uz
Feedback
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Kanalga Telegram’da o‘tish

Telegram ព័ត៌មានផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Ko'proq ko'rsatish
9 185
Obunachilar
+124 soatlar
+187 kunlar
+8830 kunlar

Ma'lumot yuklanmoqda...

Obunachilarni jalb qilish
Iyul '26
Iyul '26
+166
4 kanalda
Iyun '26
+163
4 kanalda
Get PRO
May '26
+156
3 kanalda
Get PRO
Aprel '26
+104
4 kanalda
Get PRO
Mart '26
+116
4 kanalda
Get PRO
Fevral '26
+112
3 kanalda
Get PRO
Yanvar '26
+113
4 kanalda
Get PRO
Dekabr '25
+166
6 kanalda
Get PRO
Noyabr '25
+175
13 kanalda
Get PRO
Oktabr '25
+173
4 kanalda
Get PRO
Sentabr '25
+136
4 kanalda
Get PRO
Avgust '25
+209
9 kanalda
Get PRO
Iyul '25
+342
13 kanalda
Get PRO
Iyun '25
+302
4 kanalda
Get PRO
May '25
+207
12 kanalda
Get PRO
Aprel '25
+186
4 kanalda
Get PRO
Mart '25
+212
5 kanalda
Get PRO
Fevral '25
+239
5 kanalda
Get PRO
Yanvar '25
+409
18 kanalda
Get PRO
Dekabr '24
+241
15 kanalda
Get PRO
Noyabr '24
+121
6 kanalda
Get PRO
Oktabr '24
+307
3 kanalda
Get PRO
Sentabr '24
+178
3 kanalda
Get PRO
Avgust '24
+138
3 kanalda
Get PRO
Iyul '24
+196
12 kanalda
Get PRO
Iyun '24
+208
5 kanalda
Get PRO
May '24
+333
9 kanalda
Get PRO
Aprel '24
+130
2 kanalda
Get PRO
Mart '24
+175
5 kanalda
Get PRO
Fevral '24
+214
11 kanalda
Get PRO
Yanvar '24
+204
8 kanalda
Get PRO
Dekabr '23
+226
6 kanalda
Get PRO
Noyabr '23
+425
5 kanalda
Get PRO
Oktabr '23
+277
3 kanalda
Get PRO
Sentabr '23
+191
0 kanalda
Get PRO
Avgust '23
+171
0 kanalda
Get PRO
Iyul '23
+166
0 kanalda
Get PRO
Iyun '23
+177
0 kanalda
Get PRO
May '23
+264
0 kanalda
Get PRO
Aprel '23
+259
0 kanalda
Get PRO
Mart '23
+305
0 kanalda
Get PRO
Fevral '23
+2 851
0 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
31 Iyul+2
30 Iyul+3
29 Iyul+11
28 Iyul+2
27 Iyul+4
26 Iyul+5
25 Iyul+2
24 Iyul+5
23 Iyul0
22 Iyul+9
21 Iyul+5
20 Iyul+4
19 Iyul+2
18 Iyul+2
17 Iyul+12
16 Iyul+9
15 Iyul+4
14 Iyul+2
13 Iyul+10
12 Iyul+5
11 Iyul+2
10 Iyul+6
09 Iyul+6
08 Iyul+12
07 Iyul+12
06 Iyul+2
05 Iyul+5
04 Iyul+3
03 Iyul+9
02 Iyul+8
01 Iyul+3
Kanal postlari
កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ចែករំលែកបទពិសោធន៍ ដើម្បី​បញ្ជ្រាប​យេនឌ័រ ពង្រឹងសមត្ថភាព និងលើកកម្ពស់ស្ត្រីក្នុង​អនុ​វិស័យដំណាំ ===
+9
កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ ចែករំលែកបទពិសោធន៍ ដើម្បី​បញ្ជ្រាប​យេនឌ័រ ពង្រឹងសមត្ថភាព និងលើកកម្ពស់ស្ត្រីក្នុង​អនុ​វិស័យដំណាំ ====================== នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុ​ប្រធាន​ក្រុមការងារយេនឌ័រ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតី​ក្នុង «កិច្ចសន្ទនាតុកាហ្វេ​ស្តីពីការចែករំលែកបទពិសោធន៍ ការ​អនុវត្ត​សមភាព និង​សមធម៌​យេនឌ័រក្នុងអនុវិស័យដំណាំ» នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (GDA) ដោយមានការគាំទ្រពីអង្គការស្បៀង និងកសិកម្ម​នៃអង្គការសហប្រជាជាតិ (FAO) ព្រមទាំងមានការចូលរួម​ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយេនឌ័រនិងកុមារ តំណាង​នាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងកសិកម្ម តំណាងអង្គការ FAO និងដៃគូអភិវឌ្ឍន៍នានា សរុបអ្នកចូលរួមប្រមាណ៦០នាក់... ព័ត៌មានលម្អិត https://go.gov.kh/maff/1fyryzd5gb 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram

2
ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ ====================== នៅថ្ងៃទី២៩ ខែកក្កដា+9
ក្រសួងកសិកម្មបន្តលើកកម្ពស់ប្រសិទ្ធភាពការផ្ដល់សេវាសារធារណៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ ====================== នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
991
3
ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍ ====================== នៅថ្ងៃទី+9
ចូលរួមទាំងអស់គ្នា អប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្ម ដើម្បីបង្ការគ្រឿងញៀន និងការឆ្លងមេរោគអេដស៍ ====================== នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំពិធីអប់រំផ្សព្វផ្សាយដល់និស្សិតនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចំនួន ២០០នាក់ ដើម្បីពង្រឹងការយល់ដឹង និងជំរុញការចូលរួមបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការឆ្លងមេរោគអេដស៍។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ តំណាង ឯកឧត្តម រដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងគណៈកម្មាធិការប្រឆាំងជំងឺអេដស៍... ព័ត៌មានលម្អិត https://go.gov.kh/maff/1hkj3ks9vx 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
909
4
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្+8
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម សណ្តែកកួរចំនួន ១៧០គីឡូក្រាម ត្រសក់ទ្រើងចំនួន ២៥គីឡូក្រាម ពោតដំណើបចំនួន ១៧៦ផ្លែ ស៊ុតទាចំនួន ១៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៨លើក សរុបចំនួន ៤៦ ៨៩៥គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនួន ២៩ ៥៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម... ព័ត៌មានលម្អិត https://go.gov.kh/maff/1dhtiku1fx 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
907
5
ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម ន+9
ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ ====================== នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក លី វេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រី គិត វិសិដ្ឋកញ្ញារ៉ា អគ្គនាយិការងនៃ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងសហការី មន្ទីរកសិកម្មខេត្ត និងសិក្ខាកាមចូលរួមសរុបចំនួន១៧៦នាក់។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងការគ្រប់គ្រងជី-ថ្នាំកសិកម្ម និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ទាំងអាជីវករ និងប្រជាកសិករ ដែលបានយកទៅប្រើប្រាស់ប្រកបដោយគុណភាព... ព័ត៌មានលម្អិត https://go.gov.kh/maff/1lf7mvctjp 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
914
6
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គ+9
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER» ====================== នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២ និង​គ្រួសារ​ងាយរង​ហានិភ័យ ដែលបានដាក់ពាក្យស្នើសុំពីគម្រោង «លើកកម្ពស់​ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បី​កាត់​បន្ថយភាព​ងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)» ដែលការ​ចុះ​ពិនិត្យដល់ទីតាំងផ្ទាល់នេះ ធ្វើឡើងនៅស្រុកឯកភ្នំ និងស្រុក​ថ្មគោល ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម ខាត់ សុធី បានចុះពិនិត្យផ្ទាល់នូវ​ព័ត៌មាន​ដែលប្រជាកសិករបានបំពេញក្នុងពាក្យស្នើសុំ ដោយ​ធ្វើការប្រៀបធៀបជាមួយស្ថានភាពជាក់ស្តែងនៅតាមខ្នងផ្ទះ និងទីតាំងអនុវត្តសកម្មភាព ដើម្បីធានាឱ្យដំណើរការអនុវត្ត​គម្រោង​ប្រកបដោយតម្លាភាព ប្រសិទ្ធភាព... ព័ត៌មានលម្អិត https://go.gov.kh/maff/1biv3fuar5 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
843
7
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រ+5
ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជេីញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា ====================== នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (CIRAD)​ ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ​ លោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះភាពរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង​ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រសហការយ៉ាងពេញលេញ និងបង្កលក្ខណៈងាយស្រួលឱ្យបេសកកម្មរបស់លោកបណ្ឌិតទទួលបានជោគជ័យ... ព័ត៌មានលម្អិត https://go.gov.kh/maff/1ledewmtdj 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
979
8
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦» ============+6
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦» ====================== នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦» នៅសណ្ឋាគារ ហៃយ៉ាត រីជែន រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីបើកដំណើរការស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦ បានក្លាយជាវេទិកាដ៏សំខាន់មួយដែលភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល អាជីវកម្ម វិនិយោគិន និងអ្នកច្នៃប្រឌិត ទាំងក្នុងនិងក្រៅប្រទេស។ ការប្រកាសបើកដំណើរការនៅថ្ងៃនេះ គឺជាការត្រួសត្រាយផ្លូវសម្រាប់ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្លូវការ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ... ព័ត៌មានលម្អិត https://go.gov.kh/maff/1bjtimtat4 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 532
9
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវ+9
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧ ====================== នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អុឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពក្នុងការបើកកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរយ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមការងារស.ស.យ.ក និងសិស្សនិស្សិតទាំងអស់ និងបានលើកឡើងពីគុណសម្បត្តិនៃការបរិច្ចាគនេះ ជាពិសេសការរួមចំណែកជាមួយការងារសង្គមជាតិ... ព័ត៌មានលម្អិត https://go.gov.kh/maff/1hgtpdmibu 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 206
10
ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេ+7
ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង ====================== នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស ជាពិសេសមន្ត្រីកសិកម្មឃុំ ឱ្យទទួលបាន​ចំណេះ​​​ដឹង និងជំនាញក្នុងការចុះផ្សព្វផ្សាយ បង្ហាញសាកល្បង និងគាំទ្រដល់កសិករក្នុងការអនុវត្តការប្រើប្រាស់ធ្យូងជីវៈ និងទឹក​ខ្មេះ​ធ្យូងជីវៈ។ ការអនុវត្តបច្ចេកវិទ្យានេះ នឹងជួយកាត់បន្ថយការ​ប្រើប្រាស់ធាតុចូលគីមី កាត់បន្ថយថ្លៃដើមផលិតកម្ម​... ព័ត៌មានលម្អិត https://go.gov.kh/maff/1yamw3fqwb 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 822
11
ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វ+9
ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ==================== ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅទីក្រុងឃុនមីង ខេត្តយូនណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា-ចិន។   ក្រោយពីទស្សនកិច្ច និងពិភាក្សាគ្នា គឺភាគីសាកលវិទ្យាល័យកសិកម្មយុនណាន និងប្រតិភូកម្ពុជា បានឯកភាព គ្នាមួយចំនួនរួមមានដូចជា៖ ទី១.សាកលវិទ្យាល័យកសិកម្មខេត្តយូនណាន នឹងអញ្ជើញប្រតិភូកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមកចូលរួមកម្មវិធី «វេទិកាអ្នកវិទ្យាសាស្ត្រតេងឆុង ឆ្នាំ២០២៦» ចាប់ពីថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ... ព័ត៌មានលម្អិត https://go.gov.kh/maff/19tpvx76cy 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 202
12
«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នា+3
«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ==================== នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត «គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធាន​សម្រាប់ស្ត្រីជនជាតិដើមភាគតិចក្នុងវិស័យកសិកម្ម» រវាងក្រសួងកសិកម្ម និង​អង្គការយូហាន់នីធឺអន្តរជាតិ (Johanniter International Assistance)។ កិច្ចប្រជុំដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការអញ្ជើញ​ចូល​រួមពីតំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី... ព័ត៌មានលម្អិត https://go.gov.kh/maff/18yamvjget 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 328
13
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្ត+9
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» ====================== នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ... ព័ត៌មានលម្អិត https://go.gov.kh/maff/1cgaqsk5nj 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 279
14
ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម+9
ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា ====================== ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនៈកិច្ចនៅប្រទេសចិន ដោយជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ហាងចូវ យូកូវយួន លីមីតធីត ស្ថិតនៅទីក្រុង ហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគចិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាលទ្ធផលក្រោយពីទស្សនៈកិច្ច និងពិភាក្សាគ្នា ភាគីក្រុមហ៊ុន និងប្រតិភូកម្ពុជា បានឯកភាពគ្នាមួយចំនួនរួមមានដូចជា៖ ទី១.ក្រុមហ៊ុន នឹងលើកកម្ពស់ស្វាយចន្ទីកម្ពុជា ជាម៉ាកស្វាយចន្ទីសរីរាង្គតាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់យកមកកែច្នៃនៅប្រទេសចិន ដើម្បីនាំចេញ... ព័ត៌មានលម្អិត https://go.gov.kh/maff/1bfvfxhzme 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 122
15
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ​និងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បី​លើកកម្ពស់​ជីវភាព​​​កសិករ​តា+6
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ​និងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បី​លើកកម្ពស់​ជីវភាព​​​កសិករ​តាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុក​ត្រាំកក់ ខេត្តតាកែវ ====================== នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​​ជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយ​ការអនុវត្ត «គម្រោង​លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)» នៅស្រុកត្រាំកក់ ខេត្តតាកែវ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអាជ្ញាធរដែនដីថ្នាក់ស្រុក-ឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ១. ពិនិត្យវឌ្ឍនភាព​ការងារ​ដែលសម្រេចបានកន្លងមក។ ២. ចុះស្រង់ទិន្នន័យ និង​ជ្រើស​រើសគ្រួសារកសិករគោលដៅ (គ្រួសារក្រ១ ក្រ២ និង​គ្រួសារ​ងាយរងហានិភ័យ) ឱ្យបានគ្រប់ជ្រុងជ្រោយ និងចំគោល​ដៅ​តាមផែនការដែលបានកំណត់។ នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍​ណែនាំដល់ក្រុមការងារក្រសួង មន្ទីរជំនាញ និងអាជ្ញាធរឃុំ-សង្កាត់​ពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីក្តាប់ឱ្យបានច្បាស់ និងឆ្លើយតបបានទាន់ពេលវេលាចំពោះ​តម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។ ជាមួយគ្នានេះ ឯកឧត្តម​បានជំរុញឱ្យក្រុមការងារបន្តចុះតាមដាន ពិនិត្យព័ត៌មាន និង​ដឹកនាំ​ការងារ​ផ្ទាល់ដល់ខ្នងផ្ទះកសិករ ដើម្បធានាឱ្យការគ្រប់គ្រង និងការអនុវត្តគម្រោងទទួលបានប្រសិទ្ធភាពខ្ពស់៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 104
16
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី ==+9
ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី ====================== ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តពោធិ៍សាត់​ បាត់ដំបង​ និងបន្ទាយមានជ័យ។ ស្ថិតក្នុងឥទ្ធិពលនៃគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអែលនីញ៉ូ​ ក្រសួងកសិកម្ម បាននិងកំពុងសហការជាមួយ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត​គោលដៅ និងភាគីពាក់ព័ន្ធទាំងអស់​ ដើម្បីពន្លឿនវិធានការជួយសង្គ្រោះ​ និងពង្រីកវិសាលភាពស្តារឡេីងវិញ​ សំដៅជួយដោះស្រាយបញ្ហាប្រឈ​ម​ និងជួយឱ្យបងប្អូនប្រជាកសិករអាចបន្តការបង្កបង្កើនផលវិញបាន​ឱ្យអស់ពីលទ្ធភាព៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 346
17
សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់ ======================== នៅថ្ងៃសៅរ៍ ទី២៥ ខែកក+9
សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់ ======================== នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន ៣ កុងតឺន័រ (ប្រមាណជាង ៥០ តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ នេះជាការសបញ្ជាក់ឱ្យឃើញ ពីសមិទ្ធផលថ្មីបន្ថែមទៀតកើតចេញពី កិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការសម្របសម្រួលបើកទីផ្សារ និងច្រកដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវសម្រាប់នាំចេញ "ទុរេនស្រស់កម្ពុជា" ទៅកាន់ប្រទេសចិន។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលជាការកើនឡើងជិត ៤០ ដងធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
2 227
18
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល 👉តំណភ្ជាប់ទៅកា+2
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 628
19
ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥ ========================
ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥ ======================== នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣កុងតឺន័រ (ប្រមាណជាង៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ៥ថ្ងៃ... ព័ត៌មានលម្អិត https://go.gov.kh/maff/14kjtcepjjf 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 787
20
ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាតពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធ+4
ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាតពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ==================== នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ ដែលមាន លោក ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ច នៃអគ្គនាយកដ្ឋានជលផល លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកំពង់ធំ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង និងខាងជើងបឹងទន្លេសាប គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយលោក ក្រូច សុខុន អភិបាលរងស្រុក ព្រមទាំងកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់... ព័ត៌មានលម្អិត https://www.facebook.com/share/p/1DCR6QiyxZ/ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ Website | Facebook | Youtube | Telegram
1 365