uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

មូលនិធិជនពិការ (PwDF)

មូលនិធិជនពិការ (PwDF)

Відкрити в Telegram

មូលនិធិជនពិការ (ម.ជ.ព.) - Persons with Disablities Foundation (PwDF)

Показати більше
217
Підписники
Немає даних24 години
Немає даних7 днів
-130 днів
Архів дописів
ទីក្រុងប៉េកាំង ប្រទេសចិន៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទ
+9
ទីក្រុងប៉េកាំង ប្រទេសចិន៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយលោក លោក Zheng Yuanchang លេខាគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន និងជាប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវឧបករណ៍ជំនួយបច្ចេកទេសស្តារនីតិសម្បទា នៃវិទ្យាស្ថានវិទ្យាសាស្ត្រឧបករណ៍សិប្បនិម្មិត ដែលស្ថិតក្រោមក្រសួងកិច្ចការស៊ីវិលចិន ក្នុងគោលបំណងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ដោយផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ - បង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាកម្រិតថ្នាក់ដឹកនាំក្រសួង និងកម្រិតមន្ត្រីបច្ចេកទេស រវាងគ្នាទៅវិញទៅមក។ - បង្កើតគម្រោងការស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នាពាក់ព័ន្ធទៅនឹងឧបករណ៍ជំនួយបច្ចេកទេសស្តារនីតិសម្បទាជូនមនុស្សចាស់ជរា និងជនពិការ។ - ការបណ្តុះបណ្តាលធនធានមនុស្សជំនាញផលិតឧបករណ៍គ្រឿងជំនួយសម្រាប់មនុស្សចាស់ និងជនពិការ។ សូមអានបន្ដ
23 лист, 06:43

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក 🎉 ក្នុងឱកាសនេះ មូលនិធិជនពិការ សូមគោរពជូនពរ សម្តេច ទ្រង់ ឯ
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក 🎉 ក្នុងឱកាសនេះ មូលនិធិជនពិការ សូមគោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរកម្សាន្ត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ។
22 лист, 23:14

ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង
ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃខួបចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំ របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
17 лист, 23:26

ថ្នាក់ដឹកនាំ និងមន្រី្តទាំងអស់នៃមូលនិធិជនពិការ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ចំពោះឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការនៃក្រសួង
ថ្នាក់ដឹកនាំ និងមន្រី្តទាំងអស់នៃមូលនិធិជនពិការ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូន ចំពោះឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ធម្មយសស្ថាបនបុញ្ញាព្រឹទ្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ យស់ សាម៉ ឧត្តមទីប្រឹក្សផ្ទាល់ សម្តេចព្រះអតិសិរីសុគន្ធមហាសង្ឃរាជាធិបតីកិត្តិឧទ្អេសបណ្ឌិតសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាជីដូនបង្កើត ជាទីគោរពស្រលាញ់បំផុត!
17 лист, 22:43

កំពង់ចាម៖ នៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិ
+4
កំពង់ចាម៖ នៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពនៅឃុំទួលស្នួល ឃុំរការខ្នុរ និងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយ​អង្គការជនពិការអន្តរជាតិ (HI)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
16 лист, 08:36

ក្រចេះ៖ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្
+5
ក្រចេះ៖ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារផ្តល់សេវាជួសជុលចល័តតាមសហគមន៍របស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ បានចុះផ្តល់សេវាពិនិត្យ និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត រណប រទេះរុញ និងគ្រឿងជំនួយការ ជូនដល់បងប្អូនជនមានពិការភាពនៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ កម្មវិធីចុះជួសជុលចល័តតាមសហគមន៍នេះ មូលនិធិជនពិការ មានការសហការគាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ តាមរយៈកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP)។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike
16 лист, 08:26

បាត់ដំបង៖ ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ជិកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ ន
+4
បាត់ដំបង៖ ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ជិកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងសាខាមូលនិធិជនពិការខេត្តបាត់ដំបង បានសហការជាមួយការិយាល័យសង្គមកិច្ចស្រុកសង្កែ អាជ្ញាធរមូលដ្ឋានឃុំរាំងកេសី បានចុះសួរសុខទុក្ខកុមារាមានពិការភាព ឈ្មោះ ចន្នី លីហេង អាយុ៥ឆ្នាំ ព្រមទាំងបានទទួលការប្រឹក្សាពិគ្រោះយោបល់អ្នកជំនាញបច្ចេកទេសនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ដោយបានពិនិត្យស្ថានភាពនៃពិការភាពរបស់កុមារា និងធ្វើការព្យាបាលដោយចលនាបឋមជូនកុមារពិការ ព្រមទាំងណែនាំឲ្យម្តាយនាំកូនមកទទួលសេវាបន្តនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់។
15 лист, 22:58

កំពង់ចាម៖ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន
+4
កំពង់ចាម៖ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការខេត្តកំពង់ចាម តំណាងឱ្យឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមូលនិធិជនពិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនមានពិការភាពដែលមានជីវភាពក្រីក្រចំនួន ៤នាក់ ដែលកំពុងទទួលសេវានៅក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដោយក្នុង១នាក់ទទួលបាន៖ អង្ករ ២៥ គីឡូ, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្តរស ១កញ្ជប់ និងអំបិល ១កញ្ចប់។
15 лист, 22:23

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិ
+6
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការតាមរាជធានី-ខេត្ត បានចុះប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងលិខិតសរសើរ ជូនដល់ម្ចាស់ទីតាំងនានា ដែលបានផ្តល់កិច្ចសហការដល់មូលនិធិជនពិការ ក្នុងការដាក់ ការថែរក្សា និងប្រមូលថវិកាពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការកន្លងមក។ ថវិកាប្រមូលបាននឹងយកទៅគាំទ្រដល់សកម្មភាពជួយដល់ជនមានពិការភាពដូចជា ការស្តារលទ្ធភាពពលកម្ម និងគាំទ្រដល់ជីវភាពរបស់គ្រួសារជនមានពិការភាពក្រីក្រ។   មូលនិធិជនពិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបរិច្ចាគជាថវិកាចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ។ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
13 лист, 04:53

ក្រចេះ៖ នាថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រ
+6
ក្រចេះ៖ នាថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងាររបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកមូលនិធិជនពិការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនមានពិការភាពដែលមានជីវភាពក្រីក្រចំនួន ៦ គ្រួសារក្នុងខេត្តក្រចេះ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូ, មីជាតិ ១ កេះ, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ស្តរស ១ កញ្ជប់, អំបិល ១ កញ្ចប់ និងសម្លៀកបំពាក់ ១កំប្លេ។
12 лист, 04:35

មូលនិធិជនពិការ៖ នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអន
+9
មូលនិធិជនពិការ៖ នាព្រឹកថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក Moser Tobias អនុប្រធានក្រុមប្រឹក្សាភិបាលនៃម្ចាស់ជំនួយ Mine-Ex និងគណៈប្រតិភូ ព្រមទាំងមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC និងអង្គការ Exceed Worldwide ក្នុងគោលបំណងដើម្បីរៀបចំផែនការបន្តភាពជាដៃគូក្នុងការគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៨-២០៣០ ក្រោយពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បញ្ចប់បេសកកម្មក្នុងប្រទេសកម្ពុជា។
11 лист, 02:42

បាត់ដំបង៖ នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្
+7
បាត់ដំបង៖ នៅថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងសាខាមូលនិធិជនពិការខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិដំណាក់ហ្លួង បានចុះសួរសុខទុក្ខ គ្រួសារជនមានពិការក្រីក្រ ឈ្មោះ ដុះ សុភាព ភេទស្រី អាយុ ៣៥ ឆ្នាំ ដែលពិការជើង មានកូនចំនួន ២ នាក់ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនគ្រួសារជនពិការភាពរូបនេះ ដោយកញ្ចប់អំណោយរួមមាន៖ ៖ អង្ករ ២៥ គីឡូ, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ, អំបិល ១ គីឡូក្រោម, ស្ករស ១ គីឡូក្រាម ។
11 лист, 01:55

សូមបងប្អូនជនមានពិការភាពដែលរស់នៅ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌ
សូមបងប្អូនជនមានពិការភាពដែលរស់នៅ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
10 лист, 22:30

កណ្ដាល៖ នារសៀលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមក
+5
កណ្ដាល៖ នារសៀលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងក្រុមការងាររោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត ទទួលគណៈប្រតិភូស្ថានទូតជប៉ុន ដឹកនាំដោយលោក Tokuda Kazuhiro លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យលើដំណើរការប្រើប្រាស់ម៉ាសុីនក្រឡឹង CNC ដែលកន្លងមកស្ថានទូតជប៉ុនបានជួយគាំទ្រតាមរយៈគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ)។
09 лист, 02:21

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) 👏🇰🇭🕊
08 лист, 19:51

សូមបងប្អូនជនមានពិការភាពដែលរស់នៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្
សូមបងប្អូនជនមានពិការភាពដែលរស់នៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មេត្តាអញ្ជើញទៅទទួលសេវាជួសជុលចល័តពីក្រុមការងាររបស់មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា ទៅតាមពេលវេលា និងទីកន្លែងដូចខាងលើ៖ …………………………………………… សូមចុច Link ខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទៀត៖ Facebook Page: https://www.facebook.com/pwdf.pagelike Telegram Channel: https://t.me/pwdf_kh
08 лист, 02:28

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព
+7
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។ មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖ * ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ * ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់ * ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍ * ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។) * ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។ សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖ 📌ទីតាំង៖ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ https://maps.app.goo.gl/hYVrNQySoEeMx12H9?g_st=atm ☎️លេខទំនាក់ទំនង៖ ០៩៦ ៥៤ ៩២ ៩៣៧ / ០១២ ២៨៣ ២០៨
06 лист, 03:50

ភ្នំពេញ៖ ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ព
+5
ភ្នំពេញ៖ ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចាត់តាំងក្រុមការងារមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពជនពិការគៀនឃ្លាំង ទទួលគណៈប្រតិភូស្ថានទូតជប៉ុន ដឹកនាំដោយលោក Tokuda Kazuhiro លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យ និងតាមដានឧបករណ៍ផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា ដែលកន្លងមកស្ថានទូតជប៉ុនបានជួយគាំទ្រតាមរយៈគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ)។
06 лист, 03:09

អបអរសាទរ ទិវាអន្ដរជាតិនៃឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ៥វិច្ឆិកា ២០២៦។
អបអរសាទរ ទិវាអន្ដរជាតិនៃឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ៥វិច្ឆិកា ២០២៦។
05 лист, 04:07

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិកា
+7
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ បានជួយផ្តល់ការស្តារកាយសម្បទាជូនជនមានពិការភាព និងប្រជាពលរដ្ឋដែលប្រឈមនឹងពិការភាព ឱ្យទទួលបានភាពប្រសើឡើងនូវមុខងារនៃរាង្គកាយ។ មជ្ឈមណ្ឌលមានសេវាកម្មដូចជា៖ * ផ្តល់ និងបំពាក់អវយវៈសិប្បនិម្មិត រណប ឈើច្រត់ រទេះរុញ និង ឧបករណ៍ជំនួយក្នុងការដើរ * ផ្តល់ការព្យាបាលដោយចលនា និងពង្រឹងចលនាសាច់ដុំ និងសន្លាក់ * ផ្តល់សេវាជួសជុលចល័តនៅតាមសហគមន៍ * ផ្តល់ការប្រឹក្សាយោបល់ និងបញ្ជូនទៅទទួលសេវាផ្សេងៗ (សេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល ផ្លូវច្បាប់ ឱកាសការងារ។ល។) * ផ្តល់ការស្នាក់នៅ ប្រាក់ឧបត្ថម្ភលើថ្លៃអាហារ និងធ្វើដំណើរ អំឡុង ពេលមកទទួលសេវាក្នុងមជ្ឈមណ្ឌល។ សូមបងប្អូនជនមានពិការភាព សូមមេត្តាអញ្ជើញទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ ដែលមានទីតាំង និងលេខទំនាក់ទំនងដូចខាងក្រោម៖ 📌ទីតាំង៖ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ https://maps.app.goo.gl/7uWj1af7CtKSzXKG9 ☎️លេខទំនាក់ទំនង៖ ០១២ ៥១៤ ០៥៥/ ០៩៧ ៦៦ ០០ ៨១២
05 лист, 02:45