មូលនិធិជនពិការ (PwDF)
رفتن به کانال در Telegram
មូលនិធិជនពិការ (ម.ជ.ព.) - Persons with Disablities Foundation (PwDF)
نمایش بیشتر219
مشترکین
+224 ساعت
+27 روز
اطلاعاتی وجود ندارد30 روز
آرشیو پست ها
+7
មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាបែបទំនើប Modern Service ដោយមានការចូលរួមធ្វើបទបង្ហាញពីមន្ដ្រីបច្ចេកទេសអ្នកផលិតឧបករណ៍អវយវៈសិប្បនិម្មិត និងរណបនៃមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+9
កំពង់ចាម៖ នាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ក្រោមកិច្ចសម្របសម្រួលពីមន្ទីរស.អ យ និងសាខា ម.ជ.ព ខេត្តត្បូងឃ្មុំ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅសង្កាត់វិហារលួង ក្រុងសួង ឃុំជីរោទិ៍២ និងឃុំពាមជីលាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រពីអង្គការ Handicap International (HI)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+1
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖
_ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
_ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
Repost from ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
+9
គម្រោងកម្មវិធីស្តីពីសុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រីនិងកុមារ ដែលមានពិការភាព នឹងចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម
=============================
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីស្តីពីសុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រីនិងកុមារដែលមានពិការភាព ក្នុងពិធីនេះមានការចូលរួមពីលោក Rajib DAKUA (រ៉ាជីប ដាគូ) ប្រធានប្រចាំប្រទេស នៃអង្គការ Handicap International (HI), លោកស្រី Jane-jira Polsen (ជែនជីរ៉ា ប៉ុលសេន) ប្រធានជាន់ខ្ពស់ផ្នែកសុខុមាលភាព នៃក្រុមហ៊ុន DKSH, មន្រ្តីនៃអង្គការ Handicap International (HI)
អ្នកស្ម័គ្រចិត្តក្រុមហ៊ុន DKSH មន្រ្តីនៃមជ្ឈមណ្ឌលស្តារគៀនឃ្លាំង ព្រមទាំងជនមានពិការភាពជាច្រើន ជាអ្នកទទួលផលក្នុងគម្រោងកម្មវិធីនេះ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ខុម ផលលឿន បានថ្លែងអំណរគុណដល់អង្គការ (HI) និងក្រុមហ៊ុន DKSH ដែលបានសហការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលបានជួយឱ្យអ្នកចូលរួមអាចរៀនសូត្របន្ថែមដោយផ្ទាល់ពីអ្នកឯកទេសស្តារលទ្ធភាពពលកម្ម អាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិដែលអាចជួយគាំទ្រ និងស្វែងរកដំណោះស្រាយជាក់ស្តែងដើម្បីគាំទ្រសុខភាព និងការទទួលបានឧបករណ៍គ្រឿងជំនួយផ្សេងៗសម្រាប់បម្លាស់ទីរយៈពេលវែង។
គូសបញ្ជាក់ថា កម្មវិធីនេះនឹងចាប់ផ្តើមយុទ្ធនាការរយៈពេល៤(បួន)សប្តាហ៍ ដែលផ្តល់ជូនការពិនិត្យវាយតម្លៃដោយឥតគិតថ្លៃសម្រាប់ស្ត្រី និងកុមារដែលមានពិការភាព ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដោយផ្តោតលើការផ្តល់អំណាចដល់ស្ត្រីនិងកុមារដែលមានពិការភាពតាមរយៈការយល់ដឹងអំពីសុខភាពដ៏ទូលំទូលាយ ការសម្របសម្រូលការស្តារលទ្ធភាពពលកម្មនិងបច្ចេកវិទ្យាជំនួយ ដែលត្រូវបានរៀបចំឡើងតាមតម្រូវការរបស់ជនមានពិការភាពម្នាក់ៗ។
Repost from ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
+9
ខេត្តកំពង់ចាម៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារក្នុងការផ្តល់សេវាជូនជនមានពិការភាពរបស់សាខាមូលធិនិជនពិការខេត្តកំពង់ចាម និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន៖ ស្បៀងអាហារ គ្រឿងបរិភោគ ឧបភោគ កាបូបសិក្សា សម្លៀកបំពាក់ និងរទេះរុញ ជូនសាខាមូលនិធិជនពិការខេត្ត មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយាម្បទាខេត្ត និងមន្ទីរស.អ.យខេត្តកំពង់ចាម ដើម្បីផ្តល់ជូនជនមានពិការភាពក្រីក្រ ឬជួបការលំបាក ពិសេសអតីតយុទ្ធជន និងនិវត្តន៍ជន។
ទន្ទឹមនេះ ឯកឧត្តមនាយកមូលនិធិជនពិការ លោកប្រធានមន្ទីរស.អ.យខេត្ត សាខាមូលនិធិជនពិការខេត្ត ព្រមទាំងលោកជំទាវអភិបាលរង និងអាជ្ញាធរមូលដ្ឋាន ក៏បានបន្តចុះពិនិត្យសួរសុខទុក្ខ និងពាំនាំកញ្ចប់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ជូនដល់គ្រួសារដែលមានពិការភាពចំនួន ២នាក់ ស្ថិតនៅឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើការសួរសុខទុក្ខនិងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ព្រមទាំងបងប្អូនជនមានពិការភាពគ្រប់ៗរូបទូទាំងខេត្ត។
លើសពីនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសាខាមូលនិធិជនពិការខេត្ត ត្រូវបន្តខិតខំបំពេញការងារផ្តល់សេវា និងយកចិត្តទុកដាក់តាមដានស្ថានភាពរបស់ជនមានពិការភាព ពិសេសអតីតយុទ្ធជន និវត្តន៍ជន និងដើម្បីធានាថាពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប៕
Repost from ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
+9
ខេត្តពោធិ៍សាត់៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារក្នុងការផ្តល់សេវាជូនជនមានពិការភាពរបស់សាខាមូលធិនិជនពិការខេត្តពោធិ៍សាត់ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ កាបូបសិក្សា សម្លៀកបំពាក់ និងរទេះរុញ ជូនសាខាមូលនិធិជនពិការខេត្ត និងមន្ទីរស.អ.យខេត្តពោធិ៍សាត់ ដើម្បីផ្តល់ជូនជនមានពិការភាពក្រីក្រ ឬជួបការលំបាក ពិសេសអតីតយុទ្ធជន និងនិវត្តន៍ជន។
ទន្ទឹមនេះ ឯកឧត្តមនាយកមូលនិធិជនពិការ លោកប្រធានមន្ទីរស.អ.យខេត្ត ព្រមទាំងលោកជំទាវអភិបាលរង និងអាជ្ញាធរមូលដ្ឋាន ក៏បានបន្តចុះពិនិត្យសួរសុខទុក្ខ និងពាំនាំកញ្ចប់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ជូនដល់គ្រួសារអតីតយុទ្ធជនដែលមានពិការភាព ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើការសួរសុខទុក្ខនិងនឹករលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់ ព្រមទាំងបងប្អូនជនមានពិការភាពគ្រប់ៗរូបទូទាំងខេត្ត។
លើសពីនេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសាខាមូលនិធិជនពិការខេត្ត ត្រូវបន្តខិតខំបំពេញការងារផ្តល់សេវា និងយកចិត្តទុកដាក់តាមដានស្ថានភាពរបស់ជនមានពិការភាព ពិសេសអតីតយុទ្ធជន និវត្តន៍ជន និងដើម្បីធានាថាពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប៕
Repost from ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
+7
ខេត្តបាត់ដំបង៖ ដោយមានការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សាខាមូលនិធិជនពិការខេត្តបាត់ដំបង និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមមាន៖ អង្ក២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ អំបិល២គីឡូ ស្កសរ១គីឡូ កាតាប១ និងសំលៀកបំពាក់១កំប្លេរ ប្រគល់ជូនវីរ:កងទ័ពជាជនមានពិការភាព ដែលមកទទួលសេវាបំពាក់ជើងសិប្បនិម្មិត នៅមជ្ឈស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង។ គូសបញ្ជាក់ថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង បានផលិត និងបំពាក់ជើងសិប្បនិម្មិតលើជង្គង់ ដល់វីរ:កងទ័ពរូបនេះ ព្រមទាំងបានផ្តល់ជាកន្លែងស្នាក់អំឡុងពេលទទួលសេវា និងផ្តល់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលនូវការឧបត្ថម្ភថ្លៃអាហារ និងធ្វើដំណើរទៅមូលដ្ឋានវិញ។ មកដល់ថ្ងៃនេះ វីរ:កងទ័ពបានទទួលសេវាដោយជោគជ័យ និងវិលទៅបំពេញភារៈកិច្ចវិញ។
+3
សៀមរាប៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តសៀមរាប និងមន្ទីរស.អ.យ ខេត្ត បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនជនមានពិការភាពក្រីក្រឈ្មោះ ជួន រី ភេទប្រុស អាយុ ៦២ឆ្នាំ ពិការភ្នែកម្ខាង និងពិការដៃទាំងពីរ រស់នៅភួមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ២យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១គក , អំបិល ២គក, និងកាបូប១។
+2
ស្វាយរៀង៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តស្វាយរៀង និងមន្ទីរស.អ.យ ខេត្ត បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនជនមានពិការភាពចំនួន ២ នាក់ មានឈ្មោះ នាង បូរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ពិការខ្វេដៃទាំង២ និងពិបាកនិយាយពីកំណើត រស់នៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក និង ឈ្មោះ ប៊ី រិន ភេទប្រុស អាយុ៤០ឆ្នាំ ពិការដៃទាំង២ ដោយខ្សែភ្លើងឆក់ រស់នៅភូមិថ្លុកព្រីង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់ , អំបិល ១កញ្ចប់, និងសម្លៀកបំពាក់ ០១កំប្លេរ។ ដោយឡែកជនមានពិការភាពឈ្មោះ ប៊ី រិន ទទួលការឧបត្ថម្ភបន្ថែម កាតាប ចំនួន១។
Repost from មូលនិធិជនពិការ (PwDF)
+7
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។
មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖
* ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ
* ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់
* ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍
* ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។)
* ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។
សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖
📌ទីតាំង៖ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង
https://maps.app.goo.gl/rVGb8mvz9WhtsWKA6?g_st=it
☎️លេខទំនាក់ទំនង៖ ០៩២ ៧០ ៣៧ ៣៩
Repost from ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
+8
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរស.អ.យ ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដល់ជូនជនមានពិការភាពក្រីក្រចំនួន ១៥ នាក់ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កញ្ចប់អំណោយនីមួយៗរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់, អំបិល ១កញ្ចប់, និងសំលៀកបំពាក់ ១កំប្លេ។
+4
ព្រៃវែង៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តឧត្តរមានជ័យ និងមន្ទីរស.អ.យ ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនដល់កុមារមានពិការភាពពីកំណើត រស់នៅ ឃុំអង្គរាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់, អំបិល ១កញ្ចប់, និងថវិកាមួយចំនួន។
Repost from មូលនិធិជនពិការ (PwDF)
+8
មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។
មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖
* ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ
* ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់
* ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍
* ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។)
* ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។
សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖
📌ទីតាំង៖ ផ្លូវជាតិ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
https://maps.app.goo.gl/RNtSNhjUgxS4Mhre7
☎️ លេខទំនាក់ទំនង៖ ០២៣ ៤៣០ ៣០៤ / ០៩៧ ៥៦៧ ៦៦ ៨៨
+8
កំពង់ចាម៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅក្នុងឃុំព្រែកក្របៅ ឃុំស្តៅ និងឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ព្រមទាំងបានផ្សព្វផ្សាយពីសិទ្ធិជនមានពិការភាព និងចែកខិតបណ្ណពីសេវាកម្មរបស់មជ្ឈមណ្ឌលដល់អ្នកចូលរួមទាំងអស់ផងដែរ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រពីអង្គការ Handicap International (HI)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
Repost from ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
+9
ខេត្តបាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ជួន ឡេង នាយករងមូលនិធិជនពិការ តំណាងរបស់ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ រួមជាមួយលោក ម៉ែន ស្រ៊ីថាវរ័ត្ន ប្រធានរដ្ឋបាលសិទ្ធិជនពិការ និងលោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងវគ្គផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តកាតព្វកិច្ចរបស់វិស័យឯកជនលើច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង។
វគ្គផ្សព្វផ្សាយនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពី៖ មូលនិធិជនពិការ រដ្ឋបាលសិទ្ធិជនពិការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរការងារនិងបណ្តាបណ្តាលវិជ្ជាជីវៈខេត្ត សាខាមូលនិធិជនពិការខេត្ត និងតំណាងរោងចក្រ សហគ្រាសវិស័យឯកជន សរុបចំនួន៣៧នាក់។ គោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺធ្វើឡើងក្នុងគោលបំណង ណែនាំអំពីការអនុវត្តកាតព្វកិច្ចជ្រើសរើសជនមានពិការភាពចូលបម្រើការងារនៅតាមវិស័យរដ្ឋ និងវិស័យឯកជន ទៅតាមអត្រាកំណត់នៃបទដ្ឋានជាធរមាន ក៏ដូចជាជម្រុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយបន្តទៅដល់ស្ថាប័ននានា ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសការងារដោយស្មើភាពដល់ជនមានពិការភាព។
+5
កំពង់ស្ពឺ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តកំពង់ស្ពឺ និងមន្ទីរស.អ.យ ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនប្អូនប្រុស ឈ្មោះ ប៉េង រក្សា អាយុ១៥ឆ្នាំ រស់នៅភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានពិការភាពជើងក្រោមជង្គង់ដោយគ្រោះថ្នាក់ចរាចរ ហើយមានជីវភាពក្រីក្រ និងខ្វះខាតខ្លាំង។ ក្រុមការងារផ្នែកបច្ចេកទេសអវយវៈសិប្បនិម្មិត និងផ្នែកសេវាសង្គម បានពិនិត្យ និងផ្តល់ប្រឹក្សាយោបល់ លើកទឹកចិត្តប្អូនប្រុសឲ្យមកកាន់មជ្ឈមណ្ឌលស្តារ ដើម្បីទទួលបានជើងសិប្បនិម្មិត និងទទួលបានការសម្របសម្រួលស្វែងរកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅពេលខាងមុខ។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី , ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់, អំបិល ១កញ្ចប់ និងថវិកាមួយចំនួន។
+5
កណ្តាល៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តកណ្តាល និងមន្ទីរស.អ.យ ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនគ្រួសារពិការ១គ្រួសារ ពិការទាំងប្តីប្រពន្ធនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ ជាមួយគ្នានេះ មន្ទីរស.អ.យ ខេត្ត បានសំរួលជួយធ្វើកាតពិការភាពជូនពួកគាត់រួចហើយ និងបញ្ជូនពួកគាត់មកយកសម្ភារះជំនួយនៅមណ្ឌលគៀនឃ្លាំង។ កញ្ចប់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមមាន៖ អង្ករ, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់, អំបិល ១កញ្ចប់ និងថវិកាមួយចំនួន។
