ru
Feedback
មូលនិធិជនពិការ (PwDF)

មូលនិធិជនពិការ (PwDF)

Открыть в Telegram

មូលនិធិជនពិការ (ម.ជ.ព.) - Persons with Disablities Foundation (PwDF)

Больше
217
Подписчики
Нет данных24 часа
+17 дней
-130 дней
Архив постов
កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អត
+9
កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនមានពិការភាពក្រីក្រតាមសហគមន៍ ដឹកនាំដោយ លោក ហ៊ុត ពន្លឺ នាយករងម.ជ.ព. និងជាប្រធានគណៈកម្មការ ព្រមទាំងប្រធានមន្ទីរ ស.អ.យ ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនមានពិការក្រីក្រតាមសហគមន៍ បានចុះពិនិត្យ និងវាយតម្លៃជនពិការក្រីក្រ១គ្រួសារ ដែលមានកូនមានពិការភាព ចលករខួរក្បាល និងទន់អវៈយវៈខាងក្រោម ចំនួន ពីរ នាក់ រស់នៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ...................................... សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

កណ្តាល៖ នៅថ្ងៃទី៥-៦ ខែតុលា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត
+9
កណ្តាល៖ នៅថ្ងៃទី៥-៦ ខែតុលា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាព ដែលរស់នៅ ឃុំព្រែកថ្មី និងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ស្រុកស្នួល ខេត្តក្រចេះ _ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុម
+1
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ស្រុកស្នួល ខេត្តក្រចេះ _ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិកា
+8
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។ មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖ * ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ * ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់ * ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍ * ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។) * ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។ សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖ 📌ទីតាំង៖ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ https://maps.app.goo.gl/jx9MHNJHcreKSQPo9 ☎️ លេខទំនាក់ទំនង៖ ០៦០ ៩៣១ ២៦៨ / ០១២ ២៨៤ ៩៥៣

មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទ
+8
មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ហេង សុភ័ក្រមុន្នីរ័ត្នរង្សី នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលជំនួបកិច្ចប្រជុំពិភាក្សាជាមួយអង្គការ Handicap International (HI) ស្ដីពីការពង្រីកវិសាលភាពនៃការផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាពីចម្ងាយ ឱ្យស្របទៅនឹងតម្រូវការរបស់ជនមានពិការភាព ដែលរស់នៅតាមសហគមន៍។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ស្រុកកោះធំ ខេត្តកណ្តាល _ ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុម
+1
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ស្រុកកោះធំ ខេត្តកណ្តាល _ ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទ
+9
មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ហេង សុភ័ក្រមុន្នីរ័ត្នរង្សី នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលជំនួបកិច្ចប្រជុំពិភាក្សាជាមួយអង្គការ Handicap International (HI) ស្ដីពីការពង្រីកវិសាលភាពនៃការផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទាពីចម្ងាយ ឱ្យស្របទៅនឹងតម្រូវការរបស់ជនមានពិការភាព ដែលរស់នៅតាមសហគមន៍។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ
+7
កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់សាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង រួមសហការជាមួយអង្គការអ៊ិកស៊ីដវើលវ៉ាយ៍ Exceed Worldwide ដើម្បីរៀបចំពិធីប្រគល់សម្ភារសិក្សាដល់សិស្សដែលមានពិការភាពតាមសហគមន៍ទូទាំងខេត្តកំពង់ឆ្នាំងជានិម្មិតរូប ក្នុងបរិវេណនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត ដោយមានការអញ្ជើញពីតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង។ សូមអានបន្ដ

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់សាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង រួមសហការជាមួយអង្គការអ៊ិកស៊ីដវើលវ៉ាយ៍ Exceed Worldwide ដើម្បីរៀបចំពិធីប្រគល់សម្ភារសិក្សាដល់សិស្សដែលមានពិការភាពតាមសហគមន៍ទូទាំងខេត្តកំពង់ឆ្នាំងជានិម្មិតរូប ក្នុងបរិវេណនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត ដោយមានការអញ្ជើញពីតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង។ សូមអានបន្ដ

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភា
+7
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។ មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖ * ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ * ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់ * ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍ * ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។) * ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។ សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖ 📌ទីតាំង៖ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប https://maps.app.goo.gl/Ad7MGh4B8ctPk4Xv5 ☎️លេខទំនាក់ទំនង៖ ០១៧ ៩៦ ៩៦ ០០ / ០៩២ ២៧ ០០ ៨៦

មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងស
មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ហែម ស៊ីនន ដែលត្រូវជាម្ដាយបង្កើត ជាទីគោរពស្រលាញ់បំផុត!

សេចក្ដីជូនដំណឹង ស្ដីពីការចាប់ផ្ដើមដំណើរផ្ដល់សេវាឡើងវិញ របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។
+4
សេចក្ដីជូនដំណឹង ស្ដីពីការចាប់ផ្ដើមដំណើរផ្ដល់សេវាឡើងវិញ របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។

សូមបងប្អូនជនមានពិការភាពដែលរស់នៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារ
សូមបងប្អូនជនមានពិការភាពដែលរស់នៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ផ្លាស់ប្តូរជីវិតថ្មីដល់ជនមានពិការភាពគ្រប់រូប ជនមានពិការភាពគ្រប់រូបទទួលបានរបបគោលនយោបាលរបស់រាជរដ្ឋាភិបាល លើថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅអំឡុងពេលទទួលសេវានៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីទទួលបាននូវកាយសម្បទា និងសុខភាពប្រសើរឡើងវិញ។

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្ដល់សេវាទូទៅបណ្ដោះអាសន្ន របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។
សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្ដល់សេវាទូទៅបណ្ដោះអាសន្ន របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។

តាកែវ៖ នៅថ្ងៃទី២២-២៣ កញ្ញា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត
+9
តាកែវ៖ នៅថ្ងៃទី២២-២៣ កញ្ញា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាព ដែលរស់នៅ ឃុំព្រះបាតជាន់ជំ ឃុំភ្នំដឹន និងឃុំព្រៃខ្លា ស្រុកគីរីវង់ ខេត្តតាកែវ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

ក្រចេះ៖ នៅថ្ងៃទី២២-២៣ កញ្ញា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតី
+9
ក្រចេះ៖ នៅថ្ងៃទី២២-២៣ កញ្ញា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពនៅវត្តស្ទឹងទ្រ និងសាលាឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

សូមបងប្អូនជនមានពិការភាពដែលរស់នៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស
សូមបងប្អូនជនមានពិការភាពដែលរស់នៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិ
+8
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។ មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖ * ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ * ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់ * ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍ * ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។) * ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។ សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖ 📌ទីតាំង៖ ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង https://maps.app.goo.gl/DU1PHmEaTE7e3kay7 ☎️លេខទំនាក់ទំនង៖ ០២៦ ៩៨៨ ៦៩១/ ០១២ ២៦០ ០៣៨