ru
Feedback
មូលនិធិជនពិការ (PwDF)

មូលនិធិជនពិការ (PwDF)

Открыть в Telegram

មូលនិធិជនពិការ (ម.ជ.ព.) - Persons with Disablities Foundation (PwDF)

Больше
218
Подписчики
Нет данных24 часа
-17 дней
-130 дней

Загрузка данных...

Похожие каналы
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '260
в 0 каналах
август '26
+2
в 0 каналах
Get PRO
июль '26
+4
в 0 каналах
Get PRO
июнь '26
+2
в 0 каналах
Get PRO
май '26
+4
в 0 каналах
Get PRO
апрель '26
+1
в 0 каналах
Get PRO
март '26
+10
в 0 каналах
Get PRO
февраль '26
+2
в 0 каналах
Get PRO
январь '26
+10
в 0 каналах
Get PRO
декабрь '25
+3
в 0 каналах
Get PRO
ноябрь '25
+3
в 0 каналах
Get PRO
октябрь '25
+5
в 0 каналах
Get PRO
сентябрь '25
+3
в 0 каналах
Get PRO
август '25
+6
в 0 каналах
Get PRO
июль '25
+8
в 0 каналах
Get PRO
июнь '25
+5
в 0 каналах
Get PRO
май '25
+6
в 0 каналах
Get PRO
апрель '25
+4
в 0 каналах
Get PRO
март '25
+4
в 0 каналах
Get PRO
февраль '25
+22
в 0 каналах
Get PRO
январь '250
в 0 каналах
Get PRO
декабрь '240
в 0 каналах
Get PRO
ноябрь '240
в 0 каналах
Get PRO
октябрь '240
в 1 каналах
Get PRO
сентябрь '24
+20
в 0 каналах
Get PRO
август '240
в 2 каналах
Get PRO
июль '24
+13
в 0 каналах
Get PRO
июнь '240
в 0 каналах
Get PRO
май '24
+10
в 0 каналах
Get PRO
апрель '240
в 0 каналах
Get PRO
март '240
в 0 каналах
Get PRO
февраль '24
+152
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
03 сентября0
02 сентября0
01 сентября0
Посты канала
រដ្ឋម​ន្ត្រី ជា សុមេធី និងលោកស្រី ចាត់តំណាងនាំសម្ភារៈសិក្សា និងថវិកាឧបត្ថម្ភដល់អនុវិទ្យាល័យកោះសំពៅ និងគ្រួសារខ្វះខាត​ នៅស្រុកពាមជរ https://share.google/vsA7J0q6HE0xq1Lhe

2
ពិធីប្រគល់សម្ភារសិក្សា និងជំនួយឧបត្ថម្ភរបស់ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជូនដល់អនុវិទ្យាល័យកោះសំពៅ និងគ្រួសារខ្វះខាត ក្នុងស្+8
ពិធីប្រគល់សម្ភារសិក្សា និងជំនួយឧបត្ថម្ភរបស់ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជូនដល់អនុវិទ្យាល័យកោះសំពៅ និងគ្រួសារខ្វះខាត ក្នុងស្រុកពាមជរ =========================   ខេត្តព្រៃវែង៖ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញ និងចាត់តាំងពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន អនុប្រធានទី១ នៃក្រុមការងារឃុំកោះសំពៅ តំណាងឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំកោះសំពៅ បានចូលរួមពិធីប្រគល់សម្ភារសិក្សារួមមាន តុ សិស្ស-គ្រូ និងកៅអី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមជរ និង លោកជំទាវ ជា ផល្គុន នៅអនុវិទ្យាល័យកោះសំពៅ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។   ​អង្គពិធីទាំងមូលមានការអញ្ជើញចូលរួមពីសំណាក់តំណាងសាលាស្រុក ក្រុមការងារឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រដាប់អាវុធ ប្រជាការពារ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ១៥០នាក់។ សម្ភារសិក្សាដែលបានប្រគល់ជូនអនុវិទ្យាល័យកោះសំពៅនាឱកាសនោះ រួមមាន៖ តុសម្រាប់សិស្សអង្គុយចំនួន៥០, តុសម្រាប់គ្រូបង្រៀនចំនួន៦, កៅអីសម្រាប់គ្រូបង្រៀនចំនួន ៦។   ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ តំណាងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបាននាំយកថវិកានិងសម្ភារឧបត្ថម្ភបន្ថែម រួមមាន៖ ថវិកាឧបត្ថម្ភជូនអនុវិទ្យាល័យកោះសំពៅ ចំនួន ១,០០០,០០០ រៀល, ថវិកាឧបត្ថម្ភជូនអាជ្ញាធរមូលដ្ឋានឃុំ ចំនួន ១,០០០,០០០ រៀល, សម្លៀកបំពាក់ ចំនួន ៦០ឈុត។   បន្ទាប់ពីបញ្ចប់ពិធីប្រគល់សម្ភារសិក្សា ឯកឧត្តម ខុម ផលលឿន និងក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពជាក់ស្តែងរបស់គ្រួសារជួបការលំបាកមួយគ្រួសារ រស់នៅក្នុងភូមិទួលសាំង ឃុំកោះសំពៅ។ ក្នុងនោះ ក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ចំនួន ២០ម៉ឺនរៀល ជូនដល់គ្រួសាររងគ្រោះ ព្រមទាំងសហការជាមួយក្រុមការងារភូមិ ដើម្បីរៀបចំសាងសង់ផ្ទះជូនគាត់ឡើងវិញ ដោយគ្រោងចំណាយថវិកាសរុបចំនួន ២,២៧០,០០០ រៀល។   គូសបញ្ជាក់ផងដែរថា សកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងវិស័យអប់រំ នៅក្នុងឃុំកោះសំពៅនាពេលនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះសុខទុក្ខ និងការអប់រំរបស់ក្មួយៗសិស្សានុសិស្សនៅតាមមូលដ្ឋាន៕
23
3
+9
Нет текста...
22
4
មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ផ្ទះថ្មីទី៦៩ ជូនដល់គ្រួសារជនមានពិការភាពក្រីក្រនៅខេត្តព្រៃ+9
មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ផ្ទះថ្មីទី៦៩ ជូនដល់គ្រួសារជនមានពិការភាពក្រីក្រនៅខេត្តព្រៃវែង។ ===================== ព្រៃវែង៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារមូលនិធិជនពិការ និងមានការចូលរួមពីប្រធានស្តីទីមន្ទីរស.អ.យ.ខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះប្រគល់ផ្ទះ«មូលនិធិជនពិការ» ១ខ្នង ជូនជនមានពិការភាពចំនួន១គ្រួសារ ព្រមទាំងនាំយកកញ្ចប់អំណោយដ៏ថ្លៃថ្លា និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់គ្រួសារជនមានពិការភាពដែលរស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លើសពីនេះ ឯកឧត្តមនាយកមូលនិធិជនពិការ បានថ្លែងថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក តាមរយៈការអនុវត្តគោលនយោបាយនានា សំដៅឱ្យជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម ជម្រុញឱ្យមានការចូលរួមក្នុងសកម្មភាពសង្គម និងទទួលបានការគាំពារនានាផងដែរ។ តាមរយៈកម្មវិធីផ្តល់ផ្ទះ«មូលនិធិជនពិការ» នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រ ដោយបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសាររបស់ពួកគាត់ឱ្យទទួលបានសុខុមាលភាពសមរម្យ និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។ ផ្ទះ«មូលនិធិជនពិការ»ថ្មីទី៦៩នេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវបានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ សាន់ ជីង ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនមានពិការភាពជើងទាំង២ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៣នាក់ជាមួយប្រពន្ធកូន ដែលកន្លងមករស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។
42
5
ការផ្តល់សេវាស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងខេត្តបាត់ដំបង បានចាប់ផ្តើមមានចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៣ ដោយបាន+8
ការផ្តល់សេវាស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងខេត្តបាត់ដំបង បានចាប់ផ្តើមមានចាប់តាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៣ ដោយបានជួយផ្តល់ការស្តារកាយសម្បទាជនមានពិការភាពដែលមានបញ្ហាផ្នែកខួរឆ្អឹង ឱ្យមានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។ មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖ • ប្រឹក្សា និងវាយតម្លៃពីស្ថានភាពរបួសខួរឆ្អឹងខ្នង • ការហ្វឹកហាត់សិរីរាង្គខាងក្នុង • ការព្យាបាលដោយចលនា៖ បង្កើនកម្លាំងរាងកាយ ចៀសវាងការជាប់គាំងសន្លាក់ និងការឈឺចាប់ • ហ្វឹកហាត់ការដើរជាមួយសម្ភារៈទ្រទ្រង់ • ការផ្តល់រទេះ និងហ្វឹកហាត់ការប្រើប្រាស់រទេះ។ សូមបងប្អូនជនមានពិការភាពដែលមានបញ្ហាខួរឆ្អឺងខ្នង សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នងខេត្តបាត់ដំបង ដែមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖ ទីតាំង៖ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង https://maps.app.goo.gl/vD1dqT5xgAtoX77n8 លេខទំនាក់ទំនង៖ 0៧៧ ៥៤៩ ៤៤៥
44
6
បន្ទាយមានជ័យ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្+4
បន្ទាយមានជ័យ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្ត និងមន្ទីរស.អ.យ ខេត្ត បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជនមានពិការភាពក្រីក្រមួយរូប ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់ , អំបិល ១កញ្ចប់, សំលៀកបំពាក់ ១កំប្លេ ,កាបូបស្ពាយ ១ និងថវិការមួយចំនួន។
44
7
មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម តាំង ជុងលី រដ្ឋលេខាការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ
មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម តាំង ជុងលី រដ្ឋលេខាការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជាលោកឪពុកក្មេក ជាទីគោរពស្រលាញ់បំផុត!
45
8
មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយ
មូលនិធិជនពិការ ផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសក អ៊ុំ សុខឃឿន (កូវ គឹមហេង) ដែលត្រូវជាលោកឪពុកបង្កើត ជាទីគោរពស្រលាញ់បំផុត!
40
9
កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ+5
កំពង់ស្ពឺ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ យុវជនមានពិការភាពឈ្មោះ ប៉េង រក្សា អាយុ១៥ឆ្នាំ រស់នៅភូមិពង្រ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានពិការភាពជើងក្រោមជង្គង់ដោយគ្រោះថ្នាក់ចរាចរ បានទទួលសេវាបំពាក់ជើងសិប្បនិម្មិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺដោយជោគជ័យ និងបានត្រឡប់ទៅកាន់លំនៅឋានគាត់វិញហើយ។ សូមអានបន្ដ
47
10
តាកែវ៖ នៅថ្ងៃទី២៧-២៨ ខែ សីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតី+8
តាកែវ៖ នៅថ្ងៃទី២៧-២៨ ខែ សីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅឃុំគីរីចុងកោះ និងឃុំគោកព្រច ស្រុកគីរីវង់ ខេត្តតាកែវ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រពីអង្គការ Handicap International (HI) តាមរយៈគម្រោង ATscale។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
52
11
ក្រចេះ៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អត+6
ក្រចេះ៖ នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
74
12
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ក្រុងប៉ៃលិន ស្រុកសាលាក្រៅ ខេត្តប៉ៃលិន _ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជ+1
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ក្រុងប៉ៃលិន ស្រុកសាលាក្រៅ ខេត្តប៉ៃលិន _ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
41
13
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ន+8
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារ និងសហការជាមួយមន្ទីរស.អ.យរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន÷គ្រឿងបរិភោគ ឧបភោគ និងថវិកាសរុប ៦០ម៉ឺនរៀល ជូនក្មួយស្រីឈ្មោះ មឿង សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានពិការភាពជើងខាងឆ្វេង ដោយគ្រោះថ្នាក់ចរាចរណ៍ និងឈ្មោះ កែវ សុផាត ភេទស្រី អាយុ ៣៨ឆ្នាំ មានពិការភាពស្វិតជើងខាងឆ្វេង ដែលពួកគាត់មានបណ្ណសមធម៌ក្រីក្រ កម្រិត២  រស់នៅផ្ទះជួល ស្ថិតនៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ "សូមអានបន្ត"
78
14
កំពង់ចាម៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ង+7
កំពង់ចាម៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សាខាម.ជ.ព.ខេត្តកំពង់ចាម និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត បានទទួលប្រតិភូអង្គការ Oxfarm និងសម្ព័ន្ធអង្គការដៃគូ សរុបចំនួន ១១នាក់ អញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ពីសេវាកម្មរបស់មជ្ឈមណ្ឌលស្តារខេត្តកំពង់ចាម ផ្តល់ជូនជនមានពិការភាពក្នុងខេត្ត និងខេត្តជុំវិញ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូបានសាកសួរពីបទពិសោធន៍ល្អៗ ដែលកម្ពុជាបានអនុវត្តកន្លងមក និងវាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌល ជូនជនមានពិការភាព ប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់របស់មន្រ្តីមជ្ឈមណ្ឌលស្តារ។ ក្រុមប្រតិភូក៏បានចែករំលែកបទពិសោធន៍ពីសេវាកម្មរបស់មជ្ឈមណ្ឌលស្តាររបស់ប្រទេសដទៃបានអនុវត្ត ជាមួយគ្នានេះក្រុមប្រតិភូនឹងជួយផ្សព្វផ្សាយពីសេវាកម្មរបស់មជ្ឈមណ្ឌលស្តារ និងជួយស្វែងរកមូលនិធិនានា ដើម្បីជួយឧបត្ថម្ភគាំទ្រមជ្ឈមណ្ឌលតាមលទ្ធភាព។
101
15
កំពង់ឆ្នាំង-បាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ+9
កំពង់ឆ្នាំង-បាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជា កានីន នាយិការងមូលនិធិជនពិការ បានដឹកនាំក្រុមការងារមូលនិធិជនពិការ ចុះប្រគល់ហិបប្រាក់វិភាគទានសប្បុរសធម៌ថ្មី ជូនសាខាម.ជ.ព.ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ព្រមទាំងធ្វើការពង្រឹងបន្ថែមលើនីតិវិធីនៃការគ្រប់គ្រងហិប ការបង្កើនទំនាក់ទំនងល្អជាមួយម្ចាស់ទីតាំង ធ្វើបច្ចុប្បន្នភាពហិបឆ្នាំ២០២៦។ ក្រុមការងារបានចុះពិនិត្យទីតាំងដាក់ហិបជាក់ស្ដែង និងនាំយកប័ណ្ណសរសើរ ជូនដល់ម្ចាស់ទីតាំង។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
65
16
មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទ+7
មូលនិធិជនពិការ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាបែបទំនើប Modern Service ដោយមានការចូលរួមធ្វើបទបង្ហាញពីមន្ដ្រីបច្ចេកទេសអ្នកផលិតឧបករណ៍អវយវៈសិប្បនិម្មិត និងរណបនៃមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
105
17
កំពង់ចាម៖ នាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អ+9
កំពង់ចាម៖ នាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ក្រោមកិច្ចសម្របសម្រួលពីមន្ទីរស.អ យ និងសាខា ម.ជ.ព ខេត្តត្បូងឃ្មុំ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពដែលរស់នៅសង្កាត់វិហារលួង ក្រុងសួង ឃុំជីរោទិ៍២ និងឃុំពាមជីលាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រពីអង្គការ Handicap International (HI)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
153
18
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង _ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលស+1
សូមបងប្អូនជនមានពិការភាពដែលរស់នៅ៖ _ ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង _ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
120
19
+8
Нет текста...
63
20
គម្រោងកម្មវិធីស្តីពីសុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រីនិងកុមារ ដែលមានពិការភាព នឹងចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែ+9
គម្រោងកម្មវិធីស្តីពីសុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រីនិងកុមារ ដែលមានពិការភាព នឹងចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ============================= រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីស្តីពីសុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រីនិងកុមារដែលមានពិការភាព ក្នុងពិធីនេះមានការចូលរួមពីលោក  Rajib DAKUA (រ៉ាជីប ដាគូ) ប្រធានប្រចាំប្រទេស នៃអង្គការ Handicap International (HI), លោកស្រី Jane-jira Polsen (ជែនជីរ៉ា ប៉ុលសេន) ប្រធានជាន់ខ្ពស់ផ្នែកសុខុមាលភាព នៃក្រុមហ៊ុន DKSH,  មន្រ្តីនៃអង្គការ Handicap International (HI) អ្នកស្ម័គ្រចិត្តក្រុមហ៊ុន DKSH មន្រ្តីនៃមជ្ឈមណ្ឌលស្តារគៀនឃ្លាំង ព្រមទាំងជនមានពិការភាពជាច្រើន ជាអ្នកទទួលផលក្នុងគម្រោងកម្មវិធីនេះ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ខុម ផលលឿន បានថ្លែងអំណរគុណដល់អង្គការ (HI) និងក្រុមហ៊ុន DKSH ដែលបានសហការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលបានជួយឱ្យអ្នកចូលរួមអាចរៀនសូត្របន្ថែមដោយផ្ទាល់ពីអ្នកឯកទេសស្តារលទ្ធភាពពលកម្ម អាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិដែលអាចជួយគាំទ្រ និងស្វែងរកដំណោះស្រាយជាក់ស្តែងដើម្បីគាំទ្រសុខភាព និងការទទួលបានឧបករណ៍គ្រឿងជំនួយផ្សេងៗសម្រាប់បម្លាស់ទីរយៈពេលវែង។ គូសបញ្ជាក់ថា កម្មវិធីនេះនឹងចាប់ផ្តើមយុទ្ធនាការរយៈពេល៤(បួន)សប្តាហ៍ ដែលផ្តល់ជូនការពិនិត្យវាយតម្លៃដោយឥតគិតថ្លៃសម្រាប់ស្ត្រី និងកុមារដែលមានពិការភាព ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដោយផ្តោតលើការផ្តល់អំណាចដល់ស្ត្រីនិងកុមារដែលមានពិការភាពតាមរយៈការយល់ដឹងអំពីសុខភាពដ៏ទូលំទូលាយ ការសម្របសម្រូលការស្តារលទ្ធភាពពលកម្មនិងបច្ចេកវិទ្យាជំនួយ ដែលត្រូវបានរៀបចំឡើងតាមតម្រូវការរបស់ជនមានពិការភាពម្នាក់ៗ។
59