
Unofficial Translation
Press Release
According to official report received from Military Region 4 of the Royal Cambodian Armed Forces (RCAF), on the morning of May 24, 2026, between 09:24 AM and 10:10 AM, 22 rounds of unprovoked gunfire were heard, fired by Thai military forces in the area of the O’Smach International Border Checkpoint in Oddar Meanchey Province, on Cambodian territory currently being illegally occupied by Thai military forces.
In response to this incident, the Cambodian Military Region 4 Liaison Team dispatched a formal letter of protest to the Thai Army Area 2 Liaison Team, demanding that the Thai side verify the facts, strictly enforce troop discipline, and fully adhere to the Joint Statement of the Cambodia–Thailand General Border Committee (GBC) dated December 27, 2025.
Sunday, May 24, 2026
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+1
🏆 ឱកាសការងារ
សេចក្ដីជូនដំណឹង
អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល កំពុងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៦ រូប ដើម្បីចូលបម្រើការងារដែលមានមុខតំណែងដូចខាងក្រោម៖
- ផ្នែកវិភាគគោលនយោបាយ (Policy Analyst)
- ផ្នែកស្រាវជ្រាវគោលនយោបាយ(Policy Researcher)
- ផ្នែកសម្របសម្រួលគម្រោងឌីជីថល (Digital Project Coordinator)
🗂 ទាញយក៖ សេចក្ដីជូនដំណឹង
🚀 សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងតាមរយៈលេខទូរសព្ទ មានតេលេក្រាម +855 11 999 159 (នៅរៀងរាល់ម៉ោងការងារ)។
🔵ផុតកំណត់ការដាក់ពាក្យ៖ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៥:00 នាទីល្ងាច។
—————————
💬 តាមដានបណ្ដាញសង្គមគណ:កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
🌐Website
Repost from ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
ថ្ងៃនេះ ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ១៧:០០នាទីជាកំហិត តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26mfaic1 ។ បេក្ខជនអាចពិនិត្យមុខតំណែង អង្គភាពបម្រើការងារ និងលក្ខខណ្ឌជ្រើសរើស តាមរយៈតំណភ្ជាប់ https://web.facebook.com/share/p/1D9zMHC8DV/ ។
🖥 គណៈកម្មការនឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដាក់ឱ្យបេក្ខជនពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន របស់ខ្លួន តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26mfaic1 និងស្កេន QR Code ចំនួន ២លើក តាមកាលបរិច្ឆេទដូចខាងក្រោម៖
👉 លើកទី១៖ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី។
👉 លើកទី២៖ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
✅ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុងបញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវពាក់ព័ន្ធនឹងកំហុសអក្ខរាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។
☎️ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១៤ ៨៨៨ ៩៩៧, ០១០ ៤៣៧ ៩២២, ០៦៨ ៨០៧ ៩២៦។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
