+8
ប្រទេសចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកមូលនិធិជនពិការ និងគណៈប្រតិភូនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងវគ្គ«ផ្លាស់ប្តូរបទពិសោធន៍ ស្តីពីសេវាកម្មស្ម័គ្រចិត្តអន្តរជាតិ» ដែលរៀបចំឡើងនៅទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងនៃវគ្គផ្លាស់ប្តូរបទពិសោធនេះ គឺដើម្បីរៀនសូត្រពីបទពិសោធរបស់សមាគមយុវជនស្ម័គ្រចិត្តចិន (CYVA) ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងបណ្តាញស្ម័គ្រចិត្តថ្នាក់មូលដ្ឋាន, បង្កើនកិច្ចសហការលើការងារសង្គមកិច្ចក្នុងសហគមន៍ ដោយផ្តោតលើការថែទាំជនពិការ ចាស់ជរា និងកុមារងាយរងគ្រោះ, បណ្តុះបណ្តាលកម្លាំងស្ម័គ្រចិត្តសម្រាប់ការឆ្លើយតបក្នុងគ្រោះអាសន្ន, ជំរុញការផ្លាស់ប្តូរយុវជនស្ម័គ្រចិត្តទ្វេភាគី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងវេទិកាយុវជនស្ម័គ្រចិត្តអាស៊ាន-ចិន។
26 11月, 08:02
