fa
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

رفتن به کانال در Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

نمایش بیشتر
6 635
مشترکین
+224 ساعت
-147 روز
+10530 روز
آرشیو پست ها
វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៧ កក្កដា- ១ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក_និង_វិសោធនកម្ម_គិតត្រឹមថ្ងៃទី៣១_ខែកក្កដា.pdf3.87 MB

តើការបើកនីតិវិធីក្ស័យធនមានគោលបំណង និងអត្ថប្រយោជន៍អ្វីខ្លះ? ជាគោលការណ៍ ក្ស័យធន គឺជានីតិវិធីផ្លូវច្បាប់ដែលអនុវត្តចំពោះកូនបំណុល
តើការបើកនីតិវិធីក្ស័យធនមានគោលបំណង និងអត្ថប្រយោជន៍អ្វីខ្លះ? ជាគោលការណ៍ ក្ស័យធន គឺជានីតិវិធីផ្លូវច្បាប់ដែលអនុវត្តចំពោះកូនបំណុល ឬសហគ្រាសដែលមិនអាចបំពេញកាតព្វកិច្ចសងបំណុលបាន ដោយតុលាការបើកនីតិវិធី ដើម្បីគ្រប់គ្រង ប្រមូល និងបែងចែកទ្រព្យសម្បត្តិទៅម្ចាស់បំណុលតាមលំដាប់អាទិភាពដែលច្បាប់បានកំណត់។ ជាទូទៅ នីតិវិធីនេះអាចត្រូវបានស្នើសុំ នៅពេលកូនបំណុលមិនអាចសងបំណុលតាមកាលកំណត់ មានម្ចាស់បំណុលច្រើន និងមានភស្តុតាងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដែលសមស្រប។ បន្ទាប់ពីតុលាការសម្រេចបើកនីតិវិធី អ្នកគ្រប់គ្រងក្ស័យធននឹងត្រូវបានតែងតាំង ដើម្បីប្រមូល និងវាយតម្លៃទ្រព្យសម្បត្តិ ផ្ទៀងផ្ទាត់បំណុល និងបែងចែកទ្រព្យសម្បត្តិជូនម្ចាស់បំណុលតាមច្បាប់។ សម្រាប់ម្ចាស់បំណុល នីតិវិធីនេះជួយបង្កើតប្រព័ន្ធទូទាត់បំណុលប្រកបដោយតម្លាភាព សមធម៌ និងកាត់បន្ថយជម្លោះរវាងម្ចាស់បំណុល។ សម្រាប់កូនបំណុល វាអាចផ្តល់ក្របខណ្ឌផ្លូវច្បាប់សម្រាប់ការរៀបចំបំណុល និងទ្រព្យសម្បត្តិឡើងវិញ ឬបញ្ចប់អាជីវកម្មដោយមានសណ្តាប់ធ្នាប់ ស្របតាមច្បាប់។ ជារួម នីតិវិធីក្ស័យធនក៏រួមចំណែកការពារសិទ្ធិរបស់ម្ចាស់បំណុល កម្មករនិយោជិត និងអ្នកពាក់ព័ន្ធ បង្កើនវិន័យពាណិជ្ជកម្ម រក្សាស្ថិរភាពទីផ្សារ និងពង្រឹងទំនុកចិត្តលើប្រព័ន្ធច្បាប់ និងបរិយាកាសធុរកិច្ចផងដែរ។ 🔔នេតិភាល័យ 🔔https://t.me/nephealay 🔔អេតមីន

📍វគ្គថ្មីនិស្សិតច្បាប់: - ការធានាកាតព្វកិច្ច&កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់.រៀន​:​ 3/8/26 -​​ សិទ្ធិ​ប្រត្សក្យ&កិច្ចសន្យា​.រៀន
+2
📍វគ្គថ្មីនិស្សិតច្បាប់: - ការធានាកាតព្វកិច្ច&កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់.រៀន​:​ 3/8/26 -​​ សិទ្ធិ​ប្រត្សក្យ&កិច្ចសន្យា​.រៀន​:​ 1/8/26 - កិច្ចសន្យា​&សន្តតិកម្ម.​រៀន​:​ 5/8/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

⚠️ ក្រសួងប្រៃសណីយ៍ ជូនដំណឹងបន្ទាន់ អំពីហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម។ #MPTC JOIN CHANNEL 📱
+4
⚠️ ក្រសួងប្រៃសណីយ៍ ជូនដំណឹងបន្ទាន់ អំពីហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម។ #MPTC JOIN CHANNEL 📱

«តាមច្បាប់អន្តរជាតិ ជនភៀសសឹកកម្ពុជា មានសិទ្ធិត្រឡប់ទៅផ្ទះវិញ» —អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងច្
+8
ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី” ==================== នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សា​ ស្រាវជ្រាវ​ និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិក:សាេការី​ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី” ។ ពិធីនេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តំណាងសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងអគ្គនាយកដ្ឋានពន្ធដារ និងតំណាងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ព្រមទាំងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ សរុបប្រមាណ ១៥០ រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺ៖ ទី១-ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី​ ដែលក្រុមការងារនៃក្រសួងយុត្តិធម៌បានបញ្ចប់ការរៀបចំខ្លឹមសាររួចរាល់ និង ទី២-ប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗបន្ថែមទៀតពីតួអង្គដែលមានការពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះ​កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ប្រាកដនិយម​ និងអាចធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។

🎥ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ៖ អម្រែកមួយរបស់សារការី គឺការធានាផលប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធក្នុងកិច្ចសន្យា — ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ បានពន្យល់យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈសារការី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។ តាមឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ប្រសិនបើផលប្រយោជន៍របស់ភាគីក្នុងកិច្ចសន្យាផ្អៀងទៅរកភាគីណាមួយនោះ, សារការី នឹងទទួលខុសត្រូវតាមផ្លូវតុលាការ ជាពិសេសផ្នែករដ្ឋប្បវេណី។ ដូច្នេះនៅពេលរៀបចំលិខិតយថាភូត, សារការី ត្រូវធានាភាពត្រឹមត្រូវលើខ្លឹមសារក្នុងកិច្ចសន្យា និងភាពត្រឹមត្រូវនៃឆន្ទៈរបស់ភាគីក្នុងកិច្ចសន្យា។ ធ្វើបែបនេះដើម្បីធានាថា​ កិច្ចសន្យាយថាភូតដែលធ្វើឡើងដោយសារការីអាចយកទៅអនុវត្តបាន ហើយគូភាគីបានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ។ គួរជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីត្រូវបានរៀបចំទ្បើងដោយមាន ១៤ ជំពូក និង ៨១ មាត្រា។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

តើគួរពិនិត្យឯកសារ និងព័ត៌មានអ្វីខ្លះ មុនចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅកម្ពុជា? ជាគោលការណ៍ មុនចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ភាគីគ
តើគួរពិនិត្យឯកសារ និងព័ត៌មានអ្វីខ្លះ មុនចុះកិច្ចសន្យាជាមួយក្រុមហ៊ុននៅកម្ពុជា? ជាគោលការណ៍ មុនចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ភាគីគួរធ្វើការត្រួតពិនិត្យ (Legal Due Diligence) ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពផ្លូវច្បាប់ និងកាត់បន្ថយហានិភ័យក្នុងប្រតិបត្តិការ។ ឯកសារសំខាន់ៗដែលគួរពិនិត្យ រួមមាន៖ លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងព័ត៌មានបច្ចុប្បន្នរបស់ក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម អំណាចតំណាង និងសិទ្ធិចុះហត្ថលេខារបស់អ្នកតំណាងស្របច្បាប់ ព្រមទាំងអត្តសញ្ញាណរបស់អ្នកចុះហត្ថលេខា។ បន្ថែមពីនេះ គួរពិនិត្យការចុះបញ្ជីពន្ធដារ អាជ្ញាបណ្ណអាជីវកម្ម ឬអាជ្ញាបណ្ណវិជ្ជាជីវៈដែលពាក់ព័ន្ធ ស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពបំពេញកាតព្វកិច្ច ព័ត៌មានអំពីវិវាទ ឬបន្ទុកផ្លូវច្បាប់លើទ្រព្យសម្បត្តិ និងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិពិតប្រាកដ (Beneficial Owner) ប្រសិនបើចាំបាច់។ ក្រៅពីការពិនិត្យឯកសារ គួរផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ច ដូចជា ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ឬស្ថាប័នពាក់ព័ន្ធផ្សេងទៀត មុនធ្វើការសម្រេចចុះកិច្ចសន្យា ដើម្បីធានាថាប្រតិបត្តិការមានសុវត្ថិភាព និងស្របតាមច្បាប់។ 🔔នេតិភាល័យ 🔔https://t.me/nephealay 🔔អេតមីន

ឯកឧត្តម តាន់ហ៊ាង​ ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត សហប្រធាននៃក្រុមការងារ​បច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្ប
+8
ឯកឧត្តម តាន់ហ៊ាង​ ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត សហប្រធាននៃក្រុមការងារ​បច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី ==================== ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៦, ឯកឧត្តម តាន់ហ៊ាង​ ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ត ដេីម្បី​ពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន​ នៅក្នុងគន្ថីទី៧ ស្តីពីញាតិ។ កិច្ចប្រជុំ​នេះក៏មានការអញ្ជេីញចូលរួមពី​​ ឯកឧត្តមអនុប្រធានប្រចំាការ លោកជំទាវអនុប្រធាន និង ឯកឧតម​ លោកជំទាវ​ លោក​ លោកស្រី​ ជាសមាជិកក្រុមការងារ​ រួមទាំងតំណាងក្រុមជំនាញការ​ JICA ផងដែរ។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិ
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ==================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន។

📍វគ្គថ្មីនិស្សិតច្បាប់: - ការធានាកាតព្វកិច្ច&កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់.រៀន​:​ 3/8/26 -​​ សិទ្ធិ​ប្រត្សក្យ&កិច្ចសន្យា​.រៀន
+2
📍វគ្គថ្មីនិស្សិតច្បាប់: - ការធានាកាតព្វកិច្ច&កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់.រៀន​:​ 3/8/26 -​​ សិទ្ធិ​ប្រត្សក្យ&កិច្ចសន្យា​.រៀន​:​ 1/8/26 - កិច្ចសន្យា​&សន្តតិកម្ម.​រៀន​:​ 5/8/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។

នៅថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាម ដល
+4
នៅថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាម ដល់សិស្សសារការី ជំនាន់ទី ៥ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្តម សន សោភ័ណ អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មុខវិជ្ជា“វិធីសាស្រ្តគតិយុត្តិ”។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

🔴 ផ្សាយបន្តផ្ទាល់៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្រ្តី​ នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា អញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់
🔴 ផ្សាយបន្តផ្ទាល់៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្រ្តី​ នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា អញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចែក​វិញ្ញា​បន​បត្រ​សម្គាល់​​ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ———————— https://www.facebook.com/secretariatofnccip/videos/1349920583389968/

📍វគ្គថ្មីនិស្សិតច្បាប់: - ការធានាកាតព្វកិច្ច&កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់.រៀន​:​ 3/8/26 -​​ សិទ្ធិ​ប្រត្សក្យ&កិច្ចសន្យា​.រៀន
+2
📍វគ្គថ្មីនិស្សិតច្បាប់: - ការធានាកាតព្វកិច្ច&កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់.រៀន​:​ 3/8/26 -​​ សិទ្ធិ​ប្រត្សក្យ&កិច្ចសន្យា​.រៀន​:​ 1/8/26 - កិច្ចសន្យា​&សន្តតិកម្ម.​រៀន​:​ 5/8/26 ចុះឈ្មោះ​ : 👉Telegram: https://t.me/Visal_Mao 🗂​ Telegram group : https://t.me/document4study ​ សូមអរគុណ។