មូលនិធិជនពិការ (PwDF)
Open in Telegram
មូលនិធិជនពិការ (ម.ជ.ព.) - Persons with Disablities Foundation (PwDF)
Show more218
Subscribers
+124 hours
+27 days
+330 days
Posts Archive
ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
+4
កណ្តាល៖ នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាព ដែលរស់នៅសង្កាត់សំពៅពូន ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+5
តាកែវ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅក្នុង ឃុំចំប៉ា ឃុំព្រៃល្វា ឃុំចារ និងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
+9
កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាព ដែលរស់នៅ ឃុំកំពង់កុង និងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+6
កណ្ដាល៖ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចុះពិនិត្យវឌ្ឍនភាពការងាររបស់រោងចក្រផលិតឧបករណ៍អវៈយវៈសិប្បនិម្មិត និងរណប និងសំណេះសំណាលសួរសុខទុក្ខមន្ដ្រី-បុគ្គលិកដែលកំពុងបម្រើការងារ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+7
ក្រចេះ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តក្រចេះ និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បានបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនបងប្អូនមានពិការភាពដែលមានជីវភាពក្រីក្រចំនួន ៧ គ្រួសារ ក្នុងខេត្តក្រចេះ។ អំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ រួមមាន៖ អង្ករ ២៥គីឡូ, មី ១កេះ, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្តរស ១កញ្ជប់, អំបិល ១កញ្ចប់ និងសម្លៀកបំពាក់ ១កំប្លេ។
+2
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖
_ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
_ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
_ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+2
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងសាខាមូលនិធិជនពិការរាជនីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារជនមានពិការភាពមួយគ្រួសារដែលស្នើសុំជំនួយតាមគណនី facebook របស់មូលនិធិជនពិការ ព្រមទាំងប្រគល់ថវិកាដ៏ថ្លៃថ្លាចំនួន ២០ម៉ឺនរៀល និងផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់ពួកគាត់ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យតេជោសន្តិភាព។
+1
កំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងលោកស្រី ស្រី លីនណា ប្រធានសាខាមូលនិធិជនពិការខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី ម៉ិល ធាវី អតីតបុគ្គលិកនៃមជ្ឈមណ្ឌលជាតិគៀនឃ្លាំង អាយុ៦៣ឆ្នាំ ដែលមានជំងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងប្រគល់ថវិកាដ៏ថ្លៃថ្លាចំនួន ៤០ម៉ឺនរៀល និងផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ៕
+9
មូលនិធិជនពិការ៖ នារសៀលថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC ដើម្បីរៀបចំផែនការបន្តនិរន្តភាពសម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពកាយសម្បទាខេត្តបាត់ដំបង និងកំពង់ស្ពឺ ក្រោយពេលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បញ្ចប់បេសកកម្មក្នុងប្រទេសកម្ពុជា។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
+9
មូលនិធិជនពិការ៖ ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានលើវឌ្ឍនៈភាពការងាររយៈពេល៩ខែដើមឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ។ កិច្ចប្រជុំនេះមានការចូលរួមពី នាយករង គណនេយ្យករ ទីប្រឹក្សា ប្រធានការិយាល័យ តំណាងរោងចក្រ នៅមូលនិធិជនពិការ និងប្រធានសាខាមូលនិធិជនពិការ និងប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទារាជធានី-ខេត្ត ចូលប្រជុំតាមប្រព័ន្ធZoom។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
Repost from មូលនិធិជនពិការ (PwDF)
+7
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។
មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖
* ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ
* ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់
* ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍
* ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។)
* ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។
សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖
📌ទីតាំង៖ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង
https://maps.app.goo.gl/rVGb8mvz9WhtsWKA6?g_st=it
☎️លេខទំនាក់ទំនង៖ ០៩២ ៧០ ៣៧ ៣៩
+4
បាត់ដំបង៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងខេត្តបាត់ដំបង នៃមូលនិធិជនពិការ បានទទួលនិស្សិតជំនាញព្យាបាលដោយចលនា ថ្នាក់បរិញ្ញាបត្ររង ឆ្នាំទី៣ ចំនួន ២៤នាក់ (ស្រី ១១នាក់) ដើម្បីធ្វើកម្មសិក្សារយៈពេល២សប្តាហ៍ ពីថ្ងៃទី ១៩ ដល់ ៣១ ខែតុលា ឆ្នាំ២០២៦៕
+1
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖
_ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
_ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល
មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ របស់មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃខួបចម្រើនជន្មាយុគម្រប់៤៩ឆ្នាំ ឈានចូល៥០ឆ្នាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
+3
ភ្នំពេញ៖ ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងលោក ហេង សុភ័ក្ដ្រមុន្នីរ័ត្នរង្សី នាយករងមូលនិធិជនពិការ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកស្រី សុខ ស្រីពេជ្រ ជាបុគ្គលិកនៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងពាំនាំថវិកាដ៏ថ្លៃថ្លានិងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ប្រគល់ជូនលោកស្រី៕
+6
ក្រចេះ-តាកែវ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពនៅសាលាឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និងឃុំកំពែង ឃុំអង្កាញ់ ឃុំបានកាម និងឃុំក្តាញ់ ស្រុក ព្រៃកប្បាស ខេត្តតាកែវ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។
……………………………………………
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
Repost from មូលនិធិជនពិការ (PwDF)
+8
មជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។
មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖
* ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ
* ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់
* ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍
* ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។)
* ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។
សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖
📌ទីតាំង៖ ផ្លូវជាតិ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
https://maps.app.goo.gl/RNtSNhjUgxS4Mhre7
☎️ លេខទំនាក់ទំនង៖ ០២៣ ៤៣០ ៣០៤ / ០៩៧ ៥៦៧ ៦៦ ៨៨
+9
កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនមានពិការភាពក្រីក្រតាមសហគមន៍ ដឹកនាំដោយ លោក ហ៊ុត ពន្លឺ នាយករងម.ជ.ព. និងជាប្រធានគណៈកម្មការ ព្រមទាំងប្រធានមន្ទីរ ស.អ.យ ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនមានពិការក្រីក្រតាមសហគមន៍ បានចុះពិនិត្យ និងវាយតម្លៃជនពិការក្រីក្រ១គ្រួសារ ដែលមានកូនមានពិការភាព ចលករខួរក្បាល និងទន់អវៈយវៈខាងក្រោម ចំនួន ពីរ នាក់ រស់នៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
......................................
សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖
Facebook Page:
https://www.facebook.com/pwdf.pagelike
Telegram Channel:
https://t.me/pwdf_kh
