cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

ក្រសួងយុត្តិធម៌-Ministry of Justice

Більше
Камбоджа100Центральний Кхмер90Політика2 509
Рекламні дописи
22 072
Підписники
+424 години
+557 днів
+48530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ចូលរួមពិធីបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ====================== ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការ ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដួចផ្ដើមនិងផ្ដល់គោលការណ៍អនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណរៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដែលស្រដៀងនឹងការប្រកួតកីឡាយុទ្ធចម្រុះជើងឯកអាស៊ី (AMMA) ដែរ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមិនមែនមានក្បាច់គុនបុរាណត្រឹម ២ឬ៣ នោះទេ៕
Показати все...
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ================ នារសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធស.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សានៅរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម÷ ១-ការរៀបចំរបៀបរបបការងារ បែបបទរដ្ឋបាល គោលការណ៍ណែនាំ និងយន្តការនីតិវិធីក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ២-ការត្រៀមអនុវត្តគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច ៣-ការត្រៀមអនុវត្តគម្រោងឆ្ពោះទៅមូលដ្ឋាន ក្នុងគោលដៅធ្វើការផ្សផ្សព្វផ្សាយអំពីយន្តការការងាររបស់ អ.ដ.ក. និងការបណ្តុះបណ្តាលបបច្ចេកទេសសម្រុះសម្រួលដោះស្រាយវិវាទ ដល់អាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំដែលជាសមាជិក អ.ដ.ក. និងជាគ្រូឧទ្ទេស ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. ។ ☎️ លេខទូរស័ព្ទ Telephone : +855 99 456 156 | 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location
Показати все...
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គតម្រង់ទិសស្តីពី "សភាពការណ៍នយោបាយ បញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ នៅកម្ពុជា" សម្រាប់មន្រ្តីការទូតវ័យក្មេង ដែលទើបទទួលបានការតែងតាំង មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ======================== នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនធ្វើបទឧទ្ទេសនាម ក្នុងវគ្គតម្រង់ទិសស្តីពី "សភាពការណ៍នយោបាយ បញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ នៅកម្ពុជា"សម្រាប់មន្រ្តីការទូតវ័យក្មេង ដែលទើបទទួលបានការតែងតាំង មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដើម្បីពង្រឹង ពង្រីកចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី ដែលត្រូវការជាចាំបាច់សម្រាប់បំពេញតួនាទីរបស់ខ្លួននៅបរទេស។
Показати все...
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយះពេល ៦ខែ នៃយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
Показати все...
Repost from SERC Alert
សេចក្តីអំពាវនាវ៖ សូមសាធារណជនដែលមានគណនីតេឡេក្រាមពិតប្រាកដ​របស់ខ្លួននៅក្នុងក្រុមតេឡេក្រាមទាំងឡាយណាដែលផ្សព្វផ្សាយទាក់ទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគដែលមិនមែនជាការវិនិយោគស្របច្បាប់​និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ​ ឬសន្យាផ្តល់ប្រាក់ចំណេញត្រឡប់មកវិញច្រើនខុសពីធម្មតា​ សូមរួសរាន់ចាកចេញ​ (Leave) ពីសមាជិកក្រុមតេឡេក្រាមទាំងនោះជាបន្ទាន់​ ដើម្បីចៀសវាងការចាញ់បោក​ ឬមានការពាក់ព័ន្ធ​។ ក្នុងករណីចាំបាច់​ អាជ្ញាធរនឹងចាត់វិធានការ​ផ្សព្វផ្សាយបញ្ជីឈ្មោះគណនីតេឡេក្រាមដែលនៅបន្តជាសមាជិកមិនបានចាកចេញពីក្រុមតេឡេក្រាមទុច្ចរិតទាំងនោះ។ សូមបញ្ជាក់ថា​ គ្មានលុយណាធ្លាក់ពីលើមេឃមកស្រួលៗដូច្នេះ​ទេ​! ដាក់លុយបានលុយ​ តែលុយដែលដាក់ចូលដល់ដៃក្រុមទុច្ចរិត​ មិនបានលុយត្រឡប់មកវិញទេ។ សូមរួមគ្នាចាកចេញពីក្រុមទុច្ចរិតទាំងនេះ​​ ក្រុមទុច្ចរិតនឹងរលាយបាត់ដោយខ្លួនឯង។ https://www.facebook.com/share/p/FKXy4qkPLSdVW4u7/? ***** ☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖ បណ្តាញសង្គមរបស់ ន.ម.ក. 🌐 Website 🌐 Telegram 🌐 Facebook 🌐 Twitter 🌐 LinkedIn 🌐 YouTube
Показати все...
Перейти до архіву дописів
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.